កម្មវិធីទិសដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល២០២១- ២០៣០; ដំណាក់កាលទី១៖ ចាប់ពីឆ្នាំ ២០២១-២០២៥ (ហៅកាត់ថា កម្មវិធីទិសដៅជាតិលេខ១៧១៩) បាននិងកំពុងពង្រីកប្រសិទ្ធភាពលើវិស័យជាច្រើនអំពីជីវភាពសេដ្ឋកិច្ច-សង្គម នៅតំបន់ជនរួមជាតិភាគតិចខេត្តកាម៉ាវ។
អនុវត្តគម្រោងទី១ បានរួមចំណែកលុបបំបាត់ផ្ទះបណ្តោះអាសន្ននៅតំបន់ជន
រួមជាតិភាគតិចខេត្តកាម៉ាវ។
ខេត្តកាម៉ាវ បច្ចុប្បន្នមានជនជាតិភាគតិចរួមរស់៣២ជនជាតិ ដោយមានជាង១២.០០០គ្រួសារនិងមានចំនួនមនុស្សប្រមាណ៤៨.០០០នាក់។ ក្នុងនោះ ជនរួមជាតិខ្មែរ មានចំនួនច្រើនជាងគេ បន្ទាប់ទៀតគឺជនជាតិចិន។ ជនជាតិភាគតិចរស់នៅប្រមូលផ្ដុំច្រើននៅតំបន់ជនបទ ភាគច្រើននៅលើភូមិសាស្ត្រឃុំ តំបន់ឆ្ងាយដាច់ស្រយាលនិងតំបន់ដែលមានស្ថានភាពសេដ្ឋកិច្ច-សង្គមលំបាកខ្លាំង។
យោងតាមលទ្ធផលត្រួតពិនិត្យចុងឆ្នាំ២០២៣ របស់គណៈជនជាតិខេត្តកាម៉ាវ ភូមិភាគមានគ្រួសារជនជាតិភាគតិចក្រីក្រ៧១៣គ្រួសារ ស្រូបអត្រា៦,០៩%នៃចំនួនគ្រួសារក្រីក្រទូទាំងខេត្ត។ គ្រួសារប្រកៀកបន្ទាត់ក្រមាន៥០២គ្រួសារ ស្រូបអត្រា ៤,២៨% នៃចំនួនគ្រួសារប្រកៀកបន្ទាត់ ក្រទូទាំងខេត្ត។
ក្រោយរយៈកាលជាង ៣ ឆ្នាំអនុវត្តកម្មវិធីទិសដៅជាតិលេខ ១៧១៩ បណ្តាខ្លឹមសារនៃកម្មវិធីបានផ្តល់ឥទ្ធិពលជាវិជ្ជមានដល់ជីវភាពរស់នៅរបស់ជនជាតិភាគតិចក្នុងខេត្តកាម៉ាវ។ យោងតាមរបាយការណ៍លេខ ២៤១/BC-BDT ចុះថ្ងៃ ទី១៣ ខែកញ្ញា ឆ្នាំ២០២៤ របស់គណៈជនជាតិខេត្តកាម៉ាវ ស្តីពីការរៀបចំអនុវត្តគម្រោងទី១ ចំណុះកម្មវិធីទិសដៅជាតិលេខ ១៧១៩ សរុបទុនក្នុងឆ្នាំ២០២២ និងឆ្នាំ២០២៣ ដើម្បីអនុវត្តគម្រោងទី១ គឺ១៦.២៤១ លានដុង ត្រូវបានអនុវត្តឧបត្ថម្ភនិងរំសាយថវិកាសម្រេចបានជាង ៩៩% នៃផែនការដើមទុនដែលបានប្រគល់ឱ្យ។ ក្នុងនោះ ឧបត្ថម្ភដីសង់ផ្ទះជូន១១គ្រួសារ ឧបត្ថម្ភសង់ផ្ទះជូន២៨៣គ្រួសារ ឧបត្ថម្ភផ្លាស់ប្តូរមុខរបរជូន២០១គ្រួសារ និងផ្គត់ផ្គង់ទឹកស្អាតប្រើប្រាស់ជូន៤០៦គ្រួសារ។
ផ្ដើមពីគម្រោងទី១ គ្រួសារមួយចំនួនក៏បានបុលប្រាក់ពីធនាគារគោលនយោបាយសង្គម ដើម្បីលំនឹងកន្លែងរស់នៅ; សាងសង់ផ្ទះថ្មីឬជួសជុលផ្ទះ; បង្កើតមូលនិធិដីសម្រាប់ផលិត រៀនរបរនិងផ្លាស់ប្តូរមុខរបរដល់១៧៦គ្រួសារ បានរំសាយថវិកា ៦.៥៤៥លានដុង។
លោកត្រឹងហ្វាងញ៉ ប្រធានគណៈជនជាតិខេត្តកាម៉ាវ ឱ្យដឹង ឆ្នាំ២០២៤ ភូមិភាគបន្តឧបត្ថម្ភដីសង់ផ្ទះជូន២៨គ្រួសារ ឧបត្ថម្ភសង់ផ្ទះជូន១៨០គ្រួសារ ឧបត្ថម្ភផ្លាស់ប្តូរមុខរបរជំនួសឱ្យការផ្ដល់ដីផលិតជូន២៦៤គ្រួសារ; ផ្គត់ផ្គង់ទឹកស្អាតប្រើប្រាស់ជូន២៧២គ្រួសារ; បានអនុម័តវិធានការ ដើម្បីផ្សព្វផ្សាយអនុវត្តគម្រោងអភិវឌ្ឍផលិតកម្មបន្ថែមចំនួន២២ទៀត ធ្វើពិពិធកម្មមុខរបរចិញ្ចឹម ជីវិតក្នុងសហគមន៍នៅតាមឃុំ និងភូមិដែលជួបការលំបាកខ្លាំង។ ខ្លឹមសារឧបត្ថម្ភទាំងនេះត្រូវបានរំពឹងថា នឹងផ្តល់ឥទ្ធិពលជាវិជ្ជមានក្នុងការខិតខំកាត់បន្ថយភាពក្រីក្រ បង្កើនប្រាក់ចំណូលសម្រាប់ជនជាតិភាគតិចក្នុងខេត្តនាពេលខាងមុខ។ គោលនយោបាយឧបត្ថម្ភមានឥទ្ធិពលដោយផ្ទាល់ដល់ជនជាតិភាគតិច ពិសេសខ្លឹមសារឧបត្ថម្ភចំណុះគម្រោងទី១នៃកម្មវិធី ត្រូវបានគ្រប់ថ្នាក់ គ្រប់ផ្នែកយកចិត្តទុកដាក់ចង្អុលការអនុវត្តយ៉ាងខ្លាំងក្លា ដោះស្រាយនូវការលំបាកបានទាន់ពេល តម្រូវការចាំបាច់អំពីលក្ខណៈរស់នៅ ប្រជុំជីវភាពរបស់គ្រួសារក្រីក្រនៅតំបន់ជនជាតិភាគតិច ជួយគ្រួសារជាច្រើនលំនឹងជីវភាពជាសន្សឹមៗ និងឈានឡើងចាកភាពក្រីក្រ៕
យោងតាម baodantoc.vn-បកប្រែ៖ ទីទុយ