31/07/2018 - 14:17

នា​យក​រដ្ឋ​មន្ត្រី បញ្ជា​ជម្រុញ​ខ្លាំង​ក្លា​អនុ​វត្ត​ការ​ផ្លាស់​ថ្មី កម្ម​វិ​ធី​សៀវ​ភៅ​សិក្សា​អប់​រំ​ទូ​ទៅ

ប​ទ​បញ្ជា​នេះ​បាន​បញ្ជាក់​ច្បាស់ ក្រ​សួង​​អប់​រំ​និង​បណ្តុះ​បណ្តាល​ ភូមិ​ភាគ​នានា​និង​ក្រ​សួង​ ផ្នែក​ដែល​ពាក់​ព័ន្ធ​ បាន​កសាង​សម្រេច​កម្ម​វិ​ធី​អប់​រំ​ទូ​ទៅ​ ផ្សព្វ​ផ្សាយ​កម្ម​វិ​ធី មុខ​វិជ្ជា​ស​កម្ម​ភាព​អប់រំ​ ត្រួត​ពិ​និត្យ​ មូល​ដ្ឋាន​សម្ភារៈ​ កង​ជួរ​គ្រូ​បង្រៀន​ រៀប​ចំ​មូល​ដ្ឋាន​បណ្តុះ​បណ្តាល​គ្រូ​បង្រៀន​។ ថ្វី​ត្បិត​តែ​ដូច្នោះ ការ​ប្រ​កាស​ឲ្យ​ប្រើ​កម្ម​វិ​ធី​អប់​រំ ស​កល​ថ្មី​មិន​បាន​ធា​នា​តាម​ដំ​ណើរ​ការ​។ ការ​រៀប​ចំ​កង​ជួរ​គ្រូ​បង្រៀន​និង​មូល​ដ្ឋាន​សម្ភារៈ​នៅ​ភូមិ​ភាគ​នា​នា​មិន​ទាន់​បាន​យក​​ចិត្ត​ទុក​ដាក់​ត្រឹម​ត្រូវ​នៅ​ឡើយ​។ មូល​ហេតុសំ​ខា​ន់​ គឺ​អា​ស្រ័យ​ការ​កសាង​កម្ម​វិ​ធី​សិក្សា​អប់​រំ​ទូ​ទៅ​ថ្មី តាម​ទិស​ដៅ​អភិ​វឌ្ឍ​គុណ សម្បត្តិ​សមត្ថ​ភាព​របស់​សិស្ស​ គឺ​ត្រូវ​ការ​ពេល​វេ​លា​ធ្វើ​បទ​ពិ​សោធន៍​ ត្រៀម​ខ្លួន​​ស្ទង់​មតិ និង​ផ្សព្វ​ផ្សាយ​យ៉ាង​ទូ​លំ​ទូ​លាយ​នៅ​​ក្នុង​សង្គម​។ ការ​សហ​ការ​រវាង​ក្រ​សួង​ ស្ថា​ប័ន​ពាក់​ព័ន្ធ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​ ក្រុង​ និង​ទី​ក្រុង​ចំ​ណុះ​មជ្ឈិម​ ជា​មួយ​នឹង​ក្រ​សួង​អ​ប់​រំ​និង​បណ្តុះ​បណ្តាល​មិន​ទាន់​មាន​​ប្រ​សិទ្ធ​ភាព​ពិត​ប្រា​កដ​នៅ​ឡើយ​។

 នា​យក​រដ្ឋ​មន្ត្រី​ មាន​បទ​បញ្ជា​ជម្រុញ​ខ្លាំង​ក្លា​អនុ​វត្ត​ការ​ផ្លាស់​ថ្មី​កម្ម​វិ​ធី​សៀវ​ភៅ​សិក្សា​អ​ប់​រំ​ទូ​ទៅ​។

ចង​ក្រង​សៀវ​ភៅ​សិក្សា​ត្រូវ​ធា​នា​បាន​នូវ​តម្រូវ​ការ​កាត់​បន្ថយ ប្រ​កប​ដោយ​វិ​ទ្យា​សាស្រ្ត និង​​ជាក់​ស្តែង​

