09/12/2024 - 15:43

ស្រុះចិត្តគំនិតគ្នាកសាងភូមិស្រុក 

តាមលោកយ័ញភុក ប្រធានគណៈជនជាតិខេត្តគៀងយ៉ាង ជនរួមជាតិខ្មែរលើភូមិសាស្រ្តតែងខ្នះខ្នែងចូលរួមកសាងជនបទថ្មីកម្រិតខ្ពស់ ព្រោះបានឃើញច្បាស់នូវភាពផ្លាស់ប្តូរជាវិជ្ជមានក្នុងជីវភាពរស់នៅរបស់ខ្លួន ភូមិស្រុក នៅពេលសម្រេចបទដ្ឋានជនបទថ្មី ។

​​ សាខាបក្សភូមិហ្វាហើងនិងប្រជាជនក្នុងភូមិ ចូលរួមជួសជុលផ្លូវជនបទ។ រូបថត៖ CTV

នៅពីរថ្ងៃចុងខែវិច្ឆិកានិងដើមខែធ្នូ កម្មាភិបាលភូមិហ្វាហើង ឃុំឌិញហ្វា ស្រុកហ្គវ៉ាវ ខេត្តគៀងយ៉ាង បានប្រជុំបក្ខជន និងប្រជាជននៅក្នុងភូមិ បែងចែកជាក្រុមដើម្បីជួសជុលផ្លូវជនបទដែលខូចដោយសារទឹកជន់លិចផ្លូវកន្លងហើយ។ បងយ័ញសាង លេខាសាខាបក្សភូមិហ្វាហើង ឱ្យដឹង៖ “ដោយសារប្រជាជនក្នុងភូមិភាគច្រើនជាប់រវល់នឹងកិច្ចការងារ ម៉្លោះហើយយើងខ្ញុំជ្រើសយកថ្ងៃអាទិត្យដើម្បីរួមគ្នាជួសជុលផ្លូវដែលខូច។ អ្នកភូមិបានផ្តល់ជូនដំណឹងតៗគ្នា ដូច្នេះនៅពេលធ្វើមានមនុស្សជាច្រើនស្ម័គ្រចិត្តចូលរួមដើម្បីធ្វើឱ្យផ្លូវកាន់តែស្រស់ស្អាត សុវត្ថិភាព ជាប់រឹងមាំ”។

រាល់ពេលកសាងស្ពាន ផ្លូវនៅលើភូមិសាស្រ្តភូមិហ្វាហើង តែងមានវត្តមានរបស់បងយ័ញ​សាង  ប្រធានគណៈកម្មការវត្តតាមុំ។ បងសាង ឱ្យដឹង៖ “ការធ្វើស្ពាននិងជួសជុលផ្លូវគឺជាការ​ងារល្អ ដូច្នេះ គប្បីរួមគ្នាធ្វើ។ អ្នកខ្លះរួមជាកម្លាំង អ្នកខ្លះរួមជាទឹកប្រាក់ដើម្បីធ្វើផ្លូវឱ្យស្អាត ខ្លួនយើងផ្ទាល់និងសាច់ញាតិធ្វើដំណើរទៅមកលើផ្លូវក៏មានសុវត្ថិភាព”។ យោងតាមប្រសាសន៍អ្នកស្រី ឡេធីហុងហាញ់ អនុប្រធានគណៈកម្មាធិការប្រជាជនឃុំឌិញហ្វា ឱ្យដឹងថា ឌិញហ្វាមានភូមិខ្លះមានជនរួមជាតិខ្មែរ១០០%។ ផ្ដើមពីសម្រេចបទដ្ឋានជនបទថ្មី ជនបទឌិញហ្វាមានការរីកចម្រើន ជីវភាពរស់នៅរបស់ប្រជាជនបានប្រសើរឡើងគួរឱ្យកត់សម្គាល់ ដូច្នេះមាមីងឯកភាពជាមួយរដ្ឋអំណាចមូលដ្ឋានកសាងជនបទថ្មីកម្រិតខ្ពស់។

លោកយ័ញភុក ឱ្យដឹងបន្ថែម៖ “គៀងយ៉ាង ខិតខំដល់ឆ្នាំ២០២៥ ប្រាក់ចំណូលរបស់ជនជាតិ ភាគតិចនឹងកើនឡើងជាមធ្យមជាង ២ ដងបើធៀបនឹងបច្ចុប្បន្ន; គ្រួសារក្រីក្រក្នុងជនជាតិភាគ តិចថយចុះពី ១,៥ - ២% ក្នុងមួយឆ្នាំ ខិតខំធ្វើយ៉ាងណាមានឃុំតិចបំផុត ៦០% លែងជាឃុំលំបាកខ្លាំង។ ដើម្បីសម្រេចបានទិសដៅ ខេត្តគៀងយ៉ាងបន្តអនុវត្តល្អនូវគោលនយោបាយ និងគោលការណ៍ណែនាំរបស់បក្សនិងរដ្ឋ សំខាន់គឺគោលនយោបាយពិសេសដោយឡែក ដើម្បីឧបត្ថម្ភជនជាតិភាគតិចនៅលើភូមិសាស្រ្ត។ ផ្ដើមពីនោះ រួមចំណែកបង្កភាពទម្លុះទម្លាយក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច ដើម្បីកាត់បន្ថយភាពក្រីក្របានឆាប់រហ័ស ចីរភាព កែលម្អ និងបន្ថយគម្លាតរវាងជីវភាពរស់នៅរបស់បណ្តាជនជាតិ បង្កលក្ខណៈងាយស្រួល ឧបត្ថម្ភជនជាតិភាគតិចក្នុងការផលិតកម្ម ធ្វើអាជីវកម្ម និងអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។

ព្រះតេជព្រះគុណ យ័ញមិញត្វឹង ព្រះចៅអធិការវត្តតាមុំ ឃុំឌិញហ្វា មានថេរដីកា៖ “រយៈពេលកន្លង ខេត្តគៀងយ៉ាង អនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលនយោបាយជនជាតិ ប្រការនេះបញ្ជាក់ពីការយកចិត្តទុកដាក់គិតគូរបស់បក្សនិងរដ្ឋ ចំពោះការអភិវឌ្ឍរបស់ជនរួមជាតិខ្មែរ។ មាមីងស្ងប់អារម្មណ៍ពលកម្មផលិត ពង្រីកសេដ្ឋកិច្ចគ្រួសារ កសាងជីវភាពវប្បធម៌ រួមចំណែកព្រួតដៃកសាងភូមិស្រុកកាន់តែរីកចម្រើន សម្បូរសប្បាយ៕ 

ហាថាញ- ទីទុយ

ចែករំលែកអត្ថបទ