![គឹមសេនវិចិត្រ ចូលសាងផ្នួសដើម្បីតបគុណ](https://baocantho.com.vn/image/fckeditor/upload/2023/20230725/images/khmer/81(1).jpg) |
សាមណេរគឹមសេនវិចិត្រ។ |
តាមទំនៀមទម្លាប់របស់ជនរួមជាតិខ្មែរណាមបូ កូនប្រុសពេលធំឡើងត្រូវបានម្ដាយឪពុកនាំចូលវត្តសាងផ្នួសដើម្បីបានសិក្សាធម៌វិន័យ អក្សរសាស្រ្ត តបស្នងសងគុណឪពុកម្ដាយ និងហាត់ពត់លត់ដំដើម្បីក្លាយជាអ្នកមានចំណេះដឹងសីលធម៌ល្អ។ ចូលសាងផ្នួសត្រូវបានចាត់ទុកជាកាតព្វកិច្ចសង្គមរបស់យុវជនខ្មែរ។ តាមរយៈទំនៀមទម្លាប់ប្រពៃណីនេះ គឹមសេនវិចិត្រ អាយុ១៤ឆ្នាំ នៅសង្កាត់៨ ក្រុងត្រាវិញ ខេត្តត្រាវិញ បានគ្រួសារប្រារព្ធពិធីបព្វជ្ជានាខណ្ឌសីមាវត្តសំរោងឯក។
![គឹមសេនវិចិត្រ ចូលសាងផ្នួសដើម្បីតបគុណ](https://baocantho.com.vn/image/fckeditor/upload/2023/20230725/images/khmer/82.jpg)
មុនថ្ងៃប្រារព្ធពិធីបព្វជ្ជា។ គឹមសែនវិចិត្រ ត្រូវបានឪពុកម្តាយនាំចូលវត្តសុំព្រះសង្ឃកោរសក់។ រូបថត៖ ព្រះសង្ឃវត្តសំរោងឯកកំពុងកោរសក់ឱ្យគឹមសេនវិចិត្រ។
![គឹមសេនវិចិត្រ ចូលសាងផ្នួសដើម្បីតបគុណ](https://baocantho.com.vn/image/fckeditor/upload/2023/20230725/images/khmer/85.jpg)
បន្ទាប់ពីកោរសក់រួច គឹមសែនវិចិត្រ បានស្លៀកពាក់ស។ ការស្លៀកពាក់សបែបនេះគេហៅថា នាគ គឺជាបុគ្គលដែលបានលះភាពជាឃរាវាស។
![គឹមសេនវិចិត្រ ចូលសាងផ្នួសដើម្បីតបគុណ](https://baocantho.com.vn/image/fckeditor/upload/2023/20230725/images/khmer/86.jpg)
ក្នុងឱកាសនេះ គ្រួសារគឹមសេនវិចិត្រ បានអញ្ជើញអ្នកជិតខាងមកចូលរួមពិធី
ប្រគេនភត្តលាគ្នា… ក្នុងពិធីប្រគេនភត្តឧទ្ទិសកុសលចំពោះបុព្វការី ជីដូន ជីតា
ដែលបានចែកឋាន។ នាគគឹមសេនវិចិត្រ ក៏បានខមាទោសចំពោះម្ដាយឪពុក
ដែលបានចិញ្ចឹមបីបាច់ថែទាំខ្លួនរយៈពេលកន្លងមក។
![គឹមសេនវិចិត្រ ចូលសាងផ្នួសដើម្បីតបគុណ](https://baocantho.com.vn/image/fckeditor/upload/2023/20230725/images/khmer/89.jpg)
យកអំបោះចងកដៃ ប្រសិទ្ធពរ នាគគឹមសេនវិចិត្រ ប្រកបដោយសេចក្ដីសុខគ្រប់ប្រការ ពិធីកិច្ច “ចងដៃ” ជាទំនៀមទម្លាប់តែងកើតមានស្ទើរគ្រប់កម្មវិធី របស់ជនរួមជាតិខ្មែរ។ អំបោះ (សឬក្រហម)តាមជនរួមជាតិខ្មែរគឺបង្កប់នូវក្ដីជំនឿ នាំមកនូវលាភសំណាងនិងការប្រៀនប្រដៅរបស់ជនរួមជាតិខ្មែរគ្រប់ជំនាន់ ឆ្ពោះទៅរកវិបុលភាព សុភមង្គល សុខក្សេមក្សាន្ត
និងបរិបូរណ៍ក្នុងជីវភាព។
![គឹមសេនវិចិត្រ ចូលសាងផ្នួសដើម្បីតបគុណ](https://baocantho.com.vn/image/fckeditor/upload/2023/20230725/images/khmer/87.jpg)
