27/08/2025 - 14:04

ធានា​មូល​ដ្ឋាន​សម្ភារៈ បរិក្ខារ​បង្រៀន​សម្រាប់​ឆ្នាំ​សិក្សា​ថ្មី​ 

រៀង​រាល់​ឆ្នាំ​ នៅ​ថ្ងៃ​ទី​៥ ខែ​កញ្ញា​ សាលា​រៀន​ទាំង​អស់​ក្នុង​ទូទាំង​ប្រ​ទេស​តែង​រៀប​ចំ​ពិធី​បវេសន​កាល​ឆ្នាំ​សិក្សា​ថ្មី​។​ មក​ដល់​ពេល​នេះ​ មូល​ដ្ឋាន​សម្ភារៈ បរិក្ខារ​បង្រៀន​របស់​សា​លា​ជន​ជាតិ​អន្តេ​វា​សិក​លើ​ភូមិ​សាស្ត្រ​ទី​ក្រុង​កឹង​ធើ ជា​សារ​វន្ត​ធា​នា​បម្រើ​ការ​បាន​ល្អ​សម្រាប់​ឆ្នាំ​សិក្សា​ថ្មី; មាន​បន្ទប់​រៀន​គ្រប់​សម្រាម់​ការ​បង្រៀន​២​ពេល​ក្នុង​មួយ​ថ្ងៃ​ និង​មាន​អន្តេ​វា​សិក​ដ្ឋាន​សម្រាប់​សិស្សា​នុសិស្ស។​

កម្មា​ភិបាល​ថ្នា​ក់​ដឹក​នាំឃុំ​អា​ង​និញ ចុះ​ត្រួត​ពិនិត្យ​មូល​ដ្ឋាន​សម្ភារៈ និង​ការ​បំ​ពាក់​បរិក្ខារ​របស់​អនុវិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ចូវ​ថា​ញ់ ដើម្បី​ត្រៀម​លក្ខណៈ​ឈាន​ចូល​ឆ្នាំ​សិក្សា​ថ្មី​។​

យោង​តាម​ន្ទីរ​អប់រំ​និង​បណ្តុះ​បណ្តាល​ទី​ក្រុង​កឹង​ធើ លើ​ភូមិ​សាស្រ្ត​ទី​ក្រុង​មាន​សា​លា​ជន​ជាតិ​អន្តេ​វា​សិក​១៣​សា​លា​  ក្នុង​នោះ​ វិទ្យា​ល័យ​មាន​៤៨​បន្ទប់​ អនុ​វិទ្យា​ល័យ​មាន​៨៧​បន្ទប់។​ ក្រៅ​ពី​នោះ​ ​សា​លា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បាលី​ណាម​បូ​មាន​៧​បន្ទប់។​ សា​លា​ជន​ជាតិ​អន្តេ​វា​សិក​ទាំង​អស់​ត្រូវ​បាន​វិនិ​យោគ​ថ្មី​តាម​ទិស​ដៅ​សម្រេច​បទ​ដ្ឋាន​ជាតិ ដូច្នេះ​មូល​ដ្ឋាន​សម្ភារៈ បរិក្ខារ​បាន​វិនិ​យោគ​គ្រប់​សព្វ។​ កង​ជួរ​គ្រូ​បង្រៀន​មាន​កម្រិត​ឯក​ទេស​សម្រេច​និង​សម្រេច​លើស​បទដ្ឋាន​ បំ​ពេញ​ការ​ងារ​បាន​ល្អ​សម្រាប់​ឆ្នាំ​សិក្សា​ថ្មី។​ ក្នុង​ចំ​ណោម​សា​លា​ជន​ជាតិ​អន្តេ​វា​សិក​សរុប​ ១៣​សាលា​ ក្នុង​នោះ​មាន​ ១១/១៣​សាលា​សម្រេច​បទ​ដ្ឋាន​ជាតិ​ ស្មើ​នឹង​ ៨៤.៦២%។​ ដោយ​ឡែក​អនុវិទ្យា​ល័យ​និង​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​វិញ​ចូវ​ ទើប​តែ​បាន​វិនិ​យោគ​សាង​សង់​ថ្មី​ កំ​ពុង​រង់​ចាំ​ការ​វាយ​តម្លៃ​ត្រួត​ពិនិត្យ​គុណ​ភាព​ ដើម្បី​ទទួល​ស្គាល់​សម្រេច​បទ​ដ្ឋាន​ជាតិ។​ លោក​គ្រូ​ ឡឹម​ភុង​ហីម នា​យក​អនុ​វិទ្យា​ល័យ​និង​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​វិញចូវ​ មាន​ប្រ​សាសន៍៖ “សា​លា​ត្រូវ​បាន​វិនិ​យោ​គសាង​សង់​ថ្មី​ទាំង​ស្រុង​ ដូច្នេះ​ មូល​ដ្ឋាន​សម្ភារៈ​និង​បន្ទប់​រៀន​ អគារ​ពហុ​មុខ​ងារ​ អន្តេ​វា​សិក​ដ្ឋាន​ បរិក្ខារ​បង្ហាត់​បង្រៀន​។ល។​ និង​កង​ជួរ​គ្រូ​បង្រៀន​ធានា​សម្រេច​បទ​ដ្ឋាន ដើម្បី​បម្រើ​ការ​ងារ​បង្រៀន​បាន​ល្អ​ក្នុង​ឆ្នាំ​សិក្សា​ថ្មី​។​ មក​ទល់​ពេល​នេះ​ សា​លា​បាន​បំ​ពាក់​គ្រប់​សព្វ​សម្ភារៈ បរិក្ខារ​សម្រាប់​សិស្ស​រៀន​សូត្រ​រស់​នៅ​ក្នុង​អន្តេ​វា​សិក​ដ្ឋាន​៤៨០​នាក់។​ ទាក់​ទង​នឹង​ការ​ត្រៀម​បម្រុង​ឆ្នាំ​សិក្សា​ថ្មី​របស់​សា​លា​ជន​ជាតិ​អន្តេវា​សិក​ហ៊ីម​ឡាម លោក​ឡឹម​ង៉ុក​ហង នា​យក​រង​សា​លា​ មាន​ប្រ​សាសន៍៖  “ភាព​ងាយ​ស្រួល​របស់​សា​លា​ គឺ​បន្ទប់​រៀន​ បន្ទប់​មុខ​ងារ​ បន្ទប់​កុំ​ព្យូរ​ទ័រ​ អន្តេ​វា​សិក​ដ្ឋាន​ អគារ​ពហុ​មុខ​ងារ​ជាដើម​ត្រូវ​បាន​វិនិ​យោគ​កសាង​យ៉ាង​ត្រឹម​ត្រូវ​ ហើយ​កង​ជួរ​គ្រូ​បង្រៀន​បាន​ជ្រើស​រើស​ចំ​មុខ​ជំ​នាញ​ ទើប​គុណ​ភាព​បង្រៀន​ត្រូវ​បាន​ធានា។​ បច្ចុប្បន្ន​ សា​លា​បាន​ត្រៀម​ជាស្រេច​សម្រាប់​ការ​បើក​បវេសន​កាល​ឆ្នាំ​សិក្សា​ថ្មី; ធា​នា​ឱ្យ​សិស្ស​ ១០០% ស្នាក់​នៅ​ក្នុង​អន្តេ​វា​សិក​ដ្ឋាន​ដើម្បី​រៀន​មួយ​ថ្ងៃ​២​ពេល។​ ជា​ពិ​សេស​ សា​លា​អនុវត្ត​គ្រប់​គ្រាន់​នូវ​របប​គោល​នយោ​បាយ​ជូន​លោក​គ្រូ​ អ្នក​គ្រូ​និង​សិស្ស​ ដើម្បី​ស្ងប់​អា​រម្មណ៍​បង្រៀន​និង​រៀន​ ហើយ​គុណ​ភាព​សិក្សា​ក៏​កាន់​តែកើន​ឡើង"។​


