កីឡា - ទេសចរណ៍ ទេសចរណ៍

22/08/2025 - 09:35

វត្ត​គម្ភីរ​សា​គរ​ព្រែក​ជ្រៅ​ ជា​ទី​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​ 

ក្នុង​បរិយា​កាស​ដ៏​ពិសិដ្ឋ​របស់​វត្ត​គម្ភីរ​សា​គរ​ព្រែក​ជ្រៅ​ នៅ​សង្កាត់​ហ៊ីប​ថាញ់ ខេត្ត​កា​ម៉ាវ មិន​ត្រឹម​តែ​មាន​ភាព​ស្រស់​ស្អាត​ដោយ​ស្ថាបត្យ​កម្ម​ដ៏​វិសេស​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជា​កន្លែង​រក្សា​ព្រ​លឹង​វប្បធម៌​ខ្មែរ​ បណ្ដុំ​ស្ថា​បត្យ​កម្ម​នៃ​តម្លៃ​វប្បធម៌​ប្រ​ពៃណី​ ត្រូវ​បាន​អភិរក្ស​តាំង​ពី​យូរ​លង់​មក​។​

ទិដ្ឋ​ភាព​ដ៏​ស្រស់​ស្អាត​នៃ​វត្ត​គម្ភីរ​សាគរ​ព្រែក​ជ្រៅ។​

វត្ត​គម្ភីរ​សា​គរ​ព្រែក​ជ្រៅ​ ល្បី​ឈ្មោះ​ជា​វត្ត​មួយ​ក្នុង​ចំ​ណោម​វត្ត​ទាំង​ឡាយ​ដែល​មាន​ភាព​ស្រស់​ស្អាត​បំ​ផុត​នៅ​ខេត្ត​កា​ម៉ាវ។​ ឆ្នាំ​២០២២ វត្ត​បាន​ទទួល​ស្គាល់​ជា “ជា​ទី​ទេស​ចរណ៍​ដ៏​លេច​ធ្លោ​នៅ​វាល​រាប​ទន្លេ​គឺវ​ឡុង”។​ សំ​ណង់​ស្ថាបត្យ​កម្ម​ក្នុង​វត្ត​ ពិសេស​គឺ​ព្រះ​វិហារ​ប្រ​កប​ដោយ​លក្ខណៈ​វប្ប​ធម៌​របស់​ជន​រួម​ជាតិ​ខ្មែរ​ ព្រម​ទាំង​មាន​ទេស​ភាព​ស្រស់​ស្អាត​ និង​មាន​ដើម​ឈើ​ធំ​ៗ​រាប់​រយ​ដើម​ ម៉្លោះ​ហើយ​បាន​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​រាប់​លាន​នាក់​ទាំង​ក្នុង​និង​ក្រៅ​ប្រ​ទេស​មក​ទស្សនា​រៀង​រាល់​ឆ្នាំ។​ ជា​ពិ​សេស​ វត្ត​មាន​សា​លា​បុរាណ​ពីរ​ខ្នង​កសាង​ពី​ឈើ​ មាន​អា​យុ​កាល​ជាង​១៣០​ឆ្នាំ​ ជា​សក្ខី​ភាព​នៃ​ដំ​ណើរ​ប្រែ​ប្រួល​នៃ​ប្រ​វត្តិ​សាស្ត្រ។​ សា​លា​មួយ​ខ្នង​សម្រាប់​ដាក់​តាំង​វត្ថុ​បុរាណ​ដ៏​មាន​តម្លៃ​ មាន​ដូច​ឧបករណ៍​ភ្លេង​ពិណ​ពាទ្យ​ ឆៃ​យុាំ រហូត​ដល់​ឧប​ករណ៍​ប្រើ​ប្រាស់​ក្នុង​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ​របស់​ជន​រួម​ជាតិ​ខ្មែរ។​ ទន្ទឹម​នឹង​នោះ​ រូប​ភាព​អំ​ពី​សកម្ម​ភាព​វប្ប​ធម៌​ខ្មែរ​នៅ​ក្នុង​ភូមិ​ស្រុក​ វត្ត​អា​រាម​ ក៏​បាន​ដាក់​តាំង​យ៉ាង​សមរម្យ​ប្រៀប​ដូច​ជា​ខ្សែ​ភាព​យន្ត​ថត​យឺត​ដែល​ឆ្លុះ​បញ្ចាំង​ពី​ការ​ប្រ​ជុំ​ជីវ​ភាព​ ជំ​នឿ​សាសនា​របស់​ជន​រួម​ជាតិ​ខ្មែរ​តាំង​ពី​ដើម​ដល់​បច្ចុប្បន្ន។​ លោក​ឡឹម​ង៉ុក​តាយ សមា​ជិក​គណៈ​កម្ម​ការ​វត្ត​ នាំ​ភ្ញៀវ​ទេស​ចរ​ទស្សនា​សា​លា​បុរាណ ហើយ​បាន​រៀប​រាប់​ពី​កន្ត្រក ឈើ​ច្រាន​ កណ្តៀវ ត្រ​បៀត​បោក​ ស្រូវ​ ហិប​ស្លា ខាប់​ ត្បាល់​កិន​ម្សៅ​។ល។​ ដែល​ជា​វត្ថុ​ដ៏​មាន​តម្លៃ​បាន​រក្សា​ពី​ជំ​នាន់​មួយ​ទៅ​ជំ​នាន់​មួយ។​ លោក​ឡឹម​ង៉ុក​តាយ ឱ្យ​ដឹង៖ “វត្ថុ​ទាំង​នេះ​ សុទ្ធ​តែ​បាន​មា​មីង​ខ្មែរ​ក្នុង​ភូមិ​ស្រុក​យក​មក​ប្រ​គេន​ព្រះ​សង្ឃ​សម្រាប់​ដាក់​តាំង​ក្នុង​វត្ត​ ដើម្បី​កូន​ចៅ​ជំ​នាន់​ក្រោយ​បាន​ស្គាល់​នូវ​តម្លៃ​វប្បធម៌​របស់​ជន​រួម​ជាតិ​ខ្មែរ​កាល​ពី​ដើម។​ ប្រ​ការ​នេះ​ នឹង​ជួយ​ឱ្យ​អ្នក​ស្រាវ​ជ្រាវ​មក​ស្វែង​យល់​អំ​ពី​លក្ខណៈ​វប្ប​ធម៌​ និង​ការ​ប្រ​ជុំ​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ​របស់​ជន​រួម​ជាតិ​ខ្មែរ​កាល​ពី​ដើម​ដល់​បច្ចុប្បន្ន”។​

