ខណៈពេលប៉ូលិសចរាចរណ៍បញ្ឈប់ម៉ូតូដើម្បីត្រួតពិនិត្យ ហើយប្រជាជនមិនអាចបង្ហាញលិខិតស្នាមធានារ៉ាប់រងម៉ូតូ គឺអាចរងពិន័យតាមចំណុច a ប្រការ ២ មាត្រា ២១ នៃអនុក្រឹត្យលេខ ១០០/២០១៩/NĐ-CP ត្រូវបានធ្វើវិសោធនកម្មដោយប្រការ ១១ មាត្រា២នៃអនុក្រឹត្យលេខ ១២៣/២០២១/NĐ-CP ចែងអំពីការពិន័យបទល្មើសកំណត់ពីលក្ខខ័ណ្ឌនៃអ្នកបើកបរយានយន្តដូចខាងក្រោម៖
រូបជាឧទាហរណ៍ ។
“ប្រការ២. ពិនិយជាប្រាក់ពី ១០០.០០០ ដុងទៅ ២០០.០០០ដុង ចំពោះបទល្មើសមួយក្នុងចំណោមបទល្មើសដូចខាង ក្រោម៖
ចំណុច a) អ្នកបើកបរម៉ូតូ យានយន្ត យានយន្តឯទៀតប្រហាក់ប្រហែលម៉ូតូ ដែលមិនមានឬមិនយកតាមប័ណ្ណធានារ៉ាប់រង ទទួលខុសត្រូវរដ្ឋប្បវេណីរបស់ម្ចាស់យានយន្តនៅមានប្រសិទ្ធភាព”។
ដូច្នោះ កម្រិតពិន័យស្ថិតក្នុងចន្លោះពី ១០០.០០០ដុង ទៅ ២០០.០០០ដុង ហើយមិនមានការពិន័យបន្ថែម៕
យោង៖ ngoisao.vn - ថាច់ធី