រយៈពេលកន្លង កម្មាភិបាល យុទ្ធជនប៉ុស្តិ៍ការពារព្រំដែនឡាយហ្វា គណៈបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនទីក្រុងកឹងធើ បានផ្សព្វផ្សាយនូវសកម្មភាព ទម្រង់ជាក់ស្តែងជាច្រើនក្នុងការជួយគិតគូរដល់អ្នកក្រតំបន់ព្រំដែនសមុទ្រ។ តាមរយៈនោះ បានជួយដល់អ្នកក្រលំនឹងជីវភាព រួមចំណែករឹតបន្តឹងមនោសញ្ចេតនាកងទ័ព - ប្រជាជនកាន់តែស្អិតល្មួត។

ប៉ុស្តិ៍ការពារព្រំដែនឡាយហ្វា ជូនផ្ទះមហាសាមគ្គីដល់ប្រជាជន។
ច្រើនឆ្នាំកន្លង ទន្ទឹមនឹងការអនុវត្តល្អភារកិច្ច គ្រប់គ្រងការពារអធិបតេយ្យ សន្តិសុខ ព្រំដែនតំបន់សមុទ្រ ប៉ុស្តិ៍ការពារព្រំដែនឡាយហ្វា បានកសាងទម្រង់ជាច្រើន ចាត់តាំងសកម្មភាពផ្សេងៗសំដៅជួយប្រជាជនឆ្លងកាត់ការលំបាក។ តួយ៉ាងដូចទម្រង់ “ផ្សារណាត់សូន្យដុង” “ផ្សារណាត់ពិសេស” សម្រាប់អ្នកក្រ មនុស្សចាស់គ្មានទីពឹងនិងអ្នកពិការជាដើម។ រយៈពេលជាងមួយឆ្នាំអនុវត្ត ប៉ុស្តិ៍ការពារព្រំដែនឡាយហ្វា ចាត់តាំងបាន១៥លើកនិងជូនអំណោយ៤៥០ចំណែក គិតជាទឹកប្រាក់ជាង៣៨០លានដុង; ចាត់តាំង“ផ្សារណាត់ពិសេស” បាន៤លើក ជូនអំណោយចំនួន២៤០ចំណែក គិតជាទឹកប្រាក់៧២លានដុង។ តាមប្រសាសន៍អនុសេនីយ៍ឯក ង្វៀងក្វឹកហឹង ស្នងការនយោបាយប៉ុស្តិ៍ការពារព្រំដែនឡាយហ្វា ជាមួយគោលលំនាំ “គោរពប្រជាជន ជិតស្និទ្ធប្រជាជន យល់ប្រជាជន រៀនសូត្រពីប្រជាជន និងទទួលខុសត្រូវចំពោះប្រជាជន” ម្ល៉ោះហើយអង្គភាពបានចលនាសប្បុរសជន យុទ្ធជន រួមវិភាគទាននិងអនុវត្តនូវទម្រង់ជាច្រើន។ ឆ្លងតាមរយៈនោះ អង្គភាពបានជូនគ្រឿងឧបភោគបរិភោគផ្សេងៗ ដូច៖ អង្ករ មី ផ្លែ ឈើ បន្លែ ត្រីសាច់ជាដើម ដល់គ្រួសារអ្នកក្រ មនុស្សចាស់គ្មានទីពឹងនិងអ្នកពិការ។ រៀងរាល់ខែ អង្គភាពប្តូរកន្លែងចាត់តាំងសកម្មភាព “ផ្សារណាត់សូន្យដុង”។ ចំពោះមនុស្សចាស់និងអ្នកពិការ អង្គភាពបានចាត់កម្មាភិបាលចុះទៅដល់ផ្ទះ ដើម្បីជូនអំណោយ ពិនិត្យសុខភាពនិងផ្តល់ថ្នាំដោយឥតគិតថ្លៃ។

កម្មាភិបាលយុទ្ធជនប៉ុស្តិ៍ការពារព្រំដែនឡាយហ្វា ជួយប្រជាជនប្រមូលផលកូនស្ពៃ។
