14/08/2026 - 06:13

ដាំ​បន្លែ​ម្អម​លើ​ដី​ស្រែ​ ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ខ្ពស់​ 

ក្លា​ហាន​ហ៊ាន​ផ្លាស់​ប្តូរ​ដី​ផលិត​ស្រូវ​ផ្តល់​ទិន្ន​ផល​ទាប​មក​ដាំ​បន្លែ​ម្អម​វិញ​ បង​ថា​ច់ស្ម័គ្រ​ កើត​ឆ្នាំ​ ១៩៨២ នៅ​ភូមិ​កំ​ពង់​ស្រា​ ឃុំ​ហ៊ុងហ្វា​ ខេត្ត​វិញ​ឡុង​ រក​បាន​ប្រាក់​ចំ​ណូល​លំ​នឹង​ ដោយ​សារ​ផលិត​ផល​បាន​ឈ្មួញ​ប្រ​មូល​ទិញ​។ ជា​មួយ​ដី​ស្រែ​ ១២ កុង​ ក្នុង​មួយ​ខែ​គ្រួ​សា​របង​ប្រ​មូល​ផល​បន្លែ​ម្អម​ជិត​ ១០ តោន​ រក​បាន​ប្រាក់​ចំ​ណេញ​រាប់​សិប​លាន​ដុង​។

កាល​ពី​មុន​ គ្រួ​សា​របង​ថា​ច់ស្ម័គ្រ​ សំ​ខាន់​គឺ​ធ្វើ​ស្រែ​ ប៉ុន្តែ​ប្រាក់​ចំ​ណូល​ទាប​ ដោយ​សារ​តម្លៃ​ជី​ ថ្នាំ​ការ​ពារ​រុក្ខ​ជាតិ​កើន​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។ ផ្តើម​ពី​នោះ​ បង​ចាប់​ផ្តើម​ស្វែង​យល់​ ស្រាវ​ជ្រាវ​និង​រក​ទិស​ដៅ​ផ្លាស់​ប្តូរ​ដំ​ណាំ​ឱ្យ​សម​ស្រប​។ ក្នុង​ដំ​ណាក់​កាល​ស្វែង​យល់​ បង​បាន​ទិញ​បន្លែ​ម្អម​ពី​អ្នក​លក់​នៅ​ឯ​ផ្សារ​មក​ដាំ​ពិសោធន៍​លើ​ដី​ស្រែ​។ ក្រោយ​ពី​ថែ​ទាំ​មួយ​រយៈ​ ឃើញ​ថា​ដំ​ណាំ​លូត​លាស់​ល្អ​ សម​ស្រប​នឹង​លក្ខ​ណៈដី​ធ្លី​ ហើយ​ពិ​សេ​សមាន​ច្រក​ចេញ​លំ​នឹង​បង្គួរ​ បង​ក៏​សម្រេច​ចិត្ត​បើក​ទូ​លាយ​ផ្ទៃ​ដី​។