ក្រុម​របាំ​របស់​វត្ត​គម្ភីរ​សាគរ​ព្រែក​ជ្រៅ​ សម្ដែង​បម្រើ​ជូន​ភ្ញៀវ​ទេស​ចរ​ដែល​មក​ទស្សនា​កម្សាន្ត។​

ក្រុម​ភ្លេង​ពិណ​ពាទ្យ​របស់​វត្ត​គម្ភីរ​សាគរ​ព្រែក​ជ្រៅ។

មិន​តែប៉ុណ្ណោះ​ វត្ត​គម្ភីរ​សា​គរ​ព្រែក​ជ្រៅ​ ក៏​ជា​កន្លែង​អភិរក្ស​សិល្បៈ​ប្រ​ពៃណី​របស់​ជន​រួម​ជាតិ​ខ្មែរ​ផង​ដែរ​ ដូច​ជា៖ ក្រុម​ចម្រៀង​ ក្រុម​របាំ ក្រុម​ឆៃ​យុាំ ក្រុម​ភ្លេង​ពិណ​ពាទ្យ​ និង​ឧបករណ៍​ភ្លេង​ប្រ​ពៃណី​ត្រៀម​បម្រើ​ភ្ញៀវ​ទេស​ចរ។​ សា​លា​ឈើ​បុ​រាណ​មួយ​ខ្នង​ទៀត​ ជា​កន្លែង​ប្រារព្ភ​វិធី​ជួប​ជុំ​ និង​ជា​កន្លែង​សម្តែង​បង្ហាញ​នូវ​សិល្បៈ​របាំប្រ​ពៃណី​ ជាកន្លែង​សាយ​ភាយ​នូវ​មោទន​ភាព​វប្ប​ធម៌​ខ្មែរ​ដល់​ភ្ញៀវ​ទេស​ចរ​គ្រប់​ទិស​ទី។​ ការ​សម្តែង​បង្ហាញ​សិល្បៈ​របាំ ភ្លេង​ពិណ​ពាទ្យ​ដិត​ដាម​ដោយ​អត្ត​សញ្ញាណ​វប្បធម៌​ជាតិ​នោះ​ ក៏​ជា​ចំ​ណុច​លេច​ធ្លោ​ក្នុង​ការ​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​ដែរ។​ បង​ស្រី​ ថាច់​ធីធូ​ទ្រិញ មក​ទស្សនា​វត្ត​គម្ភីរ​សា​គរ​ព្រែក​ជ្រៅ​ ឱ្យ​ដឹង៖ “ខ្ញុំ​បាន​មក​ទស្សនា​វត្ត​ខ្មែរ​ជា​ច្រើន​ក្នុង​ខេត្ត​ ខ្ញុំ​ឃើញ​វត្ត​គម្ភីរ​សា​គរ​ព្រែក​ជ្រៅ​ មាន​ភាព​ស្រស់​ស្អាត​បំ​ផុត​និង​បាន​រក្សា​ទុក​នូវ​វត្ថុ​បុរាណ​ជា​ច្រើន​របស់​ជន​រួម​ជាតិ​ខ្មែរ។​ ក្រៅ​ពី​ទស្សនា​នូវ​ស្ថា​បត្យ​កម្ម​ដ៏​វិសេស​របស់​វត្ត​ ខ្ញុំ​នៅ​ទាំង​បាន​យល់​បន្ថែម​អំ​ពី​ជីវ​ភាព​វប្បធម៌​របស់​ជន​រួម​ជាតិ​ខ្មែរ​ តាម​រយៈ​រូប​ភាព​វត្ថុ​បុរាណ​ដែល​បាន​ដាក់​តាំង​ផង​ដែរ។​ ជា​ពិ​សេស​ ខ្ញុំ​បាន​ស្តាប់​ភ្លេង​ពិណ​ពាទ្យ​និង​ទស្សនា​ក្បាច់​របាំ​ប្រ​ពៃ​ណី​ដ៏​ទាក់​ទាញ​អា​រម្មណ៍”។​

អាច​និយាយ​បាន​ថា​ វត្ត​គម្ភីរ​សា​គរ​ព្រែក​ជ្រៅ​ បាន​ចាត់​ទុក​ជា​សារ​មន្ទីរ​មួយ​ដ៏​រស់​រវើក ជា​មជ្ឈ​មណ្ឌល​អភិ​រក្ស​វប្បធម៌​ប្រ​ពៃណី​របស់​ជន​រួម​ជាតិ​ខ្មែរ​ ជា​និមិត្ត​រូប​នៃ​សាម​គ្គី​ភាព​និង​មោទន​ភាព​ជន​ជាតិ។​ ភ្ញៀវ​ទេស​ចរ​ដែល​មក​ទស្សនា​វត្ត​គម្ភីរ​សា​គរ​ព្រែក​ជ្រៅ​ មិន​ត្រឹម​តែ​បាន​ទស្សនា​នូវ​ភាព​ស្រស់​ស្អាត​នៃ​ស្ថា​បត្យ​កម្ម​ដ៏​វិសេស​វិសាល​ប៉ុណ្ណោះ​ទេ​ នៅ​ទាំង​បាន​យល់​ដឹង​បន្ថែម​អំ​ពី​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ​របស់​ជន​រួម​ជាតិ​ខ្មែរ​ពី​សម័យ​ដើម​និង​បច្ចុប្បន្ន​ទៀត​ផង៕​

       យី​អាញ-វិមាន​

ចែករំលែកអត្ថបទ