ចាប់ពីឆ្នាំ២០០៧ ទិវាវប្បធម៌ កីឡានិងទេសចរណ៍ជនរួមជាតិខ្មែរខេត្តគៀងយ៉ាង ត្រូវបានរៀបចំតាមកាលកំណត់ជារៀងរាល់ឆ្នាំនៅស្រុកហ្គក្វាវ។ ពិធីបុណ្យបានទាក់ទាញភ្ញៀវទេសចររាប់រយពាន់លើកនាក់មកគាំទ្រ បង្កបានជាបរិយាកាសសាមគ្គី សប្បាយរីករាយនិងសុខដុមរមនា។
ទិដ្ឋភាពនៃទិវាវប្បធម៌ កីឡានិងទេសចរណ៍ជនរួមជាតិខ្មែរខេត្តគៀងយ៉ាង។
ទិវាវប្បធម៌ កីឡានិងទេសចរណ៍ជនរួមជាតិខ្មែរខេត្តគៀងយ៉ាង (ហៅកាត់ថា ពិធីបុណ្យ) ត្រូវបានរៀបចំស្របក្នុងឱកាសពិធីបុណ្យអកអំបុករបស់ជនរួមជាតិខ្មែរ។ ទីតាំងរៀបចំត្រូវបានខេត្តគៀងយ៉ាងជ្រើសរើសគឺមាត់ទន្លេកៃលើង។ នៅទីនេះ មានភាពងាយស្រួលដើម្បីជនរួមជាតិខ្មែរចូលរួមគាំទ្រប្រណាំងទូក-ង និងប្រឡងតុបតែងស្អិតស្អាងប្រទីបស្អាត។ លោក ឡេគីមខ្វា អនុប្រធានគណៈកម្មាធិការប្រជាជនស្រុកហ្គក្វាវ ឱ្យដឹង៖ “ជនរួមជាតិខ្មែរមកពីឃុំនានាគ្រប់ទិសទីមកគាំទ្រដោយមធ្យោបាយតាមផ្លូវទឹក ម្ល៉ោះហើយ មុនពេលរៀបចំពិធីបុណ្យរៀងរាល់ឆ្នាំ ភូមិភាគចង្អុលការអង្គភាពនានា រៀបចំជម្រះផ្លូវទឹក កំពង់ផែដើម្បីមាមីងអាចនឹងចតទូក កប៉ាល់ ទូកស្មាច់ ៘ សងខាងមាត់ទន្លេ។ មានគ្រួសារខ្លះនៅឆ្ងាយ ហូបចុកនៅលើទូក រយៈពេលប៉ុន្មានថ្ងៃដែលប្រព្រឹត្តឡើងពិធីបុណ្យ”។
ចាប់ពីឆ្នាំ២០២២ ទិវាបុណ្យត្រូវបានដាក់បញ្ចូលទៅក្នុង “គម្រោងអភិរក្សនិងពង្រីកតម្លៃសិល្បៈប្រពៃណីជនជាតិខ្មែរលើភូមិសាស្ត្រខេត្តគៀងយ៉ាង ដំណាក់កាល២០២១-២០២៥” ស្ថិតក្នុងកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល២០២១-២០៣០ ម្ល៉ោះហើយ ការរៀបចំពីមួយថ្ងៃទៅមួយថ្ងៃត្រូវបានចាប់អារម្មណ៍ ពិសេស ទ្រង់ទ្រាយកាន់តែធំឡើងៗ ទាក់ទាញភ្ញៀវទេសចរច្រើនកុះករ។ លោកយ័ញភុក ប្រធានគណៈជនជាតិខេត្ត អនុប្រធានគណៈកម្មការចាត់តាំងពិធីបុណ្យ ឱ្យដឹង៖ “គណៈកម្មការចាត់តាំងតែងផ្តោតទៅលើការបង្កបរិយាកាស វប្បធម៌ដើម្បីជនរួមជាតិគ្រប់ជនជាតិសំណេះសំណាល ដោះដូរវប្បធម៌ សិល្បៈ កីឡា ឆ្លងតាមរយៈនោះបង្កើនស្មារតីសាមគ្គី ផ្សារភ្ជាប់រវាងជនជាតិនីមួយៗនៅក្នុងនិងក្រៅខេត្តផង លើកកម្ពស់ស្មារតីភ្ញាក់រលឹកទទួលខុសត្រូវរបស់ជនរួមជាតិចំពោះការអភិរក្ស ពង្រីកវប្បធម៌ប្រវេណីផង ពង្រឹងកម្លាំងនៃធ្លុងមហាសាមគ្គីទូទាំងជនជាតិ រួមចំណែកយ៉ាងសំខាន់ទៅក្នុងដំណាក់កាលអភិវឌ្ឍចីរភាពសេដ្ឋកិច្ច-សង្គមរបស់ខេត្តផង។ ទិវាបុណ្យថែមទាំងរួមចំណែកជំរុញចលនា “ទូទាំងប្រជាជនសាមគ្គីកសាងជីវភាពវប្បធម៌” ; ចលនាប្រឡងប្រណាំង “ទូទាំងប្រទេសព្រួតដៃកសាងជនបទថ្មី” និងចូលរួមអនុវត្តល្អកិច្ចចលនា “ទូទាំងប្រជាជនលត់ដំកាយសម្បទាតាមគំរូអ៊ំហូដ៏មហិមា។ ការដែលមនុស្សម្នាគ្រប់ជនជាតិ ចូលរួមទិវាបុណ្យបានសបញ្ជាក់៖ ខណៈដែលគោលនយោបាយបញ្ជ្រាបទៅក្នុងជីវភាព ក៏បានប្រជាជនយល់ស្របចូលរួមគាំទ្រ”។
តាមថេរដីកា ព្រះតេជព្រះគុណ យ័ញមិញត្វឹង ព្រះចៅអធិការវត្តតាមុំ ស្រុកហ្គក្វាវ អាស្រ័យដោយគោលនយោបាយឧបត្ថម្ភរបស់រដ្ឋ ទើបជីវភាពជនរួមជាតិខ្មែររីកចម្រើនទាំងផ្នែកសេដ្ឋកិច្ចនិងស្មារតី ម្ល៉ោះហើយខ្នះខ្នែងចូលរួមក្នុងការអភិវឌ្ឍរួមរបស់ភូមិភាគ៕
ហាថាញ- លីសៀ