01/05/2023 - 06:32

រួម​ចំ​ណែក​អភិរក្ស​តម្លៃ​វប្ប​ធម៌​ប្រ​ពៃ​ណី

ក្រុម​សិល្បៈ​ខ្មែរ​ខេត្ត​កា​ម៉ាវ​ ខិត​ខំ​ប្រឹង​ប្រែង​ដោយ​ឥត​ឈប់ឈរ​ ដើម្បី​រួម​ចំ​ណែក​អភិរក្ស​និង​ពង្រីក​តម្លៃ​វប្ប​ធម៌​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ។

សិល្បករ-ការិនី​ក្រុម​សិល្បៈ​ខ្មែរ​ខេត្ត​កា​ម៉ាវ​ កំ​ពុង​ហាត់​សម​ឈុត​
ចម្រៀង​របាំ​ស្ងើច​សរ​សើរ​អ៊ំហូ។

លោក​ហូវ​ទ្រុង ប្រ​ធាន​ក្រុម​សិល្បៈ​ខ្មែរ​ខេត្ត​កា​ម៉ាវ​ ឱ្យ​ដឹង​៖ រយៈ​ពេល​កន្លង​ ក្រុម​បាន​ជំ​នួយ​និង​ចូល​រួម​ជា​មួយ​នឹង​ផ្នែក​វប្ប​ធម៌​ខេត្ត​កសាង ​និង​ឈាន​ដល់​ការ​ទទួល​ស្គាល់​វង់​ភ្លេងស្គរ​ធំ​របស់​ជន​ជាតិ​ខ្មែរ​នៅ​ស្រុក​ថើយ​ប៊ិញ​ ខេត្ត​កា​ម៉ាវ​ ក្លាយ​ជា​បេតិក​ភណ្ឌ​អរូបី​ថ្នាក់​ជាតិ។ ក្រុម​បាន​ចង​ក្រង​ក្បាច់របាំ ដូច​៖ របាំ​ដាក់​បង្គង​ឃ្មុំ​របាំ​បា​ខៀរ ស្ទូង​ស្រូវ វេច​នំ នេ​សាទ​ត្រី...។ល។ ពិសេស​ ក្រុម​ក៏​បាន​ស្រាវ​ជ្រាវ​ចង​ក្រង​ឈុត​សម្តែង​ខ្លី​ៗ​ដើម្បី​ឃោស​នា លើក​កម្ពស់​ស្មារតី​របស់​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ និង​ធ្វើ​តាម​មាគ៌ា គោល​ការណ៍​របស់​បក្ស​ គោល​នយោ​បាយ​ ច្បាប់​របស់​រដ្ឋ។ រាល់​ឈុត​សម្ដែង​ទាំង​នេះ​មាន​ការ​រួម​បញ្ចូល​ចម្រុះ​គ្នា​រវាង​បទ​ភ្លេង ក្បាច់​រាំ​ប្រ​ពៃ​ណី​ជា​មួយ​នឹង​បទ​ភ្លេង ក្បាច់​រាំ​សម័យ​ទំ​នើប​ ដោយ​មាន​ភាព​ទាក់​ទាញ​យ៉ាង​ខ្លាំង។ “បធាន​បទ​នៃ​ឈុត​សម្តែង​ដែល​យើង​ខ្ញុំ​ជ្រើស​រើស​ហាត់​សម​មាន​ភាព​ជិត​ដិត​នឹង​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ​របស់​ជន​រួម​ជាតិ​ខ្មែរ​ ដូច្នេះ​ តែង​បាន​ជន​រួម​ជាតិ​ខ្មែរ​គាំ​ទ្រ​យ៉ាង​អស់​ពី​ចិត្ត​ពេល​សម្ដែង​ម្ដង​ៗ។ ជា​ពិ​សេស​ ឈុត​សម្តែង​ជា​ច្រើន​នៅ​ទាំង​ទទួល​បាន​រង្វាន់​ខ្ពស់​នៅ​ក្នុង​ពិធី​ប្រ​ឡង​ទិវា​វប្ប​ធម៌​និង​សមោសរ​សិល្បៈ​មហា​ជន។ល។” - លោក​ហូវ​ទ្រុង បាន​ចែក​រំ​លែកដូច្នេះ។

សមា​ជិក​ក្រុម​សិល្បៈ​ខ្មែរ​ខេត្ត​កា​ម៉ាវ​ បង្រៀន​សិស្ស​សា​លា​ពី​ក្បាច់​រាំ​មូល​ដ្ឋាន​
របស់​ជន​ជាតិ​ខ្មែរ។