សាលា​បឋម​សិក្សា​ អា​ង​ហ៊ីបA ឃុំ​អា​ង​និញ ទីក្រុង​កឹង​ធើ បាន​ត្រៀម​
រួច​រាល់​សម្រាប់​ឆ្នាំ​សិក្សា​ថ្មី​។​

ប៉ុន្មាន​ឆ្នាំ​ជិត​ៗ​នេះ​ អនុវិ​ទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ចូវ​ថាញ់  បាន​ផ្នែក​អប់រំ​យក​ចិត្ត​ទុក​ដាក់​វិនិ​យោគ​កសាង​ថ្មី​ និង​បង្កើន​កម្រិត​ផ្នែក​សំ​ណង់​សំ​ខាន់​ៗ​ជា​ច្រើន។​ អា​ស្រ័យ​ហេតុ​នោះ​ ទិដ្ឋ​ភាព​សា​លា​រៀន​កាន់​តែ​មាន​ភាព​សម​រម្យ​ ភាព​ផ្លាស់​ថ្មី​នេះ​មិន​ត្រឹម​តែជួយ​ឱ្យ​គ្រូ​បង្រៀន​ស្ងប់​អា​រម្មណ៍​បំ​ពេញ​ការ​ងារ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជំ​រុញ​ស្មារតី​រៀន​សូត្រ​របស់​ប្អូន​ៗ​សិស្សា​នុ​សិស្ស​ ដើម្បី​ត្រៀម​ឈាន​ចូល​ឆ្នាំ​សិក្សា​ថ្មី​ពោរ​ពេញ​ដោយ​ក្តី​រីក​រាយ​ទៀត​ផង។​ លោក​គ្រូ​ ឌោវ៉ាំង​ណូល នា​យក​អនុ​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ចូវ​ថាញ់ ឱ្យ​ដឹង៖ “សា​លា​បាន​ផ្នែក​អប់រំ​យក​ចិត្ត​ទុក​ដាក់​វិនិ​យោគ​ជាង​៨​ពាន់​លាន​ដុង​ ដើម្បី​សាង​សង់​ថ្មី​និង​បង្កើន​កម្រិត​បន្ទប់​រៀន​ អន្តេ​វា​សិក​ដ្ឋាន​ ផ្ទះ​បាយ​ និង​បំ​ពាក់​សម្ភារៈ​បរិក្ខារ​បង្ហាត់​បង្រៀន​សម្រាប់​ឆ្នាំ​សិក្សា​ថ្មី​បាន​ល្អ។​ ឆ្នាំ​សិក្សា​ ២០២៥​-២០២៦ សា​លា​មាន​បន្ទប់​រៀន​១៧​បន្ទាប់​ អាច​ធា​នា​ឱ្យ​សិស្ស​២៨០​នាក់​រៀន​មួយ​ថ្ងៃ​២​ពេល​និង​ស្នាក់​នៅ​អន្តេ​វា​សិក​ដ្ឋាន; កង​ជួរ​គ្រូ​បង្រៀន​របស់​សា​លា​សុទ្ធ​តែ​សម្រេច​បទ​ដ្ឋាន​និង​ធា​នា​ជំ​នាញ​គ្រប់​គ្រាន់​ ឆ្លើយ​តប​នឹង​ការ​បង្ហាត់​បង្រៀន​ក្នុង​ឆ្នាំ​សិក្សា​ថ្មី​បាន​ល្អ​ប្រ​សើរ”។​

