19/06/2026 - 22:03

ពិធី​បើក​វគ្គ​សប្តា​ហ៍វប្ប​ធម៌​ - ទេសចរណ៍​ ទី​ក្រុង​កឹង​ធើ ឆ្នាំ​២០២៦

ការ​ចង​សម្ព័ន្ធ​កម្លាំង​រវាង​បណ្តា​ផ្នែក​ និង​ឃុំ​-សង្កាត់​ គាំ​ទ្រ​ដល់​អា​ជីវ​កម្ម​ទេសចរណ៍​ ម្ចាស់​ចម្ការ​ និង​មូល​ដ្ឋាន​ផលិតនូវ​ផលិតផល​ OCOP 

សប្តា​ហ៍វប្ប​ធម៌​ - ទេសចរណ៍​ ទី​ក្រុង​កឹង​ធើ ឆ្នាំ​២០២៦ ប្រព្រឹត្ត​ឡើង​ចាប់​ពី​ថ្ងៃ​ទី​១៨ដល់​ថ្ងៃ​ទី​២១ ខែ​មិថុនា​ ដោយ​មាន​សកម្ម​ភាព​ជា​ច្រើន​ដើម្បី​ផ្សព្វ​ផ្សាយ​ទេសចរណ៍​  ឧទ្ទេស​នាម​ពី​វប្ប​ធម៌​ ផលិតផល​ពិសេស​ មនុស្ស​ និង​ទឹក​ដី​ទី​ក្រុង​កឹង​ធើដល់​ប្រ​ជា​ជន​និង​ភ្ញៀវ​ទេស​ចរ​គ្រប់​ទិស​ទី​។

នា​រា​ត្រី​ថ្ងៃ​ទី​១៨ ខែ​មិថុនា​ សប្តា​ហ៍វប្ប​ធម៌​ - ទេសចរណ៍​ ទី​ក្រុង​កឹង​ធើ ឆ្នាំ​២០២៦ ក្រោម​ប្រ​ធាន​បទ​ “តីដូ - សម្រស់​វិស្សម​កាល​ត្រចះ​ត្រ​ចង់​” បាន​បើក​ជា​ផ្លូវ​ការ​នៅ​កំ​ពង់​ផែ​និញកៀវ​ សង្កាត់​និញកៀវ​។

គណៈ​ប្រតិ​ភូ​ចូល​រួម​ក្នុង​ពិធី​នេះ​ រួម​មាន​ លោក​ ត្រឹង​វ៉ាំងហ្វៀង​ អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​; លោក​ត្រឹង​វ៉ាំងជិញ សមាជិក​គណៈ​អចិន្ត្រៃ​យ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ អនុ​ប្រ​ធាន​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀតណាម​ ទី​ក្រុង​កឹង​ធើ; លោក​ស្រី​ វ៉​ធី​មី​ត្រាង​ អនុ​ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង​; លោក​ស្រី​ ង្វៀង​ធី​ង៉ុកឌេប  អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​ រួម​ទាំង​ថ្នាក់​ដឹក​នាំ​បណ្តា​មន្ទីរ​ ផ្នែក​ទី​ក្រុង​និង​ខេត្ត​ ទី​ក្រុង​មិត្ត​ ព្រម​ទាំង​សមាគម​ទេសចរណ៍​តំបន់​វាល​រាប​ទន្លេ​គី​វឡុង​ សមាគម​ទេសចរណ៍​ទី​ក្រុង​  បណ្តា​អា​ជីវ​កម្ម​ទេសចរណ៍​ ប្រ​ជា​ជន​ និង​ភ្ញៀវ​ទេស​ចរ​ បាន​ចូល​រួម​យ៉ាង​កុះ​ករ​។

កម្ម​វិធី​សិល្បៈក្នុង​ពិធី​បើក​វគ្គ​។

ពិធី​បើក​វគ្គ​មាន​កម្ម​វិធី​សិល្បៈជា​មួយ​នឹង​ឈុត​សម្តែង​ជា​ច្រើន​ ដែល​ស្ងើច​សរសើរ​ពី​សម្រស់​ដ៏​ស្រស់​នៃ​ទឹក​ដី​ទី​ក្រុង​កឹង​ធើ ក្រោយ​ពី​រួម​បញ្ចូល​អង្គ​ភាព​រដ្ឋ​បាល​ ព្រម​ទាំង​បំផុស​កម្ម​វិធី​ជំ​រុញ​តម្រូវ​ការ​ទេសចរណ៍​រដូវិ​ស្សម​កាល​ឆ្នាំ​២០២៦ និង​ឧទ្ទេស​នាម​ជើង​ទេ​សចរ​ថ្មី​ៗជា​ច្រើន​។

ថ្នាក់​ដឹក​នាំ​ទី​ក្រុង​ និង​គណៈ​ប្រតិ​ភូ​ប្រារព្ធ​ពិធី​បើក​វគ្គ​។

លោក​ត្រឹង​វ៉ាំងហ្វៀង​ អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ និង​លោក​ស្រី​ ង្វៀង​ធី​ង៉ុកឌេប អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​ ជូន​បាច់​ផ្កា​ថ្លែង​អំ​ណរ​គុណ​ដល់​បណ្តា​អ្នក​ឧបត្ថម្ភ​ដែល​រួម​ដំណើរ​ជា​មួយ​ព្រឹត្តិ​ការណ៍​។

