03/09/2025 - 09:07

អនុ​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​តឹង​ថាញ់ ត្រៀម​ជា​ស្រេច​សម្រាប់​ឆ្នាំ​សិក្សា​ថ្មី 

ឆ្នាំ​នេះ ដើម្បី​ត្រៀម​លក្ខណៈ​សម្រាប់​ឆ្នាំ​សិក្សា​ថ្មី ២០២៥​-២០២៦ សា​លា​រៀន​ជា​ច្រើន​នៅ​ទី ក្រុង​កឹង​ធើ បាន​ជួស​ជុល បង្កើន​កម្រិត​មូល​ដ្ឋាន​សម្ភារៈ បង្ក​បរិស្ថាន​រៀន​សូត្រ​ស្អាត​បាត ទំ​នើប ត្រៀម​លក្ខណៈ​ទទួល​សិស្ស​ចូល​រៀន។

ថ្នាក់​ដឹក​នាំ​អនុ​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​តឹង​ថាញ់ ពិនិត្យ​បរិក្ខារ​រៀន​សូត្រ​របស់​សា​លា។

នៅ​អនុ​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​តឹង​ថាញ់ ឃុំ​តឹង​ថាញ់ ទី​ក្រុង​កឹង​ធើ មូល​ដ្ឋាន សម្ភារៈ​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​វិនិ​យោគ​សម្រេច​ជា​ស្ថា​ពរ ចាប់​ពី​បន្ទប់​រៀន មណ្ឌល​អន្តេវា​សិក​ដ្ឋាន សួន​កម្សាន្ត​។ល។ ធា​នា​បម្រើ​ការ​បាន​ល្អ​សម្រាប់​ទទួល​សិស្ស​ចូល​រៀន។ ជាក់​ស្តែង សា​លា​មាន បន្ទប់​រៀន ៨ បន្ទប់ និង​បន្ទប់​មុខ​ងារ​ផ្សេងៗ​ដូច៖ បណ្ណា​ល័យ បន្ទប់​ពិ​គ្រោះ​ចិត្ត​សាស្រ្ត​សិស្ស បន្ទប់​ឃោសនា ផ្សព្វ​ផ្សាយ​សម្ព័ន្ធ​យុវ​ជន - អគារ​ពហុ​មុខ​ងារ​។ល។ ក្រៅ​ពី​នេះ នៅ​មាន​បន្ទប់​រៀនមុខ​វិជ្ជា ដូច៖ បន្ទប់​បច្ចេកវិទ្យា   បន្ទប់​បរិក្ខារ​ប្រើរួម​   បន្ទប់​ភា​សា​បរ​ទេស   បន្ទប់​កុំ​ព្យូ​ទ័រ​   ។ល។

លោក​គ្រូ​លៀង​ហៀង​ស៊ឺ នា​យក​អនុ​វិទ្យា​ល័យ​ជន​ជាតិ​អន្តេវា​សិក​តឹង​ថាញ់ ឱ្យ​ដឹង៖ “សា​លា​បាន​កសាង ជួស​ជុល​មូល​ដ្ឋាន​សម្ភារៈ​សម្រេច​ជា​ស្ថា​ពរ ផ្លាស់​ថ្មី​ឧប​ករណ៍​ដែល​ខូច​និង​បំ​ពេញ​បន្ថែម​ឧប​ករណ៍​ដែល​នៅ​ខ្វះ​ក្នុង​សា​លា។ មាន​មូល​ដ្ឋាន​សម្ភារៈ​ថ្មី ទំ​នើប ល្អ​ស្អាត​គឺ​ជា​កត្តា​មួយ​ក្នុង​ចំ​ណោម​កត្តា​ជា​ច្រើន​សម្រាប់​បង្ក​លក្ខណៈ​ដល់​សា​លា​រៀន សកម្ម​ផ្លាស់​ថ្មី​វិធី​សាស្ត្រ​បង្រៀន និង​រៀន។ អា​ស្រ័យ​ហេតុ​នោះ ក្រៅ​ពី​ប្រ​ភព​ថវិកា​របស់​ភូមិ​ភាគ សា​លា​ក៏​ម្ចាស់​ការ​ប្រើ​ប្រាស់​ប្រ​ភពថវិកា​ចំ​ណាយ​ជា​ប្រ​ចាំ​ដើម្បី​ជួស​ជុល រួម​ចំ​ណែក​បង្ក​បរិស្ថាន​រៀន​សូត្រ​ល្អ​បំ​ផុត​សម្រាប់​សិស្សា​នុសិស្ស”។