ក្រុម​សិល្បៈ​ខ្មែរ​ខេត្ត​កា​ម៉ាវ​ បាន​បង្កើត​នៅ​ឆ្នាំ​ ២០០៥ ដោយ​យក​ឈ្មោះ​ថា ក្រុម​ឃោស​នា​ការ​សិល្បៈ។ ឆ្នាំ​ ២០១៦ ក្រុម​ឃោសនា​ការ​សិល្បៈ​បាន​បង្កើន​កម្រិត​ទៅ​ជា​ក្រុម​សិល្បៈ​ខ្មែរ​ខេត្ត​កា​ម៉ាវ។ ទោះ​បី​នៅ​ជួប​ការ​លំ​បាក​ជា​ច្រើន​ក៏​ដោយ​ ប៉ុន្តែ​ជា​មួយ​នឹង​ចំ​ណង់​ចំ​ណូល​ចិត្ត​ និង​ការ​ស្រ​ឡាញ់​អា​ជីព សមូហ​ភាព​ក្រុម​សិល្បៈ​ខ្មែរ​ខេត្ត​កា​ម៉ាវ​ សព្វ​ថ្ងៃ​នេះ​មាន​ជំហរ​រឹង​មាំ​ក្នុង​ចិត្ត​មហា​ជន​។ “បច្ចុប្បន្ន​ យើង​ខ្ញុំ​មាន​កាល​បរិច្ឆេទ​សម្ដែង​ជា​ប្រ​ចាំ ដោយ​ចេញ​ទៅ​សម្ដែង​នៅ​តំ​បន់​ឆ្ងាយ​ដាច់​ស្រ​យាល តំ​បន់​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ បំ​ផុត​គឺ​នៅ​ឱកាស​ថ្ងៃ​បុណ្យ​ទាន​របស់​ជន​រួម​ជាតិ​ខ្មែរ​ ដូច​ជា៖ បុណ្យ​ចូល​ឆ្នាំ​ថ្មី​ បុណ្យសែន​ដូន​តា អក​អំ​បុក​សំ​ពះ​ព្រះ​ខែ​។ល។ ទន្ទឹម​នឹង​នោះ​ យើង​ខ្ញុំ​ក៏​បាន​ចូល​រួម​សម្តែង​ដោះ​ដូរ​ជា​មួយ​ខេត្ត​នានា​ ដូច​ជា៖ ត្រា​វិញ​ សុក​ត្រាំង បាក​លីវ គៀង​យ៉ាង​ជា​ដើម។ ក្រៅ​ពី​នេះ​ ក្រុម​ក៏​ជា​កម្លាំង​ស្នូល​ក្នុង​ការ​សម្ដែង​ដោះ​ដូរ​បម្រើ​ភ្ញៀវ​ពី​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​មក​ទស្សនា​កម្សាន្ត​ និង​ធ្វើ​ការ​នៅ​ខេត្ត​កា​ម៉ាវ​”-លោក​ហូវ​ទ្រុង បាន​ចែក​រំ​លែកដូច្នេះ​។

មិន​ត្រឹម​តែ​នាំ​មក​នូវ​ក្បាច់​រាំ បទ​ចម្រៀង រយៈ​ពេល​កន្លង​ក្រុម​សិល្បៈ​ខ្មែរ​ខេត្ត​កា​ម៉ាវ​ ក៏​មាន​សកម្ម​ភាព​ជា​ច្រើន​ចូល​រួម​គម្រោង​ “អភិរក្ស​ ពង្រីក​តម្លៃ​សម្លៀក​បំ​ពាក់​ប្រពៃ​ណីរបស់​ជន​ជាតិ​ភាគ​តិច​វៀត​ណាម​ក្នុង​ដំ​ណាក់​កាល​បច្ចុប្បន្ន​”។ តាម​រយៈ​នោះ​ ឆ្នាំ​ ២០២២ ក្រុម​សហ​ការ​ជា​មួយ​នឹង​អង្គ​ភាព​ពាក់​ព័ន្ធ​នានា​រៀប​ចំ​ការ​ណែនាំ​ដល់​សិស្ស​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ហូវ​ញែម​ (ឃុំ​តឹង​ឡុក​ ស្រុក​ថើយ​ប៊ិញ​) វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​យ័ញ​ធី​ទឺយ (ឃុំ​ខាញ់​ប៊ិញ​តៃ​ ស្រុក​ត្រឹង​វ៉ាន់​ថើយ) និង​ប្រ​ជា​ជន​ឃុំ​តឹង​ឡុក​ ឃុំ​ហោ​ធី​គៃ​ ស្រុក​ថើយ​ប៊ិញ​ បាន​ ៦៣ លើក​; វត្ត​មុនីវង្សា សង្កាត់​ ១ ក្រុង​កា​ម៉ាវ​ និង​នៅ​តាម​សាលា​ទាន​នានា​ក្នុង​ខេត្ត​ ពី​ការ​ស្លៀកពាក់​សម្លៀក​បំ​ពាក់​ប្រ​ពៃ​ណី សម្តែងបង្ហាញ​សម្លៀក​បំ​ពាក់​ប្រ​ពៃ​ណី​និង​បង្រៀន​ក្បាច់ រាំ​មូល​ដ្ឋាន​របស់​ជន​ជាតិ​ខ្មែរ។ សកម្ម​ភាព​ទាំង​នេះ​បាន​រួម​ចំ​ណែក​អភិរក្ស​និង​ពង្រីក​តម្លៃ​ដ៏​ល្អ​ប្រ​សើរ​របស់​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ៕

                                 ថាញ​ឡុង​-លេង​មី

ចែករំលែកអត្ថបទ