03/09/2025 - 09:07

ជីវ​ភាព​ជន​រួម​ជាតិ​ខ្មែរ​នៅ​តឹង​ថាញ់​ផ្លាស់​ថ្មី​ដោយ​សារ​គម្រោង​១ 

ជា​ច្រើន​ឆ្នាំ​កន្លង ដោយ​បាន​ទទួល​ផល​ពី​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច - សង្គម​តំ​បន់​ជន​ជាតិ​ភាគ​តិច ដំ​ណាក់​កាល​ទី​១៖ ឆ្នាំ ២០២១​-២០២៥ (ហៅ​កាត់​ថា កម្ម​វិធី) ឃើញ​ថា ជីវ​ភាព សម្ភារៈ​និង​ស្មារតី​របស់​ជន​រួម​ជាតិ​ខ្មែរ​នៅ​លើ​ភូមិ​សាស្រ្ត​ឃុំ​តឹង​ថាញ់ ទី​ក្រុង​កឹង​ធើ បាន​លើក​កម្ពស់​ជា​សន្សឹមៗ ហើយ​ទិដ្ឋ​ភាព​ជន​បទ​ក៏​មាន​ការ​រីក​ចម្រើន​ច្រើន​ដែរ។

គ្រួ​សារ​លោក​ចូវ​យឺ នៅ​ភូមិ​តឹង​គ្វីA ឃុំ​តឹង​ថាញ់ ទី​ក្រុង​កឹង​ធើ មាន​សេចក្តី​ត្រេក​អរ​ពេល​បាន​រដ្ឋ​ឧបត្ថម្ភ​សង់​ផ្ទះ​ថ្មី។

តាម​ប្រ​សាសន៍​សម​មិត្ត ង្វៀង​ធី​គីវ​លិញ លេខា​គណៈ​កម្មា​ធិការ​បក្ស​ឃុំ​តឹង​ថាញ់ តាំង​ពី​បាន​បែង​ចែក​ប្រ​ភព​ទុន​ពី​កម្ម​វិធី​ទិស​ដៅ​ជាតិ គណៈ​កម្មា​ធិការ​បក្ស រដ្ឋ​អំ​ណាច​ឃុំ​បាន​ផ្តុំ​កម្លាំង​ផ្សព្វ​ផ្សាយ​អនុ​វត្ត បំ​ផុត​គឺ​គម្រោង ១ អំ​ពី​ការ​ដោះ​ស្រាយ​ស្ថាន​ភាព​ខ្វះ​ដី​ធារ​ផ្ទះ លំ​នៅ​ឋាន ដី​ផលិត​កម្ម និង​ទឹក​ស្អាត​ប្រើ​ប្រាស់ ដើម្បី​ជួយ​ជន​ជាតិ​ភាគ​តិច​មាន​លក្ខណៈ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​បាន​ទាន់​ពេល ឈាន​ឡើង​លំ​នឹង​ជីវ​ភាព។ ដំ​ណាក់​កាល ២០២១​-២០២៥ ឃុំ​បាន​ផ្សព្វ​ផ្សាយ​អនុវត្ត​គម្រោង ១ ដោយ​សង់​ផ្ទះ​ជូន​ប្រ​ជា​ជន​បាន ៣៧ ខ្នង ឧបត្ថម្ភ​ផ្លាស់​ប្តូរ​របរ​ជូន ៤៥៦ គ្រួ​សារ និង​ទឹក​ស្អាត​ប្រើ​ប្រាស់​ជូន ៤៤ គ្រួ​សារ សរុប​ថវិ​កា​ជាង ១០ ពាន់​លាន​ដុង។ លោក​ចូវ​យឺ នៅ​ភូមិ​តឹង​គ្វី A ឃុំ​តឹង​ថាញ់ ជា​គ្រួ​សារបាន​ទទួល​ផល​ពី​កម្ម​វិធី ឱ្យ​ដឹង​ដោយ​ក្តី​រីក​រាយ៖ “បាន​រដ្ឋ​ឧបត្ថម្ភ​សង់​ផ្ទះ ខ្ញុំ​មាន​សេចក្តី​ត្រេក​អរក្រែ​លែង និង​សូម​ថ្លែង​អំ​ណរ​គុណ​ចំ​ពោះ​បក្ស រដ្ឋ ពី​ព្រោះ​គ្រួ​សារ​ខ្ញុំ​លែង​រស់​នៅ​ក្នុង​ផ្ទះ​ស្លឹក​ទ្រុឌ​ទ្រោម​ដូច​មុន​ទៀត”។ តាម​ដែល​បាន​ដឹង គ្រួ​សារ​លោក​ចូវ​យឺ ជា​គ្រួ​សារ​ក្រ គ្មាន​ដី​ផលិត គាត់​ធ្វើ​ការ​ឈ្នួល​បាន​ត្រឹម​គ្រប់​ផ្គត់​ផ្គង​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ​ប៉ុណ្ណោះ ហេតុ​នោះ​ការ​សង់​ផ្ទះ​ថ្មី​ចំ​ពោះ​គ្រួ​សារ​គាត់​គឺ​ជា​រឿង​លំ​បាក​បំ​ផុត។ ឥ​ឡូវ បាន​រដ្ឋ​យក​ចិត្ត​ទុក​ដាក់​គិត​គូរ​សង់​ផ្ទះ​ឱ្យ​គ្រួ​សារគាត់​ស្ងប់​អា​រម្មណ៍​ពល​កម្ម​ផលិត ឈាន​ឡើង​លំ​នឹង​ជីវ​ភាព។