បង​ថា​ច់ស្ម័គ្រ​ មើល​ថែ​ ដក​ស្មៅ​បន្លែ​ម្អម​។

បើ​តាម​បង​ថា​ច់ស្ម័គ្រ​ រហូត​មក​ដល់​ពេល​នេះ​ គ្រួ​សារ​បាន​ពង្រីក​ផ្ទៃ​ដី​ដាំ​បន្លែ​ម្អម​ដល់​ទៅ​ ១២ កុង​។ ផលិត​ផល​ទាំង​អស់​បាន​ឈ្មួញ​ប្រ​មូល​ទិញ​ក្នុង​តម្លៃ​ ៧.០០០ ដុង​/គី​ឡូ​ក្រាម​។ មធ្យម​ក្នុង​មួយ​ខែ​ គ្រួ​សារ​ប្រ​មូល​ផល​បន្លែ​ម្អម​ប្រហែល​ ១០ តោន​។ បន្ទាប់​ពី​ប្រ​មូល​ផល​ បន្លែ​បាន​លាង​សម្អាត​ រៀប​ចង​ជា​បាច់​ចាប់​ពី​ ១ ដល់​ ៣ គី​ឡូ​ក្រាម​ ហើយ​ប្រ​គល់​ឱ្យ​ឈ្មួញ​។ ដោយ​សារ​ច្រក​ចេញ​លំ​នឹង​ គ្រួ​សារ​ម្ចាស់​ការ​រៀប​ផែន​ការ​ផលិត​ បន្ថយ​ស្ថាន​ភាព​បាន​ផល​ច្រើន​តែ​ពិ​បាក​លក់​។ លើស​ពី​នេះ​ បន្លែ​ម្អម​មាន​រយៈ​ពេល​លូត​លាស់​ខ្លី​ តិច​មាន​សត្វ​ល្អិត​ស៊ី​បំ​ផ្លាញ​ មិន​ទាម​ទារ​ជី​ច្រើន​ ម្ល៉ោះហើយ​ចំ​ណាយ​លើ​ការ​ថែ​មាន​កម្រិត​ទាប​។ មុន​ពេល​ចុះ​ពូជ​ គ្រួ​សារ​បាន​រៀប​ចំ​ដី​ ដាក់​ជី​ទ្រាប់​បាត​ និង​បាញ់​ថ្នាំ​រំ​ញោច​ឬ​សម្តង​មុន​ពេល​ដាំ​។ ក្រោយ​មក​ ដំ​ណាំ​លូត​លាស់​បែប​ធម្ម​ជាតិ​; ការ​ងារ​ថែ​ទាំ​សំ​ខាន់​គឺ​ជម្រះ​ស្មៅ​ តាម​ដាន​ដំ​ណាក់​កាល​លូត​លាស់​ និង​ប្រ​មូល​ផល​។ ប្រ​សិន​បើ​ថែ​ទាំ​បាន​ល្អ​ បន្លែ​អាច​នឹង​ផ្តល់​ផល​ច្រើន​លើក​បន្ត​បន្ទាប់​គ្នា​ ជួយ​ឱ្យ​គ្រួ​សារ​រក្សា​ការ​ផលិត​ និង​ផ្គត់​ផ្គង់​បន្លែ​ជា​ប្រ​ចាំ​ដល់​ឈ្មួញ​។

បើ​តាម​បង​ ចំ​ណុច​ពិ​សេស​របស់​ដំ​ណាំ​ម្អម​គឺ​មាន​រយៈ​ពេល​លូត​លាស់​ខ្លី​ ប្រហែល​ ៣០ ថ្ងៃ​អាច​នឹង​ចាប់​ផ្តើម​ប្រ​មូល​ផល​បាន​ ហើយ​ប្រ​សិន​បើ​មើល​ថែ​បាន​ល្អ​ អាច​នឹង​បន្ត​ប្រ​មូល​ផល​បាន​ច្រើន​លើក​ទៀត​។ ទន្ទឹម​នឹង​នោះ​ ផលិត​ផល​បាន​ឈ្មួញ​ប្រ​មូល​ទិញ​ក្នុង​តម្លៃ​លំ​នឹង​បង្គួរ​ ធ្វើ​ឱ្យ​គ្រួ​សារ​ស្ងប់​ចិត្ត​ក្នុង​ការ​ដាំ​។ ជា​មួយ​ផ្ទៃ​ដី​ ១២ កុង​ ក្នុង​មួយ​ខែ​គ្រួ​សា​របង​ប្រ​មូល​ផល​បន្លែ​ប្រហែល​ ១០ តោន​ ចំ​ណេញ​បាន​រាប់​សិប​លាន​ដុង​។ បើ​ប្រៀប​ធៀប​នឹង​ការ​ធ្វើ​ស្រែ​កាល​ពី​មុន​ ទម្រង់​ដាំ​បន្លែ​ម្អម​នាំ​មក​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ខ្ពស់​ជាង​ ជួយ​គ្រួ​សារ​រក​បាន​ប្រាក់​ចំ​ណូល​លំ​នឹង​ និង​លើក​ស្ទួយ​ជីវ​ភាព​។

