05/09/2023 - 16:40

គោល​នយោ​បាយ​ជំនួយ​ប្រ​ភព​កម្លាំង​អភិរក្ស​វប្ប​ធម៌​របស់​ជន​រួម​ជាតិ​ខ្មែរ​

ក្រោយ​រយៈ​ពេល​ជាង​២​ឆ្នាំ​ ផ្សព្វ​ផ្សាយ​អនុវត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ ដំ​ណាក់​កាល​២០២១​-២០៣០ (ហៅ​កាត់​ថា កម្ម​វិធី​ទិស​ដៅ​ជាតិ​ ១៧១៩) ជន​រួម​ជាតិ​ខ្មែរ​នៅ​ខេត្ត​ហូវ​យ៉ាង​ បាន​អភិរក្ស​នូវ​លក្ខណៈ​វប្ប​ធម៌​ដ៏​ថ្លៃ​ថ្លា​របស់​ខ្លួន។

ឈុត​របាំ​របស់​ជន​រួម​ជាតិ​ខ្មែរ។

លោក​ឡេ​កុង​ខាញ់​ នាយក​មន្ទីរ​វប្ប​ធម៌​ កីឡា​និង​ទេស​ចរណ៍​ ខេត្ត​ហូវ​យ៉ាង​ ឱ្យ​ដឹង៖ “ចំ​ពោះ​មុខ​ការ​សាប​រលាប​នៃ​ទម្រង់​សិល្បៈ​ចម្រៀង​អា​យ៉ៃ​របស់​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ ឆ្នាំ​ ២០១៦ ខេត្ត​បាន​ផ្សព្វ​ផ្សាយ​គម្រោង​បង្ហាត់​បង្រៀន​និង​អភិ​រក្ស​ទម្រង់​សិល្បៈ​ចម្រៀង​អា​យ៉ៃ​របស់​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ។ ឆ្លង​តាម​រយៈ​នោះ​ វគ្គ​ហ្វឹក​ហាត់​ចាប់​ពី​កម្រិត​មូល​ដ្ឋាន​ដល់​កម្រិត​ខ្ពស់​ត្រូវ​បាន​បើក​រាប់​សិប​វគ្គ​ ទាក់​ទាញសិក្ខា​កាម​ជា​ជន​ជាតិ​ខ្មែរ​រាប់​រយ​នាក់​លើ​ភូមិ​សាស្ត្រ​ចូល​រួម។ ផ្តើម​ពី​ការ​ខិត​ខំ​ប្រឹង​ប្រែង​ទាំង​នោះ​ នៅ​ពាក់​កណ្តាល​ឆ្នាំ​២០២២ ទម្រង់​សិល្បៈ​ចម្រៀង​អា​យ៉ៃបាន​ទទួល​ស្គាល់​ជា​បេតិក​ភ័ណ្ឌ​វប្ប​ធម៌​អរូបី​ថ្នាក់​ជាតិ”។

លោក​គីហីវ​ថាញ អនុ​ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​ហូវ​យ៉ាង​ ឱ្យ​ដឹង៖ “កម្ម​វិធី​ទិស​ដៅ​ជាតិ​១៧១៩ ហូវ​យ៉ាង​បន្ត​មាន​ថវិ​កា​បន្ថែម ដើម្បី​អភិ​រក្ស​និង​ពង្រីក​ទម្រង់​សិល្បៈ​ដ៏​ពិ​សេស​របស់​ជន​រួម​ជាតិ​ខ្មែរ​ដែល​បាន​ទទួល​ស្គាល់​ជា​បេតិក​ភ័ណ្ឌ​វប្ប​ធម៌​អរូបី​ថ្នាក់​ជាតិ។ ទន្ទឹម​នឹង​នោះ​ ឆ្លង​តាម​រយៈ​ទម្រង់​សិល្បៈ​ចម្រៀង​អា​យ៉ៃ ក៏​បង្កើត​ជា​សួន​កម្សាន្ត​វិជ្ជ​មាន​សម្រាប់​ជន​ជាតិ​ខ្មែរ​ក្នុង​ឱកាស​បុណ្យ​ទាន​ផ្សេង​ៗ ក្នុង​នោះ​ មាន​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​ជាតិ​ជា​ដើម។ យើង​ខ្ញុំ​បាន​បែង​ចែក​ជា​កញ្ចប់ៗ​ឧបត្ថម្ភ​ ដើម្បី​ផ្សព្វ​ផ្សាយ​អនុវត្ត​តាម​រយៈ​នោះ​ ជន​រួម​ជាតិ​នឹង​បាន​ទទួល​ផល​ប្រ​យោជន៍​ជាក់​ស្តែង​និង​ប្រ​សិទ្ធ​ភាព​បំ​ផុត”។

