អភិវឌ្ឍប្រភពធនធានមនុស្សនិយាយរួម ក្នុងជនរួមជាតិភាគតិចនិយាយដោយឡែក ក្នុងនោះ ជនរួមជាតិខ្មែរតែងបានបក្សនិងរដ្ឋយកចិត្តទុកដាក់។ ជុុំវិញបញ្ហាខាងលើនេះ កាសែតកឹងធើភាសាខ្មែរបានកត់ត្រាមតិរបស់ សមមិត្តហ្វិញធីសុមាលី ប្រធាននាយកដ្ឋានភូមិភាគIII នៃគណៈកម្មាធិការជនជាតិ។
ថាញឡុងបន្ទប់រៀនអក្សរខ្មែរនៅវត្តបាយឆៅ ឃុំកីមសើង ស្រុកថ្កូវ ខេត្តត្រាវិញ។
តំបន់វាលរាបទន្លេគឺវឡុងមានជនរួមជាតិខ្មែរប្រមាណ៧% រស់នៅជាសំខាន់នៅ៩ខេត្តក្រុង៖ សុកត្រាំង ត្រាវិញ កៀនយ៉ាង អានយ៉ាង បាកលីវ កាម៉ាវ វិញឡុង ហូវយ៉ាងនិងក្រុងកឹងធើ។ រយៈពេលកន្លង បក្សនិងរដ្ឋ តែងមានគោលការណ៍គោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ចសង្គម បង្កើតប្រភពធនធានមនុស្សគ្រប់ជ្រុងជ្រោយដើម្បីបង្កលក្ខណសម្បត្តិជូនជនជាតិភាគតិច។ តួយ៉ាងដូច៖ សេចក្តីសម្រេចលេខ២៤-NQ/TW ស្តីពីការងារជនជាតិ។ សេចក្តីសម្រេចលេខ២៩-NQ/TW ស្តីពីការផ្លាស់ថ្មីជាសារវ័ន្តគ្រប់ជ្រុងជ្រោយការអប់រំនិងបណ្ដុះបណ្តាល។ អនុក្រឹតលេខ០៥/២០១១/NĐ-CP របស់រដ្ឋាភិបាលស្តីពីការងារជនជាតិ។ សេច្តីសម្រេចលេខ៥២/NQ-CP របស់រដ្ឋាភិបាលស្តីពីជម្រុញខ្លាំងក្លាការអភិវឌ្ឍប្រភពធនធានមនុស្សជាជនជាតិភាគតិច ដំណាក់កាល២០១៦-២០២០ និងទិសដៅដល់ឆ្នាំ២០៣០។ អនុក្រឹតលេខ ១៣៤/២០០៦/NĐ-CP និងអនុក្រឹតលេខ៤៩/២០១៥/NĐ-CP របស់រដ្ឋាភិបាលកំណត់អំពីរបបជម្រើសសិស្សចូលរៀនមូលដ្ឋានអប់រំកម្រិតមហាវិទ្យាល័យ អនុមហាវិទ្យាល័យ មធ្យមសិក្សាវិជ្ជាជីវៈចំណុះប្រព័ន្ធអប់រំជាតិ។ អនុក្រឹត៨២/២០១០/NĐ-CP របស់រដ្ឋាភិបាលស្តីពីបង្រៀននិងរៀនភាសា និងអក្សរសាស្រ្តជនជាតិភាគតិច។ល។
ផ្តើមពីគោលការណ៍ គោលនយោបាយដែលបានពោលមកខាងលើ បណ្តាក្រសួងផ្នែកមជ្ឈិមបានយកចិត្តទុកដាក់ចង្អុលការណែនាំ។ បណ្តាភូមិភាគសកម្មរៀបចំអនុវត្តនិងសម្រេចបានលទ្ធផលដ៏សំខាន់។ ឆ្លងតាមរយៈនោះ ជនរួមជាតិកាន់តែជឿជាក់ទៅលើការដឹកនាំរបស់បក្ស ហើយប្រតិបត្តិល្អតាមគោលនយោបាយ និងច្បាប់របស់រដ្ឋសកម្មចូលរួមបណ្តាចលនាប្រឡងប្រណាំងស្នេហាជាតិនៅភូមិស្រុករបស់ខ្លួុន។
អភិវឌ្ឍប្រភពធនធានមនុស្សជាជនជាតិភាគតិច ភូមិភាគទាំងឡាយបន្តការជម្រុញយ៉ាងខ្លាំងក្លានូវការផ្សព្វផ្សាយអនុវត្តបណ្តាគោលការណ៍ គោលនយោបាយជនជាតិ របស់បក្សនិងរដ្ឋដែលនៅមានសុពលភាពចំពោះតំបន់ជនជាតិភាគតិច។ នាយកដ្ឋានភូមិភាគIII នៃគណៈកម្មាធិការជនជាតិ បានអនុវត្តនូវភារកិច្ចឃ្លាំមើលត្រួតពិនិត្យការផ្សព្វផ្សាយអនុវត្តនូវគោលនយោបាយជនជាតិនៅភូមិភាគនីមួយៗ។ ធ្វើសេនាធិការ ស្នើគណៈកម្មាធិការជនជាតិសហការជាមួយនឹងក្រសួង ផ្នែកដែលពាក់ព័ន្ធសិក្សាស្វែងយល់ធ្វើសេនាធិការជូនរដ្ឋាភិបាលអំពីគោលនយោបាយពិសេសដោយឡែកជំនួយអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ជូនតំបន់ជនជាតិខ្មែរ។ ដាក់ចេញរយៈកាលអនុវត្តគោលនយោបាយអភិវឌ្ឍកងជួរកម្មាភិបាលជនជាតិខ្មែរក្នុងដំណាក់កាលថ្មី។ បង្កើនភាគកម្រិតបើកទូលាយមុខសញ្ញា ភូមិភាគជម្រើសសិស្សចូលរៀនមធ្យមសិក្សាចំណេះទូទៅជនជាតិអន្តេវាសិកថ្នាក់ខេត្ត។ មានគោលនយោបាយសមស្របនឹងការជម្រើសសិស្សចូលរៀនមហាវិទ្យាល័យ អនុមហាវិទ្យាល័យ មធ្យមសិក្សាវិជ្ជាជីវៈ។ល។
ការបណ្តុះបណ្តាល អភិវឌ្ឍប្រភពធនធានមនុស្សជាជនជាតិភាគតិចនិយាយរួមជនជាតិខ្មែរនិយាយដោយឡែកគឺជាភារកិច្ចមួយដ៏សំខាន់ ជាបន្ទាន់ក្នុងដំណាក់កាលនេះ។ នេះជាការងារមួយដ៏លំបាក ហេតុនោះ ក្រៅពីការខិតខំឈានឡើងរបស់ជនរួមជាតិគប្បីមានការយកចិត្តទុកដាក់របស់គណៈកម្មាធិការបក្ស រដ្ឋអំណាចការស្រុះគ្នារបស់ទូទាំងប្រព័ន្ធនយោបាយនិងសង្គមទាំងមូល ពិសេសគឺមានគោលនយោបាយជំនួយនិងវិនិយោគទុនរបស់រដ្ឋ៕
ថាញឡុង (កត់ត្រា)-ប្រែ៖ សុផន