15/05/2023 - 15:01

លើក​តម្កើង​វប្ប​ធម៌​ព្រែក​ទន្លេ​តំ​បន់​គឺវ​ឡុង​

ក្រុង​កឹង​ធើ ទើប​រៀប​ចំ​ទិវា​សៀវ​ភៅ​លើក​ទី IV ឆ្នាំ​ ២០២៣ និង​តាំង​ពិព័រណ៍​សៀវ​ភៅ​ ក្រោមបធាន​បទ​ “ កឹង​ធើ​ជា​មួយ​អត្ត​សញ្ញាណ​វប្ប​ធម៌​ព្រែក​ទន្លេ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង”...។

ជ្រុង​មួយ​នៃ​ការ​តាំង​ពិ​ព័រណ៍​សៀវ​ភៅ។

យោង​តាម​មន្ទីរ​ព័ត៌​មាន​និង​សារ​គម​នាគមន៍​ក្រុង​កឹង​ធើ ទិវា​សៀវ​ភៅ​ សំ​ដៅ​លើក​តម្កើង​តម្លៃ​សៀវ​ភៅ​និង​បញ្ជាក់​ពី​សារៈ​សំ​ខាន់​នៃ​សៀវ​ភៅ​ក្នុង​ជីវ​ភាព​សង្គម។ ព្រម​ទាំង​ផ្តល់​កិត្តិ​យស​ចំ​ពោះ​អ្នក​អាន​និង​អ្នក​ចូល​រួម​ក្នុង​ការ​ប្រ​មែ​ប្រ​មូល​ និពន្ធ​ចង​ក្រង​ បោះ​ពុម្ព​ផ្សាយ​ រក្សា​ទុក​និង​ផ្សព្វ​ផ្សាយ​អំ​ពី​សៀវ​ភៅ។ ក្នុង​ក្រប​ខ័ណ្ឌ​នៃ​ទិវា​នេះ​ ក៏​មាន​តាំង​ពិព័រណ៍​សៀវ​ភៅ​ក្រោម​បធាន​បទ​“កឹង​ធើ​ជា​មួយ​អត្ត​សញ្ញាណ​វប្ប​ធម៌​ព្រែក​ទន្លេ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​”; ឯក​សារ​អំ​ពី​ការ​រៀន​សូត្រ​និង​ធ្វើ​តាម​ឧត្តម​គតិ​ សីល​ធម៌​ ឥរិយា​បថ​ហូជី​មិញ។ល។ ដើម្បី​ទាក់​ទាញ​អ្នក​អាន។ ទិវា​សៀវ​ភៅ​លើក​នេះ​ មាន​អ​គារ​បោះ​ពុម្ព​ផ្សាយ​និង​អា​ជីវ​កម្ម​បោះ​ពុម្ព​សៀវ​ភៅ​ចំ​នួន​ ៥ លើភូមិ​សាស្ត្រ​ក្រុង​បាន​ចូល​រួម​តាំង​ពិ​ព័រណ៍​ ឧទ្ទេស​នាម​សៀវ​ភៅ​ ដាក់​លក់​សម្ភារៈ​សា​លា​រៀន​ សេវា​កម្ម​សិក្សា​ ផលិត​ផល​និង​សេវា​កម្ម​ ពិសេស​របស់​កឹង​ធើ។

