វត្តសំរោងឯក គឺជាវត្តបុរាណមួយដែលមានទីតាំងនៅភូមិសំរោង សង្កាត់ ៨ ក្រុងត្រាវិញ ខេត្តត្រាវិញ។ វត្តបានកសាងឡើងក្នុងគ្រិស្ដសករាជ ៦៤២ មានផ្ទៃដីប្រមាណ ៤ ហិកតា និងឆ្លងកាត់ព្រះចៅអធិការវត្ត ៤៥ ជំនាន់។ វត្តសំរោងឯក មិនត្រឹមតែជាកន្លែងគោរពប្រតិបត្តិសាសនា និងអប់រំសីលធម៌ដល់យុវជនខ្មែរប៉ុណ្ណោះទេ ថែមទាំងជាកន្លែងអភិរក្សប្រពៃណីវប្បធម៌របស់ជនរួមជាតិខ្មែរទៀតផង។
ព្រះវិហារថ្មីសាងសង់ពីគ្រឿងឈើយ៉ាងល្អប្រណីត។
ខ្លោងទ្វារវត្តសំរោងឯក សម្លឹងពីផ្លូវជាតិលេខ៥៣។
ព្រះបដិមាទ្រង់ប្រសូតិ។
ជាវត្តដ៏ចំណាស់មួយ ម៉្លោះហើយវត្តសំរោងឯកមានសំណង់ស្ថាបត្យកម្មដ៏ប្រណីត ដិតដាមដោយលក្ខណៈវប្បធម៌ខ្មែរបុរាណ។ វត្តមានទេសភាពធម្មជាតិដ៏ស្រស់ស្អាត គ្របដណ្ដាប់ដោយម្លប់ឈើត្រឈឹងត្រឈៃ... ពេលឈានចូលផុតខ្លោងទ្វារវត្ត ភ្ញៀវទេសចរនឹងចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះព្រះវិហារថ្មី ដែលទើបនឹងសាងសង់ពីគ្រឿងឈើយ៉ាងល្អប្រណីត និងត្រៀមរៀបចំពិធីបុណ្យសម្ពោធនិងបញ្ចុះខណ្ឌសីមានៅថ្ងៃទី ២៤-២៦ ខែមីនា ឆ្នាំ ២០២៣ ខាងមុខនេះ៕
កម្រងរូបនិងអត្ថបទ៖ ទីទុយ