បេក្ខជននៅក្រុងកឹងធើចូលរួមប្រឡងបញ្ចប់កម្រិតមធ្យមសិក្សាចំណេះទូទៅជាតិឆ្នាំ២០១៨។
ក្រសួងអប់រំនិងបណ្ដុះបណ្ដាលទើបប្រកាសនូវពិន្ទុប្រឡងមធ្យមសិក្សាចំណេះទូទៅថ្នាក់ជាតិឆ្នាំ២០១៨ របស់ខេត្ត ក្រុងទាំង៦៣។ តាមការវាយតម្លៃរបស់ក្រសួងអប់រំនិងបណ្ដុះបណ្តាលចំនួនបេក្ខជន មានពិន្ទុលើមធ្យមភាគនៃមេរៀនប្រឡង វិញ្ញាសាប្រឡង តែងស្រូបអត្រាប្រមាណពី៥០%ដល់៧០% (វៀរលែងវិញ្ញាសាប្រវត្តិសាស្រ្តនិងភាសាអង់គ្លេស)។ ក្នុងនោះ មេរៀនប្រឡងទទួលបាន១០ពិន្ទុ មានចំនួន៤៤៧ (វិញ្ញាសាសីលធម៌ពលរដ្ឋច្រើនជាងគេ ដោយទទួលបាន១០ពិន្ទុ ចំនួន៣០៩); វិញ្ញាសា០ពិន្ទុមានចំនួន៤.៣០៩ (វិញ្ញាសាគណិតវិទ្យាច្រើនជាងគេ ដោយមានវិញ្ញាសា០ពិន្ទុចំនួន៩៥១)។ លទ្ធផលវែកញែកពិន្ទុ បង្ហាញនូវភាពស័ត្យានុម័ត សច្ចធម៌ យុត្តិធម៌ក្នុងការងារចាត់ចែងការប្រឡងមធ្យមសិក្សាចំណេះទូទៅថ្នាក់ជាតិឆ្នាំ២០១៨ និងជាប្រភពព័ត៌មានដើម្បីបែងប្រភេទគុណភាពអប់រំចំណេះទូទៅនៅតាមតំបន់នីមួយៗ។
ចំពោះប្លុកប្រឡងមួយចំនួនសឲ្យឃើញថា ពិន្ទុសរុបតាមប្លុកនីមួយៗ មានកម្រិតពង្រាយស្មើ បែងចែកល្អជាងបើប្រៀបនឹងពិន្ទុតាមប្លុកនីមួយៗនៃឆ្នាំ២០១៧; សរុបពិន្ទុមធ្យមភាគទៅតាមប្លុកនីមួយៗដែលបានវិភាគសុទ្ធសឹងខ្ពស់ជាង១៥។
ក្រោយពីដឹងពិន្ទុប្រឡង បេក្ខជន អាចនឹងធ្វើលិខិតសុំពិនិត្យកំណែឡើងវិញចាប់ពីថ្ងៃ១១ដល់២០ ខែកក្កដា; យឺតបំផុតថ្ងៃ១៥ ខែកក្កដា នៅតាមមន្ទីរអប់រំនិងបណ្ដុះបណ្ដាលខេត្ត ក្រុង សម្រេចរួចរាល់ការពិនិត្យទទួលស្គាល់បញ្ចប់កម្រិតមធ្យមសិក្សាចំណេះទូទៅជាបណ្តោះអាសន្ន៕
ក្រុមអ្នកយកព័ត៌មាន-វិមាន