28/06/2026 - 11:00

វិមាន​លោក​ប្រ​ធាន​ហូជី​មិញ – កន្លែង​ទេស​ចរណ៍​គំ​រូ​នៃ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ 

វិមាន​លោក​ប្រ​ធាន​ហូជី​មិញ ស្ថិត​នៅ​សង្កាត់​ឡុង​ឌឹក ខេត្ត​ឡុង​វិញ មិន​ត្រឹម​តែ​ជា​អា​សយ​ដ្ឋាន​ក្រ​ហម​អប់​រំ​ប្រ​ពៃ​ណី​បដិវត្តន៍​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​គោល​ដៅ​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​ទៀត​ផង។ ជា​មួយ​នឹង​តម្លៃ​ប្រ​វត្តិ​សាស្ត្រ ស្ថា​បត្យ​កម្ម​ដ៏​វិចិត្រ និង​បរិ​យា​កាស​បៃ​តង​ស្រស់​បំ​ព្រង ទី​នេះ​ត្រូវ​បាន​ទទួល​ស្គាល់​ជា​តំ​បន់​ទេស​ចរណ៍​គំ​រូ​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ផង​ដែរ។

ស្ថិត​នៅ​កណ្តាល​បរិ​យា​កាស​ដ៏​ស្ងប់​ស្ងាត់ ដើម​ឈើ​ចោល​ម្លប់​ត្រ​ជាក់​ត្រ​ជុំ វិមាន​លោក​ប្រ​ធាន​ហូជី​មិញ គឺ​ជា​សំ​ណង់​មួយ​ដែល​មាន​អត្ថ​ន័យ​ប្រ​វត្តិ​សាស្ត្រ និង​វប្ប​ធម៌​ដ៏​ពិ​សេស​របស់​ខេត្ត​វិញ​ឡុង​។ រៀង​រាល់​ឆ្នាំ ទី​នេះ​បាន​ទទួល​កម្មា​ភិបាល សម្ព័ន្ធ​យុវ​ជន សិស្ស​និស្សិត និង​ភ្ញៀវ​ទេស​ចរ​ជាង ១០០ ក្រុម ដែល​បាន​មក​អុជ​ធូប​គោ​រព​វិញ្ញាណ​ក្ខន្ធ​លោក​ប្រ​ធាន​ហូជី​មិញ ព្រម​ទាំង​ស្វែង​យល់​ពី​ប្រ​ពៃ​ណីត​ស៊ូ​បដិវត្តន៍​របស់​កង​ទ័ព និង​ប្រ​ជា​ជន​នៅ​ភូមិ​ភាគ។

វិមានន​រំលឹក​នឹក​គុណ​លោក​ប្រ​ធាន​ហូជី​មិញ គឺ​ជា​ចំ​ណុច​លេច​ធ្លោ​នៃ​មណ្ឌល​កេរ​ដំ​ណែល កន្លែង​ដែល​ប្រ​ជា​ជន និង​ភ្ញៀវ​ទេស​ចរ​មក​អុជ​ធូប។

ទម្រង់​ផ្ទះ​រត​អ៊ំ​ហូ នៅ​តំ​បន់​មណ្ឌល​កេរ​ដំ​ណែល បាន​រចនា​ឡើង​តាម​គំ​រូ​ដើម​នៃ​ផ្ទះ​រត​អ៊ំ​ហូ​នៅ​ខុទ្ទក​ល័យ​លោក​ប្រ​ធាន​រដ្ឋ​នៅ​រដ្ឋ​ធា​នី​ហាណូយ។ សំ​ណង់​ធ្វើ​ពី​ឈើ មាន​ដំ​បូល​ប្រក់​ក្បឿង រួម​មាន​ជាន់​ផ្ទាល់​ដី​ និង​ជាន់​លើ ដែល​មាន​ផ្ទៃ​ដី​សាង​សង់ ៦៥,១ ម៉ែត្រ​កា​រ៉េ។

