17/07/2018 - 09:20

បង្កើន​គុណ​ភាព​បណ្ដុះ​បណ្ដាល

នៅ​មូល​ដ្ឋាន​អប់​រំ​វិជ្ជា​ជីវៈ​ទាំង​៨ ដែល​បាន​ក្រ​សួង​ការ​ងារ​-យុទ្ធ​ជន​ពិ​ការ​និង​សង្គម​កិច្ច​ ប្រ​គល់​ភារ​កិច្ច​បណ្ដុះ​បណ្ដាល​មុខ​របរ​សំ​ខាន់​ៗ​ គ្រប់​លំដាប់​ថ្នាក់​សា​លា​អនុ​ម​ហា​វិ​ទ្យា​ល័យ​សេដ្ឋ​កិច្ច​-បច្ចេក​ទេស​កឹង​ធើ​( CTEC) បាន​បណ្ដុះ​បណ្ដាល​មុខ​វិជ្ជា​ថ្នាក់​ជាតិ​ចំ​នួន​៥​។​ នេះ​ជា​គ្រឹះ​ធា​រ​ជំ​នួយ​សា​លា​បង្កើន​គុណ​ភាព​បណ្ដុះ​បណ្ដាល​ធន​ធាន​មនុស្ស​ជូន​ក្រុង​និង​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​។

សិស្ស​ និស្សិត​ចូល​រួម​តាំង​ពិ​ព័រណ៍​ផលិត​ផល​ចាប់​ផ្ដើម​អា​ជីព​។

ក្នុង​ឱ​កាស​ចុះ​ហត្ថ​លេ​ខា​លើ​កិច្ច​សហ​ការ​បណ្ដុះ​បណ្ដាលសិក្សា​-ស្រាវ​ជ្រាវ​​វិ​​ទ្យា​​សាស្រ្ត​ ​ជម្រើស​សិស្ស​ និ​ស្សិត​រ​វាង​សា​លា​ អ​នុ​ម​ហា​វិ​ទ្យា​ល័យ​សេដ្ឋ​កិច្ច​-បច្ចេក​ទេស​កឹង​ធើ និង​ក្រុម​ហ៊ុន​ចំ​កាត់​ ចិញ្ចឹម​សត្វ​ហ្វា​ផឿក​-​ចំ​ណុះ​សម្ពន្ធ​​ហ្វា​ផាក​នៅ​ដើម​ខែ​ឧស​ភា ​បើក​បន្ថែម​ប្រ​ព័ន្ធ​បង្កើន​ការ​បណ្ដុះ​​បណ្ណាល​ជូន​សា​លា​យ៉ាង​ប្រ​សិទ្ធ​​ភាព​។ តាម​ប្រ​សាសន៍​បណ្ឌិត​ឌោ ធី​ត្វៀក​ញ៉ុង​ នា​យិ​ការ​​ង​សា​លា​អនុ​ម​ហា​វិ​ទ្យា​ល័យ​សេដ្ឋ​កិច្ច​-បច្ចេក​ទេស​កឹង​ធើ​ ក្នុង​រយៈ​ពេល​ស​ហ​ប្រតិ​បត្តិ​ការ​ ក្រុម​ហ៊ុន​ជំ​នួយ​ការ​ហូប​ចុក កន្លែង​ស្នាក់​នៅ​កន្លែង​ធ្វើ​​ការ ប្រ​ជុំ​ជីវ​ភាព​ជូន​សិស្ស​ និ​ស្សិត​ ជំ​នាញ​ខាង​ផ្នែក​ចិញ្ចឹម​សត្វ​ ចិញ្ចឹម​សត្វ​-បសុ​ពេទ្យ​ សេ​វា​បសុ​ពេទ្យ​​។ល។ ពេល​ហាត់​ការ​ជាក់​ស្ដែង​​នៅ​អា​ជីវ​កម្ម​។ គ្រូ​បង្រៀន​មាន​ឱ​កាស​ខិត​ជិត​ភាព​ជាក់​ស្ដែង​ក្នុង​ការ​ផលិត​របស់​អង្គ​ភាព បង្កើន​ចំ​ណេះ​ដឹង​ថ្មី​ៗ​ក្នុង​ការ​បង្រៀន​។ សា​លា​​នៅ​ទាំង​រួម​ជា​មួយ​អង្គ​ភាព​កែ​ទម្រង់​កម្ម​វិ​ធី​ឲ្យ​សម​ស្រប​ជា​មួយ​បទ​ដ្ឋាន​របស់​ផ្នែក​និង​ភាព​ជាក់​ស្ដែង​ក្នុង​​ផលិត​កម្ម​។

