នាយករដ្ឋមន្ត្រី ទើបបានអនុម័តកម្មវិធីទិសដៅអប់រំនៅតំបន់ភ្នំ តំបន់ជនជាតិភាគតិច និងតំបន់លំបាក ដំណាក់កាលឆ្នាំ២០១៦-២០២០ ។
នាយករដ្ឋមន្ត្រី ទើបបានអនុម័តកម្មវិធីទិសដៅអប់រំនៅតំបន់ភ្នំ តំបន់ជនជាតិភាគតិច
និងតំបន់លំបាក ដំណាក់កាលឆ្នាំ២០១៦-២០២០ ។
ភារកិច្ចចម្បងនៃកម្មវិធីនេះ គឺឧបត្ថម្ភវិនិយោគទុនកសាងមូលដ្ឋានសម្ភារៈសម្រាប់សាលាជនជាតិអន្តេវាសិកនានា ពីប្រភពថវិកាវិនិយោគទុនរបស់មជ្ឈិមជាមួយនឹងកម្រិតទុនវិនិយោគសរុបចំនួន៤០១.៦៩៦ពាន់លានដុង។ (កែតម្រូវបង្កើនបន្ថែមនៅពេលមានប្រភព ប៉ុន្តែមិនលើសពី១.១០០ពាន់លានដុង)។ ជាក់ស្ដែងគឺឧបត្ថម្ភវិនិយោគលើការកសាងជាសារវន្តនិងផ្គត់ផ្គង់គ្រឿងបរិក្ខារសម្រាប់គម្រោងអន្តរភាពទាំង១៩ ជូនសាលាជនជាតិអន្តេវាសិកនានា ក្នុងចំណោមសាលាទាំង៤៨ ឋិតក្នុងគម្រោងសាងសង់ថ្មីតាមសេចក្តីសម្រេចចិត្តលេខ១៦៤០/QĐ-TTg ថ្ងៃ២១ ខែកញ្ញា ឆ្នាំ២០១១ របស់នាយករដ្ឋមន្ត្រី (អាចកែតម្រូវបង្កើនបន្ថែម នៅពេលមានប្រភពអនុវត្តប៉ុន្តែមិនលើសពីទិសដៅ២២គម្រោងដែលបានអនុម័តក្នុងសេចក្តីសម្រេចចិត្តលេខ៧៣)។ ឧបត្ថម្ភវិនិយោគកសាងជាសារវន្តនិងផ្គត់ផ្គង់គ្រឿងបរិក្ខារសម្រាប់គម្រោងសាងសង់ថ្មីទាំង៥ របស់សាលាជនជាតិអន្តេវាសិក ក្នុងចំណោម៤៨សាលាឋិតក្នុងគម្រោងសាងសង់ថ្មីតាមសេចក្តីសម្រេចចិត្តលេខ១៦៤០/QĐ-TTg ចុះថ្ងៃ២១ ខែកញ្ញា ឆ្នាំ២០១១ របស់នាយករដ្ឋមន្ត្រី(អាចកែតម្រូវបន្ថែមបាន នៅពេលមានប្រភពកម្លាំង ប៉ុន្តែមិនលើសពីទិសដៅ១៦គម្រោង។
ឧបត្ថម្ភសម្ភារៈបរិក្ខារ ជួសជុល កែប្រែ បង្កើនកម្រិតបើកទូលាយជួរសំណង់ចាំបាច់នៅសាលាជនជាតិអឌ្ឍអន្តេវាសិក និងមណ្ឌលសាលា ទីទាំងសាលាបឋមសិក្សាមធ្យមសិក្សាមូលដ្ឋានរដ្ឋការមានសិស្សអឌ្ឍអន្តេវាសិកនៅតំបន់ដែលមានលក្ខណៈ សេដ្ឋកិច្ចសង្គមលំបាកពីប្រភពទុនសម្រាប់បុព្វហេតុរបស់មជ្ឈិមនិងភូមិភាគ។ ឧបត្ថម្ភសកម្មភាពត្រួតពិនិត្យ វាយតម្លៃ ផ្សព្វផ្សាយកម្មវិធី។ ទុនអនុវត្តសរុប៤.០០០ពាន់លានដុង ក្នុងនោះមានដូច៖ ទុនបុព្វហេតុពីថវិកាមជ្ឈិមគឺ៣.០០០ពាន់លានដុង (ក្នុងនោះ មាន០.៥ពាន់លានដុង សម្រាប់អនុវត្តសកម្មភាពត្រួតពិនិត្យ វាយតម្លៃផ្សព្វផ្សាយកម្មវិធីនៅមជ្ឈិមឋិតក្នុងផែនការឆ្នាំ២០១៦ និង៦ពាន់លានដុងសម្រាប់ឧបត្ថម្ភខេត្តអៀនបៃនិងដៀនបៀន ដែលរងផលប៉ះពាល់ពីព្យុះទឹកជំនន់ឆ្នាំ២០១៧) ថវិកាភូមិភាគ១.០០០ពាន់លានដុង។ ជាក់ស្តែង ឧបត្ថម្ភទិញសម្ភារៈបរិក្ខារបង្រៀននិងរៀនចាំបាច់មានដូច តុ កៅអី សម្រាប់១.០៧០សាលាជនជាតិអឌ្ឍអន្តេវាសិក និងមណ្ឌលសាលាទីតាំងសាលាបឋមសិក្សា មធ្យមសិក្សាមូលដ្ឋានរដ្ឋការ មានសិស្សអឌ្ឍអន្តេវាសិកនៅតំបន់ដែលមានលក្ខណៈសេដ្ឋកិច្ចសង្គមលំបាក។ ឧបត្ថម្ភទិញសម្ភារៈ បរិក្ខារប្រើប្រាស់សម្រាប់១.០៤៥ផ្ទះបាយ-រោងចង្រ្កាន និង១.០៤៥មណ្ឌលអន្តេវាសិក សម្រាប់សិស្សអឌ្ឍអន្តេវាសិក និងសាលានានា ទីតាំងសាលាបឋមសិក្សា មធ្យមសិក្សាមូលដ្ឋានរដ្ឋការដែលមានសិស្សអឌ្ឍអន្តេវាសិក នៅក្នុងតំបន់ដែលមានលក្ខណៈសេដ្ឋកិច្ចសង្គមលំបាក។ ឧបត្ថម្ភជួសជុល កែប្រែ បើកទូលាយ សាងសង់ថ្មីជួរសំណង់បង្កើនកម្រិតមូលដ្ឋានសម្ភារៈដែលមានស្រាប់ ធានាបទដ្ឋានជាតិអំពីតម្រូវការប្លង់ សាលារៀនសម្រាប់៧៦០ផ្ទះបាយ-រោង ចង្រ្កាន និង៧៦០មណ្ឌលអន្តេវាសិកនៃសាលាជនជាតិអឌ្ឍអន្តេវាសិក និងសាលានានា ទីតាំងសាលាបឋមសិក្សា មធ្យមសិក្សាមូលដ្ឋានរដ្ឋការដែលមានសិស្សអឌ្ឍអន្តេវាសិកនៅតំបន់ដែលមានលក្ខណៈសេដ្ឋកិច្ចសង្គមលំបាក ៕
យោងតាមពត៌មានរដ្ឋាភិបាល-វា៉ន់តឹន