18/09/2018 - 10:48

វត្ត​ព្រែក​អណ្ដើក​បរិច្ចាគ​ដី​សង់​សា​លា​រៀន

វត្ត​ព្រែក​អណ្ដើក ឃុំ​ថាញ់​ភូ ស្រុក​ម៉ី​ស្វៀន​ ខេត្ត​សុក​ត្រាំង បាន​បរិច្ចាគ​ដី​ជាង​២​ហិក​តា ដើម្បី​សង់​សា​លា​រៀន​និង​មជ្ឈ​មណ្ឌល​អប់​​រំ​វិជ្ជា​ជីវៈ​-អប់​រំ​ជា​ប្រ​ចាំ​ស្រុក​ម៉ី​ស្វៀន​។ ទង្វើ​ប្រ​​កប​ដោយ​អត្ថ​ន័យ​នេះ​ មិន​ត្រឹម​តែ​រួម​ចំ​ណែក ផ្តល់​ឱ​កាស​រៀន​សូត្រ​ដល់​សិស្សា​នុសិស្ស​ប៉ុណ្ណោះ​ទេ នៅ​ទាំង​ព្រួត​ដៃ​ក្នុង​បុព្វ​ហេតុ​បណ្តុះ​បណ្តាល​ធន​ធាន មនុស្ស​នៅ​មូល​ដ្ឋាន​ទៀត​ផង​។

 

សាលា​បឋម​សិក្សា​ថាញ់​ភូ​៣ ស្រុក​ម៉ី​ស្វៀង បាន​វត្ត​ព្រែក​អណ្តើក​បរិច្ចាគ​ដី​សាង​សង់​។

ឆ្នាំ​២០១២ សា​លា​ម​ធ្យម​សិក្សា​មូល​ដ្ឋាន​ជន​ជាតិ​​អន្តេ​វា​សិក​ថាញ់​ភូ ​ស្រុក​ម៉ី​ស្វៀន​បាន​កសាង​សម្រេច​រួច​រាល់​និង​ដាក់​ឲ្យ​ប្រើ​ប្រាស់​។ ឆ្នាំ​២០១៦ សា​លា​បាន​បង្កើន​កម្រិត​ជា​បន្ត​​ ដោយ​បង្រៀន​ទាំង​ពីរ​កម្រិត​ គឺ​កម្រិត​មធ្យម​សិក្សា​មូលដ្ឋាន​និង​កម្រិត​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​  ទាក់​ទាញ​សិស្ស​មក​ពី​ស្រុក​ម៉ី​ស្វៀន​ថាញ់​ទ្រី​ និង​ទី​រួម​ខេត្ត​ង៉ា​ណាំ ចូល​រៀន​ជាង​៣៥០​នាក់​។ តាម​ប្រ​សាសន៍​លោក​គ្រូ​លី​ថាញ់​​ឌឿក នា​យក​រង​សា​លា​មធ្យម​សិក្សា​​មូល​ដ្ឋាន​-មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ជន​ជាតិ​អន្តេ​វា​សិក​​ថាញ់​ភូ ឲ្យ​ដឹង​៖ សា​លា​រៀន​មាន​​ភាព​សម​រម្យ​ ដូច​សព្វ​ថ្ងៃ ដោយ​​សារ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​បក្ស​និង​រដ្ឋ ពិ​សេស​ គឺ​វត្ត​ព្រែក​អណ្តើក​បាន​បរិច្ចាគ​ដី​ជិត​១២.០០០​ម៉ែត្រ​កា​រ៉េ​សម្រាប់​សាង​សង់​សា​លា​វៀន​។ ក្រៅ​ពី​​នោះ វត្ត​នៅ​ទាំង​បរិច្ចាគ​ដី​ជាង​​៤.០០០​ម៉ែត្រ​កា​រ៉េ​ ដើម្បី​សង់​សា​លា​បឋម​សិក្សា​ថាញ់​ភូ​៣ ចម្ងាយ​ពី​សា​លា​អន្តេ​វា​សិក​ម្ភៃ​សាម​សិប​​ម៉ែត្រ ដោយ​មាន​អគារ​សិក្សា​​ចំ​​នួន​១០​បន្ទប់​ ធា​នា​នូវ​មូលដ្ឋាន​សម្ភារៈ​​គ្រប់​សព្វ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង តម្រូវ​ការ​រៀន​សូត្រ​របស់​កូន​ចៅ មា​មីង​នៅ​ភូមិ​ភាគ​ ប្រ​មាណ​ជាង​៣០០​នាក់​។ លោក​គ្រូ​ឡេ​ថាញ់​​ថាយ នា​យក​រង​សា​លា​បឋម​សិក្សា​ថាញ់​ភូ​​៣ ឲ្យ​ដឹង​៖ “ការ​បរិច្ចាគ​ដី​របស់​វត្ត​ មាន​អត្ថ​ន័យ​ធំ​ធេង​ចំ​ពោះ​វិ​ស័យ​អប់​រំ​នៅ​ភូមិ​ភាគ និង​ជួយ​ឲ្យ​​កូន​ចៅ​មា​មីង​នៅ​តំ​បន់​ជន​បទ តំ​​ប​ន់​ឆ្ងាយ​ដា​​ច់​ស្រ​យា​ល ​តំ​បន់​ជន​​រួ​ម​ជាតិ​ខ្មែរ​មាន​លក្ខណៈ​សម្បត្តិ​សម្រាប់​រៀន​សូត្រ​លើក​កម្ពស់​ចំ​ណេះ​ដឹង​”។ មិន​ត្រឹម​តែ​បរិច្ចាគ​ដី​​សង់​សា​លា​រៀន​ប៉ុណ្ណោះ​ទេ វត្ត​នៅ​ទាំង​បរិច្ចាគ​ដី​ជាង​៥.០០០​ម៉ែត្រ​កា​រ៉េ ដើម្បី​សាង​សង់​មជ្ឈ​​មណ្ឌល​អប់​រំ​វិជ្ជា​ជីវៈ​-អប់​រំ​ជា​ប្រ​ចាំ ស្រុក​ម៉ី​ស្វៀន​។ រៀង​រាល់​ឆ្នាំ មជ្ឈ​មណ្ឌល​បាន​បណ្តុះ​បណ្តាល​ពល​ករ​នៅ​ភូមិ​ភាគ​រាប់​រយ​នាក់​។