ចាប់​ពី​ដើម​ឆ្នាំ​២០១៨​មក​ដល់​​សព្វ​ថ្ងៃ មាន​ក្រុម​ហ៊ុន​ អា​ជីវ​កម្ម​បាន​ចុះ​ហត្ថ​លេ​ខា​សហ​ការ​ជា​មួយ​នឹង​សា​លា​អនុ​ម​ហា​វិ​ទ្យា​ល័យ​​សេដ្ឋ​កិច្ច​-បច្ចេក​ទេស​កឹង​ធើ យ៉ាង​តិច​ចំ​នួន​៣​។​ ក្នុង​នោះ សា​លា​អនុ​ម​ហា​វិ​ទ្យា​ល័យ​សេដ្ឋ​កិច្ច​-បច្ចេក​​ទេស​កឹង​ធើ អនុ​វត្ត​តាម​ការ​ប្រ​គល់​​សិទ្ធិ​របស់​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​កឹង​ធើ ចុះ​ហត្ថ​លេ​ខា​ជា​មួយ​ក្រុម​ហ៊ុន​VAIO របស់​ជ​ប៉ុន អនុ​វត្ត​ ”គម្រោង​បណ្ដុះ​បណ្ដាល​ប្រ​ភព​ធន​ធាន​មនុស្ស​ក្នុង​វិ​ស័យ​ក​សិ​កម្ម​ បង្រៀន​ភា​សា​ជប៉ុន​និង​កសាង​​ក​សិ​ដ្ឋាន​គំ​រូ​”។ តាម​ការ​គ្រោង​ទុក​នៅ​ខែ​សី​ហា​ ឆ្នាំ​២០​១៨​  ក​សិ​ដ្ឋាន​នឹង​​ធ្វើ​ការ​អនុ​វត្ត​សាក​ល្បង​លើ​ផ្ទែ​ដី​ចំ​​នួន​១០​ហិក​តា ជា​កន្លែង​សម្រាប់​គ្រូ​និង​សិស្ស​សា​លា​អនុ​ម​ហា​វិ​ទ្យា​ល័យ​សេដ្ឋ​កិច្ច​-បច្ចេក​ទេស​កឹង​ធើ បង្រៀន​និង​លំ​ហាត់​ជាក់​ស្ដែង​។ តាម​ប្រ​សាសន៍​ម​ហា​បរិញ្ញា​ឡេ​ហ្វាង​ថាញ់ ប្រ​ធាន​ផ្នែក​បច្ចេក​វិជ្ជា ​- ជល​ផល​នៃ​សា​លា​អនុ​ម​ហា​​វិ​ទ្យា​ល័យ​សេដ្ឋ​កិច្ច​-បច្ចេក​ទេស​​កឹង​ធើ ជា​រៀង​រាល់​ឆ្នាំ​ សា​លា​ផ្នែក តែង​រៀប​ចំ​ដំ​ណើរ​ការ​ផ្សារ​ភ្ជាប់​ជា​​មួយ​នឹង​អា​ជីវ​កម្ម​; ក្នុង​នោះ ថ្ងៃ​ជំ​​រើស​សិស្ស​ និស្សិត​ជា​ស​កម្ម​ភាព ប្រ​ពៃ​ណី​ បង្ក​លក្ខណ​សម្បតិ្ត​ដើម្បី​អ្នក​ជ្រើស​រើស​បុគ្គ​លិក​បង្ខិត​ជិត​​ជា​មួយ​ប្រ​ភព​ធន​ធាន​មនុស្ស ដែល​បាន​បណ្ដុះ​បណ្ដាល​ពី​សា​លា ​ដោះ​ស្រាយ​ការ​ងារ​ធ្វើ​។

