ស្នងបន្តប្រវេណីវីរភាពរបស់កងវរសេនាតូចលេខ ៣០៧ ដែលជាអង្គភាពបាននិពន្ធក្នុងបទកំណាព្យ បទចម្រៀង ដោយមានស្នាដៃប្រយុទ្ធដ៏ល្បីល្បាញ អ្នកក្លាហាន ត្រឹងខែន កូនប្រុសដ៏ឆ្នើមម្នាក់របស់ជនរួមជាតិខ្មែរនៅខេត្តកាម៉ាវ (បច្ចុប្បន្ន រស់នៅភូមិកិញឌឹង B ឃុំខាញ់ហ៊ឹង ខេត្តកាម៉ាវ) បានបង្កើតនូវទំព័រប្រវត្តិសាស្ត្រដ៏ត្រចះត្រចង់។ ជាមួយនឹងស្មារតីអង់អាចក្លាហាន លោកបានប្រទានកិត្តិនាមដ៏ខ្ពង់ខ្ពស់ជាបន្តបន្ទាប់រួមមាន៖ អ្នកក្លាហានប្រល័យអាមេរិក អ្នកក្លាហានប្រល័យអាយ៉ង និងអ្នកក្លាហានកម្ទេចយានយន្តសឹក។
ក្រោយកិច្ចព្រមព្រៀង Genève ឆ្នាំ ១៩៥៤ ភាគច្រើនកងកម្លាំងនៃកងវរសេនាតូចលេខ ៣០៧ បានចល័តទ័ពទៅភាគខាងជើង។ ទោះបីដូច្នោះក្តី កម្លាំងប្រយុទ្ធរបស់អង្គភាពមិនដែលរលត់នៅលើទឹកដីភាគខាងត្បូងឡើយ។ ដើម្បីឆ្លើយតបទៅនឹងតម្រូវការបន្ទាន់នៃសមរភូមិ នៅថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ១៩៦៧ នៅស្រុកត្រឹងវ៉ាំងថើយ ខេត្តកាម៉ៅ កងវរសេនាតូចលេខ ៣០៧ ត្រូវបានបង្កើតឡើងវិញ ចំណុះកងវរសេនាធំលេខ ១ អ៊ូមិញ យោធភូមិភាគ ៩។
ក្នុងបរិយាកាសដ៏អង់អាចនោះ លោកត្រឹងខែន (ធ្លាប់ហៅថា បាខែន កើតឆ្នាំ ១៩៥០) ពេលនោះជាយុទ្ធជននៃកងកម្លាំងភូមិភាគស្រុកត្រឹងវ៉ាំងថើយ បានស្ម័គ្រចិត្តចូលបម្រើកងវរសេនាតូចលេខ ៣០៧។ ដោយមានភាពរហ័សរហួន និងសេចក្តីក្លាហាន លោកបានថ្នាក់លើទំនុកចិត្តប្រគល់ភារកិច្ចជាយុទ្ធជនស៊ើបការណ៍ពិសេស (កម្មង់ដូ)។
លោកត្រឹងខែន បានរំលឹកឡើងវិញនូវដំណើរការហ្វឹកហ្វឺនបច្ចេកទេស និងយុទ្ធសាស្ត្ររបស់ “កងទ័ពបំពេញភារកិច្ចពិសេស” ៖ “កាលនោះ យើងខ្ញុំត្រូវបានហ្វឹកហ្វឺនឱ្យដើរលើខ្សែដែលចងឆ្លងព្រែក។ ដំបូងឡើយគឺដើរលើខ្សែពីរស្របគ្នា ធ្វើយ៉ាងណាដើរមិនឱ្យធ្លាក់ចុះទឹក។ នៅពេលស្ទាត់ជំនាញ បងៗមេបញ្ជាការក៏បានទាញខ្សែទាំងពីរឱ្យនៅជិតគ្នា ក្លាយជាខ្សែតែមួយ អ្នកណាដើរបានរឹងមាំលើខ្សែតែមួយនោះ ទើបចាត់ទុកថាសម្រេចការហ្វឹកហ្វឺន។ មិនតែប៉ុណ្ណោះ យើងខ្ញុំនៅទាំងហ្វឹកហ្វឺនដើរលើខ្សែដែលចងមានកម្ពស់ខុសគ្នាទៀតផង”។

ទោះបីមានវ័យចាស់ ប៉ុន្តែលោកត្រឹងខែននៅតែសកម្មពលកម្មផលិត។
ចំពោះបច្ចេកទេសហែលឆ្លងព្រែក យើងខ្ញុំបានហ្វឹកហ្វឺនហែលទឹកដោយបង្វិចសម្លៀកបំពាក់ត្រូវបានបត់បង្រួមតូចបំផុត ចំណែកកាំភ្លើងត្រូវព្រនាក់ផ្ដេកនៅលើក្បាល។ រាល់ពេលហែលឆ្លងទៅឆ្លងមក សុទ្ធតែត្រូវធានាពេលវេលាដែលបានកំណត់។ ចុងក្រោយគឺការប្រឡងបាញ់កាំភ្លើង បាញ់គ្រាប់ណាត្រូវគ្រាប់នោះ តម្រូវការឱ្យបាញ់ចំ ១០០%”។