វិមាន​នេះ​បាន​ចាប់​ផ្តើម​សាង​សង់​នៅ​ថ្ងៃ​ទី ១០ ខែ​មី​នា ឆ្នាំ ១៩៧០ ក្នុង​អំ​ឡុង​ពេល​ដែល​ការត​ស៊ូ​ប្រ​ឆាំង​អា​មេ​រិក​ផ្ទុះឡើង​យ៉ាង​ខ្លាំង​ក្លា។ ទោះ​បី​ជា​មាន​ការ​លំបាក​យ៉ាង​ណា​ក៏​ដោយ កង​ទ័ព និង​ប្រ​ជា​ជន​ឡុង​ឌឹក នៅ​តែ​ប្តេជ្ញា​ចិត្ត​សាង​សង់​វិមាន​នេះ ដើម្បី​បង្ហាញ​ពី​ទឹក​ចិត្ត​គោ​រព​ចំ​ពោះ​អ៊ំ​ហូ។ សំ​ណង់​នេះ​បាន​សម្ពោធ​នៅ​យប់​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​ឆ្នាំ​តឹង​ហើយ ១៩៧១ ក្លាយ​ជា​និមិត្ត​រូប​នៃ​ជំនឿ និង​ឆន្ទៈ​ដ៏​មោះ​មុត។ ក្នុង​សម័យ​សង្គ្រាម វិមាន​នេះ​បាន​បំ​ផ្លាញ​ដោយ​គ្រាប់​បែក​ជា​ច្រើន​ដង។ គ្រាន់​តែ​ប៉ុន្មាន​ខែ​បន្ទាប់​ពី​ថ្ងៃ​សម្ពោធ ខ្មាំង​បាន​កេន​យន្ត​ហោះ និង​កាំ​ភ្លើង​ធំ​មក​វាយ​ប្រ​ហារ និង​ដុត​បំ​ផ្លាញ​វិមាន​នេះ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ដោយ​ស្មារតី កង​ទ័ព និង​ប្រ​ជា​ជន​ឡុង​ឌឹក បាន​ប្រ​យុទ្ធ​ផង​និង​កសាង​វិមាន​នេះ​ឡើង​វិញ​ជា​លើក​ទី​ពីរ​យ៉ាង​រហ័ស​នៅ​និទា​ឃ​រដូវ​ឆ្នាំ ១៩៧២។ ក្នុង​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នៃ​ខែ​មេ​សា ឆ្នាំ ១៩៧៥ មុន​ពេល​ភាគ​ខាង​ត្បូង​រំ​ដោះ​ទាំង​ស្រុង ខ្មាំង​ក៏​បាន​បន្ត​ទម្លាក់​គ្រាប់​បែក​ធ្វើ​ឱ្យ​ខូច​ខាត​ផ្នែក​មួយ​នៃ​សំ​ណង់​នេះ។ បន្ទាប់​ពី​ប្រ​ទេស​ជាតិ​បាន​ឯក​ភាព វិមាន​នេះ​ត្រូវ​បាន​វិនិ​យោគ​ជួស​ជុល និង​កែ​លម្អ​ឱ្យ​កាន់​តែ​ស្រស់​ស្អាត​នៅ​លើ​បរិ​វេណ​ទំ​ហំ​ប្រ​ហែល ៤,៥ ហិក​តា។

សព្វ​ថ្ងៃ ពេល​ដើរ​ឆ្លង​កាត់​ច្រក​ចូល​វិមាន ភ្ញៀវ​ទេស​ចរ​នឹង​មាន​អា​រម្មណ៍​ភ្លាមៗ​នៃ​បរិ​យា​កាស​ដ៏​ស្ងប់​ស្ងាត់​ជា​មួយ​នឹង​ជួរ​ដើម​ឈើ​ខៀវ​ស្រ​ងាត់ សួន​ផ្កា ស្រះ​ត្រី និង​ផ្លូវ​ដើរ​ដ៏​ស្អាត​បាត។ មជ្ឈ​មណ្ឌល​នៃ​រមណីយ​ដ្ឋាន​គឺ​វិមាន​បាន​សាង​សង់​តាម​ស្ថា​បត្យ​កម្ម​ប្រ​ពៃ​ណី ដំ​បូល​ក្បឿង​ពណ៌​ក្រ​ហម​លេច​ធ្លោក​ណ្តា​លផ្ទៃ​មេឃ​ពណ៌​ខៀវ​។ ខាង​ក្នុង​វិមាន មាន​តម្កល់​រូប​សំ​ណាក និង​ទី​សក្ការ​បូ​ជា​លោក​ប្រ​ធាន​ហូជី​មិញ បង្ក​ជា​បរិយា​កាស​ដ៏​ស្ងៀម​ស្ងាត​ដើម្បី​ប្រ​ជា​ជន និង​ភ្ញៀវ​ទេស​ចរ​ចូល​មក​អុជ​ធូប​គោ​រព​បូ​ជា។ មិន​ត្រឹម​តែ​មាន​តម្លៃ​ខាង​ផ្លូវ​ចិត្ត​ និង​ប្រ​វត្តិ​សាស្ត្រ​ប៉ុណ្ណោះ​ទេ រមណីយ​ដ្ឋាន​នេះ​បាន​រក្សា​ទុក​នូវ​វត្ថុ​តាង រូប​ភាព និង​ឯក​សារ​មាន​តម្លៃ​ជា​ច្រើន​អំ​ពី​ដំ​ណាក់​កាល​សាង​សង់ ការ​ពា​រវិ​មាន ក៏​ដូច​ជា​ស្នា​ដៃ​របស់​កង​ទ័ព និង​ប្រ​ជា​ជន​ឡុង​ឌឹក ក្នុង​សម័យ​តស៊ូ​សង្គ្រាម​ទៀត​ផង។ នេះ​គឺ​ជា​ប្រ​ភព​ឯក​សារ​ដ៏​រស់​រវើក​សម្រាប់​បម្រើ​ដល់​ការ​ងារ​អប់​រំ​ប្រ​ពៃ​ណី​ស្នេ​ហា​ជាតិ​ដល់​យុវ​ជន​ជំ​នាន់​ក្រោយ ជួយ​ឱ្យ​យើង​ម្នាក់ៗ​យល់​កាន់​តែ​ច្បាស់​អំ​ពី​ការ​លះ​បង់​ដ៏​ធំ​ធេង​របស់​បុព្វ​បុរស ដើម្បី​ដណ្តើម​យក​ឯក​រាជ្យ សេ​រី​ភាព​ជូន​ប្រ​ជា​ជាតិ។

