តាមទំនៀមទម្លាប់របស់ជនរួមជាតិខ្មែរណាមបូ កូនប្រុសពេលធំឡើងត្រូវបានម្ដាយឪពុកនាំចូលវត្តសាងផ្នួសដើម្បីបានសិក្សាធម៌វិន័យ អក្សរសាស្រ្ត តបស្នងសងគុណឪពុកម្ដាយ និងហាត់ពត់លត់ដំដើម្បីក្លាយជាអ្នកមានចំណេះដឹងសីលធម៌ល្អ។
រៀងរាល់ឆ្នាំ មន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្តបាកលីវ តែងចាត់តាំងមហោស្រព សមោសរសិល្បៈ ដើម្បីក្រុមសិល្បៈនៅចំណុះជើងវត្តនីមួយៗចូលរួម។ ផ្ដើមពីនោះ កូនចៅជនរួមជាតិខ្មែរនៅចំណុះជើងវត្តនីមួយៗកាន់តែសកម្មក្នុងការថែរក្សាវប្បធម៌ជនជាតិ។
យោងតាមសមាគមសម្ព័ន្ធនារីស្រុកថើយឡាយ ក្រុងកឹងធើ សមាគមស្រុកបានរៀបចំពិធីប្រឡងធ្វើនំប្រពៃណី ដើម្បីបងប្អូននារីមានឱកាសស្វែងយល់ និងចែករំលែកបទពិសោធន៍ពីរបៀបធ្វើនំប្រពៃណីរបស់ជនរួមជាតិខ្មែរ។
សាលាជនជាតិអន្តេវាសិកនានានៅលើភូមិសាស្រ្តខេត្តសុកត្រាំង បានរៀបចំនូវសកម្មភាពវប្បធម៌ សិល្បៈ ជួយឱ្យសិស្សានុសិស្សជនជាតិខ្មែរយល់ច្បាស់ពីវប្បធម៌ប្រពៃណីនិងរួមកម្លាំងអភិរក្ស។
នំប្រពៃណីណាមបូ មានភាពទាក់ទាញយ៉ាងពិសេស ហើយត្រូវបានអភិរក្សជាច្រើនជំនាន់មកហើយ។ គ្រប់ប្រភេទនំជនបទមានឈ្មោះសាមញ្ញៗ ដូចជា៖ នំវល្លិ៍ផោម នំអាកោ នំលំអងចេកជាដើម ដោយដាក់បន្ថែមទឹកខ្ទិះដូង មានរសជាតិផ្អែមដោយមនោសញ្ចេតនាទឹកដី ស្រុកកំណើត។
ក្រុងកឹងធើ ទើបរៀបចំទិវាសៀវភៅលើកទី IV ឆ្នាំ ២០២៣ និងតាំងពិព័រណ៍សៀវភៅក្រោម បធានបទ “ កឹងធើជាមួយអត្តសញ្ញាណវប្បធម៌ព្រែកទន្លេតំបន់វាលរាបទន្លេគឺវឡុង”...។
ក្រុមសិល្បៈខ្មែរខេត្តកាម៉ាវ ខិតខំប្រឹងប្រែងដោយឥតឈប់ឈរ ដើម្បីរួមចំណែកអភិរក្សនិងពង្រីកតម្លៃវប្បធម៌ប្រពៃណីរបស់ជនរួមជាតិខ្មែរណាមបូ។
ជនរួមជាតិភាគតិចនៅវាលរាបទន្លេគឺវឡុង មានជាង ១,៤ លាននាក់។ ក្នុងនោះ ជនរួមជាតិខ្មែរមានជាង ១,២លាននាក់ ហើយភាគច្រើនជាអ្នកកាន់ព្រះពុទ្ធសាសនា។ ក្នុងស្មារតីរបស់ជនរួមជាតិខ្មែរ គឺវត្តអារាម ព្រះសង្ឃ និងទ្រឹស្ដីព្រះពុទ្ធសាសនា ជាហេតុផលសម្រាប់ជីវិត ជាសច្ចធម៌ និងមនោគតិដ៏ពិសិដ្ឋ។
មកកាន់ភូមិទ្រព្រះបាទ ឃុំតឹងហ៊ីប ស្រុកថ្កូវ ខេត្តត្រាវិញ សួររកផ្ទះសិប្បករថាច់កេន តាមអ្នកណាក៏ស្គាល់ដែរ។ ដ្បិតអីកេរ្តិ៍ឈ្មោះបងកេន ល្បីសុសសាយនៅតំបន់តឹងហ៊ីប ជាមួយនឹងទេពកោសល្យខាងចម្រៀងចាប៉ីដងវែង។ អាចនិយាយបានថា បងគឺអ្នកស្នងបន្តសិល្បៈប្រពៃណីរបស់ជនជាតិខ្មែរ រួមចំណែកថែរក្សានិងពង្រីកបេតិកភណ្ឌវប្បធម៌អរូបីជាតិ។
យោងតាមសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិក្រុងកឹងធើ ក្រុងបានយកចិត្តទុកដាក់ជំនួយដល់ការជួសជុលផ្នែកសំណង់មួយចំនួននៅតាមវត្តពុទ្ធសាសនាខ្មែរ ដើម្បីបង្កលក្ខណសម្បត្តិឱ្យពុទ្ធបរិស័ទ មកធ្វើបុណ្យទានបានងាយស្រួល។
សិល្បៈល្ខោនយីកេរបស់ជនជាតិខ្មែរនៅឃុំអូរឡឹម ស្រុកទ្រីតូង ខេត្តអាងយ៉ាង បានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ កាលពីចុងខែកុម្ភៈ ឆ្នាំ ២០២៣។
វត្តសំរោងឯក គឺជាវត្តបុរាណមួយដែលមានទីតាំងនៅភូមិសំរោង សង្កាត់ ៨ ក្រុងត្រាវិញ ខេត្តត្រាវិញ។ វត្តបានកសាងឡើងក្នុងគ្រិស្ដសករាជ ៦៤២ មានផ្ទៃដីប្រមាណ ៤ ហិកតា និងឆ្លងកាត់ព្រះចៅអធិការវត្ត ៤៥ ជំនាន់។