កើតក្នុងគ្រួសារកសិករក្រីក្រមួយ នៅអនុសង្កាត់៣ សង្កាត់៥ ក្រុងសុកត្រាំង ខេត្តសុកត្រាំង ប៉ុន្តែប្អូនលីវហ្វាងភូ បានខិតខំជម្នះការលំបាក ដើម្បីរៀនពូកែ និងជក់ចិត្តនឹងការច្នៃប្រតិដ្ឋ។
ប្អូនលីវហ្វាងភូ
កាលនៅជាសិស្សសាលាមធ្យមសិក្សាចំណេះទូទៅជនជាតិអន្តេវាសិកហ្វិញកឿង ខេត្តសុកត្រាំង ប្អូនលីវហ្វាងភូ ទទួលបានជ័យលាភីលេខ១ ក្នុងពិធីប្រឡងច្នៃប្រតិដ្ឋ សម្រាប់វ័យយុវជន កុមារ ខេត្តសុកត្រាំងលើក VII ឆ្នាំ២០១៨ ជាមួយនឹងគម្រោងវិធានការដោះស្រាយ “បញ្ជាឧបករណ៍ដោយទូរស័ព្ទដៃ”។ ចំពោះគម្រោងវិធានការដោះស្រាយរបស់លីវហ្វាងភូ គឺជាការច្នៃប្រតិដ្ឋ១ ក្នុងចំណោមការច្នៃប្រតិដ្ឋទាំង៦ ត្រូវបានខេត្តសុកត្រាំងជម្រើសចូលរួមពិធីប្រឡងថ្នាក់ជាតិនៅពេលខាងមុខ។ ស្ដីពីគម្រោងវិធានការ ដោះស្រាយរបស់ខ្លួន លីវហ្វាងភូ ចែករំលែក៖ “ក្រោកពីដំណេក ហាត់ប្រាណរៀងរាល់ព្រឹក ប្អូនតែងឃើញពូ ឆ្មាំទ្វរដើរទៅមក បើកបិទទឹកនិងអគ្គិសនីសម្រាប់ ពួកប្អូនប្រើប្រាស់។ មណ្ឌលសាលាធំទូលាយ ម្ល៉ោះហើយ គាត់ត្រូវការចំណាយកម្លាំងនិងពេលវេលាច្រើន។ ខណៈពេលនោះ ប្អូនកំពុងរៀនវិញ្ញាសាបច្ចេកវិទ្យាថ្នាក់ទី១២ រៀនពីអគ្គិសនី ព័ត៌មានវិទ្យា។ ប្អូនក៏រំពឹងគិត ហេតុអ្វីបានជាខ្ញុំមិនយោងលើចំណេះដឹងនៃ គម្រោងកម្មវិធីដើម្បីបង្កើតផ្នែកទន់ អង្គុយមួយកន្លែងក៏អាចបញ្ជាឧបករណ៍បើកបិទអគ្គិសនីនិងទឹកបាន។ ប្អូនខំរាវរកមួយរយៈ ក៏បង្កើតបានផលិតផលដូចជាការរំពឹងគិតពីដំបូងដូច្នោះ”។
គ្រួសារប្អូនហ្វាងភូ មានបងប្អូន៥នាក់ ប៉ុន្តែមានដីស្រែតែ៥កុង ម្ល៉ោះហើយជីវភាពជួបការលំបាក។ ព្រោះហេតុដូច្នោះ ឪពុករបស់ប្អូនហ្វាងភូ ត្រូវទៅធ្វើការឈ្នួលគ្រប់ទិសទី ដើម្បីរកប្រាក់ចិញ្ចឹមបង ប្អូនហ្វាងភូរៀនសូត្រ។ សព្វថ្ងៃបងៗរបស់ហ្វាងភូ បានរៀនចប់ ចេញសាលាមានការងារធ្វើលំនឹង។ កាលនៅតូច លីវហ្វាងភូ ជាសិស្សរៀនពូកែ ហើយចូលចិត្តស្រាវជ្រាវ ច្នៃបង្កើតឧបករណ៍ប្រើប្រាស់ផ្សេងៗដែលប្អូនពេញចិត្ត។ លោកគ្រូវ៉ាន់គឹមង៉យ នាយករងសាលាមធ្យមសិក្សាចំណេះទូទៅជនជាតិអន្តេវាសិកហ្វិញកឿងវាយតម្លៃ៖ “ប្អូនលីវហ្វាងភូ ជាសិស្សឧស្សាហ៍ម្នាក់ ស៊ូលំបាកក្នុងការរៀនសូត្រ ក៏ដូចជាសិក្សាស្រាវជ្រាវផ្សេងៗ។ រយៈពេល៣ ឆ្នាំរៀននៅសាលា លីវហ្វាងភូ ជាសិស្សល្អ រៀនពូកែរាល់ឆ្នាំ។ មិនត្រឹមតែប៉ុណ្ណោះ ប្អូនតែងមានភាពស្រុះស្រួល ឧស្សាហ៍ជួយមិត្តភក្តិក្នុងសាលារៀនសូត្រ។ ក្នុងពិធីប្រឡងមធ្យមសិក្សាចំណេះទូទៅ ជាតិឆ្នាំ២០១៨ ប្អូនលីវហ្វាងភូ ប្រឡងជាប់ចូលរៀនមហាវិទ្យាល័យឱសថសាស្រ្តកឹងធើ”។
គ្រោងការនៅពេលខាងមុខ លីវហ្វាងភូ ចែករំលែក៖ ចំពោះមុខ ប្អូននឹងខិតខំប្រឡងជាប់ បរិញ្ញាប័ត្រមហាវិទ្យាល័យឱសថសាស្រ្ត ដើម្បីអនាគតចេញសាលា មានការងារធ្វើលំនឹង មានឱកាសថែទាំឪពុកម្តាយដែលចិញ្ចឹមបីបាច់ប្អូន។ ប្អូននឹងបន្តការស្វះ ស្វែង សិក្សាស្រាវជ្រាវ ដើម្បីច្នៃប្រតិដ្ឋផលិតផលនាំមកផលប្រយោជន៍ជូនសង្គម។ ពីព្រោះនេះ ជាចំណង់ចិត្តរបស់ប្អូន! ៕
ត្រឿងផល-ថាច់ធីប្អូនលីវហ្វាងភូ