19/10/2023 - 17:29

ថែរក្សា​ភូមិ​របរ​ប្រ​វេណី​របស់​ជន​រួម​ជាតិ​ខ្មែរ​

ភូមិ​របរ​ប្រ​វេណី​របស់​ជន​រួម​ជាតិ​ខ្មែរ​នៅ​ឃុំ​ភូតឹង​ ស្រុក​ចូវ​ថាញ់ ខេត្ត​សុក​ត្រាំង​ ត្រូវ​បាន​រក្សា​មក​ ជា​ច្រើន​ជំ​នាន់។​ បច្ចុប្បន្ន​ គុណ​ភាព​ផលិត​ផល​របស់​ភូមិ​របរ​បាន​កើន​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ រួម​ចំ​ណែក​បង្កើន​ប្រាក់​ចំ​ណូល​ លំ​នឹង​ជីវ​ភាព​របស់​ប្រ​ជា​ជន។​

មាន​ផលិត​ផល​សិប្ប​វិចិត្រ​កម្ម​ជា​ច្រើន​ត្រូវ​បាន​សហករណ៍​ប្រ​មូល​ទិញ
ពីភូមិរបរប្រវេណីនៅឃុំភូមិភូតឹង។

អា​ស្រ័យ​ប្រ​កប​មុខ​របរ​ត្បាញ​បន្ទោះ​ ទើប​ប្ដី​ប្រ​ពន្ធ​លោក​លីហេនរក​
បាន​ប្រាក់​ចំ​ណូល​លំ​នឹង​សម្រាប់​ផ្គត់​ផ្គង់​ជីវ​ភាព​។​

បច្ចុប្បន្ន​ មាន​គ្រួ​សារ​ជា​ច្រើន​បាន​ផ្សារ​ភ្ជាប់​នឹង​មុខ​របរ​ត្បាញ​បន្ទោះ​នេះ​ជា​ច្រើន​ជំ​នាន់​មក​ហើយ។​ សព្វ​ថ្ងៃ​ ទោះ​បីប្រ​ជា​ជន​មាន​និន្នា​ការ​ប្រើ​ប្រាស់​របស់​របរ​ធ្វើ​អំ​ពី​ជ័រ​ ប៉ុន្តែ​មាមីង​ជន​រួម​ជាតិ​ខ្មែរ​នៅ​តែ​ផ្សារ​ភ្ជាប់​នឹង​មុខ​របរ​ត្បាញ​បន្ទោះ​ ដែល​បាន​បង្ហាត់​បង្រៀន​ បន្ត​ពី​ជំ​នាន់​មួយ​ទៅ​ជំ​នា​ន់​មួយ​។​ បង​គឹម​ង្វៀង​ នៅ​ភូមិ​ភឿក​ក្វើយ ឱ្យ​ដឹង៖ “គ្រួ​សារ​ខ្ញុំ​ប្រ​កប​មុខ​របរ​ត្បាញ​បន្ទោះ​នេះ​៣​ជំ​នាន់​មក​ហើយ​ ហេតុ​នេះ​នៅ​ជុំ​វិញ​ផ្ទះ​ដាំ​សុទ្ធ​តែ​ឫ​ស្សី​ ពក​សម្រាប់​ ត្បាញ​កញ្ជើ​ កញ្ឆេ កៅ​អី​ គ្រែ។ល។​ លក់​តាម​ការ​បញ្ជា​ទិញ​របស់​ឈ្មួញ​និង​មាមីង​ខ្មែរ។​ មុខ​របរ​ត្បាញ​បន្ទោះ​ បាន​ជួយ​គ្រួ​សារ​ខ្ញុំ​រក​បាន​ប្រាក់​ចំ​ណូល​ និង​មាន​ជីវ​ភាព​លំ​នឹង”។​ ចំ​ណែក​លោក​លីហេន នៅ​ភូមិ​ភឿក​ក្វើយ ឱ្យ​ដឹង៖ “គ្រួ​សារ​ខ្ញុំ​ប្រ​កប​មុខ​របរ​ត្បាញ​កញ្ជើ​ កញ្ឆេ បង្គី ល្អី ២​ជំ​នាន់​មក​ដែរ។ល។​ ដើម្បី​ត្បាញ​បាន​ផលិត​ផល​នី​មួយៗ​ គឺត្រូវ​ពុះ​ឫ​ស្សី​ ពក​ជា​ចម្រៀក​តូចៗ​ បិត​រំលីង ហាល​ឱ្យ​ស្ងួត។ល។​ ម្ល៉ោះ​ហើយ​ មាន​ការ​នឿយ​ហត់​ខ្លាំង​ណាស់។​ ការ​ត្បាញ​ទៀត​សោត​ត្រូវ​តែ​ផ្ចិត​ផ្ចង់​ទើប​សម្រេច​បាន​ផលិត​ផល​ល្អ​ ប្រើ​ប្រាស់​បាន​យូរ​និង​លក់​បាន​ថ្លៃ​ខ្ពស់។​ ផលិត​ផល​នីមួយ​ៗលក់​ក្នុង​តម្លៃ​ខុសៗ​គ្នា​ មធ្យម​ភាគ​មាន​តម្លៃ​ចាប់​ពី​៤០.០០០​ដុង​ដល់​៥០.០០០​ដុង​/ផលិត​ផល។​ ដោយ​ឡែក​តុកៅ​អី​ គ្រែ អង្រឹង។ល។​ មាន​តម្លៃ​ចាប់​ពី​១០០.០០០​ដុង​ឡើង។​ ប្ដី​ប្រ​ពន្ធ​ខ្ញុំ​មាន​វ័យ​ ចំ​ណាស់​ អា​ស្រ័យ​មាន​មុខ​របរ​ត្បាញ​បន្ទោះ​ ទើប​រក​បាន​ប្រាក់​ចំ​ណូល​សម្រាប់​ផ្គត់​ផ្គង់​ជីវ​ភាព”។​

ជាច្រើន​ឆ្នាំ​មក​នេះ​ ផលិត​ផល​របស់​ភូមិ​របរ​ក្រៅ​ពី​លក់​តាម​លិខិត​បញ្ជា​ទិញ​របស់​ឈ្មួញ​ គឺ​មាមីង​ខ្មែរ​ដឹក​ទៅ​លក់​នៅ​គ្រប់​ស្រុក​ ទីរួម​ខេត្ត​និង​ក្រុង​ក្នុង​ខេត្ត។​ ព្រោះ​តែលំ​បាក​ក្នុង​ការ​រក​ច្រក​ចេញ​សម្រាប់​ផលិត​ផល​ ម្ល៉ោះ​ហើយ​មាន​គ្រួ​សារ​មួយ​ចំ​នួន​បាន​បោះ​បង់​មុខ​របរ​ត្បាញ​បន្ទោះ​ទៅ​ធ្វើ​ការ​ក្រុម​ហ៊ុន​នៅ​ក្នុង​និង​ក្រៅ​ខេត្ត​ ដើម្បី​គិត​គូរ​ជីវ​ភាព។​ ឆ្នាំ​២០២២ សហ​ករណ៍​ត្បាញ​បន្ទោះ​ដឹក​ភឿង​ណាម​បាន​បង្កើត​ឡើង​ ទាក់​ទាញ​សមាជិក​ចូល​រួម​ជិត​៣០នាក់។​ សហ​ករណ៍​ផ្គត់​ផ្គង់​វត្ថុ​ធាតុ​ដើម​ ប្រ​មូល​ទិញ​ផលិត​ផល​របស់​ប្រ​ជា​ជន​ ម្ល៉ោះ​ហើយ​ បង្ក​ជំ​ហាន​អភិវឌ្ឍន៍​ថ្មី​ជូន​ភូមិ​របរ​ប្រ​វេណី​របស់​ឃុំ​ភូតឹង។​

លោក​ត្រឿង​ដាក់​ផាប ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ភូតឹង​ ឱ្យ​ដឹង៖ “ទន្ទឹម​នឹង​ប្រ​មូល​ទិញ​ផលិត​ផល​ប្រ​វេណី​របស់​ភូមិ​របរ​ សហករណ៍​នៅ​ទាំង​ប្រ​មូល​ទិញ​ផលិត​ផល​សិប្ប​វិចិត្រ​កម្ម​ជាង​៥០០​ផលិត​ផល​ដែល​ធ្វើ​អំ​ពី​ឫ​ស្សី​ ពក​ ម្ល៉ោះ​ហើយ​ ជួយ​មាមីង​ខ្មែរ​បង្កើន​ប្រាក់​ចំ​ណូល។​ បច្ចុប្បន្ន​ សហករណ៍​ទើប​តែ​កសាង​សម្រេច​អា​គារ​ដាក់​តាំង​ផលិត​ផល​សិប្ប​វិចិត្រ​កម្ម​របស់​ភូមិ​របរ​ សម្រាប់​ភ្ញៀវ​មក​ទស្សនា​ ទិញ​ផលិត​ផល។​ ដើម្បី​ថែ​រក្សា​ភូមិ​របរ​ប្រ​វេណី​របស់​ជន​ជាតិ​ ជួយ​មាមីង​ខ្មែរ​បង្កើន​ប្រាក់​ចំ​ណូល​ ស្រុក​ចូវ​ថាញ់​បាន​កសាង​គម្រោង​អភិរក្ស​ ពង្រីក​តម្លៃ​វប្បធម៌​ពិសេស​របស់​ភូមិ​របរ​ប្រ​វេណី​ផ្សារ​ភ្ជាប់​នឹង​ការ​អភិវឌ្ឍ​ទេស​ចរណ៍។​ នេះ​ជា​ឱកាស​សម្រាប់​ផ្សព្វ​ផ្សាយ​ភូមិ​របរ​ពិសេស​របស់​ជន​រួម​ជាតិ​ខ្មែរ; បង្ក​ចំ​ណុច​សម្គាល់​ក្នុង​ការ​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរណ៍​មក​ទស្សនា​និង​ស្វែង​យល់​ពី​ដំ​ណាក់​ការ​នៃ​ការ​ត្បាញ​បាន​ផលិត​ផល​នីមួយ​ៗ​របស់​ភូមិ​របរ​៕​

                                   លីធាន​ - ថាច់​ធី

ចែករំលែកអត្ថបទ