*នៅសុកត្រាំង មហោស្រពសំនៀងទូរទស្សន៍ភាសាខ្មែរតំបន់ណាមបូ លើកទី Iឆ្នាំ២០២៣ ប្រកបដោយអត្តសញ្ញាណវប្បធម៌ជនជាតិខ្មែរ ទើបនឹងបញ្ចប់។ មហោស្រពអាស្រ័យដោយស្ថានីយវិទ្យុនិងទូរទស្សន៍សុកត្រាំង
ឆ្នាំនេះ ទិវាបុណ្យវប្បធម៌ កីឡានិងទេសចរណ៍របស់ជនរួមជាតិខ្មែរនៅខេត្តគៀងយ៉ាង លើកទី១៥ ឆ្នាំ២០២៣ (ហៅកាត់ថា ទិវាបុណ្យ) នឹងប្រព្រឹត្តឡើងក្នុងរយៈពេល៤ថ្ងៃ (ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី ២៨ ខែវិច្ឆិកា) នៅទីប្រជុំជនហ្គក្វាវ ស្រុកហ្គក្វាវ ក្នុងឱកាសបុណ្យអកអំបុករបស់ជនរួមជាតិខ្មែរ។
បុណ្យកឋិនទាន ជាពិធីបុណ្យមួយក្នុងពុទ្ធសាសនា ដែលមកមានតាំងពីព្រះពុទ្ធទ្រង់គង់ធរមាននៅម្ល៉េះ ហើយត្រូវបានប្រារព្ធឡើងបន្ទាប់ពីព្រះសង្ឃគង់ចាំវស្សាអស់រយៈកាល៣ខែ កឋិនទានមានកំណត់រយៈពេលធ្វើត្រឹម២៩ថ្ងៃប៉ុណ្ណោះ ចាប់ពីថ្ងៃ១រោច ខែអស្សុជដល់ថ្ងៃ១៥កើត ខែកត្តិក ហើយវត្តនីមួយៗអាចទទួលកឋិនទានបានតែម្ដងប៉ុណ្ណោះ។
វត្តតាគុជចាស់ នៅភូមិតាឃ្វិច B ឃុំទ្វឹងហ្វា ស្រុកចូវថាញ់ ខេត្តសុកត្រាំង មានសោភណភាពល្អប្រណីតទាំងសំណង់ស្ថាបត្យកម្ម និងទេសភាព។ ជាវត្តដែលមានដើមត្នោតច្រើនជាងគេក្នុងចំណោមវត្តទាំងអស់នៅស្រុកចូវថាញ់។
ក្រុងកឹងធើ បាននិងកំពុងអនុវត្តមានប្រសិទ្ធភាពសេចក្តីសម្រេចចិត្តមហាសន្និបាតមជ្ឈិម៥ នីតិកាល VIII ស្តីពីការកសាងនិងអភិវឌ្ឍខឿនវប្បធម៌វៀតណាមជឿនលឿន ដិតដាមដោយអត្តសញ្ញាណជាតិ ឯកភាពក្នុងភាពសម្បូរបែបរបស់សហគមន៍បណ្តាជនជាតិវៀតណាម ដែលប្រកបដោយលក្ខណៈពិសេសនៃជនជាតិ មនុស្សសាស្រ្ត ប្រជាធិបតេយ្យនិងវិទ្យាសាស្រ្ត។
ភូមិរបរប្រវេណីរបស់ជនរួមជាតិខ្មែរនៅឃុំភូតឹង ស្រុកចូវថាញ់ ខេត្តសុកត្រាំង ត្រូវបានរក្សាមក ជាច្រើនជំនាន់។ បច្ចុប្បន្ន គុណភាពផលិតផលរបស់ភូមិរបរបានកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ រួមចំណែកបង្កើនប្រាក់ចំណូល លំនឹងជីវភាពរបស់ប្រជាជន។
ក្រៅពីការគិតគូរបានល្អខាងសម្ភារៈជូនជនរួមជាតិខ្មែរ បក្ស និងរដ្ឋតែងយកចិត្តទុកដាក់ដល់ការអភិរក្សនិងពង្រីកតម្លៃវប្បធម៌ប្រពៃណីរបស់មាមីងខ្មែរផងដែរ។ ដោះដូរជាមួយនឹងអ្នកយកសារព័ត៌មានកាសែតកឹងធើ - ភាសាខ្មែរអំពីបញ្ហានេះ
បច្ចុប្បន្ន នៅខេត្តសុកត្រាំងមានសិប្បករប្រជាជន២រូប និងសិប្បករឆ្នើមចំនួន៧រូប ជាជនជាតិខ្មែរ បានរួមចំណែកយ៉ាងសកម្មក្នុងការអភិរក្ស និងបង្ហាត់បង្រៀននូវវប្បធម៌ប្រពៃណីដ៏ល្អប្រសើររបស់ជនជាតិ។
ក្រោយរយៈពេលជាង២ឆ្នាំ ផ្សព្វផ្សាយអនុវត្តកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល២០២១-២០៣០ (ហៅកាត់ថា កម្មវិធីទិសដៅជាតិ ១៧១៩) ជនរួមជាតិខ្មែរនៅខេត្តហូវយ៉ាង បានអភិរក្សនូវលក្ខណៈវប្បធម៌ដ៏ថ្លៃថ្លារបស់ខ្លួន។
