04/09/2025 - 08:55

ដំ​ណាក់​សុខា​ភិបាល​ឃុំ​អាង​និញ ខិត​ខំ​អនុវត្ត​លក្ខ​ឋាន​ជាតិ​អំ​ពី​សុខា​ភិបាល 

ជា​មួយ​នឹង​ទិស​ដៅ​លើក​កម្ពស់​គុណ​ភាព​ថែ​ទាំ​សុខ​ភាព​ជូន​សហ​គមន៍ ពិ​សេស​គឺ​នៅ​តំ​បន់​ដែល​មាន​ជន​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ ដំ​ណាក់​សុខា​ភិបាល​ឃុំ​អាង​និញ ទី​ក្រុង​កឹង​ធើ បាន​ខិត​ខំ​អនុវត្ត ក្រម​លក្ខ​ឋាន​ជាតិ​អំ​ពី​សុខា​ភិបាល​តាម​ទិស​ដៅ​ចីរ​ភាព ទូ​លំ​ទូ​លាយ និង​សម​ស្រប​ជា​មួយ​នឹង​លក្ខណៈ​ពិ​សេស​នៅ​ភូមិ​ភាគ។

បើក​យុទ្ធ​នា​ការ​កម្ចាត់​ដង្កូវ​ទឹក​នៅ​ភូមិ​យ៉ុង​ចួរ A ឃុំ​អាង​និញ ទី​ក្រុង​កឹង​ធើ។

ច្បាម​ខ្ជាប់​សេចក្តី​សម្រេច​លេខ ១៣០០០/​QĐ-BYT របស់​ក្រ​សួង​សុខា​ភិបាល ស្តី​ពី​ប្រ​កាស​ឱ្យ​ប្រើ​ក្រម​លក្ខ​ឋាន​ជាតិ​អំ​ពី​សុខា​ភិបាល​ឃុំ ចាប់​ពី​ដំ​ណាក់​កាល​នេះ​រហូត​ដល់​ឆ្នាំ ២០៣០ ដំ​ណាក់​សុខា​ភិបាល​ឃុំ​អាង​និញ​ បាន​រៀប​ចំ​ផែន​ការ​និង​អនុវត្ត​ព្រមៗ​គ្នា​នូវ​សកម្ម​ភាព មុខ​ជំ​នាញ។ ក្នុង​រយៈ​ពេល ៦ ខែ​ដើម​ឆ្នាំ ២០២៥ លទ្ធ​ផល​ឱ្យ​ពិន្ទុ​ដោយ​ផ្ទាល់​របស់​ដំ​ណាក់​សម្រេច ៩៥/​១០០ ពិន្ទុ ដោយ​មាន​លក្ខ​ឋាន​ចំ​នួន ១០ និង​ភាគ​កម្រិត​ចំ​នួន ៤៧ បាន​អនុវត្ត​ពេញ​លេញ និង​មាន​ប្រ​សិទ្ធ​ភាព។