ចំ​ណែក​ការ​ត្រៀម​បរិក្ខារ សៀវ​ភៅ​សិក្សា អ្នក​គ្រូ​លីវ​ធី​ហា បុគ្គ​លិក​បរិក្ខារ​នៃ​អនុ​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​តឹង​ថាញ់ ឱ្យ​ដឹង៖ “មក​ទល់​ពេល​នេះ ការ​ត្រៀម​បរិក្ខា​ររៀន​សូត្រ​សម្រាប់​ប្អូនៗ​សិស្សា​នុសិស្ស​បាន​សម្រេច​ជា​ស្ថា​ពរ ត្រៀម​បម្រុង​ជា​ស្រេច​សម្រាប់​បម្រើ​ការ​ពេល​ប្អូនៗ​ឈាន​ចូល​បវេសន​កាល។ ក្នុង​រយៈ​ពេល​វិស្សម​កាល​បរិក្ខារ​បង្ហាត់​បង្រៀន​របស់​សា​លា​រៀន​បាន​ពិ​និត្យឡើង​វិញ និង​បំ​ពេញ​បន្ថែម​ដើម្បី​ឆ្លើយ​តប​ជា​សារ​វន្ត​ការ​បង្ហាត់​បង្រៀន​ដល់​ប្អូនៗ​សិស្សា​នុសិស្ស”។

ព័ត៌​មាន​ពី​កង​ជួរ​គ្រូ​បង្រៀន​និង​សិស្ស តាម​ប្រ​សាសន៍​លោក​គ្រូ​លៀង​ហៀង​ស៊ឺ នា​យក​អនុ​វិទ្យា​ល័យ​ជន​ជាតិ​អន្តេវា​សិក​តឹង​ថាញ់ ឱ្យ​ដឹង​បន្ថែម៖ “ឆ្នាំ​សិក្សា​២០២៥​-២០២៦ សា​លា​មាន​សិស្ស ​២៧៦​នាក់ មាន ៤ ថ្នាក់​ចាប់​ពី​ថ្នាក់​ទី ៦-៩ ប្អូនៗ បាន​រៀន​សូត្រ​និង​ប្រ​ជុំ​ជីវ​ភាព​ប្រ​មូល​ផ្ដុំ​នៅ​ក្នុង​សា​លា។ ទោះ​បី​ឆ្ងាយ​ពី​គ្រួ​សារ​ក៏​ពិត​មែន ប៉ុន្តែ​ជា​មួយ​ស្មារតី​ស្រ​ឡាញ់​រាប់​អាន ជួយ​គ្នា​ទៅ​វិញ​ទៅ​មក រួម​ជា​មួយ​ការ​យក​ចិត្ត​ទុក​ដាក់​គិត​គូរ​របស់​លោក​គ្រូ​អ្នក​គ្រូ ម្ល៉ោះ​ហើយ​ប្អូនៗ​តែង​ខិត​ខំ​រៀន​សូត្រ​និង​លត់​ដំ​ជា​និច្ច។ ក្រៅ​ពី​នេះ សា​លា​រៀន​ថែម​ទាំង​កសាង​កង​ជួរ​កម្មា​ភិ​បាល​គ្រូបង្រៀន​រឹង​ប៉ឹង​ខាង​សតិ​អា​រម្មណ៍​នយោ​បាយ ពូ​កែ​ខាង​ជំ​នាញ​វិជ្ជា​ជីវៈ អស់​ពី​ចិត្ត​នឹង​អា​ជីព។ មក​ដល់​ពេល​នេះ កម្មា​ភិ​បាល គ្រូ​បង្រៀន​ទាំង ១០០% តែង​សម្រេច​បទ​ដ្ឋាន​វិជ្ជា​ជីវៈ​និង​កង​ជួរ​បុគ្គ​លិក​ថែ​ទាំ​បំ​ប៉ន តែង​មាន​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់​ក្នុង​ការ​គិត​គូរ​និង​មើល​ថែ​ប្អូនៗសិស្សា​នុសិស្ស”។

ដោយ​ការ​ត្រៀម​លក្ខណៈ​ហ្មត់​ចត់​គ្រប់​ជ្រុង​ជ្រោយ អនុ​វិទ្យា​ល័យ​ជន​ជាតិ​អន្តេវា​សិក​តឹង​ថាញ់ បាន​ត្រៀម​ជា​ស្រេច​សម្រាប់​ឆ្នាំ​សិក្សា​ថ្មី។ បរិស្ថាន​រៀន​សូត្រ​ទំ​នើប គឺ​ជា​មូល​ដ្ឋាន​គ្រឹះ​ដ៏​រឹង​មាំដើម្បី​ប្អូនៗ​សិស្សា​នុសិស្ស​ជឿ​ជាក់​លើ​ខ្លួន​ឯង ប្រឹង​ប្រែង​ក្នុង​ដំ​ណើរ​ការ​ក្រេប​យក​ចំ​ណេះ​ដឹង៕        

     អត្ថ​បទ​និង​រូប​ថត៖ ត្រឿង​ផល - លី​សៀ

ចែករំលែកអត្ថបទ