តាមថេរដីកាព្រះឧបជ្ឈាយ៍ម៉ាយសែ ព្រះចៅអធិការវត្តសិរីវង្សា ស្ថិតនៅឃុំឌិញម៉ូង ស្រុកធើយឡាយ ក្រុងកឹងធើ បច្ចុប្បន្ន វត្តជាសារវ័ន្តធានាគ្រប់លក្ខណៈអំពីមូលដ្ឋានសម្ភារៈ ដើម្បីពុទ្ធបរិស័ទចូលមកប្រជុំជីវភាពសាសនា។
ខេត្តសុកត្រាំង មានជនរួមជាតិខ្មែររស់នៅជាង៣០% ម្ល៉ោះហើយសកម្មភាពវប្បធម៌ ពិធីបុណ្យប្រពៃណីរបស់ជនរួមជាតិខ្មែរ ជានិច្ចកាលត្រូវបានខេត្តយកចិត្តទុកដាក់អនុវត្ត បង្កជាលក្ខណៈវប្បធម៌ដ៏ពិសេស។
តាមទំនៀមទម្លាប់របស់ជនរួមជាតិខ្មែរណាមបូ កូនប្រុសពេលធំឡើងត្រូវបានម្ដាយឪពុកនាំចូលវត្តសាងផ្នួសដើម្បីបានសិក្សាធម៌វិន័យ អក្សរសាស្រ្ត តបស្នងសងគុណឪពុកម្ដាយ និងហាត់ពត់លត់ដំដើម្បីក្លាយជាអ្នកមានចំណេះដឹងសីលធម៌ល្អ។
រៀងរាល់ឆ្នាំ មន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្តបាកលីវ តែងចាត់តាំងមហោស្រព សមោសរសិល្បៈ ដើម្បីក្រុមសិល្បៈនៅចំណុះជើងវត្តនីមួយៗចូលរួម។ ផ្ដើមពីនោះ កូនចៅជនរួមជាតិខ្មែរនៅចំណុះជើងវត្តនីមួយៗកាន់តែសកម្មក្នុងការថែរក្សាវប្បធម៌ជនជាតិ។
យោងតាមសមាគមសម្ព័ន្ធនារីស្រុកថើយឡាយ ក្រុងកឹងធើ សមាគមស្រុកបានរៀបចំពិធីប្រឡងធ្វើនំប្រពៃណី ដើម្បីបងប្អូននារីមានឱកាសស្វែងយល់ និងចែករំលែកបទពិសោធន៍ពីរបៀបធ្វើនំប្រពៃណីរបស់ជនរួមជាតិខ្មែរ។
សាលាជនជាតិអន្តេវាសិកនានានៅលើភូមិសាស្រ្តខេត្តសុកត្រាំង បានរៀបចំនូវសកម្មភាពវប្បធម៌ សិល្បៈ ជួយឱ្យសិស្សានុសិស្សជនជាតិខ្មែរយល់ច្បាស់ពីវប្បធម៌ប្រពៃណីនិងរួមកម្លាំងអភិរក្ស។
នំប្រពៃណីណាមបូ មានភាពទាក់ទាញយ៉ាងពិសេស ហើយត្រូវបានអភិរក្សជាច្រើនជំនាន់មកហើយ។ គ្រប់ប្រភេទនំជនបទមានឈ្មោះសាមញ្ញៗ ដូចជា៖ នំវល្លិ៍ផោម នំអាកោ នំលំអងចេកជាដើម ដោយដាក់បន្ថែមទឹកខ្ទិះដូង មានរសជាតិផ្អែមដោយមនោសញ្ចេតនាទឹកដី ស្រុកកំណើត។
ក្រុងកឹងធើ ទើបរៀបចំទិវាសៀវភៅលើកទី IV ឆ្នាំ ២០២៣ និងតាំងពិព័រណ៍សៀវភៅក្រោម បធានបទ “ កឹងធើជាមួយអត្តសញ្ញាណវប្បធម៌ព្រែកទន្លេតំបន់វាលរាបទន្លេគឺវឡុង”...។
ក្រុមសិល្បៈខ្មែរខេត្តកាម៉ាវ ខិតខំប្រឹងប្រែងដោយឥតឈប់ឈរ ដើម្បីរួមចំណែកអភិរក្សនិងពង្រីកតម្លៃវប្បធម៌ប្រពៃណីរបស់ជនរួមជាតិខ្មែរណាមបូ។
ជនរួមជាតិភាគតិចនៅវាលរាបទន្លេគឺវឡុង មានជាង ១,៤ លាននាក់។ ក្នុងនោះ ជនរួមជាតិខ្មែរមានជាង ១,២លាននាក់ ហើយភាគច្រើនជាអ្នកកាន់ព្រះពុទ្ធសាសនា។ ក្នុងស្មារតីរបស់ជនរួមជាតិខ្មែរ គឺវត្តអារាម ព្រះសង្ឃ និងទ្រឹស្ដីព្រះពុទ្ធសាសនា ជាហេតុផលសម្រាប់ជីវិត ជាសច្ចធម៌ និងមនោគតិដ៏ពិសិដ្ឋ។
មកកាន់ភូមិទ្រព្រះបាទ ឃុំតឹងហ៊ីប ស្រុកថ្កូវ ខេត្តត្រាវិញ សួររកផ្ទះសិប្បករថាច់កេន តាមអ្នកណាក៏ស្គាល់ដែរ។ ដ្បិតអីកេរ្តិ៍ឈ្មោះបងកេន ល្បីសុសសាយនៅតំបន់តឹងហ៊ីប ជាមួយនឹងទេពកោសល្យខាងចម្រៀងចាប៉ីដងវែង។ អាចនិយាយបានថា បងគឺអ្នកស្នងបន្តសិល្បៈប្រពៃណីរបស់ជនជាតិខ្មែរ រួមចំណែកថែរក្សានិងពង្រីកបេតិកភណ្ឌវប្បធម៌អរូបីជាតិ។