នៅលើលិខិតឆ្លងដែនបង្ហាញព័ត៌មានអំពីលេខអត្តសញ្ញាណប័ណ្ណ ឬអត្តសញ្ញាណ ប័ណ្ណពលរដ្ឋ ដូច្នេះពេលប្តូរពីអត្តសញ្ញាណប័ណ្ណ ៩ លេខ ទៅអត្តសញ្ញាណប័ណ្ណពលរដ្ឋ ១២លេខ ប្រជាជនត្រូវទៅកែប្រែព័ត៌មានលើលិខិតឆ្លងដែនដើម្បីប្រើប្រាស់ឯកភាព។
គណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនក្រុងកឹងធើ តែងដាស់តឿន ចង្អុលការដល់គណៈ ផ្នែក គ្រប់លំដាប់ថ្នាក់ យកចិត្តទុកដាក់ គិតគូរដល់អ្នកមានប្រជាប្រិយក្នុងជនជាតិភាគតិចនៅលើភូមិសាស្រ្ត។
រដ្ឋាភិបាលបានប្រកាសឱ្យប្រើសេចក្តី សម្រេចចិត្តលេខ១២១/NQ-CP នាសម័យប្រជុំរដ្ឋាភិបាលជាប្រចាំ ខែសីហា ឆ្នាំ ២០២២ ប្រគល់ឱ្យស្ថាប័ន គណៈ ផ្នែកអនុវត្តនូវខ្លឹមសារមួយចំនួនផ្សព្វផ្សាយគម្រោងអភិវឌ្ឍប្រើប្រាស់ ទិន្នន័យប្រជាពលរដ្ឋ
ខេត្តសុកត្រាំង អនុវត្តមានប្រសិទ្ធភាពនូវគោលនយោបាយវិនិយោគរបស់បក្ស គិតគូរពីជីវភាពសម្ភារៈ និងស្មារតីដល់ជនរួមជាតិខ្មែរ ម្ល៉ោះហើយជនរួមជាតិកាន់តែជឿជាក់ទៅលើការដឹកនាំរបស់បក្ស។
មន្ទីរធនធាននិងបរិស្ថានក្រុងកឹងធើ ផ្សព្វផ្សាយអនុវត្តគម្រោងកសាងប្រព័ន្ធសំណុំឯកសារសុរិយោដី និងមូលដ្ឋានទិន្នន័យគ្រប់គ្រងដីធ្លីនៅស្រុកថើយឡាយ។
ការឧបត្ថម្ភជនជាតិភាគតិចអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម សម្របនឹងការប្រែប្រួលអាកាសធាតុ ត្រូវបានចាត់ទុកជាភារកិច្ចដ៏សំខាន់មួយ អាទិភាពជាចម្បងខាងវិស័យការងារជនជាតិនៅខេត្តកាម៉ាវ។
បន្ទាប់ពីសម្រេចមូលដ្ឋានទិន្នន័យជាតិអំពីការស្នាក់នៅរបស់ប្រជាជន (ខែកុម្ភៈ ឆ្នាំ ២០២១) ក្រសួងនគរបាល បានផ្សព្វផ្សាយភ្ជាប់លេខអត្តសញ្ញាណ និងប្រកាសលេខអត្តសញ្ញាណផ្ទាល់ខ្លួនដល់ពលរដ្ឋ ក្នុងទូទាំងប្រទេស ដើម្បីសម្រេចការផ្តល់ជូនអត្តសញ្ញាណប័ណ្ណពលរដ្ឋភ្ជាប់បន្ទះឈីបមុនថ្ងៃទី ៣០ ខែកញ្ញា។
សហព័ន្ធសហជីពខេត្តសុកត្រាំង បានដឹកនាំ ចង្អុលការដល់សហជីពគ្រប់លំដាប់ថ្នាក់ អនុវត្តល្អតួនាទី ភារកិច្ច ជាអង្គការតំណាង ប្រមូលផ្តុំ សាមគ្គី គិតគូរ ការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់ សមហេតុផលដល់សមាជិកសហជីពនិងកម្មករនិយោជិត។
ព័ត៌មានពីការដកហូតសៀវភៅគ្រួសារក្រដាស ធ្វើឱ្យអ្នកជាច្រើនបារម្ភ ដ្បិតអីនេះជាប្រភេទក្រដាសស្នាមធ្លាប់ប្រើប្រាស់សម្រាប់បញ្ជាក់ពីកន្លែងស្នាក់នៅក្នុងការដោះដូរ ធ្វើបែបបទរដ្ឋបាល។ កាសែតកឹងធើ សូមឧទ្ទេសនាមនូវព័ត៌មានដែលប្រជាជនគប្បីដឹងពីការដកហូតសៀវភៅគ្រួសារ។
គណៈសាសនាក្រុងកឹងធើ បានសហការនឹងគណៈអភិបាលសមាគមពុទ្ធសាសនាវៀតណាមក្រុងកឹងធើ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយពីគោលនយោបាយនិងច្បាប់ដែលពាក់ព័ន្ធនឹងសកម្មភាពជំនឿសាសនា ដល់ព្រះសង្ឃ អាចារ្យ គណៈកម្មការវត្ត និងសមណនិស្សិតវិទ្យាស្ថានពុទ្ធសាសនាខ្មែរ នៅវិទ្យាស្ថានពុទ្ធសាសនាខ្មែរខណ្ឌអូរម៉ូង ក្រុងកឹងធើ។
សមាគមកសិករសង្កាត់ ៩ តែងលើកស្ទួយការជំរុញផ្លាស់ថ្មី លើកកម្ពស់គុណភាព និងប្រសិទ្ធភាពចលនាកសិករប្រឡងប្រណាំងផលិតកម្មនិងធ្វើអាជីវកម្មពូកែ សាមគ្គីជួយគ្នាធ្វើមាន និងកាត់បន្ថយភាពក្រីក្រដោយចីរភាព។
សេចក្តីព្រាងច្បាប់ដីធ្លីវិសោធនកម្ម ជំនួសច្បាប់ដីធ្លីឆ្នាំ ២០១៣ មានចំណុចថ្មីៗមួយចំនួន ដូច៖ ចោលខ្ទង់តម្លៃដី; វិសោធនកម្មបទប្បញ្ញត្តិស្តីពីការចុះបញ្ជីដីធ្លី ផ្តល់ប័ណ្ណកម្មសិទ្ធិប្រើប្រាស់ដីធ្លី កម្មសិទ្ធិលើផ្ទះនិងទ្រព្យសម្បត្តិផ្សេងៗភ្ជាប់ជាមួយដី; បំពេញបន្ថែមបទប្បញ្ញត្តិអំពីរយៈពេលប្រើប្រាស់ដី។ល។