03/12/2024 - 09:53

អា​យុ​៦០​ឆ្នាំ​គ្មាន​ប្រាក់​សោធន​និវត្តន៍​ បាន​ទទួល​គោល​នយោ​បាយ​អ្វី​ 

ប្រ​ការ​១ មាត្រា​២៣ ច្បាប់​ធា​នា​រ៉ាប់​រង​សង្គម​ឆ្នាំ​ ២០២៤ បាន​ចែង​ថា​ លក្ខណៈ​ដើម្បី​និយោ​ជិត​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​រៀង​រាល់​ខែ​ គឺ​ឆ្លើយ​តប​គ្រប់​លក្ខខណ្ឌ​ ដូច​ខាង​ក្រោម៖

 

រូប​ជា​ឧទាហរណ៍។​

- ពល​រដ្ឋ​វៀត​ណាម​គ្រប់​អា​យុ​ចូល​និវត្តន៍​ចាប់​ពី​ថ្ងៃ​ទី​០១ ខែ​កក្កដា​ ឆ្នាំ​២០២៥ - អំ​ឡុង​ពេល​ច្បាប់​ធា​នា​រ៉ាប់​រង​សង្គម​២០២៤ មាន​សុពល​ភាព​ បាន​ន័យ​ថា​ និយោ​ជិត​ជាបុរស​គ្រប់​អា​យុ​៦១​ឆ្នាំ​ ០៣​ខែ​ និង​និយោ​ជិត​ជា​ស្រ្តី​គ្រប់​៥៦​ឆ្នាំ​ ០៨​ខែ​ មាន​រយៈ​ពេល​បង់​ធានា​រ៉ាប់​រង​សង្គម​ ប៉ុន្តែ​មិន​គ្រប់​លក្ខខណ្ឌ​ទទួល​ប្រាក់​សោធន​និវត្តន៍។​

ក្នុង​នោះ​ លក្ខ​ខណ្ឌ​ទទួល​ប្រាក់​សោធន​និវត្តន៍​មាន​ ចែង​ត្រង់​មាត្រា​៦៤ ច្បាប់​ធា​នា​រ៉ាប់​រង​សង្គម​២០២៤ គឺ​មាន​រយៈ​ពេល​បង់​ធា​នា​រ៉ាប់​រង​ចាប់​បង្ខំ​ចាប់​ពី​គ្រប់​១៥ ឆ្នាំ​ឡើង​ទៅ​ និង​ជា​ករណី​ណា​មួយ​ក្នុង​ចំ​ណោម​ករណី​ដូច​ខាង​ក្រោម៖

គ្រប់​អា​យុ​ចូល​និវត្តន៍​ក្នុង​លក្ខណៈ​ពល​កម្ម​ធម្ម​តា​ (បាន​ន័យ​ថា​ និយោ​ជិត​ជា​បុរស​គ្រប់​អា​យុ​៦១​ឆ្នាំ​ ០៣ ខែ​និង​និយោ​ជិត​ជា​ស្រ្តី​គ្រប់​អា​យុ​៥៦ឆ្នាំ​ ០៨​ខែ)

គ្រប់​អា​យុ​ចូល​និវត្តន៍​ក្នុង​ករណី​ថម​ថយ​សមត្ថ​ភាព​ពលកម្ម​ ប្រ​កប​មុខ​របរ​ ការ​ងារ​ដ៏​ធ្ងន់​ធ្ងរ​ រង​ជាតិ​ពុល​ គ្រោះ​ថ្នាក់​ឬ​ធ្ងន់​ធ្ងរ​ រង​ជាតិ​ពុល​ គ្រោះ​ថ្នាក់​ខ្លាំង​ឬ​ធ្វើ​ការ​នៅ​តំ​បន់​ដែល​មាន​លក្ខណៈ​សេដ្ឋ​កិច្ច​-សង្គម​លំ​បាក​ខ្លាំង​ ចាប់​ពី​គ្រប់​១៥​ឆ្នាំ​ឡើង​ទៅ​ នឹង​ត្រូវ​បាន​ចូល​និវត្តន៍​ក្នុង​កម្រិត​អា​យុ​តិច​ជាង​ តែ​មិន​លើស​ពី​០៥​ឆ្នាំ​ បាន​ន័យ​ថា​ ៥៦​ឆ្នាំ​ ០៣​ខែ​ ចំ​ពោះ​និយោ​ជិត​ជា​បុរស​និង​៥២​ឆ្នាំ​ចំ​ពោះ​និយោ​ជិត​ជា​ស្រ្តី​គិត​ចាប់​ពី​ថ្ងៃ​ទី​០១ ខែ​កក្កដា​ ឆ្នាំ​ ២០២៥។​

ដែល​មាន​អា​យុ​តិច​ជាង​អប្ប​បរ​មា​១០​ឆ្នាំ​ បើ​ប្រៀប​ធៀប​នឹង​លក្ខណៈ​ពល​កម្ម​ធម្ម​តា​ (បាន​ន័យ​ថា​ ចាប់​ពី​ថ្ងៃ​ទី​០១ ខែ​កក្ក​ដា​ ឆ្នាំ​២០២៥ និយោ​ជិត​ជា​បុរស​អា​យុ​៥១​ឆ្នាំ​ ០៣ខែ​ និង​និយោ​ជិត​ជា​ស្រ្តី​អា​យុ​៤៦​ឆ្នាំ​ ០៨ ខែ) និង​ចាប់​ពី​គ្រប់​១៥​ឆ្នាំ​ឡើង​ទៅ​ ប្រ​កប​ការ​ងារ​ទាញ​យក​ផល​ធ្យូង​ពី​ក្នុង​រូង​។​ អ្នក​ឆ្លង​ជំ​ងឺ​ HIV/AIDS ដោយ​សារ​គ្រោះ​ថ្នាក់​ហា​និភ័យ​ការ​ងារ​ ខណៈ​ពេល​បំ​ពេញ​ភារ​កិច្ច​ដែល​បាន​ប្រ​គល់​ជូន៘

យោ​ង៖ luatvietnam.vn - ប្រែ​សម្រួល​៖ លី​សៀ

ចែករំលែកអត្ថបទ