នា​យក​រដ្ឋ​មន្ត្រី សំ​ណូម​ពរ​ក្រ​សួង​អប់​រំ​និង​បណ្តុះ​បណ្តាល​គប្បី​ពិ​និត្យ​និង​កែ​តម្រូវ​ផែន​ការ​អនុ​វត្ត​ផ្លាស់​ថ្មី​កម្ម​វិ​ធី សៀវ​ភៅ សិក្សា​អប់​រំ​ទូ​ទៅ​តាម​សេចក្តី​សម្រេច​របស់​​រដ្ឋ​ស​ភា។ ទន្ទឹម​នឹង​នោះ អ​នុ​ម័ត​និង​ប្រ​កាស​ឲ្យ​ប្រើ​ប្រាស់​កម្ម​វិ​ធី​អប់​រំ​ទូ​ទៅ​ថ្មី រៀប​ចំ​ការ​ចង​ក្រង​សៀវ​ភៅ​សិក្សា​គ្រប់​មុខ​វិជ្ជា គ្រប់​ថ្នាក់​ទាំង​អស់​ឲ្យ​សម​ស្រប​នឹង​កម្ម​វិ​ធី​អប់​រំ​ទូ​ទៅ​ថ្មី ធា​នា​បាន​នូវ​តម្រូវ​ការ​កាត់​បន្ថយ ប្រ​កប​ដោយ​វិ​ទ្យា​សាស្រ្ត ភាព​ជាក់​ស្តែង​និង​លទ្ធ​ភាព​អនុ​វត្ត​ រួម​ចំ​ណែក​ក្នុង​ការ​កែ​លម្អ​វិ​ធី​សាស្រ្ត​បង្រៀន​និង​រៀន​ផ្លាស់ ថ្មី​ការ​ប្រ​ឡង​ធ្វើ​តេស​ និង​វាយ​តម្លៃ​គុណ​​ភាព​អប់​រំ​។ លើក​ទឹក​ចិត្ត​ដល់​អង្គ​ការ​និង​បុគ្គល​ទាំង​ឡាយ​ ដែល​ចង​ក្រង​សៀវ​ភៅ​សិក្សា​តាម​កម្ម​វិ​ធី​អប់​រំ​ទូ​ទៅ​ថ្មី​។ រៀប​ចំ​ពិ​និត្យ​ឲ្យ​តម្លៃ​និង​ផ្តល់​សច្ចា​ប័ន​សៀវ​ភៅ​សិក្សា​សម្រាប់​មូល​ដ្ឋាន​អ​ប់​រំ​ទូ​ទៅ​ជ្រើស​រើស​ប្រើ​ប្រាស់​នៅ​ក្នុង​សា​លា​រៀន​។

ក្រ​សួង​អប់​រំនិង​បណ្តុះ​បណ្តាល​ត្រូវ​ក​សាង​​បទ​ដ្ឋាន​វិជ្ជា​ជីវៈ​របស់​គ្រូ​បង្រៀន​ និង​បទ​ដ្ឋាន​ នា​យក​សា​លា​ទូ​ទៅ​។ ពិ​និត្យ​និង​ឲ្យ​តម្លៃ​ស​មត្ថ​ភាព​គ្រូ​បង្រៀន​និង​កម្មា​ភិ​បាល​គ្រប់​គ្រង​អប់​រំ​តាម​បទ​ដ្ឋាន​។ បើក​វគ្គ​សិក្សា​​បន្ថែម និង​ឯក​សារ​បំ​ប៉ន​គ្រូ​បង្រៀន​និង កម្មា​ភិ​បាល​គ្រប់​គ្រង​អប់​រំ​ដើម្បី​អនុ​វត្ត​កម្ម​វិ​ធី​អប់​រំ​ទូ​ទៅ​ថ្មី​។ អនុ​វត្ត​បច្ចេក​វិ​ទ្យា​ព័ត៌​មាន​ក្នុង​ការ​បណ្ដុះ​បណ្ដាល​ បំ​ប៉ន​​គ្រប់​គ្រង​ គ្រូ​បង្រៀន​​និង​កម្មា​ភិ​បាល​គ្រប់​គ្រង​ផ្នែក​អប់​រំ​ក្នុង​ទូ​ទាំង​ប្រ​ទេស​។ ពិ​និត្យ​និង​រៀប​ចំ​ប្រ​ព័ន្ធ​មូល​ដ្ឋាន​បណ្តុះ​បណ្តាល​គ្រូ​បង្រៀន​កសាង​បទ​ដ្ឋាន​វិជ្ជា​ជីវៈ​ខាង​គរុ​វិ​ទ្យា​។