វត្ថុ​តាង​ដែល​ប្រ​មូល​បាន​ពី​ខ្មាំង​ក្នុង​សម័យ​តស៊ូ​សង្គ្រាម បាន​រក្សា​ទុក និង​ដាក់​តាំង​នៅ​មណ្ដល​កេរ​ដំ​ណែល​វិមាន​លោក​ប្រ​ធាន​ហូជី​មិញ។

មក​ដល់​វិមាន​អ៊ំ​ហូ ភ្ញៀវ​ទេស​ចរ​មិន​ត្រឹម​តែ​បាន​ស្វែង​យល់​អំ​ពី​ប្រ​វត្តិ​សាស្ត្រ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​មាន​ឱ​កាស​រីក​រាយ​នឹង​បរិ​យា​កាស​ដ៏​បរិ​សុទ្ធ ស្ងប់​ស្ងាត់​ទៀត​ផង។ ជួរ​ដើម​ឈើ​ធំៗ ស្មៅ​ខៀវ​ស្រ​ងាត់ រួម​ជា​មួយ​នឹង​បរិវេណ​ដែល​បាន​ថែ​ទាំ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ បង្កើត​បាន​ជា​ទេស​ភាព​ដ៏​ស្រស់​បំ​ព្រង សម​ស្រប​សម្រាប់​រាល់​សកម្ម​ភាព​ទស្សនា រៀន​សូត្រ និង​លម្ហែ​កាយ។ នេះ​ក៏​ជា​គោល​ដៅ​បាន​ជ្រើស​រើស​ជា​ញឹក​ញាប់​ក្នុង​កម្ម​វិធី​ត្រ​ឡប់​មក​រក​ប្រ​ភព​ដើម ដំ​ណើរ​ទស្សន​កិច្ច​ក្រ​ហម និង​ដំណើរ​ទេស​ចរណ៍​ស្វែង​យល់​វប្ប​ធម៌​ – ប្រ​វត្តិ​សាស្ត្រ​របស់​ខេត្ត​វិញ​ឡុង។

ជ្រុង​មួយ​នៃ​បរិវេណ​មណ្ឌល​កេរ​ដំ​ណែល​វិមាន​លោក​ប្រ​ធាន​ហូជី​មិញ ជា​មួយ​នឹង​បរិយាកាស​បៃតង​ស្រស់​បំព្រង ស្អាត​បាត ដែល​បង្កើត​ចំ​ណាប់​អា​រម្មណ៍​ដល់​ភ្ញៀវ​ទេស​ចរ។

វិមាន​លោក​អ៊ំ​ហូបាន​ទទួល​ស្គាល់​ជា​បេតិក​ភណ្ឌ​ប្រ​វត្តិ​សាស្ត្រ – វប្ប​ធម៌​ថ្នាក់​ជាតិ​ចាប់​តាំង​ពី​ឆ្នាំ ១៩៨៩ និង​ជា​តំ​បន់​ទេស​ចរណ៍​គំ​រូ​នៃ​វាល​រាប​ទន្លេ​គឺ​វឡុង ចាប់​តាំង​ពី​ឆ្នាំ ២០២២ មក។ វិមាន​លោក​ប្រ​ធាន​ហូជី​មិញ មិន​ត្រឹម​តែ​រក្សា​ទុក​នូវ​តម្លៃ​ប្រ​វត្តិ​សាស្ត្រ វប្ប​ធម៌​ដ៏​ពិ​សេស​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​គោល​ដៅ​ទាក់​ទាញ​សម្រាប់​ភ្ញៀវ​ទេស​ចរ​ទៀត​ផង។ ជា​មួយ​បរិយា​កាស​ដ៏​ស្ងៀម​ស្ងាត់ ទេស​ភាព​បៃ​តង​ស្រស់​បំព្រង ទី​នេះ​ថែម​ទាំង​បាន​រួម​ចំ​ណែក​អប់​រំ​ប្រ​ពៃ​ណី​បដិវត្តន៍ បណ្តុះ​ទឹក​ចិត្ត​ស្នេហា​ជាតិ និង​ផ្សព្វ​ផ្សាយ​រូប​ភាព​ខេត្ត​វិញ​ឡុង ទៅ​កាន់​មិត្ត​ភក្តិ​ជិត​ឆ្ងាយ​ទៀត​ផង៕

ទីទុយ​ - លី​សៀ​

ចែករំលែកអត្ថបទ