29/05/2023 - 11:02

មនោ​សញ្ចេតនា​ទឹក​ដី​ ស្រុក​កំ​ណើត​

នំ​ប្រ​ពៃ​ណី​ណាម​បូ មាន​ភាព​ទាក់​ទាញ​យ៉ាង​ពិសេស​ ហើយ​ត្រូវ​បាន​អភិរក្ស​ជា​ច្រើន​ជំនាន់​មក​ហើយ។ គ្រប់​ប្រ​ភេទ​នំជន​បទ​មាន​ឈ្មោះ​សា​មញ្ញៗ ដូច​ជា៖ នំ​វល្លិ៍​ផោម​ នំអា​កោ នំលំ​អង​ចេក​ជា​ដើម​ ដោយ​ដាក់​បន្ថែម​ទឹក​ខ្ទិះ​ដូង​ មាន​រស​ជាតិ​ផ្អែម​ដោយ​មនោ​សញ្ចេតនា​ទឹក​ដី​ ស្រុក​កំ​ណើត។

ជ្រុង​មួយ​នៃ​តូប​លក់​នំ​របស់​បង​ស្រី​លី​ធី​ទូត្រិញ ។

ក្មេងៗ​នៅ​ជន​បទ​ណាម​បូ មាន​ទម្លាប់​ចាំ​ទទួល​ម្តាយ ជី​ដូន​ មក​ពី​ផ្សារ​រៀង​រាល់​ព្រឹក​ ព្រោះ​គាត់​តែង​ទិញ​អំ​ណោយ ជាអា​ហារ​ពេល​ព្រឹក​ នោះ​គឺ​ប្រ​ភេទ​នំ​ជន​បទ។  ដូច​នំអា​កោ នំដំ​ឡូង​មី នំ​ក្រូច​ជា​ដើម​... ដ្បិត​ថា នេះ​ជា​ប្រ​ភេទ​នំ​សា​មញ្ញ​មែន​ តែ​មាន​រស​ជាតិ​ឆ្ងាញ់​ ព្រម​ទាំង​បាន​ច្នៃ​ពី​វត្ថុ​ធាតុ​ដើម​នៅ​នឹង​កនែ្លង ដូច​៖ អង្ករ អង្ករ​ដំ​ណើប​ដូង​ ដំ​ឡូង​មី។ល។ ឯពណ៌​ក៏​ធ្វើ​ពី​បន្លែ​ផ្លែ​ឈើ​ដូច​៖ ស្លឹក​តើយ ស្លឹក​កឹម ផ្លែ​ហ្គឹក។ល។ មិន​ប្រើ​ពណ៌ ឧស្សា​ហកម្ម​ទេ នំ​ប្រើ​ពណ៌​ស្លឹក​តើយ គឺ​មាន​ក្លិន​ឈ្ងុយ​ឆ្ងាញ់​ពេល​បរិភោគ។ នំ​ប្រ​ពៃ​ណី​សម្រាប់​បរិ​ភោគ​ពេល​ព្រឹក​ ថែម​ទាំង​ជា​អា​ហារ​សម្រន់​ពេល​រសៀល​ ដែល​មិន​ទាន់​ដល់​ពេល​ អា​ហារ​ល្ងាច។ នៅ​ពេល​ថ្ងៃ​ត្រង់​ យើង​តែង​ឮ​សំ​ឡេង​ពពា​នាយ​លក់​នំ៖ នំ​ក្រូច​ទេ បាយ​ដំ​ណើប​ទេ ពោត​ស្ងោរ​ទេ​ជា​ដើម​ ដក់​ជាប់​ក្នុង​អា​រម្មណ៍។ ដោយ​សារ​តែ​នំ​ប្រ​ពៃ​ណី​ណាម​បូ ច្នៃ​ពី​វត្ថុ​ធាតុ​ដើម​ដ៏​សម្បូរ​ហូរ​ហៀរ​នៅ​ភូមិ​ភាគ​ និង​ពាក្យ​ពពាយ​នាយ​ដក់​ជាប់​ក្នុង​អា​រម្មណ៍​ ម៉្លោះ​ហើយ​មនុស្ស​គ្រប់​គ្នា​អាច​មាន​អា​រម្មណ៍​ថា នំ​មាន​មនោ​សញ្ចេត​នា​នៃ​ទឹក​ដី​ ស្រុក​កំ​ណើត។