បច្ចុប្បន្ន ដំ​ណាក់​សុខា​ភិបាល មាន​កម្មា​ភិបាល ១០ នាក់ ក្នុង​នោះ​មាន​វេជ្ជ​បណ្ឌិត គ្រូ​ពេទ្យ គិ​លា​នុប​ដ្ឋាក ឱសថ​ការី និង​សម្ភព​ទាំង​អស់​សុទ្ធ​តែ​បាន​បណ្តុះ​បណ្តាល​និង​ហ្វឹក​ហ្វឺន​វិជ្ជាជីវៈ​តាម​កាល​កំ​ណត់។ ភូមិ​ទាំង ១០០% មាន​បុគ្គ​លិក​សុខា​ភិបាល​សហ​គមន៍​ចូល​រួម​បង្ការ​ជំងឺរាល​ដាល និង​ថែ​ទាំ​សុខ​ភាព​ដំ​បូង។ ហេដ្ឋា​រចនា​សម្ព័ន្ធ​ក៏​ជា​ចំ​ណុច​លេច​ធ្លោ​នៅ​ពេល​ដំណាក់​សុខា​ភិបាល​ឃុំ​អាង​និញ ឆ្លើយ​តប​ពេញ​លេញ អំ​ពី​ផ្ទៃ​ដី បន្ទប់​មុខ​ងារ សំ​ណង់​បន្ទាប់​បន្សំ និង​លក្ខ​ខណ្ឌ​អនា​ម័យ​បរិ​ស្ថាន។ ប្រ​ព័ន្ធ​ផ្គត់​ផ្គង់ អគ្គិ​សនី ទឹក​ស្អាត អ៊ីន​ធឺ​ណែត ឃ្លាំង​ឱសថ និង​សួន​ឱសថ​បុ​រាណ​បាន​វិនិ​យោគ​ព្រមៗ​គ្នា បម្រើ​ដល់​ការ​ងារ​ពិនិត្យ​និង​ព្យា​បាល​ជំងឺ​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព។

មិន​ត្រឹម​តែ​ផ្តោត​សំ​ខាន់​លើ​ការ​កសាង​មូល​ដ្ឋាន​សម្ភារៈ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​លើក​កម្ពស់​គុណ​ភាព​សេវា​សុខា​ភិបាល​ទៀត​ផង។ ក្នុង​រយៈ​ពេល ៦ ខែ​ដើម​ឆ្នាំ ដំ​ណាក់​សុខា​ភិបាល​បាន​អនុវត្ត ៨៧% តា​រាង​ឈ្មោះ​បច្ចេក​ទេស ពិ​និត្យ​និង​ព្យា​បាល​ជំងឺ​ថ្នាក់​ឃុំ ក្នុង​នោះ ពិ​និត្យ​ព្យា​បាល​គួប​ផ្សំ​នឹង​ឱសថ​បុ​រាណ​ស្រូប​អត្រា​ជាង ៣៧% ។ អត្រា​គ្រប់​គ្រង​ជំងឺ​មិន​ឆ្លង (ដូច​លើស​ឈាម ទឹក​នោម​ផ្អែម) ជា​ជំ​ហាន​បាន​កែ​លម្អ អត្រា​ប្រ​ជា​ជន​បាន​ថែ​ទាំ​សុខ​ភាព​សម្រេច​ជាង​៩២% ។ ផ្សព្វ​ផ្សាយ​អនុវត្ត​ល្អ​នូវ​វិធាន​ការ​ទប់​ស្កាត់​ជំងឺ​ឆ្លង​រាល​ដាល​ដូច​ជា៖ គ្រុន​ឈាម ជំងឺ​ពង​ដៃ​-ជើង​-មាត់ ជំ​ងឺ​របេង។ល។ ទន្ទឹម​នឹង​នោះ ការ​ចាក់​វ៉ាក់​សាំង ថែ​ទាំ​សុខ​ភាព​មា​តា-ទា​រក ផែន​ការ​គ្រួ​សារ អនា​ម័យ​បរិ​ស្ថាន និង​សុវត្ថិ​ភាព​ចំ​ណី​អា​ហារ សុទ្ធ​តែ​សម្រេច​និង​លើស​ផែន​ការ​ដាក់​ចេញ។ អា​ស្រ័យ​ការ​ត្រួត​ពិនិត្យ​យ៉ាង​ហ្មត់​ចត់ ម្ល៉ោះ​ហើយក្នុង​ឃុំ​គ្មាន​ករណី​ពុល​អា​ហារ។ អត្រា​ប្រ​ជា​ជនចូល​រួម​ធា​នា​រ៉ាប់​រង​សុខា​ភិបាល​សម្រេច​ជាង ៩៦% មាន​សៀវ​ភៅ​ពិនិត្យ​សុខ​ភាព​អេ​ឡិច​ត្រូ​និក សម្រេច​ជិត ៨០% ចំ​នួន​អ្នក​មក​ដំ​ណាក់​ពិនិត្យ​ជំងឺ​កាន់​តែ​កើន​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។

