មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

23/04/2026 - 06:52

ភាព​វិវឌ្ឍន៍​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ទី​ក្រុង​កឹង​ធើ 

ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​លើ​ភូមិ​ឋាន​ទី​ក្រុង​កឹង​ធើ នា​បច្ចុប្បន្ន​មាន​ជាង ៥៤៣.​០០០ នាក់ ស្រូប​អត្រា​ជាង ១៤% នៃ​ចំ​នួន​ប្រ​ជា​ជន​ទូ​ទាំង​ទី​ក្រុង។ រយៈ​ពេល​កន្លង អា​ស្រ័យ​អនុ​វត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​មាន​ប្រ​សិទ្ធ​ភាព រួម​ជា​មួយ​នឹង​គោល​នយោ​បាយ​ពិ​សេស​ដោយ​ឡែក​របស់​ភូមិ​ភាគ ទី​ក្រុង​កឹង​ធើ បាន​លើក​កម្ពស់​គុណ​ភាព​រស់​នៅ​ជូន​ប្រ​ជា​ជន​ជា​សន្សឹមៗ បំ​ផុត​គឺ​ជន​ជាតិ​ភាគ​តិច។

ដង​ផ្លូវ​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​បាន​វិនិ​យោគ​កសាង​រឹង​មាំ។

អា​ស្រ័យ​អនុវត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច ទើប​បង្ក​បាន​ភាព​វិវឌ្ឍន៍​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ជា​បណ្តើរៗ។ បំ​ផុត​គឺ​ដោះ​ស្រាយ​ការ​លំ​បាក​អំ​ពី​បញ្ហា​ដី​សង់​ផ្ទះ លំ​នៅ​ឋាន ដី​ផលិត និង​ទឹក​ស្អាត​ប្រើ​ប្រាស់​។ល។ ផ្តើម​ពី​នោះ ជីវ​ភាព​ស្មារតី​របស់​ជន​រួម​ជាតិ​ខ្មែរ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​បាន​លើក​កម្ពស់ និង​អត្រា​គ្រួ​សារ​ក្រី​ក្រ​បាន​ថយ​ចុះ; ឃុំ សង្កាត់​ទាំង​អស់​មាន​បណ្តាញ​អគ្គិ​សនី​ជាតិ; គ្រួ​សារ​ជន​រួម​ជាតិ មាន​អគ្គិ​សនី​ប្រើ​ប្រាស់​ជាង ៩៩%។ល។ អ្នក​មីង ហ្វិញ​ធី​ស៊ីម នៅ​ភូមិ​ទឹក​ប្រៃ ២ ឃុំ​ឡុង​ភូ ជា​គ្រួ​សារ​បាន​ទទួល​ផល​ពី​គោល​នយោ​បាយ ឱ្យ​ដឹង៖ “គ្រួ​សារ​ក្រ គ្មាន​ដី​ដាំ​ដុះ រៀង​រាល់​ថ្ងៃ​តែង​ដើរ​ធ្វើ​ការ​ឈ្នួល​ដើម្បី​ចិញ្ចឹម​ជីវិត។ ពី​មុន ប្តី​ប្រ​ពន្ធ​ខ្ញុំ​ទៅ​ធ្វើ​ការ​ទាំង​២​នាក់ ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​មក​នេះ ប្តី​ខ្ញុំ​មាន​ជំងឺ និង​មិន​អាច​ធ្វើ​ការ​បាន​ទៀត ហេតុ​នោះ​ការ​ចាយ​វាយ​ប្រ​ចាំ​ថ្ងៃ និង​ប្រាក់​ថ្នាំ​សង្កូវ​ខ្ញុំ​រ៉ាប់​រង​ទាំង​អស់។ ផ្ទះ​កំ​ពុង​ស្នាក់​នៅ​សព្វ​ថ្ងៃ​មាន​ភាព​ទ្រុឌ​ទ្រោម ហើយ​ពេល​ភ្លៀង​ម្តងៗ​តែង​ស្រក់​លេច​ទឹក។ ការ​លំ​បាក តែង​កើត​មាន​ជា​បន្ត​បន្ទាប់ អា​ស្រ័យ​បាន​រដ្ឋ​ឧបត្ថម្ភ​សង់​ផ្ទះ ទើប​ឥឡូវ​ប្តី​ប្រ​ពន្ធ​ខ្ញុំ​មាន​ផ្ទះ​ជ្រក​ភ្លៀង​ជ្រក​ក្តៅ”។