លោក​ស្រី​ ត្រឹង​ធី​ដែប ប្រ​ធាន​ការិយា​ល័យ​សេដ្ឋ​កិច្ច​ឃុំ​ហ៊ុងហ្វា​ ឱ្យ​ដឹង​៖ បង​ ថា​ច់ស្ម័គ្រ​ ជា​អ្នក​ដំ​បូង​គេ​នៅ​ភូមិ​ភាគ​ដែល​ហ៊ាន​ផ្លាស់​ប្តូរ​ដី​ស្រែ​ផលិត​ស្រូវ​ផ្តល់​ទិន្ន​ផល​ទាប​មក​ដាំ​បន្លែ​ម្អម​ ហើយ​នាំ​មក​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ខ្ពស់​។ តាម​ប្រ​សាសន៍​លោក​ស្រី​ដែប បង​ជា​កសិ​ករ​ស្វា​ហាប់​ ហ៊ាន​ស្វែង​យល់​ ជ្រើស​រើស​ដំ​ណាំ​សម​ស្រប​នឹង​លក្ខ​ណៈផលិត​ តាម​រយៈ​នោះ​បង្កើន​ប្រាក់​ចំ​ណូល​ និង​លំ​នឹង​ជីវ​ភាព​គ្រួ​សារ​។ ទម្រង់​ដាំ​បន្លែ​ម្អម​របស់​បង​ ថា​ច់ស្ម័គ្រ​ មិន​ត្រឹម​តែ​នាំ​មក​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​សម្រាប់​គ្រួ​សារ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​បើក​ពង្រីក​ទិស​ដៅ​ផ្លាស់​ប្តូរ​ការ​ផលិត​សម​ស្រប​ចំ​ពោះ​ផ្ទៃ​ដី​ដែល​ធ្វើ​ស្រែ​ផ្តល់​ទិន្ន​ផល​ទាប​ទៀត​ផង​។ នេះ​គឺ​ជា​ទម្រង់​អាច​នឹង​ផ្សព្វ​ផ្សាយ​ទូ​លាយ​ រួម​ចំ​ណែក​ជួយ​កសិ​ករ​លើក​កម្ពស់​តម្លៃ​ផលិត​លើ​ផ្ទៃ​ដី​តែ​មួយ​។ 

ផ្តើម​ចេញ​ពី​ប្រ​សិទ្ធ​ភាព​ជាក់​ស្តែង​ ទម្រង់​ដាំ​បន្លែ​ម្អម​របស់​បង​ថា​ច់ស្ម័គ្រ​ បាន​បង្ហាញ​ថា​ ការ​ហ៊ាន​ផ្លាស់​ប្តូរ​មុខ​ដំ​ណាំ​ ផ្សារ​ភ្ជាប់​ការ​ផលិត​ជា​មួយ​តម្រូវ​ការ​ទី​ផ្សារ​ និង​ស្វែង​រក​ច្រក​ចេញ​លំ​នឹង​ គឺ​ជា​កត្តា​ដ៏​សំ​ខាន់​ជួយ​លើក​កម្ពស់​ប្រាក់​ចំ​ណូល​ដល់​កសិ​ករ​។ នេះ​ក៏​ជា​ទិស​ដៅ​សម​ស្រប​ក្នុង​ការ​ផ្លាស់​ប្តូរ​រចនា​សម្ព័ន្ធ​ដំ​ណាំ​ រួម​ចំ​ណែក​លើក​កម្ពស់​តម្លៃ​សេដ្ឋ​កិច្ច​លើ​ផ្ទៃ​ដី​កសិ​កម្ម​តែ​មួយ​៕

ទីទុយ​ - លី​សៀ​

ចែករំលែកអត្ថបទ