22/04/2023 - 07:45

កន្លែង​ពូន​ផ្តុំ​ខ្លឹម​វប្បធម៌​របស់​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ​

ជន​រួម​ជាតិ​ភាគ​តិច​នៅ​វាល​រាប​ទន្លេ​គឺវ​ឡុង​ មាន​ជាង​ ១,៤ លាន​នាក់។​ ក្នុង​នោះ​ ជន​រួម​ជាតិ​ខ្មែរ​មាន​ជាង​ ១,២លាន​នាក់ ហើយ​ភាគ​ច្រើន​ជា​អ្នក​កាន់​ព្រះ​ពុទ្ធ​សាសនា។​ ក្នុង​ស្មារតី​របស់​ជន​រួម​ជាតិ​ខ្មែរ​ គឺ​វត្ត​អា​រាម​ ព្រះ​សង្ឃ​ និង​ទ្រឹស្ដី​ព្រះ​ពុទ្ធ​សាសនា​ ជា​ហេតុ​ផល​សម្រាប់​ជីវិត ជា​សច្ចធម៌​ និង​មនោ​គតិ​ដ៏​ពិសិដ្ឋ។​ វត្ត​មាន​តួនា​ទីទំ​នាក់​ទំ​នង​សហ​គមន៍​មក​ជា​មួយ​គ្នា​ ជា​កន្លែង​ពូន​ផ្តុំ​ខ្លឹម​វប្បធម៌​ប្រ​ពៃណី​សម្រាប់​ជន​រួម​ជាតិ​ខ្មែរ។​

បច្ចុប្បន្ន​ នៅ​វាល​រាប​ទន្លេ​គឺវ​ឡុង​ មាន​វត្ត​ខ្មែរ​ ៤៦៤ វត្ត។​ វត្ត​អា​រាម​និង​សហគមន៍​ជន​ជាតិ​ខ្មែរ​មាន​ទំ​នាក់​ទំ​នង​ជិត​ស្និទ្ធ​ជា​មួយ​គ្នា។​ វត្ត​ដូច​ជា​សម្បត្តិ​ផ្នែក​ខាង​ស្មារតី​របស់​ភូមិ​ស្រុក។​ នោះ​គឺ​ជា​សម្បត្តិ​ កម្លាំង​កាយ​របស់​ជន​រួម​ជាតិ​ ព្រួត​ដៃ​រួម​ចំ​ណែក​កសាង​ឡើ់ង។​ ការ​កសាង​វត្ត​អា​រាម​ឱ្យ​មាន​ភាព​សម​រម្យ​ គឺជា​ក្តី​មោទនៈ​របស់​សហ​គមន៍​ជន​ជាតិ​ខ្មែរ។​

  ជ្រុង​មួយ​នៃ​ព្រះ​វិហារ​វត្ត​កំ​ពង់​នា​វា (កំ​ពង់​ទូក) នៅ​ភូមិ​កំ​ពង់​ទូក​ឃុំ​ហ៊ីប​ហ្វា ស្រុក​កូវ​ង៉ាង​
ខេត្ត​ត្រា​វិញ​។​

  ជ្រុង​មួយ​នៃ​វត្ត​មុនី​វង្សា​បុប្ផា​រាម នៅ​សង្កាត់​ ១ ក្រុង​កា​ម៉ាវ ខេត្ត​កា​ម៉ាវ។​ 

ជន​រួម​ជាតិ​ខ្មែរ​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ រៀង​រាល់​ឆ្នាំ​តែង​រៀប​ចំ​ពិធី​បុណ្យ​ ប្រ​ពៃណី​ជន​ជាតិ​ចំ​នួន​ ៨។​ ក្នុង​នោះ​ មាន​ពិធី​បុណ្យ​ធំ​ៗ​ចំ​នួន​ ៣ គឺ៖ បុណ្យ​ចូល​ឆ្នាំ​ថ្មី​ បុណ្យ​ភ្ជុំ​បិណ្ឌ​ (បុណ្យ​សែន​ដូន​តា) និង​បុណ្យ​អក​អំ​បុក​ ត្រូវ​បាន​រៀប​ចំ​នៅ​ក្នុង​វត្ត​ ហើយ​ទាក់​ទាញ​សហគមន៍ចូល​រួម​ច្រើន​កុះ​ករ។​

បុណ្យ​ឆាក​បង្សុ​កូល​ គឺជា​ពិធី​កិច្ច​ដ៏​សំ​ខាន់​មួយ​ បាន​ប្រ​ព្រឹត្ត​ឡើង​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​របស់​ជន​រួម​ជាតិ​ខ្មែរ​នៅ​វត្ត​ពិទូឃោ​សរ​ង្សី​ ក្រុង​កឹង​ធើ។​

​បុណ្យចូលឆ្នាំនៅវត្តបាយឆៅ ទីប្រជុំជនមីស្វៀង ខេត្តសុកត្រាំង។

វត្ត​ខ្មែរ​មិន​ត្រឹម​តែ​ជា​កន្លែង​សម្រាប់​ព្រះ​សង្ឃ​បួស​រៀន​ប៉ុណ្ណោះ​ទេ​ នៅ​ទាំង​ជា​កន្លែង​ ដែល​ជន​ជាតិ​ខ្មែរ​ក្នុង​ភូមិ​ស្រុក​ជួប​ជុំ​គ្នា​ទៀត​ផង។​ មាមីង​មក​វត្ត​មិន​ត្រឹម​តែ​បាន​ស្តាប់​ព្រះ​សង្ឃ​សម្ដែង​ធម៌​ប៉ុណ្ណោះ​ទេ​ នៅ​ទាំង​ស្វែង​យល់​ពី​ពិធី​កិច្ច​ ទំ​នៀម​ទម្លាប់​ ផ្នត់​រស់​នៅ​ ប្រ​ពៃណី​ជាតិ​ សាសន៍​ វប្ប​ធម៌​របស់​ជន​ជាតិ​ខ្លួន​ទៀត​ផង។​

