លទ្ធផលស្វែងរកសម្រាប "ភ្ញៀវទេសចរ"
លទ្ធផលពី 1 - 10 ក្នុងចំណោម 133
ធ្វើសមទិន 29-07-2026
សំឡេង "ប៉ុកៗ" លាន់ឮកណ្ដាលចម្ការដូង ជាសញ្ញាបង្ហាញថា ទឹកផ្កាដូងដំណក់ដំបូងបានចាប់ផ្តើមហូរ។ មកដល់ Sokfarm នៅឃុំទីវកឹង ខេត្តវិញឡុង ភ្ញៀវទេសចរមិនត្រឹមតែបានឆ្លងកាត់ពិសោធន៍ "ម៉ាស្សាផ្កាដូង" ប្រមូលទឹកផ្កាដូង និងភ្លក់រសជាតិផ្អែមស្រាលពីធម្មជាតិប៉ុណ្ណោះទេ ថែមទាំងបានស្វែងយល់ពីដំណើរលើកកម្ពស់តម្លៃដើមដូងដែលភ្ជាប់ជាមួយវប្បធម៌ខ្មែរនិងទេសចរណ៍កសិកម្ម។
Tag: មកកាន់ទីវកឹង, ឆ្លងកាត់ពិសោធន៍, ម៉ាស្សាផ្កាដូង, ភ្ញៀវទេសចរភ្លក់រសជាតិទឹកផ្កាដូងស្រស់
ធ្វើសមទិន 18-07-2026
វិញឡុងជាខេត្តមួយមានជនជាតិខ្មែររស់នៅកុះករនៅតំបន់វាលរាបទន្លេគឺវឡុង។ ទន្ទឹមនឹងកន្លែងទេសចរណ៍ដ៏ល្បីល្បាញជាច្រើន ដូចជាបូជនីយដ្ឋានអ៊ំហូ ឬមាត់សមុទ្របាដុងសារមន្ទីរវប្បធម៌ជនជាតិខ្មែរខេត្តវិញឡុង ក៏ជាកន្លែងទស្សនានាំមកនូវតម្លៃវប្បធម៌ដ៏ជ្រាលជ្រៅដែលភ្ញៀវទេសចរមិនគួរចោលរំលងនោះទេ។
Tag: សារមន្ទីរវប្បធម៌ជនជាតិខ្មែរ, ខេត្តវិញឡុង, កន្លែងទស្សនា, ភ្ញៀវទេសចរមិនគួរចោលរំលង
ធ្វើសមទិន 07-07-2026
ជាមួយនឹងបរិយាកាសបៃតងស្រស់ត្រកាល សកម្មភាពលេងកម្សាន្តជាច្រើន និងសេវាកម្មលម្ហែកាយដ៏សម្បូរបែប តំបន់ទេសចរណ៍អេកូឡូស៊ី ហ្វិញខា គឺជាគោលដៅទាក់ទាញភ្ញៀវទេសចរនៅពេលមកដល់ខេត្តវិញឡុង។ នៅទីនេះនាំមកនូវបទពិសោធន៍លម្ហែកាយយ៉ាងស្រស់ស្រាយបែបធម្មជាតិដ៏បរិសុទ្ធ សមស្របសម្រាប់ដំណើរកម្សាន្ត សម្រាកលម្ហែកាយជាមួយក្រុមគ្រួសារ និងមិត្តភក្តិ។
Tag: ស្វែងយល់ពីតំបន់ទេសចរណ៍, អេកូឡូស៊ី ហ្វិញខា, ទាក់ទាញភ្ញៀវមកលេងកម្សាន្ត, ខេត្តវិញឡុង
ធ្វើសមទិន 02-07-2026
នៅតាមវត្តអារាមខ្មែរមិនត្រឹមតែជាកន្លែងគោរពជំនឿសាសនាប៉ុណ្ណោះទេ បច្ចុប្បន្នបានក្លាយជាចំណុចទាក់ទាញភ្ញៀវទេសចរចូលមកកាន់ភូមិស្រុក។ ចំពោះមុខនិន្នាការនេះ វត្តនីមួយៗបានរៀបចំទៅតាមទិសដៅរៀងៗខ្លួន មានវត្តខ្លះបានម្ចាស់ការកែទម្រង់ដើម្បីអភិវឌ្ឍ ចំណែកវត្តខ្លះទៀតបន្តរក្សាវិន័យធម៌អាថ៌យ៉ាងស្ងៀមស្ងាត់។
Tag: ដាស់ភ្ងោកសក្តានុពល, ទេសចរណ៍, ពីវត្តអារាមខ្មែរ
ធ្វើសមទិន 28-06-2026
វិមានលោកប្រធានហូជីមិញ ស្ថិតនៅសង្កាត់ឡុងឌឹក ខេត្តឡុងវិញ មិនត្រឹមតែជាអាសយដ្ឋានក្រហមអប់រំប្រពៃណីបដិវត្តន៍ប៉ុណ្ណោះទេ ថែមទាំងជាគោលដៅទាក់ទាញភ្ញៀវទេសចរទៀតផង។ ជាមួយនឹងតម្លៃប្រវត្តិសាស្ត្រ ស្ថាបត្យកម្មដ៏វិចិត្រ និងបរិយាកាសបៃតងស្រស់បំព្រង ទីនេះត្រូវបានទទួលស្គាល់ជាតំបន់ទេសចរណ៍គំរូនៅតំបន់វាលរាបទន្លេគឺវឡុងផងដែរ។
