មូលនិធិអាហារូបករណ៍ “លឿងឌិញកួរ” ខេត្តសុកត្រាំង ត្រូវបានបង្កើតនៅឆ្នាំ២០០៤ អាស្រ័យក្រុមហ៊ុនចំកាត់សមាជិកមួយឆ្នោតជាតិសុកត្រាំងធ្វើហិរញ្ញប្បទាន។ មូលនិធិអាហារូបករណ៍នេះ បានជួយសិស្សនិស្សិតក្រីក្ររាប់ពាន់នាក់មានលក្ខណសម្បត្តិបន្តការសិក្សា។
គ្រូបង្រៀនប្រជាជន ឡឹមអែស ប្រធានសមាគមជំរុញការសិក្សាខេត្តសុកត្រាំង ជូនអាហារូបករណ៍ “លឿងឌិញកួរ”ដល់សិស្ស និស្សិតក្រីក្រ សង្វាតរៀនសូត្ររបស់ខេត្ត។
មកទល់បច្ចុប្បន្ន ក្រុមហ៊ុនចំកាត់ សមាជិកមួយឆ្នោតជាតិខេត្តសុកត្រាំង បានធ្វើហិរញ្ញប្បទានប្រាក់ជាង១៦ពាន់លានដុង និងផ្ដល់អាហារូបករណ៍ជាង៤.០០០ចំណែកក្នុងមួយចំណែកៗស្មើនឹងទឹកប្រាក់ពី១,៥ដល់១០លានដុងដល់សិស្ស និស្សិតក្រីក្រសង្វាតរៀនសូត្ររបស់ខេត្ត។ ឆ្នាំសិក្សា២០១៧-២០១៨ អង្គភាពបានធ្វើហិរញ្ញប្បទានជាទឹកប្រាក់ឡើងដល់២,៧ពាន់លានដុង/ឆ្នាំ ដើម្បីពង្រីកកម្មវិធីបន្ថែម ដូច៖ ជូនអាហារូបករណ៍ជំរុញការសិក្សា ជំរុញបញ្ញាអាហារូបករណ៍ “ស្ទួយដំណើរកុមារទៅកាន់សាលា” ត្រូវបានចាក់ផ្សាយតាមស្ថានីយទូរទស្សន៍សុកត្រាំង តាមប្រសាសន៍លោកឡេវ៉ាន់ខាញ់ នាយកក្រុមហ៊ុនចំកាត់ សមាជិកមួយឆ្នោតជាតិសុកត្រាំង ជាច្រើនឆ្នាំមកនេះ ក្រុមហ៊ុនមានកិត្តិយសជាអង្គភាពធ្វើហិរញ្ញប្បទានចម្បងសម្រាប់មូលនិធិអាហារូបករណ៍ “លឿងឌិញកួរ” របស់ខេត្ត។ ក្រៅពីនោះ ជារៀងរាល់ឆ្នាំ ក្រុមហ៊ុននៅទាំងមានកម្មវិធីឧបត្ថម្ភជាច្រើនទៀតអំពីសម្ភារៈ សិក្ខូបករណ៍ដល់សិស្ស។ ឆ្លងតាមរយៈការឧបត្ថម្ភ ក្រុមហ៊ុនសង្ឃឹមថា នឹងជាបង្អែកស្មារតីសម្រាប់សិស្ស និស្សិតក្រីក្រជាជនជាតិខ្មែរ ដែលមានស្ថានភាពលំបាក កំព្រា ពិការ ជម្នះលំបាករៀនពូកែ។
អាហារូបករណ៍ “លឿងឌិញកួរ” បាននាំមកនូវក្តីរីករាយ ជួយជំរុញស្មារតីសិស្សនិស្សិតដែលមានស្ថានភាពលំបាកឈានឡើងក្នុងការសិក្សា។ យុវតីសិស្ស យ័ញធីហាញ់ សិស្សថ្នាក់ទី១២A៣ សាលាមធ្យមសិក្សាចំណេះទូទៅថាញ់តឹង ស្រុកថាញ់ទ្រី ឲ្យដឹង៖ “គ្រួសារប្អូនក្រ ឪពុកមានជំងឺបេះដូង ជារៀងរាល់ថ្ងៃ ម្តាយទៅធ្វើការឈ្នួល បកបង្គាប្រាក់ចំណូលគ្រប់តែផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃសម្រាប់សមាជិក៥នាក់ក្នុងគ្រួសារប៉ុណ្ណោះ។ល។ ដោយឮថា ឆ្នាំសិក្សាបញ្ចប់កម្រិតបង់លុយកាក់ច្រើន ប្អូនបារម្ភណាស់ ម៉្លោះហើយប្អូនមានបំណងសុំឪពុក ម្តាយឈប់រៀន។ល។ បន្ទាប់ពីជ្រាបដំណឹងថា ប្អូនបានទទួលអាហារូបករណ៍”លឿងឌិញកួរ” ប្អូនសប្បាយចិត្តគ្មានអ្វីប្រៀបផ្ទឹម! ចំនួនអាហារូបករណ៍នេះ ជួយដល់ប្អូនដោះស្រាយលំបាកនៅដើមឆ្នាំសិក្សា ប្អូនសន្យាថានឹងខំប្រឹងរៀនឲ្យបានពូកែ”។
គ្រូបង្រៀនប្រជាជន ឡឹមអែស ប្រធានសមាគមជំរុញការសិក្សាខេត្តសុកត្រាំង ឲ្យដឹង៖ “សន្តានចិត្តនៃការរួមវិគាគទានរបស់អង្គភាពធ្វើហិរញ្ញប្បទានដល់មូលនិធិជំរុញការសិក្សា គឺជាទង្វើមួយពោរពេញទៅដោយអត្ថន័យគួរឲ្យស្ងើចសរសើរ រួមចំណែកដ៏ធំធេងក្នុងបុព្វហេតុអប់រំរបស់ខេត្ត។ល។ មូលនិធិអាហារូបករណ៍ “លឿងឌិញកួរ” ជួយជំរុញស្មារតី និងបង្កជាកម្លាំង ចលករដល់សិស្ស និស្សិតក្រីក្រ ដែលមានស្ថានភាពលំបាកសម្រេចនូវក្តីប្រាថ្នាលើវិថីសិក្សា។ ខ្ញុំសង្ឃឹមថា ប្អូនៗដែលទទួលបានអាហារូបករណ៍នឹងជាអ្នកជោគជ័យ និងមានប្រយោជន៍សម្រាប់សង្គមនៅក្នុងអនាគត”៕
យ្វីអាញ់-មុនី