សមាគមជំរុញការសិក្សាខេត្តសុកត្រាំង បានរៀបចំមហាសន្និបាតនៃសមាគមជំរុញការសិក្សាលើកទី IIIឆ្នាំ២០១៥-២០២០។ អាណត្តិកាល កន្លងខេត្តសុកត្រាំងបានទទួលស្គាល់២.៧១២គ្រួសារសង្វាតរៀនសូត្រថ្នាក់ស្រុកសម្រេច៥៧,១% ថ្នាក់ខេត្តមាន៧៧គ្រួសារ សង្វាតរៀនសូត្រ គំរូនិង៥គ្រួសារសង្វាតរៀនសូត្រគំរូឆ្នើមបានចូលរួមមហាសន្និបាតថ្នាក់មជ្ឈិម។ល។
ប្តីប្រពន្ធលោកអ៊ំ ថាច់សឿន និងអ៊ំស្រីម៉ាយធីអឿន នៅភូមិតឹងក្វីB ឃុំតឹងហ៊ឹង ស្រុកឡុងភូ ខេត្តសុកត្រាំង បានជម្នះការលំបាក ដើម្បីចិញ្ចឹមកូន៦នាក់រៀនជាប់មហាបរិញ្ញាបត្រនិងបរិញ្ញាបត្រ។
សិស្សនិស្សិតជនជាតិភាគតិចឋិតក្នុងក្របខ័ណ្ឌគ្រួសារក្រីក្រ ពេលចូលរួមកម្មវិធីបណ្តុះបណ្តាលកម្រិតវិជ្ជាអនុមហាវិទ្យាល័យ មធ្យមសិក្សានៅមូលដ្ឋានបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបានទទួលផលពីគោលនយោបាយស្នាក់នៅចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៦។
ប៉ុន្មានឆ្នាំកន្លង ដោយបានការយកចិត្តទុកដាក់ឧបត្ថម្ភថវិការបស់បក្ស និងរដ្ឋបានបង្កជាកម្លាំងចលករសម្រាប់គ្រូបង្រៀនអក្សរខ្មែរ។ គ្រូនិងសិស្សជាទូទៅមានការនឹងនរចិត្ត ខិតខំក្នុងការបង្រៀននិងរៀន។
សាលាចំណេះទូទៅជនជាតិអន្តេវាសិកក្រុងកឹងធើ ជាកន្លែងបណ្តុះបណ្តាលកូនចៅជនរួមជាតិខ្មែរនៅលើភូមិភាគ។ មុនឆ្នាំ២០១០ អត្រាសិស្សប្រឡងចប់មធ្យមសិក្សាចំណេះទូទៅសម្រេចត្រឹមតែ៧០-៧៥%/ឆ្នាំប៉ុណ្ណោះ ប៉ុន្តែក្នុងឆ្នាំ២០១៣,២០១៤អត្រាសិស្សប្រឡងសម្រេច១០០%។
លោកស្រីង្វៀនធីមេីុយ អនុប្រធានសមាគមសហព័ន្ធនារីខេត្តត្រាវិញ ឲ្យដឹង៖ សមាគមកំពុងជំរុញខ្លាំងក្លាការងារបំផុសចលនាប្រជាជននៅជនបទ សង់បង្គន់ស្របអនាម័យរួមចំណែកអនុវត្តសម្រេចលក្ខឋាន អនាម័យបរិស្ថានក្នុងការកសាងជនបទថ្មី។
ចាប់ពីឆ្នាំ២០០៤មកទល់ពេលនេះ វត្តពិទូឃោសរង្សី ខណ្ឌនិញកេវ ក្រុងកឹងធើ បានឧបត្ថម្ភនិស្សិតជួបការលំបាកជាង៦០០រូប ឲ្យមានកន្លែង ហូបចុកស្នាក់នៅក្នុងវត្តដោយឥតគិតថ្លៃ ដើម្បីប្អូនៗនឹងនរចិត្តរៀនសូត្របានល្អ។
សមណសិស្សយ័ញតុង សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ ទើបតែបានទទួលប័ណ្ណសរសើររបស់គណៈកម្មាធិការប្រជាជន ខេត្តសុកត្រាំង សម្រេចកិត្តិនាមជាសិស្សពូកែទូទាំងប្លុកក្នុង៣ឆ្នាំបន្តបន្ទាប់។
សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ បានរៀបចំបើកបវេសនកាលឆ្នាំសិក្សាថ្មី (២០១៥-២០១៦) នៅថ្ងៃ៥ ខែកញ្ញា ឆ្នាំ២០១៥។ ឆ្នាំសិក្សាកន្លង ទូទាំងសាលាមានសិក្ខាកាមសម្រេចនិទ្ទេសគ្រាន់បើ ពូកែ៤៧,៦% វិញ្ញាសាវប្បធម៌ សិក្ខាកាមបានទទួលស្គាល់បញ្ចប់កម្រិតមធ្យមសិក្សាមូលដ្ឋានទាំង១០០%