សា​លា​អនុ​ម​ហា​វិ​ទ្យា​ល័យ​សេដ្ឋ​​កិច្ច​-បច្ចេក​ទេស​កឹង​ធើ នៅ​ទាំង​បង្កើន​វិ​និ​យោគ​ទុន​ប្រ​ភព​ធន​ធាន​​មនុស្ស អនុ​វត្ត​ដំ​ណោះ​ស្រាយ​ បង្កើន​ប្រ​សិទ្ធ​ភាព​ជំ​នាញ​ គួប​ផ្សំ​បណ្ដុះ​បណ្ដាល​សមត្ថ​ភាព​ផ្នែក​​ទន់​សិស្ស​ និស្សិត​។ល។ រយៈ​ពេល​៥​ឆ្នាំ​មក​នេះ ជា​រៀង​រាល់​ឆ្នាំ​ សិស្ស​ និស្សិត​របស់​សា​លា​ពី​៧៥-​៩៤​% តែង​មាន​ការ​ងារ​ធ្វើ​ក្រោយ​ពី​បញ្ចប់​ការ​សិក្សា​​នៅ​ផ្នែក​មួយ​ចំ​​នួន​សម្រេច​អត្រា​១០០​%។​

សា​លា​អនុ​ម​ហា​វិ​ទ្យា​ល័យ​សេដ្ឋ​កិច្ច​-បច្ចេក​ទេស​កឹង​ធើ បាន​ក្រ​សួង​ការ​ងារ​-យុទ្ធ​ជន​ពិ​ការ​និង​​សង្គម​កិច្ច ជ្រើស​ប្រ​គល់​ការ​ងារ​​បណ្ដុះ​បណ្ដាល​មុខ​វិជ្ជា​ជីវៈ​សំ​​ខាន់​ៗ​ ថ្នាក់​ជាតិ​អន្តរ​ជាតិ​ តំ​បន់​អា​ស៊ាន​។ សា​លា​បណ្ដុះ​បណ្ដាល​​មុខ​វិជ្ជា​ចំ​នួន​៥ថ្នាក់​ជាតិ​ ដូច​៖ជា​ច្នៃ​ម្ហូប​អា​ហារ​ ការ​ពារ​រុក្ខ​ជាតិ​ ចិញ្ចឹម​ប​សុ​សត្វ​ បសុ​ពេទ្យ​ គណ​នេយ្យ​; ​ចំ​ណុះ​៣​ផ្នែក​៖ បច្ចេក​វិជ្ជា​-ជល​ផល​; ក​សិ​កម្ម​និង​ជីវ​សាស្រ្ត​ អនុ​វត្ត​; គណ​នេយ្យ​។ នេះ​ជា​ផ្នែក​ដែល​មាន​ប្រៀប​ខ្លាំង​ក្នុង​ការ​បណ្ដុះ​បណ្ដាល​របស់​សា​លា អត្រា​និស្សិត​រក​បាន​ការ​ងារ​ធ្វើ​ក្រោយ​ពី​បញ្ចប់​​ការ​សិក្សា​មាន​កម្រិត​ខ្ពស់​។

តាម​ប្រ​សាសន៍​លោក​ឡេ​ហ្វាង​​ថាញ់ ប្រ​ធាន​ផ្នែក​បច្ចេក​វិជ្ជា​-ជល​ផល​ ឲ្យ​ដឹង​៖ សា​លា​អនុ​ម​ហា​វិ​ទ្យា​ល័យ​សេដ្ឋ​កិច្ច​-បច្ចេក​ទេស​កឹង​ធើ បណ្ដុះ​បណ្ដាល​ផ្នែក​ច្នៃ​ម្ហូប​អា​ហារ​ចាប់​ពី​ឆ្នាំ​២០០៤​; ជា​រៀង​រាល់​ឆ្នាំ ជ្រើស​សិស្ស និស្សិត​ជាង​៣០០​នាក់​; ក្រោយ​ពី​រៀន​ចប់​សិស្ស​ និស្សិត​​រក​បាន​ការ​ងារ​ធ្វើ​ជាង​៩០​%។ដោយ​ឡែក​ឆ្នាំ​២០១៧ រក​បាន​ការ​ងារ​ធ្វើ​ទាំង​១០០​%។ បច្ចុប្បន្ន​ផ្នែក​នេះ មាន​សិស្ស​ និ​សិ្សត​៩០០​នាក់ ជា​មួយ​នឹង​កម្មា​ភិ​បាល​គ្រូ​បង្រៀន​​របស់​សា​លា​ចំ​នួន​២៧​នាក់ ភាគ​ច្រើន​មាន​កម្រិត​វិជ្ជា​ថ្នាក់​បរិ​ញ្ញា​ឆ្លើយ​តប​តាម​តម្រូវ​ការ​បណ្ដុះ​បណ្ដាល សិក្សា​ស្រាវ​ជ្រាវ​វិទ្យា​សាស្រ្ត។​ ការ​ងារ​ច្នៃ​ម្ហូប​អា​ហារ​បាន​ជម្រើស​ជា​ផ្នែក​បណ្ដុះ​បណ្ដាល​សំ​ខាន់​ថ្នាក់​ជាតិ ជា​ឱកាស​មួយ​ដើម្បី​ផ្សារ​ភ្ជាប់​ការ​ងារ​បណ្ដុះ​បណ្ដាល​​រ​វាង​ផ្នែក សា​លា​ជា​មួយ​នឹង​អា​ជីវ​​កម្ម​កាន់​តែ​ស៊ី​ជម្រៅ​និង​រឹង​មាំ​។ កម្មា​ភិ​បាល​គ្រូ​បង្រៀន​មាន​ឱ​កាស​រៀន​សូត្រ បង្កើន​មុខ​ជំ​នាញ​; សិស្ស​និស្សិត​តែង​បាន​អនុ​វត្ត​ជាក់​ស្ដែង​ជា​មួយ​គ្រឿង​ឧប​ករណ៍​ទំ​នើប​ៗ ឆ្លើយ​តប​តម្រូវ​ការ​បទ​ដ្ឋាន​ផ​លិត​កម្ម​ កែ​ច្នៃ​ក្នុង​ប្រ​ទេស​។

