រយៈពេលកន្លង ផ្នែកអប់រំខេត្តកាម៉ាវ បានសហការជាមួយកងកម្លាំងនគរបាលខេត្តផ្សព្វផ្សាយពីវិធានការជាច្រើន ដើម្បីបង្ការទប់ស្កាត់អំពើហិង្សាក្នុងសាលារៀននិងហានិភ័យនៃការបៀតបៀនកុមារលើបណ្តាញសង្គម។ កម្មវិធីផ្សព្វផ្សាយ ហ្វឹកហ្វឺនបំណិនអប់រំច្បាប់ បានចាត់តាំងឡើងនៅតាមសាលារៀននានា រួមចំណែកលើកកម្ពស់ការយល់ដឹងនិងការពារសុវត្ថិភាពដល់សិស្ស និស្សិតនៅលើភូមិឋាន។
.jpg)
នគរបាលខេត្តកាម៉ាវ ផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ក្នុងសាលារៀន។
បច្ចុប្បន្ន ខេត្តកាម៉ាវ មានគ្រឹះស្ថានអប់រំ ៧៧៧កន្លែង ដោយមានសិស្ស និស្សិត ៤០០.០០០០ នាក់។ ដើម្បីធានាសន្តិសុខសណ្តាប់ធ្នាប់នៅតាមសាលារៀន នគរបាលខេត្តកាម៉ាវ បានផ្សព្វផ្សាយមានប្រសិទ្ធភាពនូវលក្ខន្តិកៈសហការជាមួយផ្នែកអប់រំបង្កើនការផ្សព្វផ្សាយអប់រំច្បាប់ពីអំពើហិង្សាក្នុងសាលារៀន បង្ការប្រឆាំងគ្រឿងញៀន សន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍។ល។ ព្រមទាំងបំពាក់បំណិនកំណត់សម្គាល់ហានិភ័យ ទប់ទល់ស្ថានភាពអាក្រក់សម្រាប់គ្រូបង្រៀន និងសិស្ស។ លោកគ្រូ យឺក្វឹកវៀត ចាងហ្វាងសាលាចំណេះទូទៅជនជាតិអន្តេវាសិកខេត្តកាម៉ាវ ឱ្យដឹង៖ “សាលាមានសិស្សជិត ៦០០នាក់ ភាគច្រើនគឺសិស្សជនជាតិខ្មែរស្នាក់នៅអន្តេវាសិកដ្ឋាន ដូច្នេះ ការងារធានាសន្តិសុខសណ្តាប់ធ្នាប់ បំផុត គឺអំពើហិង្សាក្នុងសាលារៀន តែងបានយកចិត្តទុកដាក់។ ក្រៅពីការបង្កើតលក្ខន្តិកៈ និងការងារគ្រប់គ្រងហ្មត់ចត់ សាលានៅទាំងសហការជាមួយនគរបាលឃុំហ្វាប៊ិញ ជំរុញការផ្សព្វផ្សាយច្បាប់ដល់គ្រូបង្រៀននិងសិស្ស តាមរយៈនោះ ជួយឱ្យគ្រូនិងសិស្សមានបំណិនបន្ថែមដោះស្រាយស្ថានការណ៍ផ្លូវច្បាប់ ចេះដឹងពីរបៀបការពារខ្លួន។ ជាច្រើនឆ្នាំមកនេះ ទន្ទឹមនឹងការផ្សព្វផ្សាយ សាលាក៏បានបង្កើតលក្ខន្តិកៈនិងគ្រប់គ្រងយ៉ាងហ្មត់ចត់ ដូច្នេះ បរិស្ថានសិក្សាតែងបានធានា គ្មានករណីល្មើសច្បាប់អំពើហិង្សាក្នុងសាលារៀន ឬគ្រឿងញៀនឡើយ ។ល។ ជួយឱ្យសិស្សស្ងប់អារម្មណ៍ក្នុងការសិក្សាបានល្អ”។
ទន្ទឹមនឹងនោះ ការិយាល័យផ្នែកសន្តិសុខបណ្តាញនិងការិយាល័យផ្នែកបង្ការប្រឆាំងបទល្មើសបច្ចេកវិទ្យាខ្ពស់ នគរបាលខេត្តកាម៉ាវ បានសហការជាមួយសាលាវិទ្យាល័យលើភូមិឋានចាត់តាំងការផ្សព្វផ្សាយដល់សិស្សនិងគ្រូបង្រៀនអំពីបំណិនកំណត់សម្គាល់ការបោកប្រាស់ ការគំរាមគំហែងលើបណ្តាញសង្គម និងហានិភ័យ “ការចាប់ជំរិតតាមអនឡាញ”; ព្រមទាំងណែនាំពីវិធានការបង្ការបញ្ចៀស លើកកម្ពស់សមត្ថភាពការពារខ្លួន លើបញ្តាញសង្គម។
វរសេនីយ៍ឯកបម្រុង ង្វៀងមិញដឿង អនុប្រធានការិយាល័យផ្នែកសន្តិសុខបណ្តាញនិងបង្ការ ប្រឆាំងបទល្មើសបច្ចេកវិទ្យាខ្ពស់នៃនគរបាលខេត្តកាម៉ាវ បានឱ្យដឹង៖ រយៈពេលកន្លង អានុភាពអមិត្តនិងឧក្រិដ្ឋជនបច្ចេកវិទ្យាខ្ពស់ បានបង្កើនសកម្មភាពកាន់តែស្មុគស្មាញ ដោយឆ្លៀតឱកាសប្រើប្រាស់បណ្តាញសង្គមដើម្បីបង្ខិតជិត ឆបោក គំរាមគំហែងនិងបៀតបៀនកុមារ។ ហេតុដូច្នេះ នគរបាលជំរុញការផ្សព្វផ្សាយអប់រំច្បាប់នៅតាមសាលារៀន ដើម្បីជួយសិស្សមានសមត្ថភាពក្នុងការកំណត់សម្គាល់ពីហានិភ័យ ម្ចាស់ការការពារខ្លួននិងមិត្តភក្តិ; ព្រមទាំងរាយការណ៍ទាន់ពេលដល់លោកគ្រូ អ្នកគ្រូ គ្រួសារនិងកងកម្លាំងនគរបាល ពេលប្រទះឃើញសញ្ញាល្មើសច្បាប់។ នគរបាលខេត្តនឹងបន្តការរួមដំណើរជាមួយផ្នែកអប់រំក្នុងការកសាងបរិស្ថានសិក្សាសុវត្ថិភាព វិជ្ជមាន ដោយមិនទុកឱ្យសិស្សណាម្នាក់ត្រូវប្រឈមនឹងហានិភ័យលើបណ្តាញសង្គមឡើយ៕
យ្វីអាញ-មុនី