Tag: វិមានលោកប្រធានហូជីមិញ, កន្លែងទេសចរណ៍, គំរូនៃតំបន់វាលរាបទន្លេគឺវឡុង
ធ្វើសមទិន 23-06-2026
ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៥៤ ឋិតនៅភូមិស្លែង ឃុំតឹបស៊ើង ខេត្តវិញឡុង។ វត្តស្លែងចាស់មិនត្រឹមជាវត្តខ្មែរមួយក្នុងចំណោមវត្តខ្មែរបុរាណក្នុងតំបន់ប៉ុណ្ណោះទេ ថែមទាំងកំពុងក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរទាំងក្នុង និងក្រៅខេត្តទៀតផង។
Tag: ស្វែងយល់ពីសម្រស់វត្តស្លែងចាស់, ភ្ញៀវទេសចរមកទស្សនា, ព្រះវិហារវត្ត
ធ្វើសមទិន 19-06-2026
សប្តាហ៍វប្បធម៌ - ទេសចរណ៍ ទីក្រុងកឹងធើ ឆ្នាំ២០២៦ ប្រព្រឹត្តឡើងចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី២១ ខែមិថុនា ដោយមានសកម្មភាពជាច្រើនដើម្បីផ្សព្វផ្សាយទេសចរណ៍ ឧទ្ទេសនាមពីវប្បធម៌ ផលិតផលពិសេស មនុស្ស និងទឹកដីទីក្រុងកឹងធើដល់ប្រជាជននិងភ្ញៀវទេសចរគ្រប់ទិសទី។
Tag: សប្តាហ៍វប្បធម៌, - ទេសចរណ៍, ទីក្រុងកឹងធើ, ឆ្នាំ២០២៦
ធ្វើសមទិន 10-06-2026
ស្ថិតនៅក្នុងបរិយាកាសស្ងប់ស្ងាត់នៃតំបន់ណាមបូ វត្តផ្នោអំពូង លេចធ្លោដោយស្ថាបត្យកម្មខ្មែរប្លែកពីគេ រួមជាមួយសំណង់ព្រះពុទ្ធសាសនាជាច្រើនគួរឱ្យចាប់អារម្មណ៍។ មិនត្រឹមតែជាកន្លែងប្រតិបត្តិជំនឿសាសនារបស់ជនរួមជាតិខ្មែរប៉ុណ្ណោះទេ វត្តបានក្លាយជាកន្លែងទេសចរណ៍ ទាក់ទាញភ្ញៀវទេសចរដែលចូលចិត្តស្វែងយល់អំពីវប្បធម៌ និងទេសចរណ៍ផ្លូវចិត្ត។
Tag: ទស្សនាកម្សាន, វត្តផ្នោអំពូង, ព្រះបដិមាសាវ័ក ៨០ អង្គ, គង់សមាធិ
ធ្វើសមទិន 26-05-2026
ក្នុងបរិយាកាសដ៏មនោរម្យនៃផ្លូវចូលទៅកាន់រមណីយដ្ឋានស្រះស្រី មុខម្ហូបនំបញ្ចុកទឹកសម្លបែបស្រុកស្រែរបស់ជនរួមជាតិខ្មែរ នៅតែមានភាពទាក់ទាញភ្ញៀវទេសចរជិតឆ្ងាយជានិច្ច។ មិនត្រឹមតែជាអាហារដ៏ពេញនិយមប៉ុណ្ណោះទេ នំបញ្ចុក ទឹកសម្លនៅទាំងបង្កប់នូវរឿងរ៉ាវនៃការថែរក្សារសជាតិប្រពៃណី ដែលបានដូនតាបន្សល់ទុក និងតកូនតចៅជាច្រើនជំនាន់មកហើយ។
Tag: រសជាតិនំបញ្ចុកទឹកសម្លខ្មែរ, នៅក្បែររមណីយដ្ឋានស្រះស្រី, សង្កាត់ង្វៀកហ្វា, ខេត្តវិញឡុង
ធ្វើសមទិន 26-05-2026
ដោយឧត្តមភាពជាតំបន់ដីចុងប៉ូចខាងត្បូងនៃមាតុភូមិ ដែលមានជនជាតិទាំង៣ គឺ៖ កិញ – ហ្វា – ខ្មែរ រស់នៅខេត្តកាម៉ាវមានការរួមបញ្ចូលគ្នារវាងធនធានធម្មជាតិដ៏មានតម្លៃ និងវប្បធម៌ - សាសនាប្រកបដោយលក្ខណៈពិសេស ជាទីតាំងដ៏ទាក់ទាញភ្ញៀវទេសចរនៅក្នុងនិងក្រៅប្រទេស។
Tag: កាម៉ាវ, ជាទីតាំងទាក់ទាញភ្ញៀវទេសចរ, មានទេសភាពធម្មជាតិ, ស្រស់ស្អាត