ទន្ទឹមនឹងនោះ អង្គភាពថែមទាំងចាត់កម្មាភិបាលចុះទៅតាមមូលដ្ឋាន ជួយប្រជាជនប្រមូលផលដំណាំ; ជម្នះការខូចខាតដោយសារភ្លៀងព្យុះ ប្រមែប្រមូលនិងសាងសង់ផ្ទួះ ដើម្បីការពារអាយុជីវិត ទ្រព្យសម្បត្តិរបស់ប្រជាជន; ចលនាសប្បុរសជនសាងសង់ផ្ទះមហាសាមគ្គីជូនគ្រួសារក្រ; ផ្ដល់ជូនទាពង២.០០០ក្បាលដល់គ្រួសារជនជាតិខ្មែរក្រ; ទន្ទឹមនឹងនោះ ណែនាំអ្នកពិការរបៀបបណ្ដុះសណ្តែកបណ្តុះ ដាំកូនស្ពៃ ដើម្បីមានរបររកស៊ី។ ជាអ្នកពិការ ពូលីថាញសាង រំភើបឱ្យដឹង៖ “ពូៗកងទ័ពការពារព្រំដែន មិនត្រឹមតែជួយខ្ញុំសង់ផ្ទះរឹងមាំប៉ុណ្ណោះទេ រៀងរាល់ខែថែមទាំងជូនអង្ករ មី បន្លែ ផ្លែឈើនិងណែនាំពីរបៀបបណ្ដុះកូនស្ពៃទៀតផង។ ឥឡូវចន្លោះ ៥ ថ្ងៃ គឺពូៗមកជួយប្រមូលផល លក់បានជិត ៣០០.០០០ ដុង។ ខ្ញុំត្រេកអរណាស់ ពីព្រោះខ្ញុំរកបានលុយដោយខ្លួនឯង”។
វរសេនីយ៍ឯក ហាហ្វីទ្រឿង ស្នងការនយោបាយរងនៃគណៈបញ្ជាការកងទ័ពការពារព្រំដែន ទីក្រុងកឹងធើ ឱ្យដឹង៖ “រាល់សកម្មភាពនិងការងាររបស់កម្មាភិបាល យុទ្ធជនប៉ុស្តិ៍ការពារព្រំដែនឡាយហ្វា គឺផ្តើមចេញពីបេះដូង ការទទួលខុសត្រូវនិងបង្ហាញពីគុណធម៌ក្នុងនាមជាកងទ័ព ពាក់សក្ដិខៀវ។ ព្រមជាមួយនោះ សម្តែងការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅរបស់កម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែនចំពោះជនជាតិភាគតិចនៅតំបន់ព្រំដែនសមុទ្រ បានប្រកៀកស្មាជាមួយកងកម្លាំងក្នុងការគ្រប់គ្រង ការពារអធិបតេយ្យ បូរណភាពទឹកដី សន្តិសុខព្រំដែនជាតិ។ ឆ្លងតាមរយៈសកម្មភាពនេះ បានរួមចំណែកពង្រឹងនិងរឹតបន្តឹងជាងទៀតទំនាក់ទំនង សាមគ្គីរវាងកងទ័ព-ប្រជាជន កសាងនិងពង្រឹងយុទ្ធសាស្ត្រការពារព្រំដែនទូទាំងប្រជាជនរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ ពង្រីកកម្លាំងចម្រុះទូទាំងប្រព័ន្ធនយោបាយក្នុងការគ្រប់គ្រង ការពារព្រំដែនជាតិ រក្សារឹងមាំសន្តិសុខនយោបាយ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមតំបន់ព្រំដែនសមុទ្ររបស់ខេត្ត៕
យ្វីអាញ- ប្រែសម្រួល៖ លីសៀ