ប្ដូរ​ដំ​ណើរ​ការ​ស​កម្ម​ភាព​ក្រោម​ការ​គ្រប់​គ្រង​របស់​ផ្នែក​ការ​ងារ-យុទ្ធ​ជន​ពិ​ការ​និង​សង្គម​កិច្ច​ សា​លា​​អ​នុ​ម​ហា​វិ​ទ្យា​ល័យ​សេដ្ឋ​កិច្ច​-បច្ចេក​​ទេស​កឹង​ធើ កែ​ប្រែ​ខ្លឹម​សារ​កម្ម​វិ​ធី​បណ្ដុះ​បណ្ដាល​ជា​សន្សឹម​ៗ​តាម​ទិស​ដៅ​អនុ​វត្ត​ជាក់​ស្ដែង​ (ចំ​នួន​កម្ម​វិ​ធី​ជាង​៥០​%) ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​អា​ជីវ​កម្ម​ ជំ​នួយ​អ្នក​រៀន​បង្ខិត​ជិត​ជា​មួយ​នឹង​បរិ​ស្ថាន​ធ្វើ​ការ​​ឆ្លើយ តម​តម្រូវ​ការ​ប្រើ​ប្រាស់​ពល​ករ​របស់​សង្គម​​។ល។ បណ្ឌិត​ឌោ​ធី​ត្វៀក​​ញ៉ុង​ ឲ្យ​ដឹង​៖ “សា​លា​អនុ​ម​ហា​វិ​ទ្យា​ល័យ​សេដ្ឋ​កិច្ច​-បច្ចេក​ទេស​កឹង​ធើ បាន​ធ្វើ​ឲ្យ​សុក្រឹត​គម្រោង​បណ្ដុះ​បណ្ដាល​ផ្នែក​សំ​ខាន់​ៗ ថ្នាក់​ជាតិ​និង​កំ​ពុង​រង់​ចាំ​ការ​ផ្ដល់​សច្ចា​នុ​ម​តិ​។ ការ​ជម្រើស​មុខ​វិជ្ជា​បណ្ដុះ​បណ្ដាល​​សំ​ខាន់​ទាំង​៥ ជួយ​ឲ្យ​សា​លា​បង្កើន​​ស​មត្ថ​ភាព​បណ្ដុះ​បណ្ដាល​សិក្សា​​ស្រាវ​ជ្រាវ​វិ​ទ្យា​សាស្រ្ត​; ពី​ព្រោះ​សា​លា​នឹង​វិ​និ​យោគ​ទុន​ព្រម​ៗ​គ្នា នូវ​មូល​ដ្ឋាន​សម្ភារៈ​ ឧប​ករណ៍​​កង​​ជួរ​គ្រូ​បង្រៀន​​កម្មា​ភិ​បាល​គ្រប់​​គ្រង​ជា​ដើម​៕​ 

                    B.កៀន-ទី​ទុយ​

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ឡេ​ហ្វាង​​ថាញ់