អនុវត្តកិច្ចចង្អុលការរបស់ទីក្រុង បណ្តាឃុំសង្កាត់នៅទីក្រុងកឹងធើ (ចាស់) បានគិតគូរល្អដល់ជីវភាពសម្ភារៈនិងស្មារតីជូនជនរួមជាតិខ្មែរជាង៦.៥០០គ្រួសារ ដែលរស់នៅលើភូមិឋាន។

លោកថាច់សីន នៅភូមិផ្ដៅពេន ឃុំលីវទូ ទីក្រុងកឹងធើ ឈានឡើងលំនឹងជីវភាព អាស្រ័យប្រភពទុនបុលពីធនាគារគោលនយោបាយសង្គម។
ដើម្បីសម្រេចបានលទ្ធផលខាងលើ ទីក្រុងបានអនុវត្តល្អនូវកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំដំណាក់កាល២០២១-២០៣០ ដំណាក់កាលទី១ ២០២១-២០២៥ (ហៅកាត់ថាកម្មវិធី)។ ក្នុងនោះ លេចធ្លោគឺការឧបត្ថម្ភសង់ផ្ទះ១៩២ខ្នងជូនគ្រួសារដែលជួបការលំបាក។ អ្នកមីងលីធីយ៉េវ នៅមណ្ឌលប៊ិញខាញ់ សង្កាត់ភឿកធើយ ទីក្រុងកឹងធើ ឱ្យដឹង៖ “ខ្ញុំបានរដ្ឋឧបត្ថម្ភសង់ផ្ទះ។ រដ្ឋតែងគិតគូរដល់ជនរួមជាតិខ្មែរ ទើបវ័យចាស់ខ្ញុំបានរស់នៅក្នុងផ្ទះរឹងមាំដែលបានប្រាថ្នា”។ បើតាមបងទ្រឿងថាញ់តាយ អ្នកមានប្រជាប្រិយនៅមណ្ឌលប៊ិញខាញ់ គ្រួសារជនរួមជាតិខ្មែរក្នុងមណ្ឌលស្ទើរតែទាំងអស់តែងបានទទួលផលពីគោលនយោបាយអាទិភាពពិសេសដោយឡែកផ្នែកខាងលំនៅឋានរបស់រដ្ឋ ហេតុនោះគ្មាននៅផ្ទះស្លឹក ផ្ទះបណ្តោះអាសន្ន។ ក្រៅពីនេះ ថែមទាំងបើកថ្នាក់បង្រៀនវិជ្ជាជីវៈ គម្រោងមុខរបររកស៊ីជួយគ្រួសារជាច្រើនមានជីវភាពលំនឹង។ បច្ចុប្បន្ន ទូទាំងមណ្ឌលគ្មាននៅគ្រួសារខ្មែរក្រីក្រទៀត។

ហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានតំបន់ជនរួមជាតិខ្មែរនៅឃុំទ្រឿងថាញ់
ទីក្រុងកឹងធើ កាន់តែផ្លាស់ថ្មី។
ទីក្រុងកឹងធើបានកសាងផែនការជាក់ស្តែងទៅតាមឆ្នាំនីមួយៗ ដូច្នេះភូមិភាគនានាងាយស្រួលក្នុងការផ្សព្វផ្សាយអនុវត្តកម្មវិធីនៅមូលដ្ឋាន។ ដោយឡែកឆ្នាំ២០២៤ សាខាធនាគារគោលនយោបាយសង្គមទីក្រុង សហការជាមួយភូមិភាគនានាឱ្យជនជាតិភាគតិច២.៩៨១គ្រួសារបុលទុន។ ផ្តើមពីដើមទុននេះ គ្រួសារក្រីក្រ ក្បែរក្រនិងពលករបង្កើតបានការងារធ្វើ អភិវឌ្ឍសេដ្ឋកិច្ច ទៅធ្វើការមានរយៈពេលនៅប្រទេសក្រៅតាមកិច្ចសន្យា សិស្ស និស្សិតអាចនឹងបន្តការរៀនសូត្រ៘ តាមរបាយការណ៍របស់មន្ទីរជនជាតិនិងសាសនាទីក្រុងកឹងធើ ទីក្រុងមានអាជីវកម្មចំនួន៦៤ អាស្រ័យជនជាតិភាគតិចធ្វើម្ចាស់ (ស្រូបអត្រា២,៧៥% នៃចំនួនអាជីវកម្មលើភូមិសាស្ត្រទីក្រុង)។ រយៈពេលកន្លង ភូមិភាគ អង្គភាពទាំងឡាយបានឧទ្ទេសនាមការងារធ្វើជូនពលករជាជនជាតិភាគតិច៤៣២នាក់៘
ក្រៅពីឧបត្ថម្ភអភិវឌ្ឍសេដ្ឋកិច្ច ភូមិភាគនីមួយៗនៅទាំងយកចិត្តទុកដាក់គិតគូរដល់ជីវភាពស្មារតីរបស់ជនជាតិភាគតិចទៀតផង។ ក្នុងពិធីបុណ្យទានរបស់ជនរួមជាតិខ្មែរក៏បានភូមិភាគឧបត្ថម្ភអនុវត្តល្អជានិច្ច។ ផ្តើមពីនោះ ការអភិរក្សនិងពង្រីកអត្តសញ្ញាណវប្បធម៌របស់ជនជាតិភាគតិចក៏កាន់តែរីកចម្រើន។ ព្រះតេជព្រះគុណលីហ៊ុង សមាជិកក្រុមប្រឹក្សាភិបាលមជ្ឈិមសមាគមពុទ្ធសាសនាវៀតណាម អនុប្រធានគណៈអភិបាលសមាគមពុទ្ធសាសនាវៀតណាមទីក្រុងកឹងធើ ព្រះចៅអធិការវត្តពិទូឃោសរង្សី មានថេរដីកា៖ ក្រោយពីរួមបញ្ចូលទីក្រុងកឹងធើថ្មីកំពុងបន្តធ្វើឱ្យសុក្រឹតនូវគោលនយោបាយសុខុមាលភាពសង្គម។ ទន្ទឹមនឹងនោះបង្កលក្ខណៈងាយស្រួល ដើម្បីជនរួមជាតិខ្មែរបន្តអភិវឌ្ឍដោយចីរភាពនូវតម្លៃវប្បធម៌ដិតដាមដោយអត្តសញ្ញាណជាតិ៕
ហាថាញ-ប្រែសម្រួល៖ លីសៀ