លោក​សើុង​ផល​យ័ញ​ ជន​ជាតិ​ខ្មែរ​ អា​យុ​៧២​ឆ្នាំ​ ឱ្យ​ដឹង៖ “ខ្ញុំ​ចេះ​លេង​ភ្លេង​ពិណ​ពាទ្យ​តាំង​ពី​អា​យុ​១០ឆ្នាំ​ ភ្លេង​ពិណ​ពាទ្យ​ក្លាយ​ជា​ចំ​ណី​អា​រម្មណ៍​មិន​អាច​ខ្វះ​ពេល​មាន​បុណ្យ​ទាន​នៅ​តាម​ភូមិ​ស្រុក​របស់​ជន​ជាតិ​ខ្មែរ។ ពេល​ភ្លេង​ពិណ​ពាទ្យ​ប្រ​គំ​ឡើង​ មិន​ថា​ក្មេង​ចាស់​ ប្រុស​ស្រី តែង​មាន​អា​រម្មណ៍​ថា ពិធី​បុណ្យ​មាន​ភាព​រម្យ​ទុំ​ អ៊ឹក​ធឹក”។

លោក​ស្រី​ហូធូ​អាញ់ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជាជន​ខេត្ត​ហូវ​យ៉ាង​ បញ្ជាក់៖ ជន​រួម​ជាតិ​ភាគ​តិច​លើ​ភូមិ​សាស្ត្រ​ខេត្ត​ តែង​មាន​ស្មា​រតី​ភ្ញាក់​រឭក​ខ្ពស់​ក្នុង​ការ​រក្សា​និង​ពង្រីក​ប្រ​ពៃ​ណី​វប្ប​ធម៌​ជន​ជាតិ។ នេះ​គឺ​ជា​ចំ​ណុច​ងាយ​ស្រួល​មួយ​ ដើម្បី​ភូមិ​ភាគ​បន្ត​អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​កម្ម​វិធី​ទិស​ដៅ​ជាតិ​១៧១៩ នា​ពេល​ខាង​មុខ។

មិន​ត្រឹម​តែ​ផ្សព្វ​ផ្សាយ​អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​គោល​នយោ​បាយ​ជន​ជាតិ​ ក្នុង​ការ​អភិ​រក្ស​និង​ពង្រីក​តម្លៃ​វប្ប​ធម៌​ប្រ​ពៃ​ណី​ប៉ុណ្ណោះ​ទេ ខេត្ត​ហូវ​យ៉ាង​នៅ​ទាំង​គួប​ផ្សំ​បង្កើត​មុខ​របរ​រក​ស៊ី​ដល់​ជន​រួម​ជាតិ​ភាគ​តិច តាម​រយៈ​គម្រោង​អភិរក្ស​ ផ្សារ​ភ្ជាប់​នឹង​ការ​អភិវឌ្ឍ​ទេស​ចរណ៍​ សេ​វា​កម្ម​​បម្រើ​ភ្ញៀវ​ទេស​ចរ កែ​ល​ម្អប្រ​ភព​ចំ​ណូល​ជូន​ជន​រួម​ជាតិ​ទៀត​ផង៕   

                យោង​៖ កាសែត​មហា​សាម​គ្គី-មុនី

ចែករំលែកអត្ថបទ