18/11/2024 - 15:53

សំ​ណើ​វិធាន​ការ​អភិវឌ្ឍន៍​ធន​ធាន​មនុស្ស​សម្រាប់​វប្ប​ធម៌ 

គោល​ការណ៍​វិនិយោគ​កម្ម​វិធី​ទិស​ដៅ​ជាតិ ស្ដី​ពី​អភិវឌ្ឍ​វប្ប​ធម៌ ដំ​ណាក់​កាល ២០២៥-២០៣៥ កំ​ពុង​បាន​រដ្ឋ​សភា​នីតិ​កាល XV ពិភាក្សា​ផ្ដល់​មតិ​យោ​បល់​និង​បម្រុង​អនុម័ត​ក្នុង​សម័យ​ប្រ​ជុំ​លើក​ទី​៨។  ការិ​យា​ល័យ​នយោ​បាយ ទើប​តែ​មាន​សេចក្ដី​សន្និដ្ឋាន​លេខ ១០០ ក្នុង​នោះ សម្ដែង​ការ​ឯក​ភាព​អំពី​គោល​ការណ៍​វិនិយោគ​ដល់​កម្ម​វិធី​នេះ។

​​ សមា​ជិក​រដ្ឋ​សភា ថាច់​ភឿក​ប៊ិញ គណៈ​ប្រតិភូ (តំ​ណាង​សមា​ជិក​រដ្ឋ​សភា​ខេត្ត​ត្រា​វិញ)។

កម្ម​វិធី​ទិស​ដៅ​ជាតិ​ស្ដី​ពី​អភិវឌ្ឍន៍​វប្ប​ធម៌ បាន​កំណត់​ទិស​ដៅ​ជំ​រុញ​ការ​អភិវឌ្ឍ​ដោយ​ចីរ​ភាព​ប្រ​ទេស​ជាតិ​ឆ្លង​តាម​រយៈ​ការ​កសាង និង​ការ​ពារ​តម្លៃ​វប្ប​ធម៌​វៀត​ណាម។ យោង​តាម​នោះ កម្ម​វិធី​មាន​ទិស​ដៅ​ទូទៅ​ចំនួន​៧ ទិស​ដៅ​ជាក់​ស្ដែង​ចំនួន​៩ ក្នុង​ដំ​ណាក់​កាល​រហូត​ដល់​ឆ្នាំ ២០៣០ និង​ទិស​ដៅ​ជាក់​ស្ដែង​ចំនួន​៩​ក្នុង​ដំ​ណាក់​កាល​បន្ត​រហូត​ដល់​ឆ្នាំ២០៣៥។ កម្ម​វិធី​បាន​រចនា​ឡើង​ដោយ​មាន​ខ្លឹម​សារ​សមាស​ភាព​ចំ​នួន​១០។ សមា​ជិក​រដ្ឋ​សភា​ភាគ​ច្រើន​ដែល​ចូល​រួម​កិច្ច​ប្រ​ជុំ​ពិភាក្សា​នៅ​សាល​ប្រ​ជុំ បាន​សម្ដែង​ការ​ឯក​ភាព​លើ​គោល​ការណ៍​វិនិ​យោគ​កម្ម​វិធី​ទិស​ដៅ​ជាតិ​ស្ដី​ពី​អភិវឌ្ឍ​វប្ប​ធម៌ ដំ​ណាក់​កាល​២០២៥ - ២០៣៥។

យោង​តាម​ស្ថិតិ​របស់​ក្រ​សួង​វប្ប​ធម៌ កីឡា​និង​ទេស​ចរណ៍ មាន​មិន​ទាន់​ដល់​២០% ​ធន​ធាន​មនុស្ស​ផ្នែក​វប្ប​ធម៌​នៅ​តំបន់​ជន​ជាតិ​ភាគ​តិច ដែល​មាន​កម្រិត​វិជ្ជា​មហា​វិទ្យា​ល័យ​ឬ​ខ្ពស់​ជាង ប្រ​ការ​នេះ​ធ្វើ​ឱ្យ​សមត្ថ​ភាព​នៃ​ការ​ស្រាវ​ជ្រាវ អភិរក្ស​និង​ពង្រីក​វប្ប​ធម៌​ប្រ​ពៃណី​ជួប​លំ​បាក​ច្រើន។ មូល​ដ្ឋាន​អប់រំ​និង​បណ្ដុះ​បណ្ដាល​អំពី​វប្ប​ធម៌​តិច បាន​ការ​ទំ​នាក់​ទំ​នង​ជា​មួយ​នឹង​សហ​គមន៍​ជន​ជាតិ​ភាគ​តិច ដែល​នាំ​ឱ្យ​កម្ម​វិធី​បណ្ដុះ​បណ្ដាល​ឆ្ងាយ​ពី​ភាព​ជាក់​ស្ដែង ខ្វះ​លក្ខណៈ​អនុវត្ត។ ការ​ភ្ជាប់​ទ្រឹស្ដី និង​អនុវត្ត​ផ្ទាល់​មិន​ទាន់​បាន​យក​ចិត្ត​ទុក​ដាក់​សម​ស្រប ដែល​បង្ក​ឱ្យ​មាន​ចន្លោះ​ប្រ​ហោង​ក្នុង​ដំ​ណើរ​ការ​បណ្ដុះ​បណ្ដាល​ប្រ​ភព​ធន​ធាន​មនុស្ស ដែល​មាន​សមត្ថ​ភាព​ថែ​រក្សា​និង​ពង្រីក​អត្ត​សញ្ញាណ​វប្ប​ធម៌​ជន​ជាតិ​ភាគ​តិច។ មាន​តំបន់​ជន​ជាតិ​ភាគ​តិច​ជា​ច្រើន មិន​គ្រប់​ប្រ​ភព​ធន​ធាន​ហិរញ្ញ​វត្ថុ​សម្រាប់​រៀប​ចំ​ការ​បណ្ដុះ​បណ្ដាល​និង​អភិវឌ្ឍ​ប្រ​ភព​ធន​ធាន​មនុស្ស​មាន​ជំ​នាញសម្រាប់​ការ​ងារ​វប្ប​ធម៌។