ក្នុងឱកាសនេះ គ្រួសារនិមន្តព្រះសង្ឃមកគេហដ្ឋាន ដើម្បីចម្រើនព្រះបរិត្ត ទទួលភត្ត
និងប្រារព្ធពិធីបំបួសនាគ គឹមសេនវិចិត្រ។
![គឹមសេនវិចិត្រ ចូលសាងផ្នួសដើម្បីតបគុណ](https://baocantho.com.vn/image/fckeditor/upload/2023/20230725/images/khmer/88.jpg)
ថ្ងៃបន្ទាប់គ្រួសារ ញាតិមិត្ត រៀបក្បួនដង្ហែនាគគឹមសែនវិចិត្រ ទៅកាន់វត្តសំរោងឯក
និងមានក្រុមឆៃយុាំនាំផ្លូវ។
![គឹមសេនវិចិត្រ ចូលសាងផ្នួសដើម្បីតបគុណ](https://baocantho.com.vn/image/fckeditor/upload/2023/20230725/images/khmer/9.jpg)
នៅក្នុងមណ្ឌលខណ្ឌសីមា ឪពុកនាំនាគគឹមសែនវិចិត្រ ប្រគេនចីវរដល់បព្វជ្ជាចារ្យដើម្បីសុំបព្វជ្ជា។
![គឹមសេនវិចិត្រ ចូលសាងផ្នួសដើម្បីតបគុណ](https://baocantho.com.vn/image/fckeditor/upload/2023/20230725/images/khmer/10.jpg)
បព្វជ្ជាចារ្យ បំបួសនាគគឹមសេនវិចិត្រ។
![គឹមសេនវិចិត្រ ចូលសាងផ្នួសដើម្បីតបគុណ](https://baocantho.com.vn/image/fckeditor/upload/2023/20230725/images/khmer/11.jpg)
ព្រះសង្ឃគ្រងចីវរដល់សាមណេរគឹមសែនវិចិត្រ។
![គឹមសេនវិចិត្រ ចូលសាងផ្នួសដើម្បីតបគុណ](https://baocantho.com.vn/image/fckeditor/upload/2023/20230725/images/khmer/12.jpg)
ព្រះសង្ឃប្រារព្ធពិធីបំបួសនាគគឹមសេនវិចិត្រ ជាសាមណេរសម្រេចរួចរាល់។
![គឹមសេនវិចិត្រ ចូលសាងផ្នួសដើម្បីតបគុណ](https://baocantho.com.vn/image/fckeditor/upload/2023/20230725/images/khmer/13.jpg)
ក្រោយបញ្ចប់ពិធីគ្រួសារថតរូបអនុស្សាវរីយ៍ជាមួយសាមណេរគឹមសេនវិចិត្រ។ ពេលនេះ សាមណេរគឹមសេនវិចិត្រគង់នៅក្នុងវត្ត ដើម្បីព្រះចៅអធិការវត្តបង្រៀនធម៌អាថ៌ ភាសាបាលី អក្សរខ្មែរនិងទូន្មានពីប្រការខុសត្រូវ គុណធម៌ ដើម្បីក្លាយជាមនុស្សល្អ...។
តាមទំនៀមទម្លាប់របស់ជនរួមជាតិខ្មែរ រយៈពេលបំពេញបព្វជ្ជាមានរយៈពេលពីមួយទៅបីឆ្នាំ។ បច្ចុប្បន្ន អាស្រ័យលក្ខណសម្បត្តិសេដ្ឋកិច្ចសង្គមមានការផ្លាស់ប្ដូរច្រើន ម៉្លោះហើយច្បាប់បួសមិនសូវតឹងរ៉ឹងទៀត។ អាស្រ័យទៅតាមនិស្ស័យមូលដ្ឋាន ប្រាកដប្រជានិងបំណងរបស់មនុស្សម្នាក់ៗ ពេលវេលាបួស អាចខុសគ្នា។ ទោះជាយ៉ាងណា គ្រួសារខ្មែរជាច្រើននៅណាមបូនៅតែរក្សាប្រពៃណីដ៏ល្អនេះ។ ហេតុផល តាមជនរួមជាតិខ្មែរ៖ បួសមិនមែនដើម្បីបានត្រាស់ដឹងនោះទេ ហើយក៏មិនត្រឹមតែដើម្បីតបស្នងសងគុណម្ដាយឪពុកប៉ុណ្ណោះទេ បួសគឺជាជំហានមួយត្រៀមឱ្យយុវជនមានសីលធម៌ ចំណេះដឹងនិងចិត្តមេត្តា ដើម្បីក្រោយពីលាចាកសិក្ខាបទគឺចេះកសាងជីវភាពបានល្អប្រសើរ និងពោរពេញដោយអត្ថន័យ៕
|
ថាញឡុង-ទីទុយ