ក្រៅ​ពី​នោះ ក្រ​សួង​អប់​រំ​និង​បណ្តុះ​បណ្តាល ថែម​ទាំង​ផ្លាស់​ថ្មី​កម្ម​វិ​ធី​បណ្តុះ​បណ្តាល បំ​ប៉ន​គ្រូ​បង្រៀន​ និង​កម្មា​ភិ​បា​ល​គ្រប់​គ្រង​ផ្នែក​អប់​រំ ដើម្បី​អនុ​វត្ត​កម្ម​វិ​ធី​សៀវ​ភៅ​សិក្សា​អប់​រំ​ទូ​ទៅ​ថ្មី​។ ចង្អុល​ការ​មូល​ដ្ឋាន​បណ្ដុះ​បណ្ដាល​គ្រូ​បង្រៀន​ទាំង​ឡាយ​ម្ចាស់​ការ​សហ​ការ​ជា​មួយ​ភូមិ​ភាគ​​នា​នា​ដើម្បី​បណ្តុះ​បណ្តាល​ ប៉​ប៉ន​គ្រូ​បង្រៀន​និង​កម្មា​ភិ​បាល​គ្រប់​គ្រង​អប់​រំ​។ បន្ត​ជម្រុញ​យ៉ាង​ខ្លាំង​ក្លានូ​វ​ការ​ផ្សព្វ​ផ្សាយ​ទូ​លំ​ទូ​លាយ​ក្នុង​សង្គម​អំ​ពី​ទិស​ដៅ​ តម្រូវ​ការ​ខ្លឹម​សារ ភារ​កិច្ច​ដំ​ណោះ​ស្រាយ​ ដំ​ណើរ​ការ​ និង​លក្ខណៈ​អនុ​វត្ត​ផ្លាស់​ថ្មី​កម្ម​វិ​ធី និង​សៀវ​ភៅ​សិក្សា​អប់​រំ​ទូ​ទៅ​។

ផ្សព្វ​ផ្សាយ​អនុ​វត្ត​ផែន​ការ​ផ្លាស់​ថ្មី​សម​ស្រប​ ជា​មួយ​លក្ខណៈ​នៃ​ភូមិ​ភាគ

​នា​យក​រដ្ឋ​មន្ត្រី​បាន​សំ​ណូម​ពរ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​បណ្តា​ខេត្ត ក្រុង និង​ទី​ក្រុង​ចំ​ណុះ​មជ្ឈិម​នា​នា ចង្អុល​ការ​ផ្នែក​អប់​រំ​រៀប​​ចំ​ផ្សព្វ​ផ្សាយ​ អនុ​វត្ត​ផែន​ការ​ផ្លាស់​ថ្មី​កម្ម​វិ​ធី​សៀវ​ភៅ​សិក្សា​អប់​រំ​ទូ​ទៅ​ តាម​ផែន​ការ​រប​ស់​ក្រ​សួង​អប់​រំ​និង​បណ្តុះ​បណ្តាល​ឲ្យ​សម​ស្រប​ជា​មួយ​នឹង​លក្ខណៈ​នៃ​ភូមិ​ភាគ​នី​មួយ​ៗ​។