ក្រៅពីជំនាញផ្លាស់ទី លោកនិងសមមិត្តត្រូវបានហ្វឹកហ្វឺនយ៉ាងស្ទាត់ជំនាញពីវិធីបន្លំខ្លួនសម្ងាត់ចូលទីតាំងសត្រូវ គ្រប់គ្រង និងកម្ទេចគោលដៅឱ្យបានរហ័ស និងប្រសិទ្ធភាព។ ជ័យជម្នះដ៏ត្រចះត្រចង់ក្នុងការវាយបន្ទាយកៃសើង( នៅកឹងធើ) ត្រូវបានចាត់ទុកជា "មេរៀនអនុវត្តបញ្ចប់ការសិក្សា" ដ៏ឆ្នើមនៃវគ្គហ្វឹកហ្វឺនកម្មង់ដូនាឆ្នាំនោះ។ ដោយទទួលបានជោគជ័យនេះ លោកនិងអង្គភាពបានបន្តវាយកម្ទេចបន្ទាយសត្រូវជាបន្តបន្ទាប់ដូចជា បន្ទាយរ៉ៅរ៉ាំ និងបន្ទាយតំបន់ប្រសព្វមុខបីទឹកត្រជាក់។
ការចងចាំដ៏ជ្រាលជ្រៅបំផុតក្នុងជីវិតជាកងទ័ពរបស់លោក គឺការវាយបន្ទាយតំបន់ប្រសព្វមុខបីទឹកត្រជាក់ នៅខេត្តកឹងធើពីមុន។ ក្នុងពេលយាមប្រយុទ្ធ យុទ្ធជន បាខែន បានឃើញទាហានអាមេរិក ៣ នាក់ កំពុងឆ្លងព្រែក។ ដោយភាពវៃឆ្លាត លោកបានអត់ធ្មត់រង់ចាំសត្រូវចូលក្នុងចម្ងាយបាញ់ដ៏ល្អបំផុត រួចក៏គ្រវែងគ្រាប់បែកដៃ ២ គ្រាប់ទៅចំកម្ទេចសត្រូវទាំង ៣ នាក់ភ្លាមៗ។ ផ្តើមពីការប្រយុទ្ធដ៏អស្ចារ្យនេះហើយ សមមិត្តត្រឹងខែន មានកិត្តិយសបានប្រទានកិត្តិនាម "យុទ្ធជនសម្លាប់អាមេរិក"។
ឆ្នាំ ២០០៦ លោកវរសេនីយ៍ទោ ត្រឹងកុងបាំង វីរៈកងកម្លាំងប្រដាប់អាវុធប្រជាជន អតីតប្រធានកងវរសេនាតូច និងជាស្នងការនយោបាយនៃកងវរសេនាតូចលេខ ៣០៧ បានបញ្ជាក់ពីការរួមចំណែករបស់អ្នកក្រោមបង្គាប់កាលពីមុន៖ ពលបាលទោ ត្រឹងខែន ប្រធានកងអនុសេនាលេខ ១ កងអនុសេនាធំលេខ ១ (កម្មង់ដូ) គឺជា "អ្នកបាញ់កាំភ្លើង" ដ៏ពូកែម្នាក់។ ជាពិសេសនៅក្នុងយុទ្ធនាការម៉ូវថឹង ឆ្នាំ ១៩៦៨ លោកបានចូលរួមដោយផ្ទាល់ក្នុងសមរភូមិធំតូចចំនួន ២១ លើក ត្រូវបានផ្តល់កិត្តិយសជាអ្នកក្លាហានប្រល័យអាមេរិក ១ លើក អ្នកក្លាហានប្រល័យអាយ៉ង ២ លើក និងអ្នកក្លាហានកម្ទេចយានយន្តសឹក ១ លើក។
ក្រោយថ្ងៃប្រទេសជាតិឯកភាព (ឆ្នាំ ១៩៧៥) ជាមួយនឹងរបួសជាប់នឹងខ្លួន លោក ត្រឹងខែន បានត្រឡប់មកភូមិភាគដើម្បីសម្រាកព្យាបាល។ ទោះជាយ៉ាងនេះ តែដោយចរិតលក្ខណៈ "កងទ័ពអ៊ំហូ" មិនអនុញ្ញាតឱ្យលោកឈប់សម្រាកឡើយ។ បច្ចុប្បន្ន ក្នុងតួនាទីជាប្រធានសាខាសមាគមអតីតយុទ្ធជនភូមិកិញឌឹង B ឃុំខាញ់ហ៊ឹង ខេត្តកាម៉ៅ លោកនៅតែបន្តខិតខំប្រឹងប្រែងក្នុងសកម្មភាពសង្គម។ តាមរយៈភាសាវៀតណាម និងភាសាខ្មែរ លោកតែងឃោសនានិងបំផុសចលនាមាមីងនៅភូមិស្រុកឱ្យអនុវត្តតាមគោលការណ៍របស់បក្សនិងរដ្ឋ និងខិតខំប្រឹងប្រែងពលកម្មផលិត។
កងវរសេនាតូចលេខ ៣០៧ មិនត្រឹមប្រៀបដូចជារឿងព្រេងក្នុងកម្រងបទចម្រៀងប៉ុណ្ណោះទេ នៅទាំងរស់រានមានជីវិតដោយយុទ្ធជនកំពុងរស់នៅពិតៗដូចជា ពលបាលទោ ត្រឹងខែន។ លោកគឺជាស្ពានចម្លងតភ្ជាប់ប្រវេណីវីរភាពរបស់អ្នកជំនាន់មុននិងជំនាន់យុវជននាបច្ចុប្បន្ន ជាសក្ខីភាពរស់នៃស្មារតីសាមគ្គីភាពរវាងជនជាតិកិញ-ខ្មែរ-ហ្វា និងជនជាតិភាគតិចដទៃទៀត ក្នុងបុព្វហេតុការពារ និងកសាងមាតុភូមិកាម៉ាវដោយទឹកចិត្តស្មោះសរ៕
យ្វីអាញ- ត្រឹងរ៉ូន