ទន្ទឹមនឹងខ្លឹមសារនៃការប្រឡងផ្លាស់ប្ដូរថ្មីសៀវភៅសិក្សា។ល។ គោលនយោបាយអប់រំតំបន់ជនជាតិ គឺជាបធានបទត្រូវបានយកចិត្តទុកដាក់នៅក្នុងសន្និបាតបន្តផ្ទាល់លើប្រព័ន្ធអិនធើណិត បូកសរុបឆ្នាំសិក្សា២០១៤-២០១៥
អប់រំខេត្តសុកត្រាំង បានត្រៀមបម្រុងការងារជាស្រេចដើម្បីលោកគ្រូ អ្នកគ្រូនិងសិស្សានុសិស្សទូទាំងខេត្ត រីករាយឈានចូលឆ្នាំសិក្សាថ្មី ឆ្នាំ២០១៥-២០១៦។
ជាទម្លាប់ទូទៅ គឺដល់ឱកាសវិស្សមកាលម្តងៗវត្តខ្មែរនានា នៅខេត្តហូវយ៉ាង តែងរៀបចំបើកថ្នាក់បង្រៀនអក្សរខ្មែរជូនកូនចៅជនជាតិ។ ឆ្នាំនេះ វត្តខ្មែរនៅខេត្តហូវយ៉ាង បានទាក់ទាញសិស្សចូលរៀនប្រមាណជាង៣០០នាក់។ នេះជាទង្វើយ៉ាងសកម្ម រួមចំណែកក្នុងការអភិរក្ស ថែរក្សាពង្រឹងពង្រីកភាសា អក្សរសាស្រ្ត វប្បធម៌ជនជាតិខ្មែរ។
តាមមន្ទីរអប់រំនិងបណ្តុះបណ្តាលក្រុងកឹងធើ រាល់ការិយាល័យអប់រំ និងសាលានានា ក្រោមឱវាទអនុវត្តសម្រេចរួចរាល់ការងារត្រៀមបម្រុង ឈានចូលឆ្នាំសិក្សាថ្មី២០១៥-២០១៦។
ជាង៤០ឆ្នាំកន្លង ថ្ងៃណាក៏ដូចជាថ្ងៃណា លោកគ្រូថាច់កួនហ្វិញតាក់ តែងជិះកង់ទៅសាលាបង្រៀនអក្សរខ្មែរជានិច្ច។ មកទល់ពេលនេះ មានសិស្សជាច្រើនមានវ័យវឌ្ឍនាការ ប៉ុន្តែលោកគ្រូនៅតែបន្តការងាររបស់ខ្លួនក្នុងការបណ្តុះពន្លកជំនាន់ថ្មី។
អនុវត្តគោលលំនាំ" សាសនា-ជនជាតិ - លទ្ធិសង្គមនិយម" សមាគមសាមគ្គីព្រះសង្ឃស្នេហាជាតិខេត្តសុកត្រាំង បានបង្កលក្ខណៈជូនអង្គការសាសនាទាំងឡាយសកម្មភាពត្រឹមត្រូវតាមច្បាប់សាសនា និងច្បាប់រដ្ឋ រួមចំណែករក្សាសន្តិសុខនយោបាយ សណ្ដាប់ធ្នាប់ សុវត្ថិភាព សង្គមក្នុងតំបន់ជនជាតិខ្មែរ។
អ៊ូមិញ ជាភូមិភាគមួយក្នុងចំណោមភូមិភាគទាំងឡាយដែលមានជនរួមជាតិខ្មែររស់នៅកុះករ ក្នុងនោះ អ្នកដែលមិនទាន់ចេះអានចេះសរសេរអក្សរសាស្រ្តជាតិរបស់ខ្លួននៅមានចំនួនច្រើន។
ផ្នែកអប់រំស្រុកឡុងភូ ខេត្តសុកត្រាំង បានផ្តុំកម្លាំងលើកកម្ពស់សមត្ថ ភាពមុខជំនាញវិជ្ជាជីវៈជូនកងជួរគ្រូបង្រៀន ដើម្បីឆ្លើយតបទៅនឹង តម្រូវការអប់រំក្នុងដំណាក់កាលថ្មី។
វត្តសិលាទ្រ(ថ្មទល់) ឋិតនៅសង្កាត់៩ ក្រុងត្រាវិញ បានបរិច្ចាគដីជាង៤,០០០ ម៉ែត្រការ៉េ ជូនរដ្ឋអំណាចភូមិភាគសង់សាលារៀននិងដំណាក់សុខាភិបាល។
ច្រើនឆ្នាំកន្លង វត្តបទុមសាគរបឹងភ្នៀត នៅភូមិបឹងប៊ុយ ឃុំលីវទូ ស្រុក ត្រឹងដេ ខេត្តសុកត្រាំង បានបើកបង្រៀនអក្សរខ្មែរ បាលី និងធម្មវិន័យ រាប់រយថ្នាក់សម្រាប់ព្រះសង្ឃ និងកូនចៅជនរួមជាតិខ្មែរចូលរៀនសូត្រ រួមចំណែកក្នុងការបណ្ដុះបណ្ដាលប្រភពកម្មាភិបាលខ្មែរ នៅលើភូមិ សាស្រ្ត។
លោកគ្រូហ្វិញណេ នៅភូមិខ្វានតាង ទីប្រជុំជនឡុងភូ ស្រុកឡុងភូ ខេត្តសុកត្រាំង មិនត្រឹមតែជាគ្រូបង្រៀនមួយរូបអស់ពីចិត្តនឹងរបរប៉ុណ្ណោះទេ លោកថែមទាំងជាអ្នកអប់រំចិញ្ចឹមកូនរៀនសូត្រចប់ចុងចប់ដើមទៀតផង។