ទន្ទឹម​នឹង​អនុវត្ត​នូវ​គោល​នយោ​បាយ​ពិ​សេស​ដោយ​ឡែក ភូមិ​ភាគ​ថែម​ទាំង​យក​ចិត្ត​ទុក​ដាក់​វិនិ​យោគ​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជន​បទ​បម្រើ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច - សង្គម​តំ​បន់​មាន​ជន​ជាតិ​រស់​នៅ​កុះ​ករ ធា​នា​បម្រើ​ការ​ធ្វើ​ដំ​ណើរ​ទៅ​មក និង​ជួញ​ដូរ​ទំ​និញ មាន​ភាព​ងាយ​ស្រួល​ទៀត​ផង។ ទន្ទឹម​នឹង​នោះ លក្ខ​ឋាន​អភិ​វឌ្ឍន៍​ហេដ្ឋា​រចនា​សម្ព័ន្ធ ដូច​ជា៖ អគ្គិ​សនី សា​លា​រៀន ដំ​ណាក់​សុខា​ភិ​បាល​បាន​វិនិ​យោគ​កសាង​រឹង​មាំ ជីវ​ភាព​មា​មីង​នៅ​តំ​បន់​ជន​ជាតិ​បាន​លើក​កម្ពស់​ដោយ​ឥត​ឈប់​ឈរ។ លោក​ត្រឹងវុាំង​ឌឹក ប្រ​ជា​ជន​រស់​នៅ​ភូមិ​បូ​លៀង ៣ ឃុំ​មី​ហឿង ឱ្យ​ដឹង៖ “ពី​មុន ជីវ​ភាព​មា​មីង​ជួប​ការ​លំ​បាក​ខ្លាំង​ណាស់ ហេដ្ឋា​រចនា​សម្ព័ន្ធ​ជន​បទ​នៅ​មាន​កម្រិត។ ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​មក​នេះ ដោយ​បាន​រដ្ឋ​យក​ចិត្ត​ទុក​ដាក់​វិនិ​យោគ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ ហេតុ​នោះ ការ​ធ្វើ​ដំ​ណើរ​ទៅ​មក​របស់​មា​មីង​មាន​ភាព​ងាយ​ស្រួល ហើយ​ទិដ្ឋ​ភាព​តំ​បន់​ជន​បទ​ក៏​បាន​ផ្លាស់​ថ្មី​យ៉ាង​ប្រ​ចក្ស​ទៀត​ផង”។

តាម​ប្រ​សាសន៍​លោក ឡឹម​ហ្វាង​ម៉ូវ នា​យក​មន្ទីរ​ជន​ជាតិ​និង​សា​សនា​ទី​ក្រុង​កឹង​ធើ ដំ​ណាក់​កាល ២០២១ - ២០២៥ ទី​ក្រុង​កឹង​ធើ បាន​អនុ​វត្ត​គម្រោង​ចំ​នួន ៤ ដោយ​វិនិ​យោគ​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ​សំ​ខាន់ៗ ដើម្បី​បម្រើ​ជីវ​ភាព ការ​ផលិត​នៅ​តំ​បន់​ជន​ជាតិ ដោយ​មាន​ប្រ​ភព​ទុន​សរុប ១៤៣​.១២៦ លាន​ដុង។ សមិទ្ធ​ផល​ទាំង​នេះ បាន​មក​ពី​ការ​អនុវត្ត​គោល​ការណ៍ គោល​នយោ​បាយ​របស់​បក្ស រដ្ឋ នឹង​ជា​កម្លាំង​ជំ​រុញ​ដើម្បី​ប្រ​ជា​ជន​បន្ត​ពង្រីក​ឆន្ទៈ​ឈាន​ឡើង​ដោយ​ខ្លួន​ឯង រវៀស​រវៃ​ច្នៃ​ប្រ​តិដ្ឋ​ក្នុង​ការ​ពល​កម្ម​ផលិត រួម​ចំ​ណែក​ជា​មួយ​រដ្ឋ​អំ​ណាច​កសាង​ភូមិ​ស្រុក​កាន់​តែ​រីក​ចម្រើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ៕

                                    ថាញ​វ៉ាង-វិមាន

ចែករំលែកអត្ថបទ