នំអា​កោ​ត្នោត ​មាន​ពណ៌​លឿង​ធម្ម​ជាតិ​ពី​ស្ករ​ត្នោត ម៉្លោះហើយ​ពណ៌​ឡើង​ស្អាត​
និងមានរសជាតិឆ្ងាញ់។

នំ​ប្រ​ពៃ​ណី​ណាម​បូ នៅ​ទាំង​បង្ហាញ​ពី​ការ​វេញ​បញ្ចូល​គ្នា​រវាង​វប្ប​ធម៌​នៃ​បណ្ដា​ជន​ជាតិ​ដែល​រួម​រស់​នៅ​តំ​បន់​ដី​នេះ។ និយាយ​ពី​នំ​ប្រ​ពៃ​ណី​ណាម​បូ គឺ​មិន​អាច​រំ​លង​នំ​បំ​ពង់​ អំ​បុក​ នំខ្ញី... ដែល​មាន​លក្ខណៈ​វប្ប​ធម៌​ពិសេស​របស់​ជន​រួម​ជាតិ​ខ្មែរ។ តូប​លក់​នំ​ប្រ​ពៃ​ណី​របស់​បង​ស្រី លីធី​ទូ​ត្រិញ - ជន​ជាតិ​ខ្មែរ​ នៅ​សង្កាត់​ទ្រឿង​ឡាក ខណ្ឌ​អូរ​ម៉ូង ក្រុង​កឹង​ធើ ក្នុង​ពិធី​បុណ្យ​នំ​ប្រ​ពៃ​ណី​ណាម​បូ ក្រុង​កឹង​ធើ​ឆ្នាំ​២០២៣ មាន​នំ​ស្ទើរ​តែ​គ្រប់​មុខ។ បង​ស្រី​ត្រិញ ឱ្យ​ដឹង៖ “ខ្ញុំ​លក់​នំ​ប្រ​ពៃ​ណី​គ្រប់​ប្រ​ភេទ​ ដើម្បី​អ្នក​ទិញ​ងាយ​ស្រួល​ជ្រើស​រើស​ ព្រោះ​ថា​ម្នាក់​ៗតែង​មាន​ចំ​ណូល​ចិត្ត​ខុស​ៗគ្នា។ អំ​បុក​គឺ​លក់​ដាច់​ណាស់​ ដោយ​សារ​មាន​ច្រ​បល់​សាច់​ដូង​ទុំ​ ធាតុ​អា​កាស​ក្តៅ​ខ្លាំង​ដូច្នេះ​ ពេល​លក់​អស់​ទើប​ច្រ​បល់​បន្ត។ ចំ​ណែក​នំបំ​ពង់​វិញ​ ខ្ញុំ​ចំ​ហុយ​នៅ​ពេល​ល្ងាច​លក់​នៅ​នឹង​កន្លែង​ក៏​ដាច់​គ្រាន់​បេី​ដែរ”។

អ្នក​ស្រី​វ៉ធី​ហាញ់​យ៉េវ សមា​ជិក​គណៈ​មេ​ប្រ​យោគ​ពិធី​ប្រ​ឡង​នំប្រ​ពៃ​ណី​ក្រុង​កឹង​ធើ​ឆ្នាំ ២០២៣ ឱ្យ​ដឹង៖ “ធ្វើ​យ៉ាង​ណា​ដើម្បី​ឱ្យ​នំ​កាន់​តែ​ឆ្ងាញ់​និង​មាន​សោ​ភណ​ភាព​ ហើយ​រក្សា​បាន​រស​ជាតិ​ប្រ​ពៃ​ណី គឺ​ជា​វិធី​រក្សា​នំ​ប្រ​ពៃ​ណី ដែល​យើង​ខ្ញុំ​ឈាន​ទៅ​រក។ ប្រ​ការ​គួរ​ឱ្យ​រីក​រាយ​ គឺ​ឥឡូវ​មាន​យុវ​វ័យ​ជា​ច្រើន​បាន​ចូល​រួម​ប្រ​ឡង​ធ្វើ​នំប្រ​ពៃ​ណី។ យើង​ខ្ញុំ​ជឿ​ជាក់​ថា ភាព​ស្វា​ហាប់​របស់​ពួកគាត់​ មិន​ត្រឹម​តែ​រួម​ចំ​ណែក​អភិរក្ស​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ពង្រីក​តម្លៃ​របស់​នំ​ប្រ​ពៃ​ណី​ណាម​បូទៀត​ផង”៕

                                  ហា​ថាញ-ទីទុយ​

ចែករំលែកអត្ថបទ