យោងតាមធានារ៉ាប់រងសង្គមវៀតណាម រយៈពេលថ្មីៗនេះ ស្ថានភាពនៃការបង់យឺតយ៉ាវ គេចវេះបង់ធានារ៉ាប់រងសង្គម ធានារ៉ាប់រងសុខាភិបាល តែងកើតមានជាទូទៅនៅភូមិភាគជាច្រើន បានជះឥទ្ធិពលយ៉ាងធំដល់អត្ថប្រយោជន៍សុខុមាលភាពសង្គមស្របច្បាប់របស់កម្មករ និយោជិត និងលក្ខណៈចីរភាពនៃគោលនយោបាយធានារ៉ាប់រងសង្គម ធានារ៉ាប់រងសុខាភិបាល។

រូបជាឧទាហរណ៍។
ចាប់ពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៥ ច្បាប់ធានារ៉ាប់រងសង្គម វិសោធនកម្ម ឆ្នាំ ២០២៤ និងច្បាប់វិសោធនកម្ម បំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ធានារ៉ាប់រងសុខាភិបាល ឆ្នាំ ២០២៤ មានសុពលភាពជាផ្លូវការ។
ពិសេស ក្រមច្បាប់ទាំងពីរបានចែងច្បាស់អំពីការបង់យឺតយ៉ាវ គេចវេះបង់ធានារ៉ាប់រងសង្គម ធានារ៉ាប់រងសុខាភិបាល និងពង្រឹងបន្ថែមវិធានការពិន័យនូវទង្វើនេះ ដើម្បីការពារអត្ថប្រយោជន៍ សុខុមាលភាពសង្គមរបស់កម្មករនិយោជិតដោយផ្ទាល់។
កំណត់ច្បាស់អំពីការពិន័យបន្ថែមកម្រិតពិន័យថ្មីសម្រាប់ការបង់យឺតយ៉ាវ គេចវេះបង់ធានារ៉ាប់រងសង្គម ធានារ៉ាប់រងសុខាភិបាល។
ចំណុចកត់សម្គាល់មួយក្នុងចំណោមចំណុចកត់សម្គាល់ថ្មីនៃច្បាប់ធានារ៉ាប់រងសង្គមឆ្នាំ២០២៤ និងច្បាប់ធានារ៉ាប់រងសុខាភិបាលឆ្នាំ២០២៤ គឺមានការបែងចែកយ៉ាងច្បាស់អំពីការប្រព្រឹត្តល្មើសទាំងពីរនៃការបង់យឺតយ៉ាវ និងការគេចវេះបង់ធានារ៉ាប់រងសង្គម ធានារ៉ាប់រងសុខាភិបាល ជួយស្ថាប័នសមត្ថកិច្ចមានមូលដ្ឋានគតិយុត្តិកាន់តែរឹងមាំ ដើម្បីកំណត់ការប្រព្រឹត្តល្មើស និងអនុវត្តវិធានការពិន័យសមស្រប៖
ការយឺតយ៉ាវបង់ធានារ៉ាប់រងសង្គម ធានារ៉ាប់រងសុខាភិបាល ជាទង្វើ៖
- មិនបង់ប្រាក់ឬបង់មិនគ្រប់ចំនួនប្រាក់ធានារ៉ាប់រងសង្គម ធានារ៉ាប់រងសុខាភិបាល បន្ទាប់ពីថ្ងៃបង់ធានារ៉ាប់រងសុខាភិបាលយឺតបំផុត។
- មិនធ្វើបញ្ជី ឬធ្វើបញ្ជីមិនគ្រប់ចំនួនកម្មករ និយោជិតដែលមានសិទ្ធិទទួលបានធានារ៉ាប់រងសង្គម និងធានារ៉ាប់រងសុខាភិបាលក្នុងរយៈពេល ៦០ ថ្ងៃ គិតចាប់ពីថ្ងៃផុតកំណត់នៃច្បាប់។
គេចវេះបង់ធានារ៉ាប់រងសង្គម ធានារ៉ាប់រងសុខាភិបាល គឺជាការប្រព្រឹត្តរបស់និយោជក៖
- មិនធ្វើបញ្ជី ឬធ្វើបញ្ជីមិនគ្រប់ចំនួនមនុស្សដែលត្រូវចូលរួមធានារ៉ាប់រងសង្គម ធានារ៉ាប់រងសុខាភិបាល បន្ទាប់ពី៦០ថ្ងៃ គិតចាប់តាំងពីថ្ងៃផុតកំណត់។
- មិនបង់ ឬបង់មិនគ្រប់ចំនួនប្រាក់ដែលចុះឈ្មោះចូលរួមធានារ៉ាប់រងសង្គម ធានារ៉ាប់រងសុខាភិបាល បន្ទាប់ពី៦០ថ្ងៃ គិតចាប់ពីថ្ងៃបង់ធានារ៉ាប់រងសង្គម ធានារ៉ាប់រងសុខាភិបាលយឺតបំផុតតាមការកំណត់ និងបានស្ថាប័នសមត្ថកិច្ចក្រើនរំលឹកតាមច្បាប់កំណត់៕
ប្រភព៖ Chinhphu.vn - ប្រែសម្រួល៖ ថាច់ធី