ឈានចូលរដូវវិស្សមកាល ប៉ុន្តែសាលាបឋមសិក្សាហ្វាឡាកC ឃុំលឿងហ្វាA ស្រុកចូវថាញ់ ពោរពេញទៅដោយសំឡេងសើចសប្បាយសូរសំឡេងអានមេរៀនរបស់ប្អូនៗសិស្សានុសិស្ស។ នោះគឺសំឡេងដែល បន្លឺចេញពីបន្ទប់រៀនអាស្រ័យដោយយុទ្ធជនចូលរួមយុទ្ធនាការយុវជនស្ម័គ្រចិត្តវិស្សមកាលរបស់សាកលវិទ្យាល័យហ្វាស៊ានក្រុងហូជីមិញរៀបចំឡើង។
និស្សិតស្ម័គ្រចិត្តណែនាំប្អូនៗរៀនសរសេរអក្សរ។
ឃុំលឿងហ្វា A មានជនរួមជាតិខ្មែរប្រមាណ៧៥% ជីវភាពនៅជួបការលំបាក។ ប្អូនៗសិស្សានុសិស្សភាគច្រើនរស់នៅជាមួយយាយតា ពីព្រោះម្ដាយឪពុកទៅធ្វើការងារឆ្ងាយ; គ្មានលក្ខណសម្បត្តិកម្សាន្តសប្បាយក្នុងរដូវវិស្សមកាល។ ពេលបានចូលរួមរំលឹកមេរៀនសាឡើងវិញក្នុងរដូវវិស្សមកាល ប្អូនៗមានឱកាសពង្រឹងនូវចំណេះដឹងផងហើយមានលក្ខណសម្បត្តិលេងកម្សាន្តផង។ អ្នកគ្រូថាច់ធីសាមី នាយិការងសាលាបឋមសិក្សាហ្វាឡាកC និងជានាយករងមជ្ឈមណ្ឌលសិក្សាសហគមន៍ឃុំលឿងហ្វាA ឲ្យដឹង៖ “ ចាប់តាំងពីពាក់កណ្តាលខែកក្កដា មាននិស្សិតសាកលវិទ្យាល័យហ្វាស៊ាន ជាង៣០នាក់ មកចូលរួមសកម្មភាពវិស្សមកាលនៅលើភូមិភាគ។ និស្សិតទាំងនោះបានចលនាប្អូនៗ សិស្សានុសិស្សប្រមាណ៦០នាក់ ចែកជា៣ថ្នាក់ដើម្បីធ្វើការបង្ហាត់បង្រៀន”។
និស្សិតង្វៀនធីង៉ុក អនុប្រធានក្រុមស្ម័គ្រចិត្ត ឲ្យដឹង៖ “ដំបូងក្រុមស្ម័គ្រចិត្តមានបំណងណែនាំប្អូនៗ រំលឹកមេរៀនសាឡើងវិញគ្រប់វិញ្ញាសាទាំងអស់។ ប៉ុន្តែពេលបង្រៀនប្អូនៗភាគច្រើនចូលចិត្តរៀនអង់គ្លេស ពីព្រោះក្នុងកម្មវិធីសិក្សា ប្អូនៗរៀនបានតិច ម៉្លោះហើយ ក្រុមបានរៀបចំពេលវេលាច្រើនជាងសម្រាប់បង្រៀនភាសាអង់គ្លេស។ ក្រុមបានរៀបចំប្អូនៗជា៣ ថ្នាក់៖ ថ្នាក់ទី១ ហាត់ឲ្យប្អូនៗ ស្គាល់អក្សរ រៀនសរសេរអក្សរត្រៀមបម្រុងចូលរៀនថ្នាក់ទី១។ ចំណែក២ថ្នាក់ទៀតសម្រាប់ប្អូនៗមានវ័យធំជាងបានរៀនភាសាអង់គ្លេសច្រើនជាង។ ប្អូនៗសិស្សានុសិស្សចេះស្ដាប់បង្គាប់គួរឲ្យស្រឡាញ់ ហើយយកចិត្តទុកដាក់រៀនសូត្រណាស់”។
និស្សិតត្រឹងធីកឹមទូ ឲ្យដឹង៖ “ដើម្បីជួយប្អូនៗសិស្សានុសិស្សយល់និងចាំមេរៀនបានល្អ រាល់ពេលចូលរៀនប្អូនបង្រៀនពី៦ដល់៧ពាក្យប៉ុណ្ណោះ ហើយឲ្យប្អូនៗទន្ទេញចាំមាត់។ ទន្ទឹមនឹងនោះ ពួកប្អូននៅទាំងរៀបចំលេងល្បែងកំសាន្តដែលទាក់ទងនឹងវាក្យសព្ទនិងបង្រៀនបទចម្រៀងភាសា អង់គ្លេសទៀតផង។ ប្អូនរៀនសូត្រ បានច្រើនប្រការឆ្លងតាមរយៈយុទ្ធនាការស្ម័គ្រចិត្តលើកនេះ”។ក្មួយគឹមធីត្រាង ឲ្យដឹងដោយក្ដីរីករាយ៖ “បានអ្នកគ្រូបង្រៀនភាសាអង់គ្លេស កូនចូលចិត្តណាស់។ កូនមានបំណងក្លាយជាគ្រូបង្រៀន ដូចជាអ្នកគ្រូដែរ”។
មិនត្រឹមតែណែនាំប្អូនៗ រំលឹកមេរៀនសាឡើងវិញនារដូវវិស្សមកាលប៉ុណ្ណោះទេ និស្សិតស្ម័គ្រចិត្តនៅទាំងរៀបចំសកម្មភាពកម្សាន្តសប្យាយជាច្រើន និងជូនអំណោយដល់ប្អូនៗដែលចូលរួមវគ្គសិក្សានេះផងដែរ។ ពិសេស នៅថ្ងៃទី២៩ ខែកក្កដា និស្សិតស្មគ្រចិត្តក៏បានរៀបចំ “ទិវាកុមារ” ដោយមានល្បែងកម្សាន្តសប្បាយជាច្រើន បង្កភាពរីករាយសម្រាប់សិស្សានុសិស្ស។ ព្រមទាំងបានជូនអំណោយ១០០ចំណែកដល់សិស្សានុសិស្សជួបលំបាករបស់សាលា។
អ្នកគ្រូថាច់ធីសាមី នាយិការងនៃសាលាបឋមសិក្សាហ្វាឡាកC ឲ្យដឹង៖ អាស្រ័យបាននិស្សិតមកបង្រៀនមេរៀនសាឡើងវិញនារដូវវិស្សមកាល ម៉្លោះហើយសិស្សានុសិស្សរបស់សាលាមានឱកាសពង្រឹងចំណេះដឹងមុនពេលឈានចូលឆ្នាំសិក្សាថ្មី។ល។ និស្សិតស្ម័គ្រចិត្តរបស់សាកលវិទ្យាល័យហ្វាស៊ាន បានបន្សល់នូវអនុស្សាវរីយ៍ដ៏ល្អប្រពៃនៅលើភូមិសាស្រ្តដែលមានជនរួមជាតិខ្មែររស់នៅកុះករដូចជាឃុំលឿងហ្វានេះឯង៕
សឺនម៉ាល័យ-ទីទុយ