ព្រះ​តេជ​ព្រះ​គុណ​ឡឹម​ច័ន្ទ​សំ​​ណាង ព្រះ​ពហុ​ស្សូត​វត្ត​ព្រែក​​អណ្តើក​ មាន​ថេរ​ដី​កា​៖ ចំ​ពោះ​តម្រូវ​ការ​រៀន​សូត្រ​​របស់​​សិស្ស​​​ពី​មួយ​​​ថ្ងៃ​​ទៅ​​មួយ​​ថ្ងៃ​​កាន់​​តែ​​ខ្ពស់ ព្រះ​​ឧបជ្ឈាយ៍​យឿង​​ញុើង​ ព្រះ​​ចៅ​​អធិ​​ការ​​វត្ត​ព្រែក​អណ្តើក​ បាន​ប្រ​ជុំ​ពិ​ភាក្សា​ជា​មួយ​ព្រះ​សង្ឃ​ គណៈ​កម្ម​ការ​និង​ពុទ្ធ​​បរិ​ស័ទ​ចំ​ណុះ​ជើង​វត្ត​ សម្រេច​ចិត្ត​បរិច្ចាគ​ដី​សម្រាប់​សង់​សា​លា​បឋម​សិក្សា​​សា​លា​អន្តេ​វា​សិក​ និង​មជ្ឈ​មណ្ឌល​​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​។ សំដៅ​ជួយ​ឲ្យ​កូន​ចៅ​មា​មីង​នៅ​ភូមិ​ភាគ មាន​កន្លែង​រៀន​សូត្រ​ ដើម្បី​បង្កើន​​ចំ​ណេះ​ដឹង​ មាន​ការ​ងារ​ធ្វើ​លំ នឹង​។ ក្រៅ​ពី​នោះ ជា​រៀង​រាល់​ឆ្នាំ វត្ត​នៅ​ទាំង​បើក​ថ្នាក់​ពុទ្ធិក​សិក្សា​ដោយ​មាន​សម​ណ​សិស្ស​និ​មន្ត​ មក​ពី​វត្ត​នា​នា​ចូល​រៀន​ចំ​នួន​៣០​អង្គ និង​បើក​ថ្នាក់​ប្រ​ជា​សិក្សា​នៅ​រដូវ​វិស្ស​ម​កាល​​ឲ្យ​កូន​ចៅមា​មីង​នៅ​ភូមិ​ភាគ​ចូល​រៀន​រាប់​សិប​នាក់​។ ជា​មួយ​នឹង​ទង្វើ​ប្រ​កប​ដោយ​អត្ថ​ន័យ​នេះ អាច​បញ្ជាក់​​បាន​ថា វត្ត​​ព្រែក​អណ្តើក​បាន​និង​ កំ​ពុង​រួម​ចំ​ណែក​ព្រួត​ដៃ​រួម​កម្លាំង​ ក្នុង​បុព្វ​ហេតុ​បណ្តុះ​បណ្តាល​ធន​​ធាន​មនុស្ស​នៅ​ភូមិ​ភាគ​៕

 ត្រឿង​ផល​-មុនី​

 

ចែករំលែកអត្ថបទ