17/04/2023 - 16:20

ព្រួត​ដៃ​អភិរក្ស​វប្ប​ធម៌​

យោង​តាម​សមា​គម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ក្រុង​កឹង​ធើ ក្រុង​បាន​យក​ចិត្ត​ទុក​ដាក់​ជំ​នួយ​ដល់​ការ​ជួស​ជុល​ផ្នែក​សំ​ណង់​មួយ​ចំ​នួន​នៅ​តាម​វត្ត​ពុទ្ធ​សាសនា​ខ្មែរ​ ដើម្បី​បង្ក​លក្ខណ​សម្បត្តិ​ឱ្យ​ពុទ្ធ​បរិ​ស័ទ មក​ធ្វើ​បុណ្យ​ទាន​បាន​ងាយ​ស្រួល។

រាល់​សកម្ម​ភាព​និង​ការ​រួម​ចំ​ណែក​យ៉ាង​សកម្ម​របស់​សមា​គមព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ក្រុង​កឹង​ធើ តែង​បាន​ភូមិ​ភាគ​ គណៈ​ ផ្នែក​ទទួល​ស្គាល់​និង​វាយ​តម្លៃ​ខ្ពស់។

សព្វ​ថ្ងៃ​ ក្រុង​កឹង​ធើ​មាន​វត្ត​ពុទ្ធ​សាសនា​ខ្មែរ​ចំ​នួន​ ១២ និង​វិទ្យា​ស្ថាន​មួយ។ វត្ត​ឋិត​នៅ​តាម​ខ័ណ្ឌ​ ស្រុក​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ។ ខ័ណ្ឌ​និញ​កេវ​ មាន​វត្ត​ពិទូ​ឃោស​រង្សី​និង​វត្ត​មុនីរង្សី។ ខណ្ឌ​អូរ​ម៉ូង មាន​វត្ត​ពោធិ​សំ​រោង​, វត្ត​សង្វរ​ពោធិ​ញ្ញាណ និង​វិទ្យា​ស្ថាន​ពុទ្ធ​សាសនា​ខ្មែរ។ ស្រុក​ថើយ​ឡាយ​ មាន​វត្ត​នារី​វណ្ណ​, វត្ត​សិរី​វង្សា, វត្ត​អម្ពរ​វ័ន, វត្ត​ព្រហ្ម​មុនីវង្សា និង​វត្ត​ភេស​ជ្ជវ័ន។ ស្រុក​កើ-ដ មាន​វត្ត​មុនី​ឧត្តម​រង្សីនិង​វត្ត​សេតុត្តរ។ ស្រុក​វិញ​ថាញ មាន​វត្ត​សាម​គ្គី​មុនី​មាស​ នៅ​ភូមិ​វិញ​ញឹង ឃុំ​វិញ​ប៊ិញ។

តាម​ថេរ​ដី​កា ព្រះ​ឧបជ្ឈាយ៍​ម៉ាយ​សែ ប្រ​ធាន​សមា​គម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ក្រុង​កឹង​ធើ វត្ត​ពុទ្ធ​សាសនា​ខ្មែរ​លើភូមិ​សាស្រ្ត​ត្រូវ​បាន​រដ្ឋ​ឧបត្ថម្ភ​ និង​ពុទ្ធ​បរិ​ស័ទ​រួម​វិភាគ​ទាន​ទឹក​ប្រាក់​ ដើម្បី​ជួស​ជុលបង្កើន​កម្រិត​យ៉ាង​សម​រម្យ បាន​ជា​មាន​ភាព​ងាយ​ស្រួល​ដល់​ពុទ្ធ​បរិ​ស័ទ​មក​វត្ត​ ធ្វើ​បុណ្យ​សុន្ទរ៍​ទាន​ និង​សកម្ម​ភាព​សាសនា​ទៅ​តាម​ប្រពៃ​ណី​ទំ​នៀម​ទម្លាប់​អ្នក​កាន់​ព្រះ​ពុទ្ធ​សាសនា។ អា​ស្រ័យ​មាន​មូល​ដ្ឋាន​សម្ភារៈ​សម​រម្យ ទើប​វត្ត​នានា​បាន​សហ​ការ​ជា​មួយ​នឹង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ និង​គណៈ​ ផ្នែក​ ដើម្បី​រួម​គិត​គូរ​ដល់​ការ​ងារ​សុខុ​មាល​ភាព​សង្គម​ សកម្ម​ភាព​សប្បុ​រស​ធម៌​ អភិវឌ្ឍ​ការ​អប់រំ​និង​អភិរក្ស​វប្ប​ធម៌​ប្រពៃ​ណី។

