ក្រោយពីរយៈកាល ៥ ឆ្នាំសហការអនុវត្តទម្រង់ "អន្តេវាសិកដ្ឋានសុវត្ថិភាពអំពីសន្តិសុខ សណ្តាប់ធ្នាប់" នៅសាកលវិទ្យាល័យកឹងធើ នគរបាលក្រុងកឹងធើ វាយតម្លៃថា ទម្រង់នេះទទួលបានលទ្ធផលជាក់ស្តែងជាច្រើន។

មហាវិទ្យាល័យបម្រុងជនជាតិភាគតិចរបស់សាកលវិទ្យាល័យកឹងធើ។
តាមការវាយតម្លៃរបស់វរសេនីយ៍ឯក ង្វៀងវុាំងថាំង នាយករងនគរបាលក្រុងកឹងធើ បានឱ្យដឹង ក្រោយរយៈកាល ៥ ឆ្នាំអនុវត្តទម្រង់នេះ សាលារៀនត្រូវបានធានាសុវត្ថិភាព ការបំពានរបស់និស្សិតបានថយចុះបន្តិចម្តងៗ ស្មារតីរបស់និស្សិតកាន់តែប្រសើរឡើង។ ពិសេស ក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ទម្រង់នេះ បានពង្រីកនូវតួនាទីសកម្មជួយដល់ការគ្រប់គ្រង ថែទាំនិស្សិតស្នាក់នៅអន្តេវាសិកដ្ឋាន ធានាសុវត្ថិភាពដាច់ខាតនៅក្នុងអន្តេវាសិកដ្ឋាន។ អន្តេវាសិកដ្ឋានសាកលវិទ្យាល័យកឹងធើ មានទ្រង់ទ្រាយធំ ចំនួននិស្សិតចេញចូលច្រើនជារៀងរាល់ថ្ងៃដែលបង្កប់នូវគ្រោះថ្នាក់ជាច្រើន ទម្រង់នេះបានកសាងឡើងសមស្របជាមួយនឹងយន្តការសម្របសម្រួលដ៏សមហេតុផល ដោយមានកម្លាំងស្នូល ដូចជា៖ ក្រុមសន្តិសុខស្ម័គ្រចិត្ត និងក្រុមស្វ័យគ្រប់គ្រង់ ដំណើរការមានប្រសិទ្ធភាព ក្លាយជាកម្លាំងជំនួយមួយផ្នែកនៃការរក្សាសន្តិសុខ សណ្តាប់ធ្នាប់។ នេះក៏ជាអន្តេវាសិកដ្ឋានដែលមានសិស្ស និស្សិតជនជាតិភាគតិចស្នាក់នៅច្រើន។ ជាមួយគ្នានេះ ក្រៅពីនិស្សិតដែលរៀនមុខជំនាញនីមួយៗ សាកលវិទ្យាល័យកឹងធើ ក៏មានមហាវិទ្យាល័យបម្រុងជនជាតិភាគតិចផងដែរ ដោយចំនួនសិស្សដែលចូលរៀនក៏ត្រូវបានរៀបចំបន្ទប់ឱ្យស្នាក់នៅក្នុងអន្តេវាសិកដ្ឋានរួមរបស់សាលា។

អាស្រ័យការអនុវត្តទម្រង់ ទើបអន្តេវាសិកដ្ឋានសាកលវិទ្យាល័យកឹងធើ
តែងមានសន្តិសុខ សណ្ដាប់ធ្នាប់។
សាស្ត្រាចារ្យរង បណ្ឌិត ង្វៀងហ៊ីវទ្រុង សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យកឹងធើ បានកត់សម្គាល់និងវាយតម្លៃខ្ពស់ចំពោះការសហការប្រកបដោយប្រសិទ្ធភាព និងទំនួលខុសត្រូវរបស់នគរបាលក្រុងកឹងធើ ក្នុងដំណើរការអនុវត្តទម្រង់ “អន្តេវាសិកដ្ឋានសុវត្ថិភាពអំពីសន្តិសុខ សណ្តាប់ធ្នាប់”។ តាមប្រសាសន៍លោកទ្រុង ទម្រង់នេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងបរិស្ថានសិក្សាប្រកបដោយសុវត្ថិភាពនិងត្រឹមត្រូវល្អ។ ចំពោះមុខស្ថានភាពចំនួននិស្សិតច្រើនងាយរងការអូសទាញពីជនអាក្រក់ ការកសាងទម្រង់នេះ គឺឆ្លើយតបទាន់ពេល និងស្របជាមួយស្ថានភាពជាក់ស្តែង ដែលបង្ហាញពីសកម្មភាពម្ចាស់ការក្នុងការធានាសន្តិសុខសណ្តាប់ធ្នាប់។ ទម្រង់បានពង្រីកប្រសិទ្ធភាពយ៉ាងច្បាស់ក្រឡែត ត្រូវបានផ្សព្វផ្សាយទូលំទូលាយនៅតាមគ្រឹះស្ថានអប់រំជាច្រើនផ្សេងទៀត ហើយមានសមូហភាពបុគ្គលជាច្រើនបានស្ងើចសរសើរនិងជូនរង្វាន់ដោយសម្រេចបានស្នាដៃឆ្នើមក្នុងកិច្ចសហការអនុវត្ត។ ទម្រង់ទទួលបានជោគជ័យ បានអំណះអំណាងអំពីសមត្ថភាពនៃការសម្របសម្រួលដ៏មានប្រសិទ្ធភាពរវាងសាលារៀន និងកងកម្លាំងដែលពាក់ព័ន្ធក្នុងការកសាងបរិស្ថានសាលារៀនប្រកបដោយសុវត្ថិភាព រួមចំណែកបង្កើតប្រព័ន្ធសន្តិសុខប្រជាជនដ៏រឹងមាំតាំងពីថ្នាក់មូលដ្ឋាន៕
ហាថាញ - សុផន