ស្របឱកាសខួបអនុស្សាវរីយ៍ ៥១ ឆ្នាំ ទិវារំដោះភាគខាងត្បូង ឯកភាពទឹកដី (៣០/៤/១៩៧៥-៣០/៤/២០២៦) និង១៤០ឆ្នាំ ទិវាពលកម្មអន្តរជាតិ(០១/៥/១៨៨៦-០១/៥/២០២៦) ព្រឹកថ្ងៃទី២១ ខែមេសា នៅប៉ុស្តិ៍ការពារព្រំដែនវិញហាយ គណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុងកឹងធើ សហការជាមួយអាស្រមង៉ុកស៊ើង ទីក្រុងហូជីមិញ រួមជាមួយសប្បុរសជនចាត់តាំងកម្មវិធីជូនអំណោយដល់អ្នកងាយរងគ្រោះនិងគ្រួសារគោលនយោបាយលើភូមិឋានឃុំវិញហាយ ទីក្រុងកឹងធើ។

តំណាងថ្នាក់ដឹកនាំប៉ុស្តិ៍ការពារព្រំដែនវិញហាយនិងតំណាងអាស្រមង៉ុកស៊ើង ជូនអំណោយដល់ប្រជាជន។
នៅក្នុងកម្មវិធីនេះ គណៈចាត់តាំងបានជូនអំណោយ ២០០ចំណែក មួយចំណែកៗគិតជាទឹកប្រាក់ ៧០០.០០០ដុង រួមមាន៖ ប្រាក់ អង្ករ មីនិងរបស់របរប្រើប្រាស់ប្រចាំថ្ងៃ។ វរសេនីយ៍ត្រី សុខឌុង ស្នងការនយោបាយប៉ុស្តិ៍ការពារព្រំដែនវិញហាយ ឱ្យដឹង៖ អំណោយទាំងនេះ នាំមកភាពសប្បាយរីករាយដល់មាមីង។ នេះជាសកម្មភាពមានអត្ថន័យជាក់ស្តែង រួមចំណែកលើកទឹកចិត្ត ឧបត្ថម្ភសម្ភារៈដល់អ្នកពិការនិងគ្រួសារគោលនយោបាយ ជួយពួកគាត់ឈានឡើងក្នុងជីវភាព។ ទន្ទឹមនឹងនោះ ក៏ជាទង្វើជាក់ស្តែង បង្ហាញពីតួនាទី ភារកិច្ចរបស់កងកម្លាំងកងទ័ពការពារព្រំដែនក្នុងការងារសុខុមាលភាពសង្គម គិតគូរជីវភាពប្រជាជននៅតំបន់ព្រំដែនសមុទ្រ តាមរយៈនោះ រួមចំណែកពង្រឹងគោលជំហរទឹកចិត្តប្រជាជន កសាងខឿនការពារព្រំដែនទូទាំងប្រជាជនរឹងមាំ៕
យ្វីអាញ-មុនី