សកម្ម​ភាព​កីឡា​អា​ស្រ័យ​ស​មាគម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ក្រុង​កឹង​ធើ សហ​ការ​ពិគ្រោះ​យោ​បល់​រៀប​ចំ​ឡើង​នៅ​វិទ្យា​ស្ថាន​ពុទ្ធ​សាសនា​ខ្មែរ​។

តាម​ស្ថិតិ​របស់​សមា​គម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ក្រុង​កឹង​ធើ រយៈ​ពេល​កន្លង​ សមា​គម​បាន​សហ​ការ​ជា​មួយ​នឹង​មន្ទីរ​វប្ប​ធម៌​ កីឡា និង​ទេស​ចរណ៍​ គណៈ​ជន​ជាតិ​និង​អង្គ​ភាព​ពាក់​ព័ន្ធ​ រៀប​ចំ​សម្ដែង​សិល្បៈ​មហា​ជន​នៅ​វិទ្យា​ស្ថាន​ពុទ្ធ​សាសនា​ខ្មែរ​និង​ទីវត្ត​អា​រាម​នានា។ ព្រម​ជា​មួយ​នោះ​ បន្ត​រក្សា​ការ​បើក​បង្រៀន​ថ្នាក់​ពុទ្ធិក​សិក្សា​បាលី-ខ្មែរ​ បើក​បង្រៀន​អក្សរ​ខ្មែរ​ នាឱកាស​វិស្សម​កាល​ជូន​កូន​ចៅ​ពុទ្ធ​បរិស័ទ​ខ្មែរ។ លោក​ចៅ​ណាម​ នៅ​ភូមិ​ថើយ​ហ្វា B ទី​ប្រ​ជុំ​ជន​កើ-ដ ឱ្យដឹង៖ “ជំ​នាន់​ខ្ញុំ​មិន​បាន​រៀន​សូត្រ ម្ល៉ោះ​ហើយ​ចេះ​ត្រឹម​តែ​ភា​សា​និយាយ​ ប៉ុន្តែ​មិន​ចេះ​អាន​និង​មិន​ចេះ​សរ​សេរ។ ហេតុ​នោះ​ ពេល​រដ្ឋ​អំ​ណាច​រៀប​ចំ​បង្រៀន​អក្សរ​ខ្មែរ​នៅ​តាម​សាលា​រៀន​ ហើយ​ព្រះ​សង្ឃ​បើក​បង្រៀន​អក្សរ​ខ្មែរ​នាឱកាស​វិស្សម​កាល​នៅ​តាម​វត្ត​អា​រាម​ជូន​កូន​ចៅ​ជន​រួម​ជាតិ​ខ្មែរ​ ខ្ញុំ​ត្រេក​អរ​ណាស់”។

តាម​ប្រសាសន៍ ​លោក​គ្រូហ្វិញ​វ៉ាន់​វ៉ាត់ ប្រធាន​ការិយា​ល័យ​អប់រំ​និង​បណ្ដុះ​បណ្ដាល​ស្រុក​កើ-ដ ដើម្បី​បង្ហាត់​បង្រៀន​អក្សរខ្មែរ​មាន​ប្រសិទ្ធ​ភាព​នោះ​ ផ្នែក​អប់រំ​ក្រុង​នៅ​ទាំង​ជ្រើស​រើស​គ្រូ​បង្រៀន​ដែល​មាន​ចំ​ណេះ​ដឹង​ខាង​អក្សរ​សាស្រ្ត​ខ្មែរ​ដើម្បី​ទទួល​បន្ទុក​បង្រៀន​នៅ​តាម​សាលា​ចំ​ណេះ​ទូទៅ។ ក្រៅ​ពី​នោះ​ នៅ​តាម​ភូមិ​សាស្រ្ត​ដែល​មាន​កុមារ​ជន​ជាតិ​ខ្មែរ​ច្រើន​ សា​លា​នៅ​ទាំង​រៀប​ចំ​បង្រៀន​កម្ម​វិធី​បង្កើន​ភាសា​វៀត​ដល់​ក្មួយៗ។ អ្នក​គ្រូ​ដាវ​ធីធើ គ្រូបង្រៀន​អក្សរ​ខ្មែរ​ នៅ​សាលា​បឋម​សិក្សា​ទីប្រ​ជុំ​កើ-ដ ឱ្យ​ដឹង៖ “អា​ស្រ័យ​មាន​កម្ម​វិធី​បង្កើន​ភា​សា​វៀត​ ទើប​សិស្សា​នុសិស្ស​ជន​ជាតិ​ខ្មែរ​ឆាប់​យល់​មេ​រៀន​ គ្រូ​បង្រៀន​ក៏​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​បង្រៀន​ដែរ”៕

                                 ហា​ថាញ - ថាច់​ធី

ចែករំលែកអត្ថបទ