បង​ស្រី​លី​ធី​ថាញ់​ នៅ​សង្កាត់​អាង​គឺ​ ខណ្ឌ​និញ​កេវ​ ក្រុង​កឹង​ធើ ជា​អ្នក​ចូល​ចិត្ត​អាន​សៀវ​ភៅ។ បង​ស្រី​មាន​ទម្លាប់​អាន​សៀវ​ភៅ​តាំង​ពី​កុមារ​ ដូច្នេះ​ គាត់​រំ​ភើប​ចិត្ត​នឹង​ទិវា​សៀវ​ភៅ​នេះ​ខ្លាំង​ណាស់។ បង​ស្រី​ថាញ់​ ឱ្យ​ដឹង៖ “តាំង​ពី​ទិវា​សៀវ​ភៅ​បើក​រហូត​មក​ទល់​បច្ចុប្បន្ន​ រៀង​រាល់​ព្រឹក​ ខ្ញុំ​តែង​ឆ្លៀត​ពេល​ប្រ​ញាប់​ទៅ​ផ្សារ​ រង់​ចាំ​បណ្ណា​ល័យ​បើក​ទ្វារ​ដើម្បី​ស្វែង​រក​អាន​សៀវ​ភៅ។ ប្រ​ធាន​បទ​ឆ្នាំ​នេះ​អំ​ពី​វប្ប​ធម៌​ព្រែកទន្លេ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ ដូច្នេះ​ ខ្ញុំ​បាន​អាន​សៀវ​ភៅ​មួយ​ចំ​នួន​ក្បាល អំ​ពី​ដំ​ណាក់​កាល​គាស់​រាន​ទឹក​ដី​ និង​អភិវឌ្ឍន៍​តំ​បន់​ដី​សម្បូរ​ជី​ជាតិ។ ឆ្លង​តាម​រយៈ​នោះ​ ខ្ញុំ​ក៏​យល់​ពី​ដំ​ណើរ​ការ​កកើត​នូវ​អត្ត​សញ្ញាណ​វប្ប​ធម៌​ព្រែក​ទន្លេ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង”។ ជា​អ្នក​ចូល​ចិត្ត​អាន​សៀវ​ភៅ​ ម៉្លោះ​ហើយ​ បង​ស្រី​ថាញ់​ក៏​បាន​ប្រាប់​ដល់​បុគ្គ​លិក​បណ្ណា​ល័យ​កឹង​ធើ​អំ​ពី​វិធី​រក្សាទុក​សៀវ​ភៅ​ចាស់​ៗ ដែល​បង​ធ្លាប់​បាន​ធ្វើ​ ដើម្បី​អភិរក្ស​សៀវ​ភៅ​ដ៏​មាន​តម្លៃ។

រួម​ជា​មួយ​នឹង​ជន​ជាតិ​ដទៃ​ទៀត​ ជន​រួម​ជាតិ​ខ្មែរ​ក៏​បាន​រួម​ចំ​ណែក​ក្នុង​ដំ​ណើរ​ការ​កកើត​អត្ត​សញ្ញាណ​វប្ប​ធម៌​ព្រែក​ទន្លេ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង។ ហេតុ​នេះ​ មាន​សៀវ​ភៅ​ជា​ច្រើន​ពោល​អំ​ពី​លក្ខណៈ​វប្ប​ធម៌​របស់​ជន​ជាតិ​ខ្មែរ​ ត្រូវ​បាន​ដាក់​តាំង​ពិ​ព័រណ៍​នៅ​ទិវា​សៀវ​ភៅ​ មាន​ដូច​៖ ពិធី​បុណ្យ​ប្រ​ពៃ​ណីរបស់​ជន​ជាតិ​ខ្មែរ​ណាម​បូ ឧប​ករណ៍​ភ្លេង​ខ្មែរ​នៅ​សុក​ត្រាំង។ល។ សៀវ​ភៅ​ទាំង​នេះ​ មាន​អត្ថ​ន័យ​ដ៏​សំ​ខាន់​ក្នុង​ដំ​ណើរ​ការ​អភិរក្ស​និង​ពង្រីក​លក្ខណៈ​វប្ប​ធម៌​ខ្មែរ​ណាម​បូ។ ក្រៅ​ពី​ការ​សិក្សា​ស្រាវ​ជ្រាវ​អំ​ពី​ដំ​ណើរ​ការ​កកើត ​និង​អភិវឌ្ឍន៍​សៀវ​ភៅ​ទាំង​នេះ​នៅ​ទាំង​ឧទ្ទេស​នាម​លម្អិត​ពី​ទម្រង់​ដែល​តែង​តែ​ជួប​ប្រ​ទះ​នៅ​តាម​វត្ត​អា​រាម​ខ្មែរ​ ដូច​ ឈ្មោះ​នាម​វត្ត​។ល។ ទិវា​សៀវ​ភៅ​មាន​អត្ថ​ន័យ​ដ៏​សំ​ខាន់​ក្នុង​ការ​លើក​តម្កើង​វប្ប​ធម៌​ព្រែកទន្លេ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង៕                              

ហា​ថាញ-មុនី

ចែករំលែកអត្ថបទ