គម្រោង ៦ “អភិរក្សនិងពង្រីកតម្លៃវប្បធម៌ប្រពៃណីដ៏ផូរផង់របស់ជនជាតិភាគតិច ផ្សារភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍” ចំណុះកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច ដំណាក់កាល ២០២១-២០២៥ បាននិងកំពុងបង្កឱ្យមានភាពវិវឌ្ឍន៍ជាវិជ្ជមានក្នុងការអភិរក្សនិងពង្រីកតម្លៃវប្បធម៌ប្រពៃណីរបស់ជនរួមជាតិខ្មែរទីក្រុងកឹងធើ។

ម៉ោងរៀនភ្លេងពិណពាទ្យរបស់សិស្សសាលាអនុវិទ្យាល័យជនជាតិអន្តេវាសិកចូវថាញ់។
រយៈពេលកន្លង ដោយការយកចិត្តទុកដាក់យ៉ាងជិតដិតនិងទាន់ពេលពីគណៈកម្មាធិការបក្សទីក្រុង គណៈកម្មាធិការប្រជាជនទីក្រុង មួយអន្លើដោយកិច្ចសហការពីផ្នែកជំនាញកម្មវិធី ផែនការគម្រោងនានា ស្តីពីការអភិរក្ស ពង្រីកតម្លៃវប្ប ធម៌ប្រពៃណីរបស់ជនជាតិភាគតិចបានផ្សព្វផ្សាយអនុវត្តល្អ។
ជាក់ស្តែងនៅសាលាអនុវិទ្យាល័យជនជាតិអន្តេវាសិកចូវថាញ់ ឃុំអាងនិញ អាស្រ័យគម្រោង៦ ទើបសាលារៀនពង្រីកបានតួនាទី “បំផុតគំនិត” ក្នុងការថែរក្សានិងធ្វើឱ្យរីកសាយភាយតម្លៃវប្បធម៌ខ្មែរដល់សិស្សសាលា។ លោកគ្រូដោវ៉ាំងណូល ចាងហ្វាង សាលា ឱ្យដឹង៖ “តាមរយៈគម្រោង៦ សាលាបានបំពាក់វង់ភ្លេងពិណពាទ្យសម្រាប់បម្រើការបង្រៀន និងរៀនសិល្បៈវប្បធម៌ប្រពៃណីរបស់ជនរួមជាតិខ្មែរ។ នេះគឺជាប្រភពឧបត្ថម្ភជាក់ស្តែង ជួយឱ្យសាលាមានលក្ខណៈបង្កើតនិងរក្សាក្លឹប រួមចំណែកក្នុងការអភិរក្សនិងពង្រីកតម្លៃវប្បធម៌ប្រពៃណីរបស់ជនរួមជាតិខ្មែរនិងបង្កឱ្យមានសួនកម្សាន្តដ៏មានប្រយោជន៍សម្រាប់សិស្ស” ប “ភ្លេងពិណពាទ្យ- របាំ” របស់សាលាអនុវិទ្យាល័យជនជាតិអន្តេវាសិក ចូវថាញ់ បានបង្កើតនៅឆ្នាំ២០២៤ ដោយមានសមាជិក៤០នាក់ ភាគច្រើនគឺប្អូនៗសិស្សសាលា។ ប្អូនត្រាយឿងង៉ៀ សមាជិកក្លឹប ចែករំលែក៖ “ប្អូនចូលរួមក្លឹបបាន២ឆ្នាំ។ កាលរៀនដំបូងប្អូនជួបការលំបាក ច្រើនក្នុងការចាំចង្វាក់ភ្លេងដើម្បីប្រគំជាមួយមិត្តភក្តិ ប៉ុន្តែដោយបានលោកគ្រូ អ្នកគ្រូជួយណែនាំអស់ពីចិត្ត ពេលនេះប្អូនប្រគំភ្លេងបានយ៉ាងស្ទាត់ជំនាញ។ ប្អូនសប្បាយចិត្តពេលបានសម្តែងឧបករណ៍ភ្លេងដែលខ្លួនស្រឡាញ់ចូលចិត្ត ទន្ទឹមនឹងនោះ ប្អូនក៏មានគំនិតជួយថែរក្សាទម្រង់ភ្លេងបុរាណរបស់ជនជាតិខ្មែរ”។
អាស្រ័យគម្រោង៦នេះដែរ ក្លឹប”របាំឃុំតាយវ៉ាំង” នៅឃុំតាយវ៉ាំង ទីក្រុងកឹងធើ បានបង្កើតនិងរក្សាមកដល់នឹងសព្វថ្ងៃ។ តាមប្រសាសន៍លោកជុំតាយ ប្រធានក្លឹប “របាំឃុំតាយវ៉ាំង” ឆ្នាំ២០២៣ ដោយបានការយកចិត្តទុកដាក់ជួយឧបត្ថម្ភពីថ្នាក់ដឹកនាំគ្រប់ថ្នាក់ ក្លឹប “របាំឃុំតាយវ៉ាំង” ទទួលបានការឧបត្ថម្ភសម្ភារៈ មានដូច៖ ឆាកសម្តែង មកុដ សម្លៀកបំពាក់និងឧបករណ៍ភ្លេង។ល។ សរុបថវិកាជិត ១ ពាន់លានដុង។ ផ្តើមពីនោះ ជួយមាមីងភូមិភាគមានកន្លែងសម្រាប់ប្រជុំជីវភាព លេងកម្សាន្ត ថែរក្សាជីវភាពស្មារតីសម្បូរបែប អភិរក្សនិងពង្រីកអត្តសញ្ញាណវប្បធម៌ខ្មែរ។
តាមប្រសាសន៍លោក ឡឹមហ្វាងម៉ូវ នាយកមន្ទីរ ជនជាតិនិងសាសនាទីក្រុងកឹងធើ ការអនុវត្តគម្រោង ៦ បាននាំមកប្រសិទ្ធភាពយ៉ាងច្បាស់ក្នុងការអភិរក្ស និងពង្រីកអត្តសញ្ញាណវប្បធម៌ប្រពៃណីរបស់ជនជាតិភាគតិចលើភូមិឋានទីក្រុង។ ជាពិសេស គឺបំផុសមោទនភាពជនជាតិ ផ្សារភ្ជាប់សហគមន៍ និងបង្កើតមូលដ្ឋានគ្រឹះទេសចរណ៍វប្បធម៌នៅតាមភូមិ ភាគដែលមានជនជាតិភាគតិចរស់នៅកុះករ៕
ថាញវ៉ាង-មុនី