                    ព្រះ​សង្ឃ​សម្តែង​ធម៌​ទេស​នា​ក្នុង​ឱកាស​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​
ប្រ​ពៃណី​របស់​ជន​រួម​ជាតិ​ខ្មែរ។​

ការ​គោ​រព​ប្រតិ​បត្តិ​តាម​មា​គ៌ា​ព្រះ​ពុទ្ធ​សាសនា​ និង​ការ​អភិវឌ្ឍ​នៃ​ព្រះ​ពុទ្ធ​សាសនា​ខ្មែរ​ក្នុង​សហ​គមន៍​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ​ បាន​បង្ក​ទៅ​ជា​ពណ៌​សម្បូរ​វប្បធម៌​ដោយ​ឡែក​របស់​ខ្លួន។​ វត្ត​គឺ​ជា​កន្លែង​ទំ​នាក់​ទំ​នង​ដ៏​សំ​ខាន់​សម្រាប់​ផ្សារ​ភ្ជាប់​សហគមន៍​ជា​មួយ​គ្នា​ និង​ជា​កន្លែង​ពូន​ផ្តុំ​ខ្លឹម​វប្បធម៌​ប្រ​ពៃណី​ដល់​ជន​រួម​ជាតិ​ខ្មែរ។​

វត្ត​គម្ភីរ​សាគរ​ (ព្រែក​ជ្រៅ​) ​ឃុំ​វិញ​ត្រាច់​ដុង​ ក្រុង​បាក​លីវ​ ខេត្ត​បាក​លីវ។

ក្រុម​សិល្បៈ​របាំ​វត្ត​សំ​រោង​ឯក​ ស្ថិត​នៅ​ភូមិ​សំ​រោង​ សង្កាត់ ​៨ ក្រុង​ត្រា​វិញ​ ខេត្ត​ត្រា​វវិញ​ ហាត់​សម​ត្រៀម​បម្រុង​ចូល​រួម​ពិធី​សម្ពោធ​ឆ្លង​ព្រះ​វិហារ​ថ្មី​និង​បញ្ចុះ​ខណ្ឌ​សីមា។​

បច្ចុប្បន្ន​ ជីវ​ភាព​សង្គម​កាន់​តែ​អភិវឌ្ឍ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ វត្ត​ខ្មែរ​ជា​ច្រើន​បាន​ក្លាយ​ជា​គោល​ដៅ​ទេស​ចរណ៍​សម្រាប់​ភ្ញៀវ​នៅ​ក្នុង​និង​ក្រៅ​ប្រ​ទេស​ តាម​រយៈ​ជើង​ទេស​ចរណ៍ ដំ​ណើរ​ទេស​ចរណ៍​វប្បធម៌​ជំ​នឿ​សាសនា។​ លក្ខណៈ​វប្ប​ធម៌​ អត្ត​សញ្ញាណ​វប្ប​ធម៌​ដ៏​ពិ​សេស​របស់​ជន​រួម​ជាតិ​ខ្មែរ​ក៏​បាន​ផ្សព្វ​ផ្សាយ​ទូលំ​ទូលាយ​ មាន​គេ​ដឹង​ឮ​ច្រើន​តាម​រយៈ​នេះ​ដែរ។​

  វត្ត​បទុម​វង្សាសំ​រោង​ ស្ថិត​នៅ​ផ្លូវ​តូង​ឌឹក​ថាំង សង្កាត់​ ៥ ក្រុង​សុក​ត្រាំង​។​ វត្ត​នេះ​ជា​គោល​ដៅ​ទេស​ចរណ៍​ផ្លូវ​ចិត្ត​ ដ៏​ល្បី​ឈ្មោះ​នៅ​ខេត្ត​សុក​ត្រាំង។​

វត្ត​មាន​តួនា​ទីដ៏​សំ​ខាន់​ក្នុង​ជីវ​ភាព​វប្បធម៌​ ស្មារតី​របស់​ជន​ជាតិ​ខ្មែរ។​ ព្រោះ​វត្ត​ថា​មិន​ត្រឹម​តែ​ជា​កន្លែង​ប្រតិ​បត្តិ​ធម៌​អាថ៍ គោ​រព​បូជា​ប៉ុណ្ណោះ​ទេ​ នៅ​ទាំង​ជា​សាលា​បង្រៀន​ភាសា​ អក្សរ​សាស្រ្ត​ជាតិ​  បង្រៀន​សិល្បៈ​ និង​ជា​មជ្ឈ​មណ្ឌល​អប់រំ​ក្នុង​តំ​បន់​ទៀត​ផង។​ វត្ត​ត្រូវ​បាន​ចាត់​ទុក​ជា​ ថ្នាល​បណ្តុះ​បណ្តាល​ចំ​ណេះ​ដឹង​ដល់​បញ្ញ​វន្ត​ បញ្ញ​វន្តី​ជា​កូន​ចៅ​ខ្មែរ​ក្នុង​ភូមិ​ស្រុក។​

  បង្រៀន​អក្សរ​ខ្មែរ​ដល់​កូន​ចៅ​ខ្មែរ​នៅ​វត្ត​ដៃ​ទទឹង ភូមិ​ដៃ​ទទឹង ឃុំ​តឹប​ង៉ាយ
ស្រុកទីវកឹង ខេត្តត្រាវិញ។

ក្រុមអ្នកយកព័ត៌មានកាសែតកឹងធើភាសាខ្មែរ

ចែករំលែកអត្ថបទ