ចំ​ណែក​គ្រួ​សារ​មីងលីវ​ធី​ចេន នៅ​ភូមិ​តឹង​គ្វី A ដែរ ក៏​មាន​ស្ថាន​ភាព​លំ​បាក គ្មាន​ដី​ផលិត ប្រ​ភព​ចំ​ណូល​សំ​ខាន់​របស់​គ្រួ​សារ​បាន​មក​ពី​ការ​ស៊ី​ឈ្នួល​របស់​ប្តី​ប្រ​ពន្ធ​គាត់ ប៉ុន្មាន​ឆ្នាំ​មក​នេះ រាល់​ការ​ចាយ​វាយ​ក្នុង​គ្រួ​សារ គឺ​អ្នក​មីង​ទទួល​រ៉ាប់​រង​ទាំង​អស់ ពី​ព្រោះ​ប្តី​គាត់​ឈឺ​គ្មាន​លទ្ធ​ភាព​ពល​កម្ម។ ដោយ​ឃើញ​ស្ថាន​ភាព​គាត់​លំ​បាក ឆ្នាំ ២០២៣ រដ្ឋ​អំ​ណាច​ភូមិ​ភាគ​បាន​ជ្រើស​ឧបត្ថម្ភ​១០ លាន​ដុង​ពី​ប្រ​ភព​ទុន​ផ្លាស់​ប្តូរ​មុខ​របរ គាត់​បាន​វិនិ​យោគ​ចិញ្ចឹម​ជ្រូក។ ត្រេក​អរ​ចំ​ពោះ​ការ​ឧបត្ថម្ភ​បាន​ទាន់​ពេល មីង​ចេន ឱ្យ​ដឹង៖ “ខ្ញុំ​សូម​ថ្លែង​អំ​ណរ​គុណ​បក្ស រដ្ឋ​ដែល​បាន​យក​ចិត្ត​ទុក​ដាក់​ឧបត្ថម្ភ​គ្រួ​សារ​ខ្ញុំ ខ្ញុំ​នឹង​ខិត​ខំ​ថែ​ទាំ​និង​បន្ត​ចិញ្ចឹម​ជ្រូក​ដើម្បី​កែ​លម្អ​ជីវ​ភាព ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ”។

សម​មិត្ត តា​មិញ​ថាយ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​តឹង​ថាញ់ ឱ្យ​ដឹង៖ “តាំង​ពី​អនុវត្ត​កម្ម​វិធី​នេះ បាន​ជួយ​គ្រួ​សារ​ជន​រួម​ជាតិ​ខ្មែរ​ជា​ច្រើន​ឈាន​ឡើង​លំ​នឹង​ជីវ​ភាព ទិដ្ឋ​ភាព​ជន​បទ​នៅ​តំ​បន់​ជន​ជាតិ​កាន់​តែ​រីក​ចម្រើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ គិត​ដល់​ដើម​ឆ្នាំ ២០២៥ ចំ​នួន​គ្រួ​សារ​ក្រី​ក្រ​របស់​ឃុំ​នៅ​តែ ១២១ គ្រួ​សារ ស្រូប​អត្រា ១,៨% ក្នុង​នោះ គ្រួ​សារ​ខ្មែរ​ក្រី​ក្រ ៣៩ គ្រួ​សារ ស្រូប​អត្រា​២,៥៦%; ការ​បណ្តុះ​បណ្តាល​និង​ដោះ​ស្រាយ​ការ​ងារ​ធ្វើ​សម្រេច​បាន​ជាង​៨២,៨៣% ។ល។ ស្ថាន​ភាព​សន្តិ​សុខ​នយោ​បាយ សណ្តាប់​ធ្នាប់​សុ​វត្ថិ​ភាព​សង្គម​នៅ​ភូមិ​ភាគ​ក៏​បាន​រក្សា​លំ​នឹង”។

ជា​មួយ​នឹង​ការ​ផ្សព្វ​ផ្សាយ​អនុ​វត្ត​ព្រមៗ​គ្នា និង​មាន​ប្រ​សិទ្ធ​ភាព​នូវ​គោល​ការណ៍ គោល​នយោ​បាយ​របស់​បក្ស រដ្ឋ ព្រម​ទាំង​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ដិត​ដល់​របស់​រដ្ឋ​អំ​ណាច​ភូមិ​ភាគ។ ឃើញ​ថា ជីវ​ភាព​សម្ភារៈ​និង​ស្មារតី​របស់​ជន​រួម​ជាតិ​ខ្មែរ កាន់​តែ​បាន​លើក​កម្ពស់ តាម​រយៈ​នោះ បន្ត​ជំ​រុញ​កម្លាំង​បន្ថែម​ដើម្បី​មា​មីង​ខិត​ខំ​ពល​កម្ម​ផលិត អភិវឌ្ឍ​សេដ្ឋ​កិច្ច រួម​ជា​មួយ​គណៈ​កម្មា​ធិការ​បក្ស​និង​រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​កសាង​ភូមិ​ស្រុក​កាន់​តែ​រីក​ចម្រើន៕

       ថាញ​វ៉ាង-វិមាន

ចែករំលែកអត្ថបទ