លោក​ស្រី​ ត្រឹង​ធីហ្វៀង​ នា​យិកា​ស្តី​ទី​មន្ទីរ​អប់រំ​និង​បណ្តុះ​បណ្តាល​ ឱ្យ​ដឹង៖ “ច្រើន​ឆ្នាំ​កន្លង​ សា​លា​ជន​ជាតិ​អន្តេ​វា​សិក​នា​នា​តែង​អនុវត្ត​គ្រប់​គ្រាន់​នូវ​របប​គោល​នយោ​បាយ​សម្រាប់​គ្រូ​បង្រៀន​និង​សិស្ស​ ម្ល៉ោះ​ហើយ​គុណ​ភាព​អប់រំ​ត្រូវ​បាន​លើក​កម្ពស់។​ ជាក់​ស្ដែង​បំ​ផុត​ គឺរៀង​រាល់​ឆ្នាំ​សិស្ស​កម្រិត​អនុវិទ្យា​ល័យ​និង​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ មាន​អត្រា​ប្រ​ឡង​បញ្ចប់​កម្រិត​សិក្សា​ជាប់​១០០% និង​ប្រ​ឡង​សញ្ញា​បត្រ​វិទ្យា​ល័យ​ជាតិ​ជាប់​១០០%​ផង​ដែរ។​ លទ្ធ​ផល​ទាំង​នេះ​ បញ្ជាក់​ឱ្យ​ឃើញ​ថា​ សា​លា​ជន​ជាតិ​អន្តេវា​សិក​នា​នា​តែង​បាន​ផ្នែក​អប់រំ​យក​ចិត្ត​ទុក​ដាក់​វិនិ​យោគ​មូល​ដ្ឋាន​សម្ភារៈ បំ​ពាក់​ឧបករណ៍​បង្ហាត់​បង្រៀន​សម្រេច​បទ​ដ្ឋាន​ជាតិ និង​កង​ជួរ​គ្រូ​បង្រៀន​មាន​កម្រិត​វិជ្ជា​ជីវៈ​បម្រើ​ការ​បង្ហាត់​បង្រៀន​បាន​ល្អ​ប្រ​សើរ។​ មក​ដល់​ដំ​ណាក់​កាល​នេះ​ សា​លា​ជន​ជាតិ​អន្តេ​វា​សិក​នា​នា​បាន​ត្រៀម​រួច​រាល់​ និង​ធា​នា​បាន​ល្អ​សម្រាប់​បើក​បវេសន​កាល​ឆ្នាំ​សិក្សា​ថ្មី​ ឆ្លើយ​តប​តាម​សារ​លិ​ខិត​លេខ​ ៤៦៤៣/​BGDĐT-KHTC របស់​ក្រ​សួង​អប់រំ​និង​បណ្តុះ​បណ្តាល​ អំ​ពី​ការ​អនុវត្ត​ភារ​កិច្ច​ធានា​មូល​ដ្ឋាន​សម្ភារៈ និង​ឧបករណ៍​បង្ហាត់​បង្រៀន​នៅ​តាម​គ្រឹះ​ស្ថាន​អប់រំ ដើម្បី​ឆ្លើយ​តប​បាន​ល្អ​សម្រាប់​ឆ្នាំ​សិក្សា​ ២០២៥​-២០២៦ ហើយ​ធា​នា​សិស្ស​រៀន​មួយ​ថ្ងៃ​២​ពេល​ និង​ស្នាក់​នៅ​អន្តេ​វា​សិក​ដ្ឋាន​ អឌ្ឍ​អន្តេ​វា​សិក​ដ្ឋាន”៕​

លីមេង- ត្រឹង​រ៉ូន

ចែករំលែកអត្ថបទ