លោក​ត្រឹង​វ៉ាំងជិញ សមាជិក​គណៈ​អចិន្ត្រៃ​យ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ អនុ​ប្រ​ធាន​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀតណាម​ទី​ក្រុង​កឹង​ធើ និង​លោក​ស្រី​ វ៉​ធី​មី​ត្រាង​ អនុ​ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង​ ជូន​បាច់​ផ្កា​ថ្លែង​អំ​ណរ​គុណ​ដល់​បណ្តា​អ្នក​ឧបត្ថម្ភ​។

សប្តា​ហ៍វប្ប​ធម៌​-ទេសចរណ៍​ ទី​ក្រុង​កឹង​ធើ ឆ្នាំ​២០២៦ គឺ​ជា​សកម្ម​ភាព​ដែល​រៀប​ចំ​ឡើង​ដោយ​មជ្ឈមណ្ឌល​ជំ​រុញ​កា​រវិ​និ​យោគ​ពាណិជ្ជ​កម្ម​និង​ទេសចរណ៍​ ទី​ក្រុង​កឹង​ធើ សំ​ដៅ​ផ្សព្វ​ផ្សាយ​ពី​ទេសចរណ៍​ ឧទេ្ទស​នាម​ពី​វប្ប​ធម៌​ ផលិត​ផល​ពិសេស​ៗ មនុស្ស​ និង​ទឹក​ដី​ទី​ក្រុង​កឹង​ធើ ដល់​ប្រ​ជា​ជន​និង​ភ្ញៀវ​ទេស​ចរ​គ្រប់​ទិស​ទី​ ដែល​រួម​ចំណែក​ជំ​រុញ​តម្រូវ​ការ​ទេសចរណ៍​រដូវវិ​ស្សម​កាល​ឆ្នាំ​២០២៦។ តាម​រយៈ​ព្រឹត្តិ​ការណ៍​នេះ​ ជា​ជំ​ហាន​ឈាន​ទៅ​រក​ការ​ចង​សម្ព័ន្ធ​កម្លាំង​នៃ​ផ្នែក​ទេសចរណ៍​ កសិកម្ម​ ឧស្សាហ​ពាណិជ្ជ​កម្ម​ និង​បណ្តា​ឃុំ​-សង្កាត់​ ដើម្បី​គាំ​ទ្រ​ដល់​អា​ជីវ​កម្ម​ទេសចរណ៍​ ម្ចាស់​ចម្ការ​ និង​មូល​ដ្ឋាន​ផលិតនូវ​ផលិតផល​ OCOP ក្នុង​ការ​ឧទេ្ទស​នាម​ផលិតផល​ និង​ជំ​រុញ​ការ​អភិវឌ្ឍ​រួម​របស់​ទី​ក្រុង​។

ថ្នាក់​ដឹក​នាំ​ទី​ក្រុង​អញ្ជើញ​ទស្សនា​ស្តង់តាំង​ពិព័រណ៍​។

ភ្ញៀវ​ទេស​ចរ​អន្តរ​ជាតិ​ទស្សនា​ស្តង់តាំង​ពិព័រណ៍​។

ភ្ញៀវ​ទេស​ចរ​ទស្សនា​ស្តង់ម្ហូប​អា​ហារ​។

មណ្ឌល​អា​ហារ​ប៊ូហ្វេ​ ដោយ​ឥត​គិត​ថ្លៃ​។

ព្រឹត្តិ​ការណ៍​នេះ​ប្រព្រឹត្ត​ឡើង​ចាប់​ពី​ថ្ងៃ​ទី​១៨ ដល់​ថ្ងៃ​ទី​២១ ខែ​មិថុនា​ រួម​មាន​សកម្ម​ភាព​ជា​ច្រើន​ ដូច​ជា​៖ លំ​ហ​ផ្សព្វ​ផ្សាយ​ និង​ជំ​រុញ​តម្រូវ​ការ​ទេស​ចរ​ណ៍​កឹង​ធើ, លំ​ហ​ម្ហូប​អា​ហារ​, តាំង​ពិព័រណ៍​រូប​ថត​ទេសចរណ៍​កឹង​ធើ សកម្ម​ភាព​សម្តែង​សិល្បៈ ស្រស់​ស្រូប​ “រស​ក្លិន​តីដូ” ជា​មួយ​ពិធី​ជប់​លៀង​ប៊ូហ្វេ​នំ​ប្រពៃណី​ ផ្លែ​ឈើ​ និង​សិក្ខា​សា​លា​វិទ្យា​សាស្ត្រ​ ក្រោម​ប្រ​ធាន​បទ​ “វាយ​តម្លៃ​ពី​តថភាព​នៃ​ទី​តាំង​ទេសចរណ៍​ និង​ការ​អនុ​វត្ត​ការ​បំប្លែង​ឌីជី​ថលក្នុង​វិស័យ​ទេសចរណ៍​កឹង​ធើក្នុង​បរិការណ៍​ថ្មី​”៕

អាយ​ឡា​ម-ត្រឹង​រ៉ូន​

ចែករំលែកអត្ថបទ