25/11/2024 - 15:20

អា​យុ​៤៥​ឆ្នាំ​បង់​ធា​នា​រ៉ាប់​រង​សង្គម ដល់​ចាស់​បាន​ទទួល​ប្រាក់​សោធន​និវត្តន៍​ទេ ? 

យោង​តាម​ធា​នា​រ៉ាប់​រង​សង្គម​វៀត​ណាម ច្បាប់​ធា​នា​រ៉ាប់​រង​សង្គម​២០២៤ មាន​សុពល​ភាព​ចាប់​ពី​ថ្ងៃ​ទី​១ ខែ​កក្ក​ដា ឆ្នាំ​២០២៥ បាន​ចែង៖ រាល់​ពល​រដ្ឋ​វៀត​ណាម អា​យុ​ចាប់​ពី​១៥​ឆ្នាំ​ឡើង​ទៅ និង​មិន​ស្ថិត​ក្នុង​ចំ​ណោម​មុខ​សញ្ញា​ដែល​ត្រូវ​ចូល​រួម​ធា​នា​រ៉ាប់​រង​សង្គម​ចាប់​បង្ខំ អាច​នឹង​ចូល​រួម​ធា​នា​រ៉ាប់​រង​សង្គម​ដោយ​ស្ម័គ្រ​ចិត្ត។ ដូច្នេះ កម្រិត​បង់​ធា​នា​រ៉ាប់​រង​សង្គម​ស្ម័គ្រ​ចិត្ត​រៀង​រាល់​ខែ​របស់​អ្នក​ចូល​រួម​ស្មើ ២២% នៃ​កម្រិត​ប្រាក់​ចំ​ណូល​ក្នុង​មួយ​ខែ​ដែល​អ្នក​ចូល​រួម​ជ្រើស​រើស។

រូប​ជា​ឧទា​ហរណ៍ ។

ខណៈ​ពេល​ចូល​រួម​ធា​នា​រ៉ាប់​រង​សង្គម​ស្ម័គ្រ​ចិត្ត អ្នក​ចូល​រួម​ត្រូវ​បាន​រដ្ឋ​ឧបត្ថម្ភ​ទឹក​ប្រាក់​បង់​ទៅ​តាម​អត្រា​ភាគ​រយ (%) ទៅ​លើ​កម្រិត​បង់​ធា​នា​រ៉ាប់​រង​សង្គម​រៀង​រាល់​ខែ តាម​កម្រិត​គ្រួ​សារ​ក្រី​ក្រ​នៃ​តំ​បន់​ជន​បទ ជាក់​ស្តែង​គឺ៖ ស្មើ​៣០% ចំ​ពោះ​អ្នក​ចូល​រួម​ស្ថិត​ក្នុង​ក្រប​ខណ្ឌ​គ្រួ​សារ​ក្រី​ក្រ; ២៥% ចំ​ពោះ​អ្នក​ចូល​រួម​ស្ថិត​ក្នុង​ក្រប​ខណ្ឌគ្រួ​សារ​កៀក​បន្ទាត់​ក្រ; ១០% ចំ​ពោះ​មុខ​សញ្ញា​ដ​ទៃ​ទៀត។ ក្នុង​ករណី​អ្នក​ចូល​រួម​ធានា​រ៉ាប់​រង​សង្គម​ស្ម័គ្រ​ចិត្ត ឈាន​ដល់​អា​យុ​ចូល​និវត្តន៍​តាម​ការ​កំ​ណត់ ប៉ុន្តែ​រយៈ​ពេល​បង់​ធា​នា​រ៉ាប់​រង​សង្គម នៅ​ខ្វះ​មិន​ដល់​១០​ឆ្នាំ (១២០​ខែ) គឺ​អាច​បង់​មួយ​លើក​សម្រាប់​ឆ្នាំ​ដែល​នៅ​ខ្វះ​ឱ្យ​គ្រប់​២០​ឆ្នាំ ដើម្បី​ទទួល​បាន​ប្រាក់​សោធន​និវត្តន៍។

ស្តី​ពី​លក្ខណៈ​ទទួល​ប្រាក់​សោធន​និវត្តន៍ធា​នា​រ៉ាប់​រង​សង្គម​វៀត​ណាម ឱ្យ​ដឹង៖ អ្នក​ចូល​រួម​ធា​នា​រ៉ាប់​រង​សង្គម​ស្ម័គ្រ​ចិត្ត​បាន​ទទួល​ប្រាក់​សោធន​និវត្តន៍ ខណៈ​ពេល​គ្រប់​លក្ខ​ខណ្ឌ​នៃ​អា​យុ​តាម​ការ​កំ​ណត់​នៃ​ច្បាប់​ពល​កម្ម​ឆ្នាំ​២០១៩។

ឆ្លង​តាម​រយៈ​នោះ ចាប់​ពី​ឆ្នាំ​២០២១ អា​យុ​ចូល​និវត្តន៍​របស់​និយោ​ជិត​ជា​ស្ត្រី​នឹង​កើន​ឡើង​៤​ខែ​ក្នុង​មួយ​ឆ្នាំ បុរស​កើន​ឡើង​៣​ខែ​ក្នុង​មួយ​ឆ្នាំ​រហូត​ដល់​ឆ្នាំ​២០៣៥ អា​យុ​ចូល​និវត្តន៍​របស់​ស្ត្រី​កើន​ឡើង​៦០​ឆ្នាំ បុរស​កើន​ឡើង​៦២​ឆ្នាំ។

ប្រ​ការ​គប្បី​ដឹង​យោង​តាម​ច្បាប់​ធា​នា​រ៉ាប់​រង​សង្គម​ជា​ធរ​មាន​ អ្នក​ដែល​ចូល​និវត្តន៍​ត្រូវ​បង់​ធា​នា​រ៉ាប់​រង​សង្គម​យ៉ាង​ហោច​ណាស់​២០​ឆ្នាំ ប៉ុន្តែ ចាប់​ពី​ថ្ងៃ​ទី​១ ខែ​កក្ក​ដា ឆ្នាំ ២០២៥ ខណៈ​ច្បាប់​ធា​នា​រ៉ាប់​រង​សង្គម​ឆ្នាំ​២០២៤ មាន​សុពល​ភាព លក្ខណៈ​អ្នក​គ្រប់​អា​យុ​ចូល​និវត្តន៍​គ្រាន់​តែ​បង់​ធា​នា​រ៉ាប់​រង​សង្គម​គ្រប់​១៥​ឆ្នាំ នឹង​បាន​ទទួល​ប្រាក់​សោធន​និវត្ដន៍។

ដូច្នេះ ក៏​ដូច​ជា​ធា​នា​រ៉ាប់​រង​សង្គម​ចាប់​បង្ខំ អ្នក​ចូល​រួម​ធា​នា​រ៉ាប់​រង​សង្គម​ស្ម័គ្រ​ចិត្ត ពេល​អា​យុ​៤៥ ឆ្នាំ​ចូល​រួម​បង់​ធា​នា​រ៉ាប់​រង​សង្គម គឺ​គ្រប់​លក្ខណៈ​ដើម្បី​ទទួល​បាន​ប្រាក់​សោធន​និវត្តន៍​ដែរ៕

                      យោង៖ Vietnamnet.vn - ប្រែ​សម្រួល៖ លី​សៀ

ចែករំលែកអត្ថបទ