ផ្ដើម​ពី​នោះ អ្នក​តំ​ណាង​បាន​សំ​ណើ​នូវ​វិធាន​ការ​មួយ​ចំ​នួន​ដើម្បី​ធ្វើ​ឱ្យ​សុក្រឹត​អំ​ពី​ការ​អភិវឌ្ឍ​ប្រ​ភព​ធន​ធាន​មនុស្ស​សម្រាប់​វប្ប​ធម៌​ចំ​ណុះ​កម្ម​វិធី​ទិស​ដៅ​ជាតិ ​ស្ដី​ពី​អភិវឌ្ឍន៍​វប្ប​ធម៌​ដំ​ណាក់​កាល ២០២៥​-២០៣៥។ ក្នុង​នោះ គប្បី​ជំ​រុញ​ការ​បណ្ដុះ​បណ្ដាល​ធន​ធាន​មនុស្ស​ផ្នែក​ប្បធម៌​សម​ស្រប​ជា​មួយ​នឹង​លក្ខណៈ​វប្ប​ធម៌​ជន​ជាតិ​ភាគ​តិច។ កម្ម​វិធី​បណ្ដុះ​បណ្ដាល​គប្បី​មាន​ខ្លឹម​សារ​កាន់​តែ​ស៊ី​ជម្រៅ​ដល់​កត្តា​វប្ប​ធម៌​ជន​ជាតិ​ភាគ​តិច និង​ត្រូវ​បាន​រចនា​ឡើង​ដើម្បី​បំ​ពេញ​តាម​លក្ខណៈ​នៃ​តំបន់​នីមួយៗ។ កសាង​សា​លា​រៀន​ដែល​មាន​ឯក​ទេស​ផ្នែក​វប្បធម៌​ជន​ជាតិ ឬ​មជ្ឈ​មណ្ឌល​បណ្ដុះ​បណ្ដាល​វប្ប​ធម៌​នៅ​តំបន់​ជន​ជាតិ​ភាគ​តិច នឹង​ជួយ​អភិវឌ្ឍ​ធន​ធាន​មនុស្ស​ប្រ​កប​ដោយ​វិជ្ជា​ជីវៈ​ដែល​មាន​ប្រ​ភព​នៅ​ភូមិ​ភាគ។ ទន្ទឹម​នឹង​នោះ ជំ​រុញ​កិច្ច​សហ​ការ​រវាង​មូល​ដ្ឋាន​បណ្ដុះ​បណ្ដាលនិង​សហ​គមន៍​ជន​ជាតិ​ភាគ​តិច​ដើម្បី​កសាង​វគ្គ​សិក្សា​មាន​លក្ខណៈ​ជាក់​ស្ដែង ផ្សារ​ភ្ជាប់​និស្សិតជា​មួយ​នឹង​ជីវ​ភាព​វប្ប​ធម៌​ជាក់​ស្ដែង។ សា​លា​រៀន​អាច​អញ្ជើញ​សិប្ប​ករ​នៅ​ភូមិ​ភាគ មក​ធ្វើ​ជា​គ្រូ​បង្រៀន រៀប​ចំ​ដំ​ណើរ​ទស្សន​កិច្ច​សិក្សា​និង​ជួយ​ឱ្យ​និស្សិត​ចូល​រួម​ពិធី​បុណ្យ​ប្រ​ជា​ប្រិយ ជួយ​ពួក​គេ​យល់​កាន់​តែ​ស៊ី​ជម្រៅ​អំ​ពី​វប្បធម៌​ភូមិ​ភាគ។ ក្នុង​ការ​បណ្ដុះ​បណ្ដាល​និង​អភិរក្ស​វប្ប​ធម៌ ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ឌីជី​ថល​សម្រាប់​បង្កើត​ឯក​សារ រៀន​សូត្រ​ឌីជី​ថល​អំពី​វប្បធម៌​ជន​ជាតិ​ភាគ​តិច រក្សា​ឯក​សារ​បេតិ​កភណ្ឌ​វប្ប​ធម៌​និង​ចែក​រំលែក​មេ​រៀន​ដែល​បង្រៀន​តាម​អ៊ឺន​ធឺ​ណិត​អំពី​វប្ប​ធម៌​ប្រ​ពៃ​ណី។ ដោយ​មាន​បច្ចេក​វិទ្យា​ឌីជី​ថល អ្នក​សិក្សា​ក៏​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​បង្ខិត​ជិត និង​ស្វែង​យល់​ពី​តម្លៃ​ផ្នែក​វប្ប​ធម៌​គ្រប់​ពេល​វេលា ជួយ​អភិវឌ្ឍ​ប្រ​ភព​ធន​ធាន​មនុស្ស​ពោរ​ពេញ​ដោយ​ចំ​ណេះ​ដឹង មាន​មូល​ដ្ឋាន​គ្រឹះ​និង​បំណិន​ស៊ី​ជម្រៅ​អំពី​វប្ប​ធម៌​ជន​ជាតិ៕   

យោង​៖ toquoc.vn - ប្រែ​សម្រួល៖ ថាច់​ធី

ចែករំលែកអត្ថបទ