លោក ត្រឹង​ឡុង នៅ​ភូមិ​អាង​ត្រាច់ មក​ដំ​ណាក់​សុខា​ភិបាល​ពិនិត្យ​ជំងឺ ចែក​រំ​លែក៖ “ខ្ញុំ​និង​ក្រុម​គ្រួ​សារ​ឧស្សាហ៍​មក​ដំ​ណាក់​សុខា​ភិបាល ពិនិត្យ​ជំងឺ​និង​ចាក់​ថ្នាំ​បង្ការ បុគ្គ​លិក​ពេទ្យ​នៅ​ទី​នេះ​ហ្មត់​ចត់​ហើយ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ណាស់ ម៉្លោះ​ហើយ ខ្ញុំ​តែង​មាន​ទំ​នុក​ចិត្ត​និង​ជឿ​ជាក់”។

វេជ្ជ​បណ្ឌិត​ឯក​ទេស I លោក​ត្រឹង​ក្វាង​ទ្រុង - ប្រ​ធាន​ដំ​ណាក់​សុខា​ភិបាល​ឃុំ​អាង​និញ ឱ្យ​ដឹង៖ “យើង​ខ្ញុំ​បាន​កំ​ណត់​ច្បាស់​ថា ការ​អនុវត្ត​ល្អ​ក្រម​លក្ខ​ឋាន​ជាតិ​អំ​ពី​សុខា​ភិបាល មិន​ត្រឹម​តែ​សម្រេច​ភារ​កិច្ច​របស់​ផ្នែក​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​ការ​ទទួល​ខុស​ត្រូវ​ចំ​ពោះ​សុខ​ភាព​សហ​គមន៍​ទៀត​ផង ថ្វី​ដ្បិត​តែ​នៅ​មាន​ការ​លំ​បាក​ច្រើន ពិ​សេស គឺ​ក្រោយ​ពី​ការ​រួម​បញ្ចូល ប៉ុន្តែ​ជា​មួយ​នឹង​ការ​យក​ចិត្ត​ទុក​ដាក់​ពី​រដ្ឋ​អំ​ណាច​មូល​ដ្ឋាន និង​ការ​ស្រុះ​ចិត្ត​គំ​និត​របស់​បុគ្គ​លិក​សុខា​ភិបាល​មូល​ដ្ឋាន យើង​ខ្ញុំ​ប្ដេជ្ញា​ចិត្ត​ថា​នឹង​ជម្នះ​បន្តិច​ម្តងៗ កែ​លម្អ​លក្ខឋាន​នីមួយៗ​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព។ ទិស​ដៅ​ដល់​ចុង​ឆ្នាំ ២០២៥ ដំ​ណាក់​សុខា​ភិបាលឃុំ​អាង​និញ នឹង​បន្ត​រក្សា​ខ្ជាប់ ក៏​ដូច​ជា​លើក​កម្ពស់គុណ​ភាព​អនុវត្ត​ក្រម​លក្ខ​ឋាន​ជាតិ មិន​ទុក​ឱ្យ​កើត​មាន​ជំងឺ​ឆ្លង​រាល​ដាល​ធំ អនុ​វត្ត​ជាង ៨០% បច្ចេក​ទេស​ពិ​និត្យ​និង​ព្យា​បាល​ជំងឺ​ថ្នាក់​ឃុំ និង​អនុវត្ត​បច្ចេក​វិទ្យា​ព័ត៌​មាន​ក្នុង​ការ​គ្រប់​គ្រង​សុខ​ភាព”៕ 

 អត្ថ​បទ​និង​រូប​ថត៖ ហុង​ទើ

ចែករំលែកអត្ថបទ