ក្រោយពេលរួមបញ្ចូល ឃុំតឹងថាញ ទីក្រុងកឹងធើ មានជំហានផ្លាស់ប្ដូរថ្មីយ៉ាងច្បាស់ក្នុងការគ្រប់គ្រងនិងដោះស្រាយបែបបទរដ្ឋបាល តាមរយៈការអនុវត្តប្រព័ន្ធព័ត៌មានទំនើប។ អាស្រ័យហេតុនោះ មាមីងមិនបាច់ធ្វើដំណើរចុះឡើងទៅកាន់មន្ទីរ ផ្នែកជំនាញនានា ឬរង់ចាំយូរដើម្បីពិនិត្យស្ថានភាពសំណុំឯកសារយូរដូចមុនទៀត។ ប្រជាជនអាចតាមដាន និងក្តាប់ព័ត៌មានយ៉ាងងាយស្រួល ដោយគ្រាន់តែចូលប្រើប្រាស់ច្រកទ្វារអេឡិចត្រូនិកសេវាកម្មជាតិ ស្កេនកូដ QR នៅតាមផ្ទាំងបិទ ឬទាក់ទងដោយផ្ទាល់នៅផ្នែកច្រកចេញចូលតែមួយប៉ុណ្ណោះ។

ប្រជាជនមកកាន់មជ្ឈមណ្ឌលបម្រើសេវាកម្មរដ្ឋឃុំតឹងថាញ ដើម្បីធ្វើបែបបទរដ្ឋបាល។
ដើម្បីលើកកម្ពស់គុណភាពបម្រើការងារ ឃុំតឹងថាញ តែងចាត់តាំងបើកវគ្គហ្វឹកហ្វឺនជារឿយៗជូនកងជួរកម្មាភិបាល អ្នករដ្ឋការ អំពីបំណិនប្រស្រ័យទាក់ទងការប្រើប្រាស់ផ្នែកទន់គ្រប់គ្រងសំណុំឯកសារ និងនីតិវិធីដោះស្រាយបែបបទរដ្ឋបាលតាមទិសដៅយកប្រជាជនជាស្នូល។ អង្គភាពនៅទាំងអនុវត្តទម្រង់ “៣មិន” គឺមិនយឺតយ៉ាវ មិនខ្ជះខ្ជាយ មិនត្រួតលើគ្នាដើម្បីធ្វើឱ្យប្រសើរឡើងនីតិវិធីដោះស្រាយបែបបទ និងបន្ថយពេលវេលារង់ចាំរបស់ប្រជាជន។
ទន្ទឹមនឹងនោះ ភូមិភាគបានជំរុញការឃោសនា និងជំនួយប្រជាជនខិតជិតសេវាកម្មតាមប្រព័ន្ធអ៊ីនធឺណិត ពិសេសគឺក្រុមបុគ្គលវ័យចំណាស់ ប្រជាជននៅតំបន់ជនបទនិងជនជាតិភាគតិច។ ចំណុចជំនួយបំណិនឌីជីថលជាច្រើន ត្រូវបានបង្កើតឡើងនៅតាមមជ្ឈមណ្ឌលសហគមន៍ ជួយប្រជាជនប្រើប្រាស់ទូរស័ព្ទឆ្លាតវៃ ស្កេនកូដ QR និងដាក់ពាក្យតាមប្រព័ន្ធអ៊ីនធឺណិតដោយមិនចាំបាច់ទៅដល់ស្ថាប័នរដ្ឋបាលផ្ទាល់ឡើយ។
លោកលីសឿន នៅភូមិកកោ ឃុំតឹងថាញ កំពុងធ្វើបែបបទកែសម្រួលព័ត៌មានលើប័ណ្ណកម្មសិទ្ធិដីធ្លីនៅមជ្ឈមណ្ឌល ឱ្យដឹង៖ “ខ្ញុំបានកម្មាភិបាលនិងសមាជិកសម្ព័ន្ធយុវជនណែនាំយ៉ាងអស់ពីចិត្ត របៀបចុច ចាប់លេខរៀង និងអនុវត្តតាមជំហាននានាដើម្បីដាក់ពាក្យតាមប្រព័ន្ធអ៊ីនធឺណិត”។ អ្នកមីង ត្រឹងធីមីង៉ នៅភូមិញី ឃុំតឹងថាញ មកមជ្ឈមណ្ឌលធ្វើបែបបទកែសម្រួលព័ត៌មានប័ណ្ណកម្មសិទ្ធិដីធ្លី ឱ្យដឹង៖ “កម្មាភិបាល អ្នករដ្ឋការ ទទួលរាក់ទាក់ ពន្យល់និងណែនាំយ៉ាងជាក់លាក់។ តាមខ្ញុំឃើញប្រជាជនភាគច្រើនដែលមកធ្វើបែបបទរដ្ឋបាល សុទ្ធតែពេញចិត្តចំពោះរបៀបទទួលប្រជាជននិងដោះស្រាយការងាររបស់កងជួរកម្មាភិបាលនៅទីនេះ”។
លោក ត្រឹងកុងហៀង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ និងជានាយកមជ្ឈមណ្ឌលសេវាកម្មរដ្ឋ ឃុំតឹងថាញ ឱ្យដឹង៖ “មជ្ឈមណ្ឌល មានកម្មាភិបាល អ្នករដ្ឋការ ០៩ នាក់ តែងធ្វើការដោយស្មារតីបង្ហើយការងារប៉ុន្តែមិនអស់ពេលវេលា ។ មជ្ឈមណ្ឌលបានចាត់តាំងនៅផ្នែកច្រក ចេញចូលតែមួយនៃឃុំតឹងហឹងចាស់ បន្ទប់ធំទូលាយ និងបំពាក់ឧបករណ៍ធ្វើការគ្រប់គ្រាន់។ មជ្ឈមណ្ឌលទទួលសំណុំឯកសារបានជាង ១.០០០ ច្បាប់ក្នុងមួយខែ ហើយបានដោះស្រាយ និងប្រគល់លទ្ធផលត្រឹមត្រូវតាមកាលកំណត់និងមុនកាលកំណត់”។
តាមរយៈការខិតខំប្រឹងប្រែងខាងលើឃុំតឹងថាញ បន្តបញ្ជាក់ពីតួនាទីជាភូមិភាគឈានមុខក្នុងការកែទម្រង់រដ្ឋបាល ឆ្ពោះទៅរកការបម្រើតម្រូវការរបស់ប្រជាជននិងអាជីវកម្មកាន់តែល្អប្រសើរ៕
ដាលីន - ថាច់ធី