ខេត្តបាកលីវ អនុវត្តមានប្រសិទ្ធភាពនូវកម្មវិធីទិសដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម នៅតំបន់ជនរួមជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល២០២១-២០៣០ (ហៅកាត់ថា កម្មវិធី) ជាសារវន្តបានធ្វើឱ្យផ្លាស់ថ្មីនៅតំបន់ជនរួមជាតិភាគតិច។
ជនបទតំបន់ជនជាតិភាគតិចនៅខេត្តបាកលីវ បានវិនិយោគកសាងយ៉ាងសមរម្យ។
ដំណាក់កាលទី១ របស់កម្មវិធី (ចាប់ពីឆ្នាំ ២០២១ - ២០២៥) ខេត្តបាកលីវ បានបែងចែកថវិកា ១១៨.៣២៣ លានដុង ដើម្បីអនុវត្តគម្រោងចំនួន ០៦/១០។ ឆ្លងតាមនោះ កម្មវិធីបានដំណើរការសាងសង់ផ្ទះ ៤៦៨ ខ្នង (៥០ លានដុង/ខ្នង); ឧបត្ថម្ភផ្លាស់ប្តូរមុខរបរជូនប្រជាជន ៨២៣ គ្រួសារ (១០ លានដុង/គ្រួសារ); ឧបត្ថម្ភទឹកស្អាតប្រើប្រាស់រាយប៉ាយជូន ៥៥៩ គ្រួសារ (៣ លានដុង/គ្រួសារ) និងកសាងសំណង់ផ្គត់ផ្គង់ទឹកស្អាតប្រមូលផ្តុំ ៥ សំណង់។ល។ ទន្ទឹមនឹងនោះ ខេត្តបានអនុវត្តព្រមៗគ្នានូវគម្រោង អនុគម្រោងអំពីការបណ្តុះបណ្តាល និងដោះស្រាយការងារធ្វើ; វិនិយោគបង្កើនកម្រិតវិទ្យាល័យជនជាតិអន្តេវាសិកខេត្ត លុបបំបាត់អនក្ខរកម្ម; ថែទាំសុខភាព; បំប៉នចំណេះដឹងជនជាតិ ភាសាខ្មែរជូនកម្មាភិបាល អ្នករដ្ឋការ បុគ្គលិក និងឃោសនាផ្សព្វផ្សាយអប់រំច្បាប់ លើកតម្កើងនិងស្ងើចសរសើរអ្នកមានប្រជាប្រិយ។ល។ បានបង្កជាកម្លាំងចលករដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ជួយជនរួមជាតិភាគតិចលំនឹងជីវភាព។ ផ្តើមពីនោះ អត្រាគ្រួសារក្រីក្របានថយចុះយ៉ាងឆាប់រហ័សជារៀងរាល់ឆ្នាំ។ ជាក់ស្តែង ឆ្នាំ ២០២១ ខេត្តមានគ្រួសារក្រីក្រចំនួន ១១.៤៩៧ ស្រូបអត្រា ៥.០៩% (ក្នុងនោះ គ្រួសារជនជាតិភាគតិចក្រីក្រចំនួន ២.៣២៩ គ្រួសារ ស្រូបអត្រា ១១,១២%); ដល់ចុងឆ្នាំ២០២៣ ទូទាំងខេត្តនៅមានគ្រួសារក្រីក្រត្រឹមតែ ៣.៨៨៦ ស្រូបអត្រា ១,៧១% (ក្នុងនោះ គ្រួសារជនជាតិភាគតិចក្រីក្រចំនួន ៨០៨ ស្រូបអត្រា ៣,៨៦%)។
កសិករនៅខេត្តបាកលីវ ចេះអនុវត្តទម្រង់ស្រូវ-បង្កង យ៉ាងមានប្រសិទ្ធភាព។
ទន្ទឹមនឹងនោះ ការអភិរក្សនិងពង្រីកតម្លៃវប្បធម៌របស់បណ្តាជនជាតិភាគតិច កាន់តែបានយកចិត្តទុកដាក់ពីមួយថ្ងៃទៅមួយថ្ងៃ។ ទំនៀមទម្លាប់ ពិធីកិច្ចនិងលក្ខណៈវប្បធម៌របស់ជនរួមជាតិ ត្រូវបានថែរក្សា និងរៀបចំឡើងជារៀងរាល់ឆ្នាំ។ លោកថាច់កឹង អ្នកមានប្រជាប្រិយនៅឃុំហឹងហោយ ស្រុកវិញឡើយ ឱ្យដឹង៖ “ចាប់ពីមានកម្មវិធីវិនិយោគជនបទតំបន់ជនរួមជាតិភាគតិច បានផ្លាស់ថ្មីយ៉ាងឆាប់រហ័ស បំផុតគឺមាមីងខ្មែរមោះមុតក្នុងការអនុវត្តវិទ្យាសាស្រ្តបច្ចេកទេសជឿនលឿនក្នុងការផលិតដើម្បីធ្វើមាននិងចេះវិនិយោគឱ្យកូនចៅរៀនសូត្រ ដើម្បីលើកកម្ពស់កម្រិតវិជ្ជា”។
លោកង៉ោវ៉ូវថាំង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឱ្យដឹងបន្ថែម៖ “កម្មវិធីបានពង្រីកប្រសិទ្ធភាព ជួយឱ្យតំបន់ជនរួមជាតិភាគតិចរបស់ខេត្តវិវឌ្ឍន៍លើគ្រប់វិស័យ។ បច្ចុប្បន្ន ខេត្តបានចង្អុលការភូមិភាគនានាបន្តអនុវត្តកម្មវិធី ដើម្បីតំបន់ជនរួមជាតិភាគតិចអភិវឌ្ឍឆាប់រហ័ស និងប្រកបដោយចីរភាព។ល។ ផ្តុំកម្លាំងលើកកម្ពស់ជីវភាព បង្រួញគម្លាតពីជីវភាពរវាងតំបន់ជនជាតិ តំបន់ជនបទដាច់ស្រយាល និងតំបន់ទីក្រុង”៕
យ្វីអាញ-វិមាន