ទន្ទឹម​នឹ​ង​នោះ ខេត្ត ក្រុង​នា​នា ត្រូវ​រៀប​ចំ​ការ​ត្រួត​ពិ​និត្យ​និង​វាយ​តម្លៃ​ស្ថាន​ភាព បច្ចុ​ប្បន្ន កំ​ណត់​តម្រូវ​ការ​របស់​គ្រូ​បង្រៀន​រាល់​មុខ​វិជ្ជា​រាល់​ថ្នាក់​រៀន​​រាល់​កម្រិត​។ ម្ចាស់​ការ​កសាង​ផែន​ការ​​រៀប​ចំ​ បំ​ពេញ​បន្ថែម​កង​ជួរ​និង​សហ​ការ​ជា​មួយ​មូល​ដ្ឋាន​រៀប​ចំ​ការ​បណ្ដុះ​បណ្ដាល​ បំ​ប៉ន​គ្រូ​បង្រៀន​  ដើម្បី​អនុ​វត្ត​កម្ម​វិ​ធី សៀវ​ភៅ​សិក្សា​អប់​រំ​ទូ​ទៅ​ថ្មី​។ រៀប​ចំ​ត្រួត​ពិ​និត្យ​ ឡើង​គម្រោង​ ប្លង់​ប្រ​ព័ន្ធ​មូល​ដ្ឋាន​អប់​រំ​ទូ​ទៅ​​តាម​ស្មារ​តី នៃ​សេចក្តី​សម្រេច​លេខ​១៩-NQ/TW របស់​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស​ស្តី​ពី​ការ​បន្ត​ការ​ផ្លាស់​ថ្មី​ប្រ​ព័ន្ធ​អង្គ​ការ​និង​គ្រប់​គ្រង​ លើក​កម្ពស់​គុណ​ភាព​និង​ប្រ​សិទ្ធ​ភាព​ ស​កម្ម​ភាព​របស់​ស្ថា​ប័ន​ បុព្វ​ហេតុ​​រដ្ឋ​​បង្កើត​។ កែ​សម្រួល​និង​រៀប​ចំ​ដើម្បី​ប្រើ​ប្រាស់​ដោយ​ប្រ​សិទ្ធ​ភាព​មូល​ដ្ឋាន​សម្ភារៈ​ និង​បរិ​ក្ខារ​បង្រៀន​ដែល​មាន​ស្រាប់​។ ក​សាង​ផែន​ការ​វិនិ​យោគ​ទុន​មូល​ដ្ឋាន​សម្ភារៈ​ ទិញ​បន្ថែម​​បរិក្ខារ​បង្រៀន​ ដើម្បី​អនុ​វត្ត​កម្ម​វិ​ធី​​សៀវ​ភៅ សិក្សា​អប់​រំ​ទូ​ទៅ​ថ្មី​។​

ខេត្ត​និង​ក្រុង​នា​នា ត្រូវ​បែង​ចែក​ថ​វិ​កា​ភូមិ​ភាគ គួប​ផ្សំ​មាន​ប្រ​សិទ្ធ​ភាព​ និង​ប្រើ​ប្រាស់​ចំ​គោល​ដៅ​ប្រ​ភព​ទុន​ពី​កម្ម​វិ​ធី គម្រោង​ និង​គ្រោង​ការ​។ កៀរ​គរ​ប្រ​ភព​ហិ​រញ្ញ​វត្ថុ​ស្រប​ច្បាប់​ឯ​ទៀត​ ដើម្បី​អនុ​វត្ត​កម្ម​វិ​ធី​ សៀវ​ភៅ​សិក្សា​អប់​រំ​ទូ​ទៅ​ថ្មី​។ ជម្រុញ​ការ​ផ្សព្វ​ផ្សាយ​អំ​ពី​ការ​ផ្លាស់​ថ្មី​កម្ម​វិ​ធី សៀវ​ភៅ​សិក្សា​អប់​រំ​ទូ​ទៅ​នៅ​តាម​ភូមិ​ភាគ​។ លើក​សរ​សើរ​គំ​រូ មនុ​ស្ស​ល្អ ​ការ​ងារ​ល្អ​ក្នុង​ការ​អនុ​វត្ត​កម្ម​វិ​ធី សៀ​វ​ភៅ​សិក្សា​អប់​រំ​ទូ​ទៅ​។ រៀប​ចំ​ការ​ត្រួត​ពិ​និត្យ​បូក​ស​រុប​ ឲ្យ​តម្លៃ​ស្ថាន​ភាព​ និង​លទ្ធ​ផល​នៃ​ការ​អនុ​វត្ត​ជា​រៀង​រាល់​ឆ្នាំ ដើម្បី​ផ្ញើ​ឡើង​ក្រ​សួង​អប់​រំ​និង​បណ្ដុះ​បណ្ដាល​ ធ្វើ​ការ​​បូក​ស​រុប និង​រាយ​ការណ៍​ជូន​នា​យក​រដ្ឋ​​មន្ត្រី​។

 បង្កើន​ការ​ផ្សព្វ​ផ្សាយ​បង្ក​ឯក​ភាព​ក្នុង​សង្គម​

នា​យក​រដ្ឋ​មន្ត្រី​បាន​សំ​ណូម​ពរ ក្រ​សួង​ព័ត៌​មាន​ និង​សារ​គម​នា​គមន៍​ ចង្អុល​ការ​ដល់​ស្ថា​ប័ន​សារ​ព័ត៌​មាន​ ស​ហ​ការ​ជា​មួយ​នឹង​ក្រ​សួង​អប់​រំ​និង​បណ្តុះ​បណ្តាល​ បង្កើន​ការ​ផ្សព្វ​ផ្សាយ​ បង្ក​ឯក​ភាព​ក្នុង​សង្គម​ អំ​ពី​ការ​ផ្លាស់​ថ្មី​កម្ម​វិ​ធី សៀវ​ភៅ​សិក្សា​អប់​រំ​​ទូ​ទៅ។​ ក្រ​សួង​ផែន​ការ​និង​វិ​និ​យោគ​ទុន​ ម្ចាស់​ការ​សហ​ការ​ជា​មួយ​ក្រ​សួង​អប់​រំ​និង​បណ្ដុះ​បណ្ដាល​ បែង​ចែក​ថ្លឹង​ថ្លែង​ដើម​ទុន​ វិនិ​យោគ​លើក​ជូន​ថ្នាក់​មាន​ស​មត្ថ​កិច្ច​ ផ្តល់​​សច្ចា​ប័ន​ ដើម្បី​​អនុ​វត្ត​កម្ម​វិ​ធី គម្រោង​និង​គ្រោង​ការ​សំ​ដៅ​បង្កើន​មូល​ដ្ឋាន​សម្ភារ​ជូន​ភូមិ​ភាគ​នា​នា​តាម​ផែន​ការផ្សព្វ​ផ្សាយ​ អនុ​​វត្ត​កម្ម​វិ​ធី សៀវ​ភៅ​​សិក្សា​អប់​រំ​ទូ​ទៅ​ថ្មី​។

ក្រ​សួង​ហិ​រញ្ញ​វត្ថុ​ម្ចាស់​ការ​ សហ​ការ​ជា​មួយក្រ​សួង​អប់​រំ​និង​បណ្តុះ​បណ្តាល​និង​ស្ថា​ប័ន​ដែល​ពាក់​ព័ន្ធ​ ក​សាង​គ្រោង​ថ​វិ​កា​ចំ​ណាយ​រឿយ​ៗ​សម្រាប់​ផ្នែក​អប់​រំ​និង​បណ្តុះ​បណ្តាល​ និង​បង្រៀន​របរ​ជា​រៀង​រាល់​ឆ្នាំ ដើម្បី​ត្រៀម​លក្ខណ​សម្បត្តិ​​មាន​ដូច​កង​ជួរ​គ្រូ​​បង្រៀន​កម្មា​ភិ​បាល​គ្រប់​គ្រង​ផ្នែក​អប់​រំ មូល​ដ្ឋាន​សម្ភា​រ​តាម​ដំ​ណើរ​ការ​ផ្សព្វ​ផ្សាយ អនុ​ចត្ត​​កម្ម​​វិ​ធី​ សៀវ​ភៅសិក្សា​ថ្មី ធា​នា​សម​ស្រប​ជា​មួយ​វិ​មជ្ឈ​ការ​​និង​​សមត្ថ​ភាព​ថ្លឹង​ថ្លែង​​ថវិ​ការ​បស់​រដ្ឋ​។ ណែ​នាំ​គ្រប់​គ្រង​ ប្រើ​ប្រាស់​ថវិ​កាអ​នុវត្ត​កម្ម​វិ​ធី​តាម​សេច​ក្តី​កំ​ណត់​របស់​ច្បាប់​ថ​វិ​ការ​ដ្ឋ​៕

           ទី​ភ្នាក់​ងារ​សារ​ព័ត៌​មាន​វៀត​ណាម​ ប្រែ​សម្រួល​៖ វ៉ាន់​តឹន

ចែករំលែកអត្ថបទ