11/11/2023 - 19:19

បុណ្យ​កឋិន​ទាន​របស់​ជន​រួម​ជាតិ​ខ្មែរ​នៅ​សុក​ត្រាំង

បុណ្យ​កឋិន​ទាន ជា​ពិធី​បុណ្យ​មួយ​ក្នុង​ពុទ្ធសាសនា ​ដែល​មក​មាន​តាំង​ពីព្រះ​ពុទ្ធទ្រ​ង់​គង់​ធរ​មាន​នៅ​ម្ល៉េះ ហើយ​ត្រូវ​បាន​ប្រារព្ធ​ឡើង​បន្ទាប់​ពី​ព្រះ​សង្ឃ​គង់​ចាំ​វស្សា​​​​​​​អស់​រយៈ​កាល​៣ខែ​ កឋិន​ទាន​​​​មាន​កំណត់​រយៈ​ពេល​ធ្វើ​ត្រឹម​២៩​ថ្ងៃ​​ប៉ុណ្ណោះ​ ចាប់​​ពី​​ថ្ងៃ​​១រោច​​ ខែ​​អស្សុជ​​ដល់​​ថ្ងៃ​​១៥​កើត​ ខែ​កត្តិក ហើយ​វត្ត​នីមួយ​ៗ​អាច​ទទួល​កឋិន​ទាន​​បាន​​តែ​​ម្ដង​​ប៉ុណ្ណោះ​។  កឋិន​ទាន​គឺ​ជា​ទាន​ដ៏​ពិសេស​មួយ​ ដោយ​អ្នក​ធ្វើ​បាន​គោ​រព​តាម​ព្រះ​ពុទ្ធ​ដិកា​ដែល​ទ្រង់​អនុញ្ញត្តិ​ឱ្យ​ភិក្ខុ​សង្ឃ​ទទួល​នូវ​កឋិន​ចីវ​ផង និង​ញ៉ាំង​ឱ្យ​ព្រះ​សង្ឃ​បាន​ទទួល​នូវ​សង្ឃ​លាភ​ផង។ ចំពោះ​វត្ថុ​កឋិន​វិញ គឺ​ត្រៃ​ចី​វរ ​មាន​ស្បង់ ចីពរ និង​សង្ឃាដី។  បច្ចុប្បន្ន  ដោយ​សារ​ជន​រួម​ជាតិ​ខ្មែរ​មាន​ជីវ​ភាព​ធូរ​ធារ​គ្រាន់​បើ​ ដូច្នេះ​ហើយ ម្ចាស់​ដើម​ទាន​នៅ​ទាំង​មាន​គ្រឿង​បរិក្ខារ​និង​ទេយ្យ​វត្ថុ​ផ្សេងៗ​អម​ជា​មួយ​ផង មាន​ដូច​ជា ឆ្នាំង​ចាន  កន្ទេល ខ្នើយ គ្រែ តុ ទូ កៅអី ។ល។ ដើម្បី​បាន​ផលា​និសង្ស​កាន់​តែ​លើស​លុប​ជាង​ទៀត។ ទន្ទឹម​នឹង​នោះ ម្ចាស់​ដើម​ទាន​​នៅ​ទាំង​មាន​​ថវិកា​​ប្រ​គេន​សម្រាប់​​កសាង​និង​​ជួស​ជុល​សំណង់​​ផ្សេងៗ​ក្នុង​អា​រាម​​វត្ត​​ទៀត​ផង។ ពុទ្ធ​បរិស័ទ​ដង្ហែ​អង្គ​កឋិន​ទាន​ទៅ​វេន​ប្រ​គេន​ចំពោះ​ជំនុំ​ព្រះ​សង្ឃ​ក្នុង​វត្ត គឺ​ជាការ​សន្សំ​នូវ​បុណ្យ​កុសល​ដ៏​ធំ​មួយ​សម្រាប់​ជាតិ​នេះ​និង​ជាតិ​ខាង​មុខ ជួប​តែ​សេច​ក្តីសុខ សេចក្តី​ចម្រើន ដូច្នេះ​ហើយ ទើប​មាមីង​ពុទ្ធ​បរិស័ទ​ខ្មែរ​តែង​តែ​ប្រាថ្នា​ចង់​ធ្វើ​នូវ​បុណ្យ​នេះ​គ្រប់​ៗ​គ្នា។

ខាង​ក្រោម​​នេះ គឺ​​ជា​​រូ​បភាព​​​នៃ​​ពិធី​​បុណ្យ​កឋិន​​ទាន​​របស់​​ជន​រួម​ជាតិ​ខ្មែរ​​នៅ​​ខេត្ត​​សុក​ត្រាំង។

លីធាន-ត្រឺងរ៉ូន

វត្ថុ​ដ៏សំ​ខាន់​នៃ​កឋិន​ទាន គឺ​ត្រៃ​ចីវរ។

ម្ចាស់​ដើម​ទាន​រៀប​ចំ​ពិធី​បុណ្យ​កឋិន​ទាន បាន​និមន្ត​ព្រះ​សង្ឃ​មក​ចម្រើន​ព្រះ​បរិត្ត និង​សម្ដែង​ធម៌​ទេស​នា​ពន្យល់​ពី​អត្ថន័យ​នៃ​បុណ្យ​កឋិន​ទាន។

​បញ្ចប់​​កិច្ច​នៅ​​គេ​ហដ្ឋាន ម្ចាស់​ទាន​ក៏​​រៀប​ចំ​​ដង្ហែ​​អង្គ​កឋិន​ទៅ​កាន់​​វត្ត​​
ដើម្បី​​វេរ​ប្រ​គេន​ចំ​ពោះ​ជំនុំ​សង្ឃ។

ក្រុម​​ឆៃ​យ៉ាំ ​របាំ​យក្ស​ស្វា ហែ​ហម​អម​ដំណើរ​ក្បួន​អង្គ​កឋិន​ដង្ហែ​ទៅ​កាន់​វត្ត។

ពេល​​ហែ​ហម​អង្គ​កឋិន​ចូល​ដល់​​វត្ត ម្ចាស់​ដើម​ទាន​និង​​ព្រះ​សង្ឃ​​
ធ្វើ​​ពិធី​​គោ​រព​​ទង់​​ព្រះ​ពុទ្ធ​សាសនា ។

ព្រះ​តេជ​គុណ លីមិញ​ឌឹក ព្រះ​ចៅ​អធិ​ការ​វត្ត​សំ​រោង សង្កាត់​លេខ​៥ ក្រុង​សុក​ត្រាំង ជូន​ប័ណ្ណ​អំណរ​គុណ​ដល់​ម្ចាស់​ដើម​ទាន​ដែល​បាន​រៀប​ចំ​ពិ​ធី​បុណ្យ​កឋិន។

ម្ចាស់​ដើម​ទាន​​ដង្ហែ​​ទក្សិណ​ជុំ​វិញ​ព្រះ​វិហារ​៣​ជុំ។

​ម្ចាស់​ដើម​ទាន​ យក​​ត្រៃ​ចីវរ​តម្កល់​កណ្តាល​ជំ​នុំ​សង្ឃ​​នៅ​​ក្នុង​ព្រះ​វិហារ។

ព្រះ​​សង្ឃ​​អនុមោទ​នា​​ទទួល​​ត្រៃ​ចីវរ​។

ពិធី​​ក្រាល​គ្រង​កឋិន​របស់​​ព្រះ​​សង្ឃ​​វត្ត​​សំ​រោង ហើយ​នេះ​​ក៏​ជា​កិច្ច​​បញ្ច​ប់​ពិធី​បុណ្យ​​ដែរ